Tag: Ramos
Football News
លោក Guti ថា Ramos ស្តាយក្រោយដែលសម្រេចចិត្តដើរចេញ ពី Real Madrid
លោក Guti ថា ខ្សែការពារ Sergio Ramos ស្តាយក្រោយនៅពេលដែល សម្រេចចិត្តដើរចេញ ពី Real Madrid។ ជាការពិតណាស់ Ramos បានទៅចូលរួមជាមួយ Paris Saint Germain កាលពីរដូវក្តៅមុននេះ ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីត្រូវផុតកុងត្រាជាមួយ Real Madrid។ Ramos ដែលធ្លាប់តែជា កីឡាករម្នាក់ដែលត្រូវបានគេចាត់ទុកថា ជាស្តេចការពារបាល់នៅ កីឡដ្ឋាន Santiago Bernabeu បែរទៅជួបរបួសច្រើនវិញ នៅ PSG ហើយពុំសូវមានឥទ្ធិពលដូចកំឡុងពេល នៅ Real Madrid ថែមទៀតផង។ លោក Guti បាននិយាយថា៖ “ខ្ញុំគិតថា Ramos ស្តាយក្រោយខ្លាំងនៅពេលដែលគេសម្រេចចិត្តដើរចេញ ពី Real Madrid។ គេប្រាកដជាដឹងខ្លួនហើយថា គេជ្រុលខ្លួនពេកជាមួយការចរចាជាមួយ PSG នេះ ហើយគេមិនដឹងទេថា សម្រាប់លោក Perez លោកបានចាត់ទុកក្លិប
25 Apr 2022
24 views
Football News
ល្បីថា PSG ចង់វៃចេញ Ramos នៅរដូវកាលក្ដៅខាងមុខនេះ
ក្លឹប Paris Saint Germain ចង់លក់ខ្សែការពារ Sergio Ramos ចេញនៅរដូវកាលក្ដៅខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Le Parisien តាមរយៈ Diario AS នៅក្នុងថ្ងៃនេះ។ ចាប់តាំងពីផ្លាស់ពីក្លឹប Real Madrid មកកាន់ក្លឹប PSG ក្នុងលក្ខណៈ Free Agent មានកុងត្រា២ឆ្នាំ ចាប់ពីរដូវកាលឆ្នាំ២០២១/២២នេះមក Ramos ចូលលេងបានតែ៨ប្រកួតប៉ុណ្ណោះ ដោយសារតែមានបញ្ហារបួសរហូតមកតាំងពីដើមរដូវកាល ខណៈក្លឹបត្រូវបង់ប្រាក់ពលកម្មជាប្រចាំខ្ទង់ ១៨ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍។ កន្លងមកក៏ធ្លាប់មានសារព័ត៌មានបែបនេះ ក៏ដូចជាខាង PSG ចង់បញ្ចប់កុងត្រា Ramos ផងដែរប៉ុន្តែភាគីពីរសុទ្ធតែចេញបកស្រាយមិនរឿងបែបនេះ ជាពិសេសគឺ Ramos ចេញមុខថា គេចង់បន្តលេងទៀត ទោះជាបញ្ហារបួសយ៉ាងណាក៏ខំជម្រះឧបសគ្គទាំងនេះ ដោយពិសេសនឹងខំចូលរួមជួយ PSG ឲ្យឈ្នះពានធំៗ។ បើតាមប្រភពខាងលើ ដោយសារតែខ្លាចបញ្ហារបួសរបស់ Ramos នៅតែបន្តបន្ទាប់នៅថ្ងៃមុខទៀត PSG ក៏បានសម្រេចមិនដាក់ Ramos ក្នុងផែនការរបស់ពួកគេនៅរដូវកាលខាងមុខ ដោយក្លឹបណាដែលមានលទ្ធផលនាំយក Ramos ជាពិសេសគឺរ៉ាប់រងថ្លៃពលកម្មរបស់គេ
21 Apr 2022
40 views
Football News
Ramos ជឿជាក់ថាខ្លួនឯងអាចបន្តលេងបាន ៤ ទៅ ៥ឆ្នាំទៀត
ខ្សែការពារ Sergio Ramos ជឿជាក់ថាខ្លួនអាចបន្តលេងបាល់ពីរយៈពេល ៤ ទៅ ៥ ឆ្នាំទៀតបើទោះបីជាពេលនេះរូបគេបានបន្តរងរបួសញឹកញាប់ តាំងពីផ្ទេរមក Paris Saint-Germain ក៏ដោយ។ Ramos តែងតែត្រូវគេកោតសរសើរថាជាខ្សែការពារជួរមុខមួយរូបក្នុងពិភពលោក ដោយកីឡាកររូបនេះធ្លាប់ឈ្នះពាន Champions League ដល់ទៅ៤ដងជាមួយក្លិប Real Madrid ប៉ុន្តែគេត្រូវបង្ខំចិត្តចាកចេញកាលពីរដូវក្ដៅឆ្នាំមុននិងផ្ទេរមកទឹកដី Parc des Princes ។ ដោយឡែក ស្ថានភាពកាយសម្បទារបស់អតីតប្រធានក្រុម Real Madrid រូបនេះហាក់មានបញ្ហាដោយបានរងរបួសញឹកញាប់ពេក ប៉ុន្តែគេនៅតែមានភាពសុទិដ្ឋិនិយម។ Ramos បានថ្លែងប្រាប់ Amazon Prime France ថា៖ “ខ្ញុំនឹងបន្តលេងចន្លោះពី ៤ ទៅ៥ឆ្នាំទៀត។ បន្ទាប់មកគឺបទពិសោធន៍ផ្សេងទៀត ដូចជានៅ Paris គឺខ្ញុំមានកុងត្រា២ឆ្នាំ។ ពួកយើងនឹងព្យាយាមចរចាដើម្បីបន្តដល់៣ឆ្នាំ ឬ៤ឆ្នាំ បន្ទាប់មកពួកយើងនឹងរង់ចាំមើលទាំងអស់គ្នា។ ឲ្យតែកាយសម្បទាខ្ញុំនៅល្អ ខ្ញុំគិតថាខួរក្បាលខ្ញុំនៅតែអាចផ្ដោតសមាធិលើការប្រកួត”៕
15 Apr 2022
51 views
Football News
ក្លឹប LA Galaxy ដែលនៅក្របខ័ណ្ឌ MLS ចាប់អារម្មណ៍ចង់បាន Ramos ពី PSG
ខ្សែការពារ Sergio Ramos ត្រូវបានក្លឹប LA Galaxy ដែលជាក្លឹបមួយនៅ MLS មានបំណងចង់បានកីឡាកររូបនេះពីក្លឹប Paris Saint Germain ។ នេះបើយោងតាមការចុះផ្សាយរបស់ Footmercato ។ នៅក្នុងរដូវកាលឆ្នាំ២០២១/២២ កីឡាករ Ramos ទើបផ្លាស់ពីក្លឹប Real Madrid មកកាន់ក្លឹប Paris Saint Germain ប៉ុន្តែមិនសូវចូលលេងនោះទេ ដោយសារតែរបួសជាបន្តបន្ទាប់ ដោយមកទល់នឹងពេលនេះទើបចូលលេងបាន៥ប្រកួត និងរកបាន១គ្រាប់។ ដោយមើលឃើញស្ថានភាពបែបនេះ ក្លឹប MLS ខាងលើចង់បានខ្សែការពាររូបនេះ ប៉ុន្តែចង់បានក្នុងលក្ខខ័ណ្ឌ Free Transfer ដែលមានន័យថាយកមកដោយមិនចំណាយលើតម្លៃខ្លួននិងក្លឹបរបស់កីឡាកររូបនេះឡើយ ព្រោះក្លឹបនេះរំពឹងឲ្យស្ថានភាពរបួសបន្តញឹកញាប់ទៀត កុងត្រារវាង Ramos និង PSG នឹងត្រូវបញ្ចប់មុនកាលកំណត់។ យ៉ាងណាចំពោះស្ថានភាព Ramos បច្ចុប្បន្នគឺនឹងជាសះស្បើយពីរបួសនៅថ្ងៃស្អែកនេះ និងរំពឹងថានឹងចូលលេងក្នុងប្រកួតតទល់នឹង Real Madrid ក្នុងប្រកួត UCL ជើងទី២ នៅថ្ងៃទី១០ ខែមីនា
02 Mar 2022
84 views
Football News
Sergio Ramos រកបានគ្រាប់ដំបូងឲ្យ PSG ហើយ
ខ្សែការពារ Sergio Ramos រកបានគ្រាប់ដំបូងឲ្យក្លឹប Paris St-Germain ហើយ ជួយក្រុមយកឈ្នះ Reims ៤ ទល់នឹង ០ បន្តនាំមុខក្នុងតារាងពិន្ទូ Ligue 1។ ក្រុមលោក Mauricio Pochettino រកបានគ្រាប់ទីមួយដោយខ្សែបម្រើ Marco Verratti ក្នុងវគ្គទីមួយ។ ឈានដល់វគ្គទីពី Ramos និង Danilo Pereira បានបន្ថែមម្នាក់មួយគ្រាប់ទៀតឲ្យ PSG ខណៈ Wout Faes របស់ Reims បានធ្វើឲ្យចូលទីរបស់ខ្លួនឯងមួយគ្រាប់។ ជ័យជម្នះ ៤ ទល់នឹង ០ នេះ PSG នៅតែបន្តឈរលេខ១ក្នុងតារាងពិន្ទុមាន៥៣ពិន្ទុ ដាច់ក្រុមលេខពីរ Nice ដល់ទៅ ១១ពិន្ទុឯណោះ។ Marseille កំពុងនៅលេខ៣មាន ៤០ពិន្ទុ៕
25 Jan 2022
76 views
Football News
Ramos ៖ ខ្ញុំនឹងប្រឹងលេងលុះក្ស័យដើម្បី PSG សម្រាប់ជំនួបទល់ Real Madrid
ខ្សែការពារអតីតប្រធានក្រុមរបស់ Real Madrid កីឡាករ Sergio Ramos បាននិយាយថា ក្រោយពេលខ្លួនមកកាន់ PSG គេនឹងប្រឹងប្រែងលេងលុះក្ស័យ ក្នុងជំនួបទល់ក្រុមចាស់របស់ខ្លួនសម្រាប់ជំនួប UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ដែលបានចាប់ឆ្នោតកាលពីយប់មិញនេះ។ Ramos ទើបតែបានចូលលេងមួយប្រកួតប៉ុណ្ណោះឲ្យ PSG តាំងពីគេបានចាកពេញពី Real Madrid ទៅកាន់ក្លឹបអ្នកមានរបស់បារាំង។ ការដែលបានលេងត្រឹម១ប្រកួតឲ្យក្រុមបារាំងដោយសារតាំងពីទៅដល់ទីនោះគេមានរបួសសាច់ដុំមករហូត ហើយការលេងទល់ក្រុមចាស់នេះគេក៏រំពឹងថា នឹងបានចូលលេង ហើយប្ដេជ្ញាចិត្តថា នឹងលេងឲ្យអស់សមត្ថភាព និយាយទៅនឹងប្រឹងប្រែងប្រយុទ្ធដើម្បី PSG តែមួយមុខប៉ុណ្ណោះ។ ដើមឡើយក្រុមរបស់ Ramos ត្រូវប៉ះ Manchester United ប៉ុន្តែដោយសារបញ្ហាបច្ចេកទេសក៏ត្រូវចាប់គូម្ដងទៀតហើយលើកទី២នោះក្រុម PSG ក៏ត្រូវជប់ Real Madrid វិញម្ដង។ ក្នុងការប៉ះក្រុមចាស់នេះខ្សែការពារ PSG រូបនេះបានសម្ដែងការតាំងចិត្តយ៉ាងខ្លាំងក្នុងការត្រៀមប្រយុទ្ធដើម្បីក្រុម ហើយគេបាននិយាយថា «អ្នកដឹងហើយពីទំហំមនោសញ្ចេតនា និងការស្រឡាញ់សម្រាប់ខ្ញុំជាមួយ Real Madrid ។ ប៉ុន្តែពេលនេះខ្ញុំជាកីឡាកររបស់ PSG ហើយក៏ដល់ពេលដែលខ្ញុំត្រូវការពារ PSG
14 Dec 2021
126 views
Football News
លេងបានម្ដងក៏បាត់មុខ តាមពិត Ramos មានបញ្ហាមួយនេះសោះ
Sergio Ramos នឹងត្រូវអវត្តមានម្ដងទៀតក្នុងជំនួប PSG លេងទល់នឹង Club Brugge នៅរាត្រីនេះពានរង្វាន់ Champions League ដោយសារតែគេកំពុងបន្តស្ដារកាយសម្បទាឡើងវិញ។ ក្រៅពី Ramos កីឡាករមួយចំនួនផ្សេងទៀតដូចជា Neymar, Julian Draxler, Colin Dagba និង Presnel Kimpembe នឹងមិនបានលេងដូចគ្នាជាមួយនឹង Club Brugge។ PSG បានដឹងខ្លួនឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយតាំងពីប្រកួតទី៥ ដោយបច្ចុប្បន្នឈរលេខ២ក្នុងពូល A នៅក្រោម Man City។ និយាយពី Ramos បានបង្ហាញខ្លួនជាលើកដំបូងឲ្យ PSG ពេលលេងជាមួយ Saint-Etienne កាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា។ ប៉ុន្តែបន្ទាប់ពីប្រកួតនោះមក គេបានបន្តអវត្តមាន២ប្រកួតជាប់គ្នាក្នុងការលេងជាមួយក្លឹប Nice និង Lens ដោយសារបញ្ហាខ្សោយសាច់ដុំ។ មុនលេងជាមួយ Club Brugge លោក Mauricio Pochettino អ្នកចាត់ការរបស់ PSG
07 Dec 2021
92 views
Football News
Sergio Ramos នូវតែមិនទាន់បង្ហាញខ្លួនជាលើកដំបូងឲ្យក្លឹប
ខ្សែការពារសញ្ជាតិអេស្ប៉ាញ Sergio Ramos មិនទាន់បង្ហាញខ្លួនជាលើកដំបូងឲ្យក្លឹប Paris Saint-Germain នោះទេ តាំងពីមកចូលរួមជាមួយក្លឹបនៅដើមរដូវកាលនេះបន្ទាប់ពីចាកចេញពី Real Madrid ។ នៅក្នុងសេចក្តីថ្លែងការណ៍ទាំងនេះ ដែលប្រព័ន្ធផ្សព្វផ្សាយបារាំងដូចជា Sport.fr បានផ្តល់ការដកស្រង់ខ្លះពីថ្ងៃសៅរ៍នេះពីកីឡាករវ័យ 35 ឆ្នាំរូបនេះបាននិយាយថា ទោះបីជាគាត់ជឿជាក់លើខ្លួនឯងក៏ដោយ។ ប៉ុន្តែរូបគាត់ មិនបានចូលទីលានតាំងពីគាត់មកដល់រដ្ឋធានីបារាំងដោយសារតែខ្សែ របួស, ប៉ុន្តែ Ramos ត្រូវបានកោះហៅជាលើកដំបូងទល់នឹង Manchester City ក្នុងការប្រកួត Champions League នៅថ្ងៃទី 23 ខែវិច្ឆិកា។ ប៉ុន្តែរូបគាត់នូវតែមិនបានបង្ហាញខ្លួនជាលើកដំបូងនៅលើទីលានដដែល។ ការប្រកួតដែល Manchester City ឈ្នះក្នុងលិទ្ធផល 2 ទល់នឹង 1 ៕
28 Nov 2021
103 views
Football News
ធ្លាប់តែឈ្លោះគ្នា ឥលូវ Messi បញ្ចេញអារម្មណ៍ពិតពេលហាត់ជាមួយ Ramos ដំបូងៗ
ខ្សែប្រយុទ្ធ Lionel Messi បាននិយាយថា វាពិតជាមានអារម្មណ៍ប្លែកមែនទែន ពេលដែលមាន Sergio Ramos ជាមិត្តរួមក្រុមនៅក្លឹប Paris Saint-Germain។ Messi និង Ramos ធ្លាប់ជាគូប្រជែងនឹងគ្នានៅក្នុងបាល់ទាត់ប្រទេសអេស្ប៉ាញ ពេលដែលពួកគេជាកីឡាកររបស់ Barcelona និង Real Madrid។ ប៉ុន្តែនៅពេលនេះ ពួកគេបានមកចូលរួមជាមួយ PSG ដោយគ្មានតម្លៃខ្លួនកាលពីរដូវក្ដៅកន្លងទៅ។ Ramos បានរងរបួស ចាប់តាំងពីចាប់ផ្ដើមរដូវកាល ប៉ុន្តែគ្រោងនឹងបង្ហាញខ្លួនឆាប់ៗនៅប៉ុន្មានសប្ដាហ៍ខាងមុខ។ មិត្តរួមក្រុម Messi បាននិយាយថា គេមានអារម្មណ៍ធម្មតាវិញហើយក្នុងការលេងជាមួយ Ramos បន្ទាប់ពីចម្លែកអារម្មណ៍អស់់ 2 ទៅ 3 ខែ។ និយាយប្រាប់ Marca ពេលសួរ តើមានអារម្មណ៍ប្លែកបែបណាអំពីការលេងជាមួយ Ramos កីឡាករសញ្ជាតិអាហ្សង់ទីនបាននិយាយថា៖ “ពេលនេះមិនអីទេ។ ប៉ុន្តែកាលពេលដំបូងៗ វាពិតជាប្លែកអារម្មណ៍ បន្ទាប់ពីធ្លាប់ជាគូប្រជែងអស់ជាច្រើនឆ្នាំ និងប៉ះទង្គិចគ្នាជាច្រើនដងលើទីលាន”។ ក្នុងជំនួប PSG ចាញ់ Man City លិទ្ទផល
25 Nov 2021
91 views
Football News
Ramos នៅតែមិនទាន់មានវត្តមានចូលរួមហ្វឹកហាត់ជាក្រុម PSG នូវឡើយ
ខ្សែការពារឆ្នើម Sergio Ramos មានការចាប់ផ្តើមដ៏លំបាកក្នុងអាជីពរបស់គេជាមួយក្រុម Paris Saint-Germain បន្ទាប់ពីចាក់ចេញពីអតីតក្លឹបចាស់ Real Madrid កាលពីដើមរដូវកាល។ Ramos មិនទាន់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹបថ្មីរបស់ខ្លួននោះទេដោយសារតែរបួស ហើយបើយោងទៅតាមកាសែត El Partidazo de Cope ថាគាត់នឹងមិនបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមយ៉ាងហោចណាស់មួយសប្តាហ៍ទៀត។ ពេលវេលាចុងក្រោយដែល Ramos មានវត្តមានជាទៀងទាត់ និងបានលេងបីប្រកួតជាប់ៗគ្នាគឺនៅក្នុងខែធ្នូ ឆ្នាំ 2020 នេះបើយោងតាមលោក Matt Wiltse អ្នកគ្រប់គ្រងរបស់ក្លឹប Real Madrid ។ ចាប់តាំងពីពេលនោះមក គាត់បានលេងពីរប្រកួតជាប់គ្នាក្នុងខែមករា ពីរប្រកួតក្នុងខែមីនា 49 នាទីជាមួយជម្រើសជាតិអេស្ប៉ាញនៅចុងខែមីនា និងមួយប្រកួតក្នុងខែឧសភា ដែលជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ជាមួយ Chelsea ហើយមានរបួសមកដល់បច្ចុប្បន្ន។ Ramos មានចិត្តចង់វិលទៅកាន់ទីលានប្រកួតវិញ ហើយបង្ហាញថាគាត់ត្រូវការ ការប្រកួតប្រជែងជាមួយកីឡាករល្អបំផុត ប៉ុន្តែដោយសារវ័យ 35 ឆ្នាំរបស់គាត់ហាក់ដូចជាមិនអំណោយផលនោះទេ៕
07 Nov 2021
143 views
Football News
PSG បានបដិសេដព័ត៌មានថាក្លឹបចង់បញ្ចប់កុងត្រារបស់ Ramos
ក្លឹបអ្នកមាន Paris Saint-Germain បានបដិសេធពាក្យលេចឮថា ពួកគេនឹងបញ្ចប់កុងត្រារបស់ខ្សែការពារកណ្ដាល Sergio Ramos។ Ramos មិនទាន់បានលេងមួយប្រកួតនៅឡើយទេជាមួយក្លឹបថ្មី PSG ចាប់តាំងពីចុះកុងត្រាកាលពីរដូវក្ដៅដោយគ្មានតម្លៃខ្លួនពីក្លឹប Real Madrid។ កីឡាករសញ្ជាតិអេស្ប៉ាញបានអវត្តមានជាង៣០ប្រកួតដោយសាររបួសជាមួយ Madrid កាលពីរដូវកាលមុន។ ក្រោយអស់កុងត្រាជាមួយ Real Madrid ក្លឹបអ្នកមានរបស់បារាំង PSG បានទាក់ទងយក Ramos មកចូលរួម។ ប៉ុន្តែពេលនេះរយៈពេលជាង៣ខែហើយ កីឡាករវ័យ ៣៥ឆ្នាំនៅតែរបួសមិនទាន់បានលេងឲ្យក្លឹបថ្មី ដែលធ្វើឲ្យមានសេចក្ដីរាយការណ៍ពីប្រទេសបារាំងថា PSG ចង់បញ្ចប់កុងត្រារបស់គេ។ ប៉ុន្តែប្រធានក្លឹបរបស់ PSG លោក Leonardo បានចេញមកបដិសេធចំពោះព័ត៌មាននេះហើយ។ លោកដឹងថា Ramos មានរបួស និងដឹងគ្រប់យ៉ាងកើតឡើងក្នុងក្លឹប៕
02 Nov 2021
151 views
Football News
Ramos មិនទាន់ចូលលេងឱ្យ PSG នៅឡើយ
ខ្សែការពារអេស្ប៉ាញកីឡាករ Sergio Ramos នៅមិនទាន់បង្ហាញខ្លួនឱ្យក្លឹប Paris Saint-Germain នៅឡើយទេ ទោះបីជាក្លឹបនេះបាន ៤ប្រកួត ក្នុងរយៈពេលជាងមួយខែនៃរដូវកាល ២០២១/២២ ក្ដី។ នៅក្នុងបណ្ដាញ Instagram គេសង្កេតឃើញថា Ramos បានបង្ហោះអំពីការហ្វឹកហាត់របស់ខ្លួនជាមួយនឹងក្លឹប PSG ទៀតផង ខណៈបើតាមការចុះផ្សាយរបស់ Marca ការត្រួតពិនិត្យសុខភាពរបស់កីឡាកររូបនេះកាលពីខែកក្កដាកន្លងទៅ មិនបានបង្ហាញនូវបញ្ហាធំដុំណាមួយទេ។ ប្រភពដដែលបានឱ្យដឹងថា ខាង PSG កន្លងមកនិយាយថា Ramos នឹងបង្ហាញខ្លួនក្រោយពេលឈប់សម្រាកប្រកួតក្រុមជម្រើសជាតិនៅខែកញ្ញានេះ តែក្រោយមកខាងក្លឹបក៏អះអាងថា កីឡាកររូបនេះនៅបន្តព្យាបាលរបួសរបស់គេ។ សូមជម្រាបផងដែរថា Ramos ខានលេងក្នុងប្រកួតបាល់ទាត់ចាប់តាំងពីខែឧសភាមក ពោលគឺខកខាន ៤ខែមកហើយ៕
09 Sep 2021
149 views
Football News
មើលស្ថិតិ ជើងស៊ុតប៉េណាល់ទីនៅ PSG នរណាល្អជាង? Messi , Ramos , Neymar, Mbappe
Lionel Messi បានចូលរួមជាមួយក្រុម PSG និងក្លាយជាតួអង្គសំខាន់ម្នាក់ក្នុងក្រុមផងដែរ ព្រោះអតីតប្រធានក្រុម Barcelona រូបនេះជាកីឡាករកំពូលម្នាក់ និងរ៉ាប់រងការងារជាច្រើនកន្លងមក។ ដោយរូបគេមិនខុសពី Neymar, Ramos និង Mbappe នោះទេ ពោលគឺក្នុងនាមជាកីឡាករឆ្នើមក្នុងក្រុម ហើយក៏អាចនឹងរ៉ាប់រងការទាត់ប៉េណាល់ទី ឬ Free Kick ផងដែរ។ តែយ៉ាងណាមិញ លោក Mauricio Pochettino នៅមិនទាន់សម្រេចថានរណានឹងត្រូវរ៉ាប់រងអ្វីនោះទេ។ ខាងក្រោមនេះជាស្ថិតិទាត់ប៉េណាល់ទីរបស់កីឡាករទាំង៤នាក់នៅ១០គ្រាប់ចុងក្រោយ។ Ramos អតីតប្រធានក្រុម Real Madrid ហាក់មានកំណត់ត្រាល្អជាងគេ។ ខ្សែការពាររូបនេះ មានឱកាសទាត់១០គ្រាប់ចុងក្រោយ ចូលទាំង១០គ្រាប់តែម្ដង។ ដោយឡែកសម្រាប់ Neymar និង Mbappe វិញ ពួកគេ១០ដងចុងក្រោយ ចូលបាន៩ដង។ ហើយសម្រាប់ Messi វិញ ១០ដងចុងក្រោយចូលបាន៨ដង។ តែបើនិយាយពី Free Kick វិញ Messi នៅធ្វើបានល្អជាងគេក្នុងចំណោម៤នាក់នេះ។ ជាមួយគ្នានេះដែរ PSG នៅមិនទាន់អាចដាក់ពេញជើងនោះទេ។
15 Aug 2021
303 views
Football News
PSG ចង់យក Ronaldo មកលេងជាមួយ Messi ទៀត បើករណីនេះកើតឡើង
គ្រាន់តែរឿងនាំចូល Lionel Messi នេះ បានធ្វើឱ្យ PSG ល្បីឈ្មោះខ្លាំងទៅហើយ ដែលអាចនាំយកកីឡាករលំដាប់ពិភពលោកមករួមក្រុមបាន ជាមួយតម្លៃពលកម្ម៤១លានដុល្លារក្នុង១ឆ្នាំ។ តែនេះនៅមិនទាន់អស់មហិច្ឆតារបស់ប្រធានក្លឹបដែលជាសេដ្ឋីប្រេងនោះទេ។ ប្រភពជាច្រើនមើលឃើញថា PSG នេះ មានបំណងចង់នាំយក Cristiano Ronaldo មកបន្ថែមទៀតដើម្បីលេងសហការគ្នាជាមួយ Messi ឱ្យផ្អើលម្ដង ប្រសិនបើមានករណី Kylian Mbappe មិនព្រមបន្ដនៅ PSG ទៀត។ ស្របពេលកុងត្រាខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងនេះ ឈានដល់ឆ្នាំចុងក្រោយហើយ តែសាមីខ្លួនមិនព្រមបន្ដកុងត្រាថ្មីនៅឡើយទេ។ ប្រសិនបើរឿងនេះអាចកើតមានឡើងមែន នោះនឹងកើតនៅរដូវកាលក្រោយ ព្រោះជាពេលដែល Mbappe អាចចាកចេញពី PSG បានដោយ Free តែម្ដងក្រោយអស់កុងត្រា។ តែបើ PSG យក Ronaldo មកមែន នោះពិភពបាល់ទាត់ពិតជាញ៉ាក់សាច់ជាមួយក្លឹបអ្នកមានបារាំងនេះហើយ ព្រោះពោរពេញដោយ Super Star ដូចជា Messi, Ronaldo , Neymar និង Ramos ជាដើម៕
13 Aug 2021
263 views
Football News
មេ Dortmundថា PSG ប្រកួតប្រជែងអត់ស្មើភាពនឹងក្លឹបដទៃទេ
លោក Hans-Joachim Watzke នាយកប្រតិបត្តិក្លឹប Borussia Dortmund បាននិយាយនៅក្នុងថ្ងៃនេះថា PSG ប្រកួតប្រជែងអត់ស្មើភាពនឹងក្លឹបដទៃទេ។ លោក Watzke បាននិយាយថា៖” វាជាការពិត PSG មានប្រភពចំណូល ប្រភពសេដ្ឋកិច្ចច្រើនជាង ៨៥% នៃក្លឹបនៅអឺរ៉ុប។ អញ្ចឹងវាបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថានេះជាការប្រកួតប្រជែងមិនស្មើគ្នាសម្រាប់ក្លឹបដទៃឡើយ។ និយាយទៅរឿងអញ្ចឹងវាកើតឡើងយូរហើយ ហើយខ្ញុំនិយាយនេះមិនមែនមានន័យការខ្ញុំច្រណែនក្លឹបហ្នឹងអីទេ “។ លោកបានបន្តថា៖” និយាយត្រង់ទៅ ខ្ញុំមិនចូលចិត្តទេ ដែលខ្ញុំត្រូវទៅលត់ជង្គង់ក្រាបបង្គំគាល់ស្ដេចកាតារម្ដង ក្នុងរយៈពេល ៤ព្រឹក “។ គួរបញ្ជាក់ផងដែរ PSG ដែលជាក្លឹបមានម្ចាស់ជាមហាសេដ្ឋីពាន់លានដុល្លារប្រចាំប្រទេសកាតា ដែលមានលទ្ធភាពធ្វើការនាំចូលកីឡាករមានទេពកោសល្យជាច្រើនសម្រាប់រដូវកាលថ្មីនេះដូចជា Messi, Ramos ,Wijnaldum និងកីឡាករមួយចំនួនទៀត ដែលធ្វើឲ្យក្លឹបនេះត្រូវបង្កើនចំណាយលើប្រាក់ខែទាំងអស់សម្រាប់កីឡាករ និងបុគ្គលិករហូតទៅដល់ជាង ៣៥០លានដុល្លារឯណោះប្រចាំរដូវកាលថ្មីនេះ៕
12 Aug 2021
185 views
Football News
ក្រុមជម្រើសជាតិអេស្ប៉ាញនឹងលេង Euro ដោយគ្មានកីឡាករ Real Madrid សូម្បីតែមួយរូប
ក្រុមជម្រើសជាតិអេស្ប៉ាញនឹងទៅលេងព្រឹត្តិការណ៍ UEFA Euro ដោយគ្មានកីឡាករមកពីក្លឹប Real Madrid សូម្បីតែមួយរូប ក្រោយពីខ្សែការពារចាស់វស្សាកីឡាករ Sergio Ramos ត្រូវបានគ្រូបង្គោលជម្រើសអេស្ប៉ាញលោក Luis Enrique ដកចេញ។ អតីតគ្រូបង្គោលក្លឹប Barcelona រូបនេះបាននិយាយប្រាប់អ្នកកាសែតថា៖ “កិច្ចសន្ទនារវាងខ្ញុំ និង Ramos ជារឿងសម្ងាត់មួយ ហើយខ្ញុំនឹងមិនប្រាប់នរណាគេទេ។ វាពិតជាមិនមែនជារឿងងាយស្រួលទេក្នុងការប្រាប់ Ramos ពីការសម្រេចចិត្តមួយនេះ តែខ្ញុំត្រូវតែសម្រេចយកអ្វី ដែលល្អសម្រាប់ក្រុមទាំងមូល “។ ខ្សែការពារកណ្ដាល Ramos រងរបួសច្រើនដងមកហើយនៅឆ្នាំ២០២១នេះ ខណៈកីឡាកររូបនេះរងរបួសចុងក្រោយនៅខែឧសភានេះ ហើយអាចរំពឹងទុកថានឹងមិនឱកាសបានចូលលេងនៅរដូវកាលនេះទេ៕
24 May 2021
192 views
Premier League News
Real អាចនឹងលក់ Ramos ទៅក្លឹបនៅ Premier League ក្នុងតម្លៃ 100លានអឺរ៉ូ
ពិតណាស់រដូវកាលនេះ ក្លឹបយក្សអង់គ្លេសមួយនេះ ធ្លាក់ទម្រង់លេងជាខ្លាំងជាពិសេសរឿងខ្សែរការពារមិនសូវជាល្អប៉ុន្មានសោះ
20 Nov 2018
217 views
Other News
ទោះអង្គុយជិតគ្នាមែនតែ Salah មិនសប្បាយចិត្តជាមួយ Ramos នោះទេ
ពិតណាស់ក្រោយពី Sergio Ramos ឡើងទៅទទួលពានពីលើឆាក់វិញលោកក៏បាន ទះស្មា Mohamed Salah ប៉ុន្តែបើតាមមើលទឹកមុខរបស់គាត់
31 Aug 2018
376 views