Tag: Play off
Football News
Salah ត្រូវអ្នកគាំទ្របាញ់ភ្លើង lasers ដាក់ មុនទាត់ប៉េណាល់ទីមិនចូល
ខ្សែប្រយុទ្ធ Mohamed Salah ត្រូវបានអ្នកគាំទ្របាញ់ lasers ដាក់មុខ មុនពេលរូបគេទាត់ប៉េណាល់ទីមិនចូល ក្នុងការប្រកួតដែលអេហ្សីបចាញ់សេណេហ្គាល់នៅវគ្គប៉េណាល់ទី ខកខានឱកាសឡើងលេង World Cup 2022 ។ ក្នុងការប្រកួត Play-off ជើងទី២នៅយប់មិញនេះ ក្រុមសេណេហ្គាល់យកឈ្នះអេហ្ស៊ីបបានក្នុងលទ្ធផល ១-០ ហើយលទ្ធផលនេះដែរគិតទាំងពីរជើងទៅ គឺពួកគេស្មើគ្នា ១-១។ ការប្រកួតត្រូវថែម១៥នាទីចំនួន២ដងហើយមិនមានការប្រែប្រួលអ្វីទេ រហូតត្រូវកាត់សេចក្ដីដោយបាល់១១ម៉ែត្រតែម្ដង។ នៅវគ្គនេះហើយ ៤គ្រាប់ដំបូងរបស់ក្រុមទាំងពីរធ្វើមិនបានល្អដូចគ្នា ដោយខាងអេហ្ស៊ីបឯណោះ Salah ក៏ស៊ុតប៉េណាល់ទីមិនចូលដែរ។ ហើយមុនការប្រកួតនោះទៀតសោត អ្នកគាំទ្របានបាញ់ភ្លើង lasers ដាក់មុខគេថែមទៀត។ ចុងបញ្ចប់ សេណេហ្គាល់ ឈ្នះក្នុងលទ្ធផល ៣-១ នៅវគ្គប៉េណាល់ទី។ សេណេហ្គាល់ ជាអ្នកបានឡើងទៅលេង World Cup 2022 នៅប្រទេសកាតា៕
31 Mar 2022
28 views
Football News
Zlatan នៅតែបន្តជួយក្រុមស៊ុយអែត ទោះមិនបានទៅលេង World Cup 2022
ក្រុមជម្រើសជាតិស៊ុយអែតបានបាត់ឱកាសទៅលេងប្រកួត World Cup 2022 នៅឯប្រទេសកាតា ក្រោយក្រុមជម្រើសជាតិប៉ូឡូញបានទម្លាក់ដោយយកជ័យជំនះក្នុងលទ្ធផល ២-០ នៅក្នុងថ្ងៃនេះក្នុងវគ្គជម្រុះ Play-off ។ ទោះជាមិនទៅប្រកួតក្នុងព្រឹត្តិការណ៍ធំមួយនេះប៉ុន្តែ ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានឆ្លើយតបក្នុងលក្ខណៈវិជ្ជមានទៅសារព័ត៌មាន Metro ដែលបានសួរគេក្រោយប្រកួតចាញ់ហើយថា គេនឹងបន្តលេងឲ្យក្រុមជម្រើសជាតិស៊ុយអែតទៀតឬយ៉ាងណា។ Zlatan បានឆ្លើយថា៖” ខ្ញុំសង្ឃឹមថានឹងបានបន្តលេងឲ្យទៀត។ ឲ្យតែខ្ញុំនៅមានសុខភាពអាចលេងកើត ខ្ញុំនឹងនៅតែបន្តលេង និងបន្តជួយក្រុមនេះទៀត “។ គ្រូបង្គោលក្រុមជម្រើសជាតិស៊ុយអែត លោក Janne Andersson ក៏ស្វាគមន៍ Zlatan ផងដែរថា ឲ្យតែគេនៅចង់បន្ត និងមានសុខភាពទៅរួច គេនឹងនៅតែអាចជួយក្រុមលោកអញ្ចឹង។ នៅខែតុលា ឆ្នាំ២០២២ខាងមុខ Zlatan នឹងមានវ័យ ៤១ឆ្នាំហើយ ដោយកីឡាករនេះបានចូលជួយក្រុមជម្រើសជាតិរបស់ខ្លួនតាំងពីឆ្នាំ២០០១ មកដោយចូលលេងបាន ១២១ប្រកួត និងរកបាន៦២គ្រាប់។ Zlatan ធ្លាប់បង្ហាញខ្លួននៅ World Cup លើកចុងក្រោយបំផុតនៅឆ្នាំ២០០៦៕
31 Mar 2022
45 views
Football News
យកឈ្នះម្ចាស់ជើងឯក Euro 2020 ជម្រើសជាតិម៉ាសេដូនីខាងជើងអបអរយ៉ាងពេញទំហឹង
ក្រុមជម្រើសជាតិម៉ាសេដូនីខាងជើង បានយកឈ្នះក្រុមជម្រើសជាតិអ៊ីតាលីនូវលទ្ធផល ១ ទល់នឹង ០ ក្នុងនាទីទី៩០+២ ក្នុងប្រកួត World Cup វគ្គជម្រុះ Play off នៅលើទីលាន Renzo Barbera នៅឯទឹកដីអ៉ីតាលីផ្ទាល់តែម្ដងនៅយប់ថ្ងៃព្រហស្បតិ៍។ ក្រោយទទួលបានជ័យជម្នះមួយនេះ កីឡាករ ក៏ដូចជាគ្រូបង្គោលម៉ាសេដូនីខាងជើងនេះ បានធ្វើការអបអរជោគជ័យនេះទាំងលើទីលាន និងផ្អើលពេញបន្ទប់ផ្លាស់សំលៀកបំពាក់របស់ពួកគេតែម្ដង។ សម្រាប់អ្នកគាំទ្ររបស់ក្រុមជម្រើសខាងលើដែលកំពុងនៅឯប្រទេសម៉ាសេដូនីខាងជើងនេះ ក៏មានមនុស្សជាច្រើនបានធ្វើការអបអរ បង្ហោះទង់ជាតិ ដុតភ្លើង ដុតកាំជ្រួចជាដើមផងដែរ។ រីឯក្រុមអ៉ីតាលីវិញបានត្រឹមសោកស្ដាយ និងអន់ចិត្តនឹងលទ្ធផលមួយនេះ។ យ៉ាងណា ម៉ាសេដូនីខាងជើង ត្រូវប៉ះនឹង ក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងប្រកួតខាងលើមួយទៀត នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ខាងមុខ (ម៉ោងកម្ពុជា)៕
26 Mar 2022
30 views