Tag: Raiola
Football News
Zlatan Ibrahimovic ចង់ក្លាយជាអ្នកគ្រប់គ្រងក្លិប បន្ទាប់ពីចូលនិវត្ដន៍ពីអាជីពបាល់ទាត់
លោក Mino Raiola ភ្នាក់ងាររបស់កីឡាករ Zlatan Ibrahimovic បានឲ្យដឹងថាខ្សែប្រយុទ្ធក្រុម AC Milan រូបនេះ ចង់ក្លាយជាអ្នកគ្រប់គ្រងក្លិប បន្ទាប់ពីចូលនិវត្ដន៍ពីអាជីពបាល់ទាត់។ លោក Raiola បានក្លាយជាភ្នាក់ងាររបស់ Zlatan មួយរយៈមកហើយ និងបានដឹងពីបំណងដែលកីឡាករសញ្ជាតិស៊ុយអ៊ែត វ័យ៣៩ឆ្នាំរូបនេះចង់ធ្វើនៅថ្ងៃអានាគតផងដែរ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា កីឡាកររូបនេះនៅតែបន្ដអាជីពជាកីឡាករដដែល រហូតដល់ថ្ងៃណាមួយគាត់លែងជាកីឡាករសំខាន់សម្រាប់ក្រុម ដែលគាត់លេង។ លោក Raiola បាននិយាយថា៖ យើងនឹងឃើញអ្វីដែល Zlatan ចង់ធ្វើនៅខែមិថុនា។ គាត់តែងតែសម្រេចចិត្ដពីមួយឆ្នាំទៅមួយឆ្នាំ ដោយគ្មានការសម្រេចចិត្ដបែបបន្ទាន់ណាឡើយ។ ប្រាកដណាស់ នៅថ្ងៃដែលគាត់គិតថាខ្លួនគាត់លែងជាកីឡាករសំខាន់សម្រាប់ក្លិប គាត់នឹងចូលនិវត្ដន៍ ហើយចាប់ផ្ដើមទំព័រជីវិតថ្មី ជាអ្នកគ្រប់គ្រងក្លិប៕
19 Sep 2021
263 views
Other News
Raiola ថា Ronaldo ក៏តវ៉ាដូច Verratti ដែរ ហេតុអីមិនត្រូវបានគេបណ្ដេញចេញ
កីឡាករ Maro Verratti បានបង្ហាញកាតលឿងទី 2 និងត្រូវបានគេបញ្ជូនចេញនៅតង់ទី 2
08 Mar 2018
404 views