Tag: Rafael Benitez
Football News
Lampard បានបង្ហោះសារទៅកាន់ក្លិប Everton បន្ទាប់ពីតែងតាំងជាអ្នកចាត់ការក្រុមថ្មី
អតីតអ្នកចាត់ការក្លិប Chelsea លោក Frank Lampard បានថ្លែងសារជាលើកដំបូងទៅកាន់ក្លិប Everton បន្ទាប់ពីលោកត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមថ្មីនៅឯកីឡដ្ឋាន Goodison Park។ ជាការពិតណាស់ លោក Lampard បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះក្នុងការដឹកនាំ Everton ជំនួសតំណែងលោក Rafael Benitez ដែលត្រូវបានក្លិបបណ្តេញចេញពីតំណែងកាលពីខែមករាកន្លងទៅក្រោយដឹកនាំក្រុមទទួលបានជ័យជម្នះម្តងគត់ក្នុងចំណោមការប្រកួតលីគ១៣ប្រកួតចុងក្រោយ។ លោក Lampard បាននិយាយថា៖ “វាជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំក្នុងការមកដឹកនាំ Everton ។ ខ្ញុំពិតជាស្រែកឃ្លានខ្លាំងណាស់ក្នុងការចាប់ផ្តើម។ បន្ទាប់ពីពិភាក្សាជាមួយ ប្រធានក្លិប និង ក្រុមប្រឹក្សាភិបាល ខ្ញុំមានអារម្មណ៍ថា ខ្ញុំពេញចិត្តនឹងមហិច្ឆតារបស់ពួកគេខ្លាំងណាស់។ សារដំបូងរបស់ខ្ញុំទៅកាន់កីឡាករ គឺ យើងត្រូវធ្វើរឿងនេះជាមួយគ្នា។ ពួកយើងនឹងព្យាយាមធ្វើការងាររបស់យើង ហើយខ្ញុំដឹងថាអ្នកគាំទ្រនឹងនៅទីនេះគាំទ្រពួកយើង”៕
02 Feb 2022
67 views
Football News
Wayne Rooney អាចនឹងចូលដឹកនាំក្លឹប Everton ជំនួសលោក Rafael Benitez
អ្នកចាត់ការ Rafael Benitez ត្រូវបានក្លឹប Everton បណ្ដេញចេញពីតំណែងហើយ ក្រោយដឹកនាំបានត្រឹមពាក់កណ្ដាលរដូវកាល ២០២១-២២។ ការសម្រេចចិត្តបញ្ចប់តួនាទីរបស់លោក Benitez ក្រោយពេល Everton លេងចាញ់ Norwich កាលពីថ្ងៃសៅរ៍ ហើយពេលនេះក្លឹបកំពុងស្វែងរកអ្នកចាត់ការថ្មី។ Everton បច្ចុប្បន្នកំពុងស្ថិតនៅលេខ ១៦ក្នុងតារាងពិន្ទុ ទើបតែមាន ១៩ពិន្ទុប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោក Benitez។ Wayne Rooney កំពុងត្រូវបានចាប់អារម្មណ៍ពី Everton ដើម្បីមកជំនួសកន្លែងលោក Benitez។ សព្វថ្ងៃជាអ្នកចាត់ការក្នុងក្លឹប Derby County លោក Rooney ទទួលបានការកោតសរសើរជាច្រើនពីការងារដែលបានសម្រេចក្នុងរដូវកាលនេះ។ Rooney ធ្លាប់ចូលរួមលេងឲ្យ Everton ចំនួន ២ដងកាលនៅជាកីឡាករ។ លោក Roberto Martinez ដែលជាបេក្ខភាពម្នាក់ទៀតកំពុងត្រូវបាន Everton ពិចារណាយកត្រឡប់មកវិញ។ Martinez ធ្លាប់មានបទពិសោធន៍ដឹកនាំ Everton ពីឆ្នាំ ២០១៣ដល់ ២០១៦។ បច្ចុប្បន្នលោកកំពុងតែធ្វើជាគ្រូរបស់ជម្រើសជាតិបែលហ្ស៊ិក ហើយប្រសិនបើ Everton
18 Jan 2022
88 views
Football News
Everton កំពុងពិចារណាលើ Gerrard សម្រាប់គ្រូបង្វឹកនូវរដូវកាលក្រោយ
ក្លិបស្ករគ្រាប់ Everton កំពុងស្វែងរកគ្រូបង្វឹកថ្មីម្នាក់បន្ទាប់ពីការចាកចេញរបស់លោក Carlo Ancelotti ទៅដឹកនាំក្លឹប Real Madrid ។ ក្លឹប Everton មានអទិភាពជម្រើសគ្រូបង្វឹកជាច្រើននៅក្នុងបញ្ជីសម្រាំងរបស់ពួកគេក្នុងពេលតែមួយ។ ដំបូងនិងសំខាន់បំផុតពួកគេកំពុងពិចារណាទៅលើអ្នកចាត់ការដែលមិនទាន់មានការងារ: ពួកគេមាន Rafael Benitez, Paulo Fonseca និង Nuno Espírito Santo កំពុងតែទំនេរ។ លោក David Moyes (West Ham), Roberto Martinez (ក្រុមជម្រើសជាតិបែលហ្ស៊ិក) និង Erik ten Hag (Ajax) ក៏កំពុងត្រូវបានពិចារណាផងដែរ។ ក្លឹបថែមទាំងបានពិភាក្សាពីលទ្ធភាពនៃការអញ្ជើញអ្នកចាត់ការរបស់ក្លិប Ranger គឺលោក Steven Gerrard ដែលបានដឹកនាំក្លឹបមួយនេះលើកពានលីកកំពូល ស្កុតឡែន ជាលើកដំបូងក្នុងរយះពេល ១០ឆ្នាំចុងក្រោយ ។ ខណះលោក Benitez និង Moyes ត្រូវបានគេចាត់ទុកថាជាជម្រើសអាទិភាពដោយការតែងតាំងអ្នកផ្សេងទៀតទំនងជាមិនសូវមានទេ។
02 Jun 2021
147 views
Football News
លោក Benitez បានសារភាពថាគាត់ចង់នាំ Ruben Dias មកកាន់ Newcastle មុនក្រុម Manchester City ទៅទៀត
លោក Rafael Benitez បានបង្ហើបប្រាប់សារព័ត៌មាន The Times ថាគាត់ចង់ចុះកុងត្រាជាមួយខ្សែការពារ Ruben Dias ឲ្យចូលរួមនឹងក្លឹប Newcastle United មុនពេលខ្សែការពាររូបនេះចូលរួមជាមួយក្រុម Manchester City ។ នៅពេលដែលលោក Benitez ទទួលដំណែងជាអ្នកចាត់ការក្លិបសារិកាព្រៃ Newcastle គ្រូបង្វឹករូបនេះ បានបង្ហាញថាគាត់បានចរចាជាមួយក្លឹប Benfica អំពីការចុះហត្ថលេខាលើកីឡាករមួយចំនួន។ Dias គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលលោក Benitez ចង់ចុះកុងត្រាឲ្យចូលរួមជាមួយ ក្រុម Newcastle ប៉ុន្តែ Benfica បានបដិសេធមិនអនុញ្ញាតឱ្យ Ruben Dias ចាកចេញទេ។ គ្រូបង្វឹកវ័យ ៦១ឆ្នាំរូបនេះបានប្រាប់កាសែត The Times បន្តថា“ នៅពេលដែលខ្ញុំក្លាយជាអ្នកចាត់ការក្រុម Newcastle United ខ្ញុំបានជួបប្រជុំជាមួយមន្រ្តីរបស់ក្លឹប Benfica នៅទីក្រុង Liverpool ។ យើងកំពុងពិភាក្សាកីឡាករមួយចំនួនហើយឈ្មោះមួយដែលខ្ញុំបានលើកឡើងគឺឈ្មោះ Ruben Dias។ គាត់មានតម្លៃ ២០ លានផោននៅពេលនោះប៉ុន្តែពួកគេមិនចង់លក់គាត់ទេ។
29 May 2021
519 views
Other News
អតីតគ្រូបង្វឹករបស់ Liverpool ជឿថាក្លឹបនិងឈ្នះជើងឯក PL នៅរដូវកាលនេះ
អតីតគ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool លោក Rafael Benitez ជឿជាក់ថាអតីតក្លឹបដែលលោកធ្លាប់ដឹកនាំនិងឈ្នះពានលីកកំពូលនៅរដូវកាលនេះ។ គ្រូបង្វឹកសញ្ជាតិអេស្បាញធ្លាប់បង្វឹកក្រុមនៅចន្លោះឆ្នាំ ២០០៤-២០១០ បានប្រាប់អោយដឹងថាៈ ក្រោយឆ្លងកាត់បទពិសោធន៏ច្រើនកាលពីឆ្នាំមុន Liverpool ក្រុមនិងទទួលលទ្ធផលវិជ្ជមាន ប៉ុន្តែ Man City នៅតែជាគូប្រជែងដ៏លេចធ្លោ។ សម្រាប់ Liverpool ពួកគេដឹងពីវិធីយកឈ្នះគូប្រកួតជាមួយកីឡាករដ៏មានគុណសម្បត្តិនិងទេពកោសល្យអស្ចារ្យ។ អ្វីៗនិងឃើញច្បាស់នៅខែឧសភា ព្រោះខែវិច្ឆិកានេះនៅមិនទាន់ច្បាស់នៅឡើយទេ។ ក្រុមហង្សក្រហម Liverpool និងត្រូវជួបប្រកួតគ្នាជាមួយក្រុមមេឃខៀវ Manchester City នៅឯកីឡាដ្ឋាន Anfield នាចុងសប្តាហ៍នេះ ដើម្បីដណ្តើមពានក្របខណ្ឌ Premier League។ ក្រុមរបស់គ្រូបង្វឹកលោក Jurgen Klopp កំពុងនាំមុខ ៦ពិន្ទុលើគូប្រជែងដ៏ប្រកៀកប្រកិតគឺក្រុមការពារតំណែងជើងឯក Manchester City។ ដូច្នេះការប្រកួតនៅសប្តាហ៏ទី១២ ខាងមុខនេះអាចជាពេលវេលាមួយដែលនិងបង្ហាញអោយឃើញពីឪកាសនិងភាគរយខ្ពស់របស់ក្រុមទាំងពីរ ក្នុងការលើកពានរដូវកាល ២០១៩-២០២០ នេះ។
07 Nov 2019
282 views
Premier League News
អតីតគ្រូបង្វឹក Liverpool លោក Klopp មកដឹកនាំក្លឹបនេះចំពេលក្លឹបចាយលុយ
ពិតណាស់លោក Benitez បានដឹកនាំ Liverpool ពីឆ្នាំ2004ដល់ឆ្នាំ2010 ក្រោមសម័យគ្រប់គ្រងរបស់ម្ចាស់ក្លឹបចាស់ George Gillett
27 Dec 2018
602 views
Other News
មកស្គាល់គ្រូបង្វឹកបាល់ទាត់ជោគជ័យជាងគេបំផុតនៅអឺរ៉ុប
ក្នុងបញ្ជីនេះគឺរាប់តែគ្រូបង្វឹកដែលដឹកនាំក្នុងលីកកំពូលទាំង៥នៅអឺរ៉ុបប៉ុណ្ណោះ(Premier League, Budesliga, La Liga, Serie AនិងLigue 1)
26 Oct 2018
530 views
Football News
ក្លឹប Newcastle បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមការដេញថ្លៃ David Luiz ពី Chelsea
Newcastle បានពិចារណាលើការដេញថ្លៃដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ខ្សែការពាររបស់ក្លឹប Chelsea លោក David Luiz
20 Dec 2017
287 views
Premier League News
ក្លឹប Newcastle ត្រៀមរួចរាល់ដើម្បីចុះហត្ថលេខាជាមួយខ្សែការពារ Luke Shaw របស់ក្លឹប Man United
លោក Rafael Benitez គ្រូបង្វឹកក្រុម Newcastle ត្រៀមខ្លួនចុះហត្ថលេខាលើខ្សែការពាររបស់ Man United គឺកីឡាករ Luke Shaw ក្នុងខែមករានេះ
28 Nov 2017
395 views