Tag: Pual Pogba
Other News
Real Madrid សម្រេចបញ្ឈប់ការតាមប្រមាញ់ Pogba បន្ទាប់ពីឃើញសមត្ថភាពរបស់ Fede Valverde
ក្លឹប Real Madrid ប្រាប់លោក Zinedine Zidane ថា Pual Pogba មិនស័ក្តិសមនឹងតម្លៃដែល Man Utd ទាមទារនោះទេ។ នៅរដូវកាលនេះ ខ្សែបម្រើវ័យក្មេងសញ្ជាតិអ៊ុយរូហ្គាយឈ្មោះ Fede Valverde បានលេចមុខឡើង ហើយលោក Zidance ហាក់ដូចជាលេងល្បែងគ្រោះថ្នាក់ខ្លះនៅរដូវក្តៅនេះ ដោយគ្រូបង្វឹករូបនេះបានឲ្យកីឡាករមួយចំនួនខ្ចីជើងទៅកាន់ក្លឹបផ្សេងៗ ដោយនៅសល់ខ្សែបម្រើកណ្តាលត្រឹម៤រូបប៉ុណ្ណោះ។ ស្របពេល Luka Modric រងរបួស វាក្លាយជាបន្ទុកកាន់តែខ្លាំងឡើងលើកីឡាករបីរូបផ្សេងទៀត ប៉ុន្តែកីឡាករវ័យក្មេង Valverde អាចបំពេញនឹងកង្វះខាតនេះ និងមានតួនាទីជំនួស Modric ផងដែរ ។ Valverde ពិតជាធ្វើបានល្អក្នុងជំនួបសប្តាហ៍មុន និងបានយកឈ្នះក្រុម Granada ។ ការបង្ហាញសមត្ថភាពរបស់ Valverde ត្រូវបានគេប្រៀបប្រដូចទៅនឹងកីឡាករ Steven Gerrard និង Marca ។ មិនទាន់មាននរណាហ៊ានអះអាងថា Valverde គឺជា Pogba ទី២ឬ Gerrard ថ្មីនោះទេ
09 Oct 2019
259 views
Other News
លោក Zinedine Zidane នៅតែចង់បាន Pual Pogba ដដែលនៅរដូវកាលនេះ
លោក Zidane នៅតែរក្សាចិត្តចង់ឱ្យក្រុម Real Madrid ទិញយក Pual Pogba មករួមក្រុមដដែលនៅរដូវក្ដៅនេះ ត្បិតអីក្រុមនៅមានចន្លោះប្រហោងតំបន់បម្រើការពារ។ Pogba នៅក្លឹប Manchester United ត្រូវអ្នកគាំទ្រលើកបដាចង់ឱ្យចាកចេញពីក្រុមទៅ ក្រោយពីរូបគេលេងមិនសូវបានល្អឡើយ។ ស្របពេលនោះ ខាងក្រុមរបស់លោក Zidane កំពុងត្រូវការរូបគេខ្លាំង ដើម្បីទៅបំពេញចន្លោះប្រហោងក្រុមដែលកើតមាននៅដើមរដូវកាលនេះ។ អ្វីដែលជារនាំងធំមិនអាចឱ្យមានការផ្ទេរបានគឺតម្លៃខ្លួនរបស់គេតែម្ដង។ ក្រុមបិសាចក្រហម Man Utd បានដាក់តម្លៃផ្ដាច់កុងត្រាដល់១៨០លានផោនឯណោះ ដែលវាជាតម្លៃធ្វើឱ្យក្រុម Real Madrid មិនអាចទិញយកបានឡើយ។ កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ Real Madrid បានដាក់សំណើអមជាមួយការថែមកីឡាករដើម្បីយក Pogba តែចុងក្រោយក្រុមនៅអង់គ្លេស បដិសេធព្រោះពួកគេចង់បានលុយសុទ្ធ៕
29 Aug 2019
136 views