Tag: Rayo Vallecano
Football News
Real Madrid គិតគូយកខ្សែការពារស្លាបឆ្វេង Fran Garcia ជាអតីតកីឡាករត្រឡប់មកវិញ
យោងតាមអ្នកកាសែត Sergio Santos បានបង្ហើបឲ្យដឹងថាពេលនេះ ក្លិប Real Madrid កំពុងគិតគូយក ខ្សែការពារស្លាបឆ្វេង Fran Garcia ដែលជាអតីតកីឡាកររបស់ខ្លួនត្រឡប់មកវិញ។ កីឡាករវ័យ ២២ឆ្នាំរូបនេះកំពុងលេងឲ្យក្លិប Rayo Vallecano ប៉ុន្តែគេធ្លាប់ជាកីឡាករ Real Madrid កំលុងឆ្នាំ២០១៣ និងទើបតែផ្លាស់ចេញនៅឆ្នាំ២០២១ ។ Real Madrid ធ្លាប់ដាក់គេឲ្យ Rayo Vallecano ខ្ចីជើងនៅឆ្នាំ២០២០ ប៉ុន្តែក្លិបបានសម្រេចទិញផ្ដាច់តែម្ដង។ ពេលនេះ ភាគីលោក Carlo Ancelotti កំពុងខ្វះខ្សែការពារផងទើបសម្លឹងចង់បានគេមកវិញ។ Marcelo ដែលជាប្រធានក្រុម Real Madrid អាចនឹងចាកចេញដោយគ្មានតម្លៃខ្លួនពេលអស់កុងត្រា ខណៈដែល Ferland Mendy រងរបួសញឹកញាប់ពេក។ យ៉ាងណាមិញក្រៅពី Fran Garcia គឺ Real Madrid ក៏ចង់បាន Sergio Reguilon មកវិញដែរ៕
06 Feb 2022
73 views
Football News
Athletic Bilbao ទម្លាក់ Real Madrid ក្នុងពានរង្វាន់ Copa del Rey ចុងម៉ោង
កីឡាករ Alex Berenguer រកបានគ្រាប់នៅនាទីទី៨៩ ជួយឲ្យ Athletic Bilbao ទម្លាក់ Real Madrid ចេញពីពាន Copa del Rey ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ Berenguer បានប្ដូរចូលក្នុងវគ្គទីពីរ ជំនួសកីឡាករ Nico Williams។ នៅចុងម៉ោងខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំបានប្រើបច្ចេកទេសញាក់ដាច់ខ្សែការពាររបស់ Real រួចបន្តទាត់កោងចូលទីបានសម្រេច។ លទ្ធផល ១ ទល់នឹង ០ គ្រប់គ្រាប់សម្រាប់ Bilbao ឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ Bilbao កំពុងតែសម្លឹងឃើញឈានទៅវគ្គផ្ដាច់ព្រ័ត្រជាលើកទី៣រដូវកាលជាប់គ្នាក្នុងពានរង្វាន់ Copa del Rey។ ៤ក្រុមដែលបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមាន Valencia, Real Betis, Rayo Vallecano និង Bilbao៕
05 Feb 2022
94 views
Football News
Laporta បានជួបជាមួយកីឡាករនៅមជ្ឈមណ្ឌលហ្វឹកហាត់
បន្ទាប់ពីការបណ្តេញលោក Ronald Koeman លោក Joan Laporta បាននិយាយជាមួយកីឡាករ Barcelona នៅរសៀលនេះ។ បន្ទាប់ពីការបរាជ័យរបស់ក្រុម Barcelona ក្រោមស្នាដៃក្រុម Rayo Vallecano កាលពីយប់ថ្ងៃពុធ លោក Koeman ត្រូវបានបណ្តេញចេញ។ បុរសសញ្ជាតិហូឡង់បានចូលកាន់ដំណែងតាំងពីខែសីហាឆ្នាំ 2020 ប៉ុន្តែបន្ទាប់ពីមានសម្ពាធយ៉ាងធ្ងន់ធ្ងរជាច្រើនខែមក រជ្ជកាលដឹកនាំរបស់គាត់បានឈានដល់ការបណ្ដេញចេញដែលមិនអាចគេចផុតបាន។ ការស្វែងរកអ្នកជំនួសតំណែងរបស់លោក Ronald Koeman បានចាប់ផ្តើមរួចហើយ វាហាក់ដូចជាអតីតកីឡាករ និងជាអ្នកចាត់ការទូទៅរបស់ Al-Sadd គឺលោក Xavi Hernandez នឹងក្លាយជាអ្នកទទួលខុសត្រូវបន្ទាប់។ Laporta បានជួបជាមួយកីឡាករនៅមជ្ឈមណ្ឌលហ្វឹកហាត់ Cuitat Esportiva របស់ក្លឹបក្នុងពេលជាមួយគ្នា៕
29 Oct 2021
102 views
Football News
Xavi អាចនឹងមកកាន់តំណែងនៅ Barca ក្រោយក្លឹបបណ្ដេញលោក Koeman
អ្នកចាត់ការ Ronald Koeman ត្រូវបានបណ្ដេញចេញពីតំណែងក្នុងក្លឹប Barcelona ហើយក្រោយដឹកនាំបាន១៤ខែនៅកីឡដ្ឋាន Nou Camp។ Barca ពេលនេះមានតែ១៥ពិន្ទុប៉ុណ្ណោះពីការលេង១០ប្រកួតក្នុង La Liga និងបានចាញ់២ប្រកួតក្នុងពានរង្វាន់ Champions League ក្នុងវគ្គសន្សំពិន្ទុ។ ពេលនេះពួកគេកំពុងនៅលេខ៩ក្នុងតារាងពិន្ទុ La Liga ក្រោយចាញ់ Rayo Vallecano កាលពីយប់មិញ។ នេះគឺជាការចាញ់៣ប្រកួត ក្នុងចំណោម៤ប្រកួតចុងក្រោយរបស់ Barca នៅក្នុងលីគ។ អតីតវីរបុរសរបស់ក្លឹបលោក Xavi ដែលកំពុងដឹកនាំនៅ Al Sadd SC ក្លឹបក្នុងប្រទេសកាតាត្រូវបានគេមើលឃើញថា អាចនឹងមកជំនួសកន្លែងលោក Koeman៕
28 Oct 2021
150 views
Football News
ខ្សែប្រយុទ្ធ Radamel Falcao បានត្រលប់មកអេស្ប៉ាញវិញហើយ
ខ្សែប្រយុទ្ធ Radamel Falcao របស់ក្លឹប Galatasaray នឹងបន្តអាជីពរបស់គាត់នៅអេស្ប៉ាញ។ យោងតាមសារព័ត៌មាន Marca បានឲ្យដឹងថាកីឡាករវ័យ ៣៥ ឆ្នាំរូបនេះបានចុះកិច្ចសន្យា ២ ឆ្នាំជាមួយក្លឹប Rayo Vallecano ។ ប្រភពបានអះអាងថាខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះបានត្រឡប់មកកាន់លីក La Liga ឡើងវិញដោយសារតែបំណងរបស់គាត់ចង់មានឈ្មោះក្នុងក្រុមជម្រើសជាតិដើម្បីបានចូលរួមប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅកាតា។ ដើម្បីរំលឹកឡើងវិញ Falcao ធ្លាប់លេងឱ្យក្រុម Atletico Madrid ក្នុងឆ្នាំ ២០១១ ដល់ ២០១៣ ។
01 Sep 2021
211 views
La Liga Highlights
Highlight បាល់ទាត់ Rayo Vallecano 2-3 Barcelona
Highlight បាល់ទាត់ La Liga (Mon/03/11) Rayo Vallecano 2-3 Barcelona
05 Nov 2018
237 views