Tag: Preston North End
Football News
Man Utd រំសាយការប្រកួតមិត្តភាពចោល ក្រោយកីឡាករ៩នាក់ឆ្លងកូវីដ១៩
ក្រុមបិសាចក្រហម Manchester United បានរំសាយការប្រកួតមិត្តភាពចោលហើយ បន្ទាប់ពីសមាជិកក្នុងក្រុម៩នាក់មានឆ្លងកូវីដ១៩។ ក្រុម Man Utd នឹងត្រូវប្រកួតមិត្តភាពរបស់ខ្លួនទល់ក្រុម Preston North End នៅចុងសប្ដាហ៍នេះ ប៉ុន្ដែត្រូវរំសាយចោលវិញ ក្រោយពីរកឃើញមានកីឡាករក្នុងក្រុមឆ្លងមេរោគកូវីដ១៩។ ការតេស្ដឃើញនេះ បន្ទាប់ពីក្រុមរបស់លោក Ole ប្រកួតមិត្តភាពជាមួយក្រុម Brentford កាលពីថ្ងៃពុធកន្លងទៅ។ ខណៈដែលបច្ចុប្បន្នសមាជិកម្នាក់ៗត្រូវដាក់នៅដោយឡែកដើម្បីព្យាយាមសិន។ ក្រុមរបស់លោក Ole ត្រូវបានគេមើលឃើញថាបានទិញកីឡាករថ្មីៗចូលច្រើន ប៉ុន្តែពួកគេមិនទាន់បានមកចូលហាត់ជាមួយក្រុមនៅឡើយទេ។ ខណៈដែលរដូវកាលថ្មីខាងមុខនេះ គេក៏មើលឃើញថាពួកគេជាក្រុមប្រជែងពានរង្វាន់មួយនៅ Premier League ផងដែរ៕
30 Jul 2021
153 views