Tag: Porto
Football News
អ្នកគាំទ្រ Liverpool ចង់ឲ្យ Luis Diaz រៀនបញ្ចប់ទីឲ្យកាន់តែប្រសើជាងនេះ
អ្នកគាំទ្រ Liverpool ចង់ឲ្យកីឡាករ Luis Diaz ហ្វឹកហាត់ការបញ្ចប់ទី ឲ្យបានប្រសើរជាងនេះ។ ជាការពិតណាស់ Diaz បានផ្លាស់ពីក្លិប Porto មកចូលរួមជាមួយ Liverpool កាលពីចុងខែមករា ដើមឆ្នាំ ២០២២ នេះ ក្នុងតម្លៃខ្លួន ៤៥លានអឺរ៉ូ (ឬប្រមាណ ៤៧លានដុល្លាអាមេរិក)។ ចាប់តាំងពីមកដល់កីឡដ្ឋាន Anfield មក Diaz ត្រូវបានអ្នកគាំទ្រក្រុមហង្សក្រហម និង អ្នកវិភាគបាល់ជាច្រើន ស្ញើចសរសើរចំពោះទម្រង់លេងដ៏គួរឲ្យកត់សម្គាល់របស់គេ។ គួរបញ្ជាក់ផងដែរថា Diaz បានបង្ហាញខ្លួន ២១ប្រកួតហើយឲ្យ Liverpool និង រកគ្រាប់បាល់បាន ៥គ្រាប់។ អ្នកគាំទ្របានបង្ហោះលើបណ្តាញសង្គម Twitter ថា៖ “គេល្អហើយ តែគេគួរតែដឹងថា ទីនៅខាងណា”៕
15 May 2022
17 views
Football News
Luis Diaz រំភើបស្ទើរស្រក់ទឹកភ្នែក ក្រោយបានឡើងទៅលេង UCL វគ្គផ្ដាច់ព្រ័ត្រជាលើកដំបូង
ខ្សែប្រយុទ្ធ Luis Diaz ត្រូវបានគេឃើញរំភើបស្ទើរស្រក់ទឹកភ្នែក ក្រោយក្លឹប Liverpool របស់ខ្លួនបានឡើងទៅលេងប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីឈ្នះក្លឹប Villarreal ទាំងពីរជើង ក្នុងប្រកួត UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ៥-២។ ការឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតពាន UCL នេះជាលើកទីមួយហើយ ក្នុងអាជីពរបស់កីឡាករវ័យ២៥ឆ្នាំរូបនេះ ដែលជាមូលហេតុធ្វើឲ្យខ្សែប្រយុទ្ធនេះរំភើបខ្លាំងដល់ថ្នាក់ស្ទើរស្រក់ទឹកភ្នែកបែបនេះ។ ក្នុងការប្រកួតខាងលើជើងទី២ ដែលលទ្ធផល Liverpool យកឈ្នះ Villarreal ៣-២ យប់មិញ Luis Diaz ក៏បានចូលរួមចំណែកស៊ុតចូលបាន ១គ្រាប់ផងដែរ។ Luis Diaz ទើបផ្លាស់ពី Porto មក Liverpool ក្នុងរដូវកាលនេះ ដោយចូលបាន២១ប្រកួត និងស៊ុតចូលបាន ៥គ្រាប់៕
04 May 2022
17 views
Football News
Wolves ដាក់តម្លៃខ្លួន Neves ដល់១០០លានផោនស្របពេល Man United ចង់បាន
អ្នកចាត់ការក្លឹប Wolves លោក Bruno Lage បាននិយាយថា កីឡាកររបស់ខ្លួន Ruben Neves ពេលនេះមានតម្លៃខ្លួន១០០លានផោន ខណៈខ្សែបម្រើរូបនេះស្ថិតក្នុងក្រសែភ្នែកក្លឹបធំៗជាច្រើន។ កីឡាករសញ្ជាតិព័រទុយហ្គាល់ Neves មានការទាក់ទងចង់បានពីក្លឹបធំមួយចំនួនដូចជា Manchester United, Barcelona និង Liverpool។ Neves វ័យ២៥ឆ្នាំដែលកំពុងជាប់កុងត្រាជាមួយ Wolves ដល់ឆ្នាំ២០២៤ រកបាន៤គ្រាប់ក្នុងការបង្ហាញខ្លួន៣១ប្រកួតនៅរដូវកាលនេះ។ និយាយកាលពីពេលថ្មីៗកន្លងទៅ លោក Bruno Lage បញ្ជាក់ថា លោកមិនដឹងថាក្លឹប Man Utd ឬក្លឹបណាចង់បានទ អ្វីដែលលោកដឹងគឺ Wolves មានកីឡាករពិសេសម្នាក់។ អ្វីដែល Neves បានធ្វើក្នុងរដូវកាលនេះពិតជាល្អ និងជួយក្រុមឡើងដល់កម្រិតមួយទៀត។ កីឡាករដែលអាចលេងការពារនិងប្រយុទ្ធល្អបែប ក្រុមធំៗគួរតែចំណាយ១០០លានផោនទើបទិញបាន។ Wolves បានទិញ Ruben Neves ពីក្លឹប Porto កាលពីឆ្នាំ២០១៧ក្នុងតម្លៃខ្លួន១៥,៨លានផោន។ លេងក្នុង Premier League បាន១៧៩ប្រកួតរកបាន២១គ្រាប់។ និយាយពីជម្រើសជាតិព័រទុយហ្គាល់វិញ គេជាប់តាំងតែពីឈុតអាយុក្រោម១៦ឆ្នាំរហូតដល់ឈុតធំ៕
09 Apr 2022
44 views
Football News
Ronaldo៖ ម៉ាសេដូនអាចធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល តែទៅមិនរួចជាមួយព័រទុយហ្គាល់ទេ
ព័រទុយហ្គាល់ក្រុមរបស់ Cristiano Ronaldo នឹងត្រៀមប្រកួតជាមួយក្រុមកំពុងឡើងជើងម៉ាសេដូននៅរាត្រីនេះក្នុងវគ្គជម្រុះ World Cup ក្នុងតំបន់អឺរ៉ុប។ ម៉ាសេដូនបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំងកាលពីសប្ដាហ៍មុន ដោយពួកគេបានទម្លាក់ក្រុមជើងឯកទ្វីបអឺរ៉ុបអ៊ីតាលីក្នុងលទ្ធផល ១-០។ ពួកគេនឹងបន្តដំណើរទៅជួបក្រុមខ្លាំងមួយទៀតគឺព័រទុយហ្គាល់ដែលបានបំបាក់ទួរគី ៣-១ ក្នុងវគ្គជម្រុះជាមួយគ្នានេះ។ ក្រោយធ្វើបានលទ្ធផលគួរឲ្យកត់សម្គាល់ជាមួយអ៊ីតាលី ប្រធានាធិបតីរបស់ម៉ាសេដូចលោក Stevo Pendarovski បានបង្ហោះសារឌឺដងទៅកាន់ Ronaldo ថា៖ “ត្រៀមរួចរាល់ Cristiano អ្នកគឺជាវេនបន្ទាប់”។ មិនចាំយូរមុនប៉ះគ្នានៅយប់នេះម៉ោង១:៤៥នាទី Ronaldo បានឆ្លើយតបទៅវិញថា៖ “ម៉ាសេដូនបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ប៉ុន្តែពួកគេមិនអាចធ្វើឲ្យព័រទុយហ្គាល់ភ្ញាក់ផ្អើលឡើយ។ ព័រទុយហ្គាល់នឹងធ្វើបានល្អជាងនិងឡើងទៅកាន់ព្រឹត្តិការណ៍ World Cup”។ ដោយសារតែយប់នេះលេងក្នុងទីក្រុង Porto នៃទឹកដៃប្រទេសព័រទុយហ្គាល់ Ronaldo បានជម្រុះឲ្យអ្នកគាំទ្ររបស់ខ្លួនទាំងអស់បង្ហាញការគាំទ្រឲ្យខ្លាំងដូចដែលពួកគេបានធ្វើមុនពេលយកឈ្នះទួរគី។ ក្នុងវគ្គជម្រុះ World Cup ៣ប្រកួតចុងក្រោយម៉ាសេដូនមិនដែលចាញ់ឡើយ។ ប្រសិនបើពួកគេឈ្នះព័រទុយហ្គាល់ទៀត វាជាលើកដំបូងឲ្យដែលពួកគេបានទៅលេងក្នុងព្រឹត្តិការណ៍ World Cup៕
30 Mar 2022
45 views
Football News
Fabrizio Romano បង្ហើបថាក្លិប Man United អារម្មណ៍ Fabio Vieira របស់ក្លិប Porto
អ្នកកាសែតជនជាតិអ៊ីតាលី Fabrizio Romano បានបង្ហើបថាក្លិបបិសាចក្រហម Manchester United កំពុងចាប់អារម្មណ៍ចង់ទិញយកខ្សែបម្រើ Fabio Vieira ពីក្លិប Porto ប៉ុន្តែភាគីលោក Ralf Rangnick ចង់តាមដានសមត្ថភាពនៃការលេងរបស់គេបន្តទៀតសិន។ Fabrizio Romano ក៏បាននិយាយថាក្លិបនឹងមិនទិញគេនៅទីផ្សារដោះដូរខែមករានេះទេ គឺអាចទិញនាពេលអនាគត។ Fabio Vieira ជាកីឡាករក្រុមជម្រើសជាតិព័រទុយកាល់ក្រុម២១ឆ្នាំដែលបានឡើងមកលេងនៅឈុតធំរបស់ Porto កាលឆ្នាំមុន ហើយមកទល់ពេលឥលូវនេះ គេបានវិវត្តន៍ខ្លួនក្លាយជាកីឡាករសំខាន់មួយរូបក្នុងក្រុមដោយបង្ហាញខ្លួនបាន៣៣ប្រកួតនិង រកបាន៣គ្រាប់ ព្រមទាំងបញ្ជូន២គ្រាប់កាលពីរដូវកាលមុន។ នៅរដូវកាលនេះកីឡាករវ័យក្មេងរូបនេះរកបាន ២គ្រាប់ និងបញ្ជូនបាល់ ៩គ្រាប់ក្នុងការបង្ហាញខ្លួន២១ប្រកួតឲ្យក្លិប។ Manchester United បានបញ្ជូនភ្នាក់ងារទិញដូរមកតាមសម្លឹងមើលសមត្ថភាពរបស់គេតាំងពីដើមខែនេះមកម៉្លេះ៕
30 Jan 2022
71 views
Football News
James ដឹងខ្លួនថា គេមិនស្ថិតក្នុងគម្រោងរបស់ Benitez ឡើយ ក្រោយ Ancelotti ចាកចេញ
James Rodriguez បានបញ្ជាក់ថា គេមិនស្ថិតក្នុងគម្រោងរបស់លោក Rafa Benitez ឡើយក្នុងរដូវកាលនេះ ហើយអាចចាកចេញពី Everton ប្រសិនមានសំណើត្រូវរ៉ូវណាមួយមកដល់។ កីឡាករដែលមានថ្លៃពលកម្មខ្ពស់ជាងគេក្នុងក្លឹប Everton រូបនេះធ្លាប់ត្រូវបានចាប់អារម្មណ៍ពីក្លឹបធំៗមួយចំនួននៅអឺរ៉ុប ចាប់តាំងពីលោក Carlo Ancelotti ចាកចេញ។ AC Milan ជាក្លឹបមួយចង់បាន Rodriguez ប៉ុន្តែពួកគេត្រូវដោះស្រាយថ្លៃពលកម្ម២២ម៉ឺនផោនក្នុងមួយសប្ដាហ៍ដែលកីឡាករចង់បាន។ Porto ក៏ចាប់អារម្មណ៍កីឡាករសញ្ជាតិកូឡំប៊ីដូចគ្នា។ James បានលើកឡើងថា គេចង់លេងនៅក្លឹបណាមួយ ដែលត្រូវការគេប៉ុណ្ណោះ។ គេមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ ប៉ុន្តែអ្វីត្រូវធ្វើពេលនេះដឹងត្រឹមតែប្រឹងហាត់ រៀបចំខ្លួនឲ្យល្អ និងហ្វឹកហាត់ខ្លួនឯង៕
04 Aug 2021
225 views
Football News
ល្បីថា Spurs សម្រេចជ្រើសរើសយកគ្រូរបស់ Wolves មកធ្វើជាអ្នកចាត់ការថ្មីរបស់ខ្លួន
ក្លឹប Tottenham Hotspur ត្រូវបានព័ត៌មានជាច្រើនបានចុះផ្សាយថា បានសម្រេចជ្រើសរើសយកអ្នកចាត់ការក្លឹប Wolves លោក Nuno Espirito Santo មកធ្វើជាអ្នកចាត់ការថ្មីរបស់ខ្លួននៅរដូវកាលថ្មីឆ្នាំ២០២១/២២ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Telegraph នៅក្នុងថ្ងៃនេះ។ បើតាមប្រភពខាងលើ Spurs បានទាក់ទង និងព្យាយាមរកអ្នកចាត់ការល្បីជាច្រើនក្រោយបានបណ្ដេញលោក Jose Mourinho ចេញពីក្លឹបតាំងពីខែមេសា ឆ្នាំ២០២១កន្លងទៅនេះមក។ លុះថ្មីៗនេះក្លឹបអង់គ្លេសខាងលើនេះក៏បានសម្រេចជ្រើសរើសយកលោក Santo នេះតែម្ដងដោយខាងក្លឹបបានបញ្ជូនលោក Fabio Paratici នាយកកីឡាថ្មីដើម្បីធ្វើការចរចា និងធ្វើកុងត្រាព្រោះតែក្លឹប Crystal Palace និងក្លឹប Everton ក៏បានទាក់ទងចង់បានលោក Santo មកធ្វើជាអ្នកដឹកនាំក្លឹបថ្មីផងដែរ។ គួរបញ្ជាក់ផងដែរថាលោក Santo មានបទពិសោធន៍ធ្វើជាអ្នកដឹកនាំជិត១០ឆ្នាំ ហើយតាំងពីឆ្នាំ២០១២មក ដោយធ្លាប់ដឹកនាំក្លឹប Rio Ave ក្លឹប Valencia ក្លឹប Porto និងក្លឹប Wolves នេះ៕
30 Jun 2021
155 views
Football News
ក្រុម Chelsea បានរងរបួសខ្សែបម្រើឆ្នើមម្នាក់ខណះសល់តែ ១១ ថ្ងៃទៀតប្រកួតផ្ដាច់ព្រ័ត្រ UCL
ខ្សែបម្រើ N’Golo Kante កីឡាករនាំលេងរបស់ក្រុមតោខៀវ Chelsea បានទទួលរងរបួស ខណៈសល់១១ថ្ងៃទៀតវគ្គផ្ដាច់ព្រ័ត្រ Champions League ទល់នឹង Manchester City មកដល់។ កីឡាករសញ្ជាតិបារាំងបានប្ដូរចេញ ក្រោយលេងបាន៣២នាទី ក្នុងជំនួប Chelsea យកឈ្នះ Leicester City ២ ទល់នឹង ១ ខិតជិតយកបានកៅអីមួយដើម្បីទៅលេងនៅ UCL រដូវកាលក្រោយ។ ជ័យជម្នះនេះបានជួយ Chelsea ឡើងមកកាន់លេខ៣នៃតារាងពិន្ទុ Premier League លើ Leicester មួយពិន្ទុ។ Kante ជាកីឡាករនាំលេងតំបន់កណ្ដាលយ៉ាងសំខាន់សម្រាប់ Chelsea ប៉ុន្តែយប់មិញគេប្ដូរចេញ បន្ទាប់ពីមានអារម្មណ៍ខ្លួនមានបញ្ហា។ គេក៏មិនទាន់ដឹងច្បាស់ថា ហេតុអ្វីបានជា Kante ប្ដូរចេញ ស្របពេលលោក Tuchel និយាយថា លោកមិនទាន់ដឹងពីទំហំនៃរបួសនូវឡើយរងចាំការពិនិត្យនៅថ្ងៃពុធនេះ។ ក្រុម Chelsea នឹងត្រូវជួប Manchester City នៅថ្ងៃទី ២៩ ខែ
19 May 2021
189 views
Football News
ផ្លូវការ! ប្រកួតវគ្គផ្ដាច់ព្រ័ត្រ UCL ដូរពីទួរគីមកលេងនៅព័រទុយហ្គាល់
ប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ UEFA Champions League រវាងក្លឹបអង់គ្លេសទាំងពីរគឺ Chelsea និង Manchester City នឹងផ្លាស់ប្ដូរពីកីឡដ្ឋានជាតិទួរគី អាតាទួរ ទៅកាន់កីឡដ្ឋាននាគរាជនៃក្លឹប (Estadio Dragao – Dragon Stadium) Porto ប្រទេសព័រទុយហ្គាល់ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ស្ថាប័នបាល់ទាត់អឺរ៉ុប UEFA។ UEFA បានបង្ហើបនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា តាមពិតទៅស្ថាប័ននេះក៏ចង់ដូរទៅលេងនៅអង់គ្លេសដែរ ដើម្បីភាពងាយស្រួលទាំងអស់ តែតម្រូវការរបស់វិធានការសុខាភិបាលមានភាពតឹងតែងពេក ដូច្នេះមកលេងប្រទេសព័រទុយហ្គាល់ជាជម្រើសល្អសម្រាប់គ្រប់គ្នា ដោយហេតុតែប្រទេសនេះស្ថិតក្នុងបញ្ជីប្រទេស “បៃតង” របស់អង់គ្លេស។ ជាមួយគ្នានេះដែរ UEFA ក៏អនុញ្ញាតឲ្យក្លឹបទាំងពីរលក់សំបុត្រឲ្យអ្នកគាំទ្ររបស់ខ្លួនដោយមួយក្លឹបទទួលបាន ៦ពាន់សំបុត្រ។ ចំណែកឯប្រទេសទួរគីវិញ UEFA បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះក្នុងការរៀបចំត្រៀមសម្រាប់ប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពានលំដាប់កំពូលអឺរ៉ុបមួយនេះ ហើយនឹងមើលពីលទ្ធភាពក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ UEFA ផ្សេងទៀតនៅពេលឆាប់ៗបំផុត៕
13 May 2021
181 views
Other News
អតីតខ្សែបម្រើ Anderson ម្ចាស់ពាន Golden Boy បានចូលនិវត្តន៍ក្នុងវ័យ៣១ឆ្នាំ
ខ្សែបម្រើ Anderson ម្ចាស់ពាន Golden Boy និងជាអតីតសមាជិកក្លិប Porto និង Manchester United បានចូលនិវត្តន៍ក្នុងវ័យ៣១ឆ្នាំ។ នេះតាមការទម្លាយឱ្យដឹងពីក្លិប Adana Demirspor នៃលីគទី២ទួរគីដែលជាក្លិបចុងក្រោយរបស់ Anderson។ ក្លិប Adana បន្ថែមថាថ្វីបើអតីតយុវជន Gremio រូបនេះឈប់លេងបាល់ទាត់អាជីពមែន តែគេបន្តនៅជាមួយក្លិបដោយធ្វើការផ្សេង ស្របពេលរូបគេក៏បញ្ចុះប្រាក់ខែពី៦០០,០០០អឺរ៉ូក្នុងមួយរដូវកាលមកត្រឹម២០០,០០០អឺរ៉ូផងដែរ។ Anderson ផ្ដើមសាងកេរ្តិ៍ឈ្មោះនៅអឺរ៉ុបពេលផ្លាស់ពីប្រទេសកំណើតមកលេងឱ្យ Porto ក្នុងឆ្នាំ២០០៦មុនវ័យ១៨ឆ្នាំ ហើយទាក់ភ្នែកលោក Sir Alex Ferguson ឱ្យទិញរូបគេទៅ Manchester United ក្នុងតម្លៃ៣០លានអឺរ៉ូ ស្មើនឹង២០លានផោនក្នុងខែកក្កដាឆ្នាំ២០០៧ ថ្វីបើគេរងរបួសបាក់ជើងក៏ដោយ។ ក្នុងឆ្នាំ២០០៨ គេបានឈ្នះពាន Golden Boy ដែលជាពានកីឡាករវ័យក្មេង(ក្រោម២១ឆ្នាំ)ល្អបំផុតប្រចាំទ្វីបអឺរ៉ុប ខណៈឆ្នាំ២០០៥ គេបានឈ្នះពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ FIFA U17 World Cup។ អំឡុងពេលនោះ គេបានលេងឱ្យជម្រើសជាតិក្រុមធំប្រេស៊ីល៨លើក បានលើកពាន Copa America 2007 ជួយ
21 Sep 2019
187 views
Uefa Champions League Highlights
Highlight បាល់ទាត់ Porto 3-1 Roma
Highlight បាល់ទាត់ Champions League (Thu/02/07) Porto 3-1 Roma
07 Mar 2019
378 views
Other News
Pepe ត្រៀមខ្លួនដើរចូល Porto ក្រោយពីបញ្ចប់កិច្ចសន្យាជាមួយ Besiktas
Pepe ក្លាយជាកីឡាករដែរគ្មានតម្លៃក្រោយពីលោកបានបញ្ចប់កិច្ចសន្យាជាមួយក្លឹន Besiktas កាលពីខែឆ្នូរឿងហេរញវត្ថុ
05 Jan 2019
568 views
Uefa Champions League Highlights
Highlight បាល់ទាត់ FC Porto 4 – 1 Lokomotiv Moscow
Highlight បាល់ទាត់ Champions League (Thu/07/11) FC Porto 4 - 1 Lokomotiv Moscow
07 Nov 2018
234 views
Premier League News
Man Utd នឹងបញ្ជាក់ការចុះហត្ថលេខាលើខ្សែការពារ Dalot របស់ Porto ក្នុងពេលឆាប់ៗនេះ
ពិតណាស់ កីឡាករវ័យ 19ឆ្នាំរូបនេះមានតម្លៃបង់ផ្ដាច់កុងត្រា17.4លានផោន។ ប៉ុន្តែក្លឹប Man Utd មិនទាន់និយាយរឿងនេះនៅឡើយទេ
30 May 2018
439 views
Uefa Chanpions League News
Liverpool ចំណាយពេល 24 ម៉ោងដើម្បីបំបែកកំណត់ត្រារបស់ក្លឹប Man City
Liverpool បានជួបក្រុម Porto នៅក្នុងទឹកដី Estadio do Dragao ខណៈដែលពួកគេបានផ្តួលក្រុមព័រទុយហ្គាល់ 5-0
15 Feb 2018
466 views
Uefa Champions League Highlights
Highlights បាល់ទាត់ Porto 0-5 Liverpool
Highlight បាល់ទាត់ Champions League (Thu/15/02) Porto 0-5 Liverpool
15 Feb 2018
387 views
Other News
Everton បានប្រកាសពីការចុះកិច្ចសន្យាខ្ចីជើងកីឡាករ Mangala ពី Man City
ខ្សែការពារកណ្ដាលវ័យ 26ឆ្នាំរូបនេះ បានចុះកុងត្រាជាមួយក្រុម Man City ពីក្លឹប Porto ក្នុងតម្លៃ 32 លានផោននៅរដូវក្តៅឆ្នាំ 2014
01 Feb 2018
427 views