Tag: RB Leipzig
Football News
អតីតកីឡាករ Arsenal រិះគន់ Walker យប់មិញថាឆេវឆាវ
អតីតកីឡាករ Arsenal លោក Martin Keown បានរិះគន់ទៅកាន់ខ្សែការពារជម្រើសជាតិអង់គ្លេស Kyle Walker ថា ខ្វះការពិចារណាក្រោយទៅទាត់ជើងកីឡាកររបស់ RB Leipzig រហូតទទួលបានកាតក្រហម និងត្រូវបណ្ដេញចេញពីការប្រកួតនៅនាទីទី៨២ សម្រាប់ជំនួប Manchester City ចាញ់ RB Leipzig យប់មិញ២-១។ ខ្សែការពារស្លាបស្ដាំរបស់មេឃខៀវខាងលើ ត្រូវបានបណ្ដេញចេញភ្លាមៗក្រោយពេលទាត់ជើងឆ្វេងកីឡាករ RB Leipzig ទាំងមានចេតនា។ មែនទែនទៅក្រុមរបស់អង់គ្លេសមួយនេះបានស្ថិតនៅកំពូលតារាងនៃពូល A រួចទៅហើយបើទោះជាចាញ់ការប្រកួតខាងលើនេះក្ដី ហើយការបង្កើតកំហុសរបស់ខ្សែការពារអង់គ្លេសខាងលើ នឹងធ្វើឲ្យក្រុម Manchester City បាត់បង់កម្លាំងសំខាន់នាប្រកួតបន្ទាប់ក្នុងវគ្គ១៦ UEFA Champions League នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ សម្រាប់ការពិន័យនោះអតីតកីឡាករ Arsenal ខាងលើយល់ថា ត្រឹម១ប្រកួតអីវាសក្ដិសមហើយ សម្រាប់ Walker ។ គាត់ (Walker) មើលទៅហាក់ដូចមិនមែនជាគាត់ ព្រោះអីមើលទៅហាក់ដូចជាបាត់បង់ការគ្រប់គ្រងអារម្មណ៍យ៉ាងដូច្នេះដែរ។ មែនទែនទៅគេជាមនុស្សឆេវឆាវ ប៉ុន្តែវាអាចប៉ះពាល់ដល់ការប្រកួតបន្ទាប់របស់ City នាការប្រកួតនៅជុំបន្ទាប់។
08 Dec 2021
131 views
Football News
នេះហើយជាកីឡាករគោលដៅទីមួយដែល Rangnick ចង់នាំមក United
ខ្សែបម្រើ Amadou Haidara នឹងក្លាយជាកីឡាករដំបូងរបស់លោក Ralf Rangnick នាំចូលនៅខែក្រោយ ប្រសិនបើ Man Utd ហ៊ានចំណាយ៣២លានផោនទិញផ្ដាច់កុងត្រា។ Haidara ដែលបច្ចុប្បន្នលេងក្នុងក្លឹប RB Leipzig កំពុងស្ថិតក្នុងការចង់បានពីលោក Rangnick ដែលជាអ្នកចាត់ការថ្មីរបស់បិសាចក្រហម។ Leipzig នឹងព្រមឲ្យកីឡាករសញ្ជាតិម៉ាលីចាកចេញ ប្រសិនបើ United ហ៊ានទិញក្នុងតម្លៃផ្ដាច់កុងត្រា៣២លានផោន។ ប្រភពពីប្រទេសអាល្លឺម៉ង់ឲ្យដឹងថា លោក Rangnick ដែលទិញ Haidara មក Leipzig ពីក្លឹប Salzburg កាលពី២ឆ្នាំមុនបាននិយាយជាមួយភ្នាក់ងាររបស់កីឡាកររួចរាល់ ហើយកិច្ចព្រមព្រៀងត្រូវបានយល់ព្រម។ Haidara វ័យ២៣ឆ្នាំដែលលេងភាគច្រើនជាងបម្រើការពារនៅរដូវកាលនេះ រកបានគ្រាប់ដំបូងនៅ UCLទល់នឹង United កាលពី Leipzig ឈ្នះ៣-២ កាលពីមួយឆ្នាំមុន។ ហើយនៅថ្ងៃអង្គារនេះ គេនឹងត្រូវជួយក្រុមប្រកួតទល់នឹង Man City នៅការប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុក្នុងពូល៕
06 Dec 2021
90 views
Football News
Konate ប្រាប់ថាមានដៃ២ជើង២ដូចគ្នា ទៅខ្លាចស្អីខ្សែប្រយុទ្ធរបស់ Man UTD
តាមរយៈការលើកឡើងរបស់ខ្សែការពារក្រុម Liverpool កីឡាករ Ibrahima Konate បានបញ្ជាក់ថា រូបគេគឺមិនមានអ្វីត្រូវព្រួយបារម្ភឡើយ ចំពោះការតទល់គ្នានៅលើទីលានជាមួយ Cristiano Ronaldo ដោយគាត់បានលើកហេតុផលថា ខ្សែប្រយុទ្ធរបស់ Manchester United រូបនេះក៏មានដៃ ២ ជើង ២ ដូចជាគាត់ដែរ។ គួរបញ្ជាក់ថា Konate បានផ្លាស់ចេញពីក្រុម RB Leipzig មកចូលរួមជាមួយ Liverpool នៅរដូវកាលនេះ ចំណែកឯ Ronaldo វិញបានផ្ទេរចេញពី Juventus មកចូលរួមជាមួយ Man UTD នៅរដូវកាលនេះដូចគ្នា។ ខណៈពួកគេទាំងពីរក៏បានលេងតទល់គ្នាម្តងហើយដែរ ដោយក្នុងនោះក្រុមហង្សក្រហមបានទទួលជ័យជម្នះទៅលើក្រុមបិសាចក្រហមក្នុងលទ្ធផល ៥ ទល់នឹង ០។ Konate បានលើកឡើងពី Ronaldo យ៉ាងដូច្នេះថា៖ “ញុំពិតជាភ្ញាក់ផ្អើលណាស់ ដោយសារគាត់គឺជាកីឡាករឆ្នើមបំផុតនៅលើពិភពលោកយើងនេះ។ ប៉ុន្តែគាត់គ្រាន់តែជាមនុស្សម្នាក់ដូចខ្ញុំដែរ ដែលមានដៃ ២ និង ជើង ២ ដូចគ្នា”៕
05 Dec 2021
147 views
Football News
គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្រុម Man United ចង់នាំយក Haaland មកចូលរួមក្រុម
លោក Rangnick ត្រូវបានប្រកាសជាគ្រូបង្វឹកបណ្ដោះអាសន្នថ្មីរបស់បិសាចក្រហម Man United កាលពីថ្ងៃច័ន្ទកន្លងទៅ លោកនឹងត្រូវដឹកនាំក្រុមរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ មុនពេលគាត់ចូលកាន់តួនាទីប្រឹក្សារយៈពេលពីរឆ្នាំនៅ Old Trafford ។ គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះមិនត្រឹមតែត្រូវបានគេស្គាល់ចំពោះការបង្វឹកដ៏ល្អរបស់គាត់តាមរយៈស្ទីលលេងដ៏ទាក់ទាញប៉ុណ្ណោះទេ។ ប៉ុន្តែក៏មានបទពិសោធន៍ក្នុងការគ្រប់គ្រងទីផ្សារផ្ទេរកីឡាករតាមរយៈតួនាទីជានាយកកីឡារបស់គាត់នៅ RB Leipzig, RB Salzburg និង Lokomotiv Moscow ជាដើម។ បើយោងតាមរបាយការណ៍ Rangnick ចង់នាំយក Haaland ខ្សែប្រយុទ្ធ Borussia Dortmund មកកាន់ Old Trafford ខណៈដែលគ្រូបង្វឹកវ័យ 63ឆ្នាំរូបនេះស្គាល់ឪពុក និងភ្នាក់ងាររបស់ Haaland គឺលោក Alf-Inge ផងដែរ។ គួរបញ្ជាក់ផងដែរថា Rangnick ស្ថិតក្នុងតួនាទីជានាយកកីឡានៅ Salzburg នៅពេលដែល Haaland ទទួលបានភាពល្បីល្បាញនៅក្នុងប្រទេសអូទ្រីសក្នុងរដូវរងាឆ្នាំ 2019 ខណៈដែលកីឡាករសញ្ជាតិន័រវេសរូបនេះស៊ុតបញ្ចូលទីបាន 28 គ្រាប់ក្នុង 22 ប្រកួត មុនពេលផ្ទេរទៅ Dortmund ក្នុងតម្លៃ 18
02 Dec 2021
88 views
Football News
Messi នៅតែអវត្តមានសម្រាប់ក្រុម PSG ពេលប៉ះក្រុម Bordeaux
នៅពេលដែល Paris Saint-Germain ធ្វើដំណើរទៅប៉ះក្រុម Bordeaux ក្នុង Ligue 1 នៅថ្ងៃសៅរ៍នេះ ពួកគេនឹងអវត្តមានខ្សែប្រយុទ្ធឆ្នើម Lionel Messi ជាការប្រកួត ២លើកជាប់ៗគ្នា។ Lionel Messi នឹងអវត្តមានក្នុងការប្រកួតជាមួយក្រុម Bordeaux ដោយសាររបួស ប៉ុន្តែគេរំពឹងថាខ្សែប្រយុទ្ធរូបនេះ នឹងចូលលេងក្នុងការប្រកួតជម្រុះ World Cup ២០២២ ឲ្យជម្រើសជាតិអាហ្សង់ទីននាពេលខាងមុខ។ ខ្សែប្រយុទ្ធដែលធ្លាប់ឈ្នះ Ballon d’Or ចំនួន ៦ សម័យកាលរូបនេះត្រូវបានប្តូរចេញនៅតង់ទី ២ ក្នុងការប្រកួតឈ្នះ ២ ទល់នឹង ១ របស់ PSG លើក្រុមជើងឯកលីក Ligue 1 ចាស់ក្រុម Lille កាលពីសប្តាហ៍មុន ហើយរូបគេបានខកខានការប្រកួត Champions League ជាមួយក្រុម RB Leipzig ក្នុងលិទ្ធផល ២ ទល់នឹង ២ កាលពីថ្ងៃពុធកន្លងទៅ
06 Nov 2021
143 views
Football News
Liverpool គ្រោងនឹងចែចូវយកកីឡាករវ័យក្មេងម្នាក់ដែលមានសមត្ថភាពដូច De Bruyne
ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាកំពុងចរចាទិញយកខ្សែបម្រើ Kacper Kozlowski នៃក្លិប Pogoń Szczecin ដែលត្រូវបានគេយកទៅប្រៀបធៀបនឹងខ្សែបម្រើ Kevin De Bruyne នៃក្លិប Manchester City ។ យោងតាមសារព័ត៌មាន Daily Mirror បានបង្ហើបថា ក្លិប Pogoń Szczecin មិនសូវចង់លក់កីឡាករវ័យ១៨ឆ្នាំរូបនេះនៅខែមករាខាងមុខនោះទេដូច្នេះ Liverpool អាចនឹងត្រូវរង់ចាំរហូតដល់ចប់រដូវកាលនេះ។ ក្រៅពី Liverpool គឺក្លិប Bayer Leverkusen, AC Milan, RB Leipzig និង Red Bull Salzburg សុទ្ធតែចាប់អារម្មណ៍ Kacper Kozlowski ទាំងអស់៕
08 Oct 2021
209 views
Football News
Chelsea កំពុងសម្លឹងមើលខ្សែបម្រើ Nkunku របស់ក្រុម RB Leipzig
ខ្សែបម្រើ Christopher Nkunku របស់ក្រុម RB Leipzig អាចបន្តអាជីពនៅអង់គ្លេសជាមួយក្រុមតោខៀវ Chelsea ។ យោងតាមសារព័ត៌មាន Independent អ្នកចាត់ការទូទៅរបស់ក្រុមតោខៀវ Chelsea លោក Thomas Tuchel ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយកីឡាករសញ្ជាតិបារាំងរូបនេះដែលធ្លាប់បានធ្វើការក្រោមការគ្រប់គ្រងរបស់លោកកាលនៅក្លឹប Paris Saint-Germain ។ ទោះយ៉ាងណាក្រុមនៅទីក្រុងឡុងដ៍នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពីក្រុមយក្សបាល់ទាត់ដូចជា Real Madrid និង Manchester City ដែលកំពុងចាប់អារម្មណ៍ទៅលើខ្សែបម្រើវ័យ ២៣ ឆ្នាំរូបនេះផងដែរ ។ តាមវេបសាយ៍ទិញដូរកីឡាករ Transfermarkt បានវាយតម្លៃដល់ការផ្ទេរកីឡាករវ័យក្មេងរបស់បារាំងក្នុងតម្លៃ ៤៣ លានអឺរ៉ូ។ ក្នុងរដូវកាលនេះ Nkunku បានបង្ហាញខ្លួន ១០ ដងឲ្យក្លឹប RB Leipzig ដោយស៊ុតបញ្ចូលទីបាន ៩ គ្រាប់ក្នុងការប្រកួតទាំងអស់៕
05 Oct 2021
168 views
Football News
ទើបតែជាឥឡូវសោះនេះ Lewandowski បានរងរបួសសារជាថ្មីនៅពេលហ្វឹកហាត់
យោងតាមគេហទំព័រ Bild ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich ត្រូវចាកចេញពីជុំរុំហ្វឹកហាត់មុនពេលកំណត់ដោយសារតែមានការរងរបួស។ រដូវកាលនេះកីឡាករសញ្ជាតិប៉ូឡូញបាននៅតែរក្សាទម្រង់នៃការរកគ្រាប់បាល់ដ៏ល្អរបស់គាត់ដូចពីរដូវកាលមុនដដែល។ គាត់បានជួយឱ្យក្រុម Bayern Munich ឈ្នះពាន Bundesliga ជាលើកទី ៩ ជាប់ៗគ្នាបន្ទាប់ពីក្រុម RB Leipzig វបានចាញ់ក្រោមថ្វីដៃរបស់ក្រុមឃ្មុំលឿង Borussia Dortmund ។ កីឡាករ Lewandowski ចូលលេងក្នុងលីគត្រឹម ២៧ ប្រកួតរូបគេរកបាន ៣៩ គ្រាប់ស្ទើតែមិនគួរឱ្យជឿនៅរដូវកាលនេះ ។ រូបគេត្រូវការត្រឹមតែ ២ គ្រាប់ទៀតប៉ុណ្ណោះដើម្បីបំបែកកំណត់ត្រាស៊ុតបាល់បញ្ចូលទីលីគ Bundesliga របស់កីឡាករ Gerd Muller ក្នុងឆ្នាំ ១៩៧១/៧២ ខណះដែលការប្រកួតនៅសល់ត្រឹមតែ ២ ប្រកួត ។ ទោះយ៉ាងណាការដេញតាមបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធ Robert Lewandowski រូបនេះប្រហែលជាត្រូវបានរលាយក្នុងពេលនេះ ខណៈដែលគេហទំព័រ Bild បានរាយការណ៍ថាខ្សែប្រយុទ្ធវ័យ ៣២ បានរងរបួសក្នុងពេលកំពុងហ្វឹកហាត់។ ភាពធ្ងន់ធ្ងរនៃបញ្ហារបួសនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេប៉ុន្តែប្រសិនបើគាត់ចំណាយពេលអស់រយៈពេលជាង
13 May 2021
314 views
Football News
ក្រុម Bayern Munich បានឈ្នះក្នុងក្របខ័ណ្ឌ Bundesliga ជាលើកទី ៩ ជាប់ៗគ្នា
ក្រុម Bayern Munich បានឈ្នះក្នុងក្របខ័ណ្ឌ Bundesliga ជាលើកទី ៩ ជាប់ៗគ្នាជាមួយនឹងជ័យជម្នះ ២-០ លើក្រុម Bayer Leverkusen ដោយសារគ្រាប់បាល់របស់កីឡាករ Eric Maxim Choupo-Moting និង Joshua Kimmich ក្នុងតង់ទី ១ ។ ក្រុម Bayern មានឱកាសធ្វើការនាំមុខរបស់ពួកគេនៅលើកំពូលតារាងដល់ទៅ ១០ ពិន្ទុបន្ទាប់ពីក្រុម RB Leipzig បានរងនូវការបរាជ័យជាមួយនឹងក្រុមបាតតារាង FC Köln ក្នុងលទ្ធផល ២-១ ។ ម្ចាស់ការពារតំណែងជើងឯក Munich បានគ្រប់គ្រងស្ថានការណ៍ក្នុងការប្រកួតដោយរកបាន ២ គ្រាប់ ក្នុងរយៈពេលត្រឹមតែ ១៣ នាទីដំបូង។ គ្រាប់បាល់ទាំងពីរបានកើតឡើងដោយកីឡាករ Thomas Müller ដែលបានទទួលបាល់របស់កីឡាករ David Alaba ដែលបានទាត់មួយជើងទៅបុកនឹងអ្នកចាំរបស់ក្រុម Bayer 04 Leverkusen គឺកីឡាករ Lukáš
21 Apr 2021
305 views
Football News
United អាចប្រកួតប្រជែងជាមួយ Liverpool សម្រាប់ Konate ពី Leipzig
ខ្សែការពារ Ibrahima Konate របស់ RB Leipzig ទំនងជាបន្តអាជីពរបស់គាត់នៅប្រទេសអង់គ្លេស ។ ដោយមានការ ចាប់អារម្មណ៍ ពីក្លិបធំៗចំនួន ២ គឺក្រុម បីសាចក្រហម Manchester United នឹង ហង្សក្រហម Liverpool ។ កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍មកថាខ្សែការពារកណ្ដាលសញ្ជាតិបារាំងអាយុ ២១ ឆ្នាំរូបនេះបានពិនិត្យសុខភាពរបស់ខ្លួនរួចទៅហើយជាមួយក្រុម Liverpool ។ Ibrahim ដែលជាខ្សែការពារកណ្ដាល មានវ័យទើប ២១ឆ្នាំនោះ មានតម្លៃទំហំទឹកប្រាក់ ៤០ លានផោនក្នុងកុងត្រារបស់គាត់ ។ ទោះយ៉ាងណាបើយោងតាមគេហទំព័រ Eurosport បានអោយដឹងថាក្រុមបិសាចក្រហម អាចប្រកួតប្រជែងជាមួយក្រុម Liverpool ក្នុងការចុះហត្ថលេខាជាមួយខ្សែការពារ របស់ក្រុម RB Leipzig ។ ខណះ United កំពុងស្វែងរកខ្សែការពារកណ្តាលក្នុងករណីដែល Eric Bailly នឹងចាកចេញនៅរដូវក្តៅហើយកីឡាករ Leipzig កំពុងត្រូវបានវាយតម្លៃដោយក្លិបរបស់ក្លឹបអង់គ្លេស ។ ខ្សែការពាររូបនេះលេងបាន ១០ ប្រកួតនៅ
09 Apr 2021
219 views
Other News
Werner សុំពេលអភិវឌ្ឍខ្លួនបន្ថែមទៀតសិនទើបអាចផ្លាស់ទៅក្លឹបកំពូល Liverpool បាន
តារាឆ្នើមប្រចាំក្លឹប RB Leipzig កីឡាករ Timo Werner បានឆ្លើយតបក្នុងន័យវិជ្ជមានពាក់ព័ន្ធនឹងចចាមអារ៉ាមនៃការគ្រោងផ្លាស់ចេញទៅចូលរួមនៅទឹកដី Anfield របស់ Liverpool។ កីឡាករវ័យ ២៣ ឆ្នាំនិយាយក្រោយចប់ការប្រកួតយកឈ្នះ Spurs ដូច្នោះថា៖ “ពិតណាស់ខ្ញុំដឹងថា Liverpool ជាក្រុមល្អបំផុតដាច់គេក្នុងពេលនេះ”។ រូបគេបន្ថែមប្រាប់ Viasport ៖ “ហើយនៅពេលដែលយើងជាប់ឈ្មោះថាអាចនឹងផ្លាស់ទៅទីនោះ គឺជាមោទនភាពបំផុតមួយ តែក្នុងពេលនេះគឺ Liverpool មានកីឡាករកំពូលៗច្រើនណាស់ អ៊ីចឹងខ្ញុំត្រូវតែពង្រឹងខ្លួនឯងជាមុនសិន ដើម្បីរៀនសូត្របន្ថែមក្នុងការឈានទៅដល់កម្រិតក្លឹបមួយនោះ”។ រំឭកថា Werner រកបាន ២០ គ្រាប់ហើយនៅការបង្ហាញខ្លួន ២២ ប្រកួតនៅក្របខ័ណ្ឌ Bundesliga ហើយរដូវកាលនេះកំពុងប្រកួតប្រជែងគ្នាខ្លាំងជាមួយ Bayern ក្នុងការគ្រោងពានក្នុងលីគ៕
21 Feb 2020
1065 views
Uefa Chanpions League News
Jose ថា Spurs លេងដោយមិនមានខ្សែប្រយុទ្ធសំខាន់ពិតដូចអ្វីដែលលោកគិតមែន
ក្រុម Tottenham Hotspur របស់លោក Jose Mourinho បានបរាជ័យក្រោមថ្វីជើងក្រុម RB Leipzig កាលពីយប់មិញនេះ ក្នុងលទ្ធផល ១-០ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ។ ជាមួយការប្រកួតនេះដែរ ក្រុម Spurs លេងដោយមិនមានខ្សែប្រយុទ្ធសំខាន់ Son និង Harry Kane ឡើយ ដោយសារតែពួកគេមានបញ្ហារបួស។ មុនការប្រកួត លោក Jose បានដឹងស្រាប់ហើយថាប្រកួតនេះក្រុមរបស់លោកនឹងយ៉ាប់ខ្លាំង ព្រោះលេងគ្មានខ្សែប្រយុទ្ធ។ ជាក់ស្ដែង ពិតជាដូចអ្វីដែលលោកមើលឃើញមែន។ ក្រុម Spurs មិនអាចទម្លាយសំណាញ់ទីរបស់ Leipzig បានឡើយ ផ្ទុយទៅវិញត្រូវបានក្រុមអាល្លឺម៉ង់យកឈ្នះក្នុងលទ្ធផល ១-០ ថែមទៀត។ លោក Jose បាននិយាយក្រោយចប់ការប្រកួតនេះថា ក្រុម Spurs លេងនៅយប់មិញនេះ ដូចចូលប្រយុទ្ធមានកាំភ្លើង ប៉ុន្តែគ្មានគ្រាប់ដើម្បីបាញ់ចេញអីចឹង៕
20 Feb 2020
792 views
Uefa Champions League Highlights
Highlight បាល់ទាត់ Tottenham Hotspur 0-1 RB Leipzig
Highlight បាល់ទាត់ Tottenham Hotspur Vs Leipzig UEFA Champions League ក្របខ័ណ : UEFA Champions League ថ្ងៃទី : ២០ កុម្ភះ ២០២០ លទ្ធផល : Tottenham Hotspur 0-1 RB Leipzig
20 Feb 2020
508 views
Bundesliga Highlights
Highlight បាល់ទាត់ RB Leipzig 3-0 Werder Bremen
Highlight បាល់ទាត់ RB Leipzig Vs Werder Bremen Bundesliga ក្របខ័ណ : Bundesliga ថ្ងៃទី : ១៥ កុម្ភះ ២០២០ លទ្ធផល : RB Leipzig 3-0 Werder Bremen
16 Feb 2020
1389 views
Other News
Liverpool ចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Timo Werner របស់ក្លឹប RB Leipzig
បើទោះបីជាក្លឹប Liverpool កំពុងបោះជំហានឆ្ពោះទៅរកការលើកពានក្របខណ្ឌ EPL ក៏ដោយ ក៏ជោគជ័យនេះមិនអាចរារាំងគ្រូបង្វឹកលោក JurgenKlopp ក្នុងការរកវិធីពង្រឹងក្រុមរបស់លោកបន្ថែមទៀតនោះទេ។ បើតាមសេចក្តីរាយការណ៍នៅអាល្លឺម៉ង់ថា ទោះបីមានខ្សែប្រយុទ្ធឆ្នើមបីរូបដូចជា Sadio Mane, Mohamed Salah និង Roberto Firmino ហើយក៏ដោយ ក៏គ្រួបង្វឹករូបនេះត្រៀមបង្កើនជម្រើសខ្សែប្រយុទ្ធបន្ថែមទៀត ។ មានការអះអាងថា ខ្សែប្រយុទ្ធ Timo Werner របស់ក្លឹប RB Leipzig ត្រូវបានគេចាត់ទុកថា ជាខ្សែប្រយុទ្ធដ៏ស័ក្តិសមក្នុងការពង្រឹងប្រព័ន្ធប្រយុទ្ធរបស់ក្លឹប Liverpool ។ មានការលើកឡើងថា លោក Kloppចង់បានកីឡាករវ័យ២៣ឆ្នាំរូបនេះមកពហុកីឡាដ្ឋាន Anfieldនៅរដូវក្តៅនេះ ហើយខ្សែប្រយុទ្ធរូបនេះមានលក្ខខណ្ឌទិញផ្តាច់៥១លានផោន៕
14 Feb 2020
514 views
Other News
Liverpool ប្រជែង Chelsea ទិញខ្សែប្រយុទ្ធពូកែរកគ្រាប់បាល់ម្នាក់ពី RB Leipzig
យោងតាមគេហទំព័រ Mirror បានចុះផ្សាយថាក្រុមហង្សក្រហម Liverpool បានត្រៀមខ្លួនជា ស្រេចដើម្បីប្រជែងជាមួយក្រុមតោខៀវ Chelsea ដើ់ម្បីដាក់ដេញថ្លៃទឹកប្រាក់ ៦០លានផោន (៧៨ លានដុល្លារ) ដើម្បីចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Timo Werner ពីក្លឹប RB Leipzig។ ក្រុមតោខៀវ Chelsea ក្រោយរួចផុតបម្រាមទិញកីឡាករពីសំណាក់FIFAរួចមក ក្រុម បានបើកការពិភាក្សារួចហើយសម្រាប់ Werner ខណៈគ្រូបង្វឹកលោក Jurgen Klopp ដែលជាបុគ្គលម្នាក់តែងតែសរសើរពីសមត្ថភាពរបស់កីឡាករវ័យ២៣ឆ្នាំដែលមានរហស្សនាមថាម៉ាស៊ីនរកគ្រាប់បាល់នោះ ក៏កំពុងរៀបចំផែនការប្រជែងយករូបគេមករួមក្រុមផងដែរ ។ កីឡាករអន្តរជាតិអាល្លឺម៉ង់អាយុ ២៣ឆ្នាំ Werner រកបាន ២គ្រាប់ទល់នឹង Union Berlin កាលពីថ្ងៃសៅរ៍ដោយរកបាន ២០គ្រាប់ហើយក្នុងការបង្ហាញខ្លួន ១៨ប្រកួតនៅ Bundesliga រដូវកាលនេះ។
20 Jan 2020
335 views
Uefa Champions League Highlights
Highlight បាល់ទាត់ Zenit 0-2 RB Leipzig
Highlight បាល់ទាត់ UEFA Champions League (Wed/11/06) Zenit Vs RB Leipzig
06 Nov 2019
224 views
Other News
Man U សម្លឹងឃើញគ្រូបង្វឹក១រូប ជាបេក្ខភាពដែលអាចមកជំនួសលោក Solkjaer
ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានចាប់អារម្មណ៍ទៅលើគ្រូបង្វឹកក្រុម RB Leipzig លោក Julian Nagelsmann ជាបេក្ខភាពដែលនឹងជំនួសដំណែងលោក Ole Gunnar Solskjaer។ ក្រុមរបស់លោក Solkjaer បានបង្ហាញទម្រង់លេងមិនបានល្អនោះទេក្នុងរដូវកាលថ្មីនេះដោយបច្ចុប្បន្ននេះពួកគេឈរនៅចំណាត់លេខ១២មាន៩ពិន្ទុក្នុងដៃក្នុងចំណោម៨ប្រកួត ដែលនេះជាកំណត់ត្រាដ៏អាក្រក់មួយរបស់ក្លិប។ បន្ទាប់ទទួលរងបរាជ័យក្រោមថ្វីជើងក្រុមបាតតារាង Newcastle United កាលពីថ្ងៃអាទិត្យកន្លងទៅនេះធ្វើអោយកៅអីរបស់លោក Solkjaer កាន់តែក្ដៅឡើង ហើយកាលពីពេលថ្មីៗនេះអនុប្រធានប្រតិបត្តិរបស់ក្លិប Man Utd លោក Ed Woodward បាននិយាយត្រង់ៗថាលោក Solkjaer នឹងត្រូវបណ្ដេញចេញភ្លាមៗប្រសិនបើប្រកួតចាញ់ក្រុម Liverpool ក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទី៩។ យោងតាមកាសែត Daily Mail បានអោយដឹងថាលោកJulian Nagelsmann ជាបេក្ខភាពដែលអាចមកជំនួសតំណែងលោក Solkjaer ប្រសិនបើលោកត្រូវក្លិបបណ្ដេញចេញ។ លោក Nagelsmann បានក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុម Hoffenheim ក្នុងឆ្នាំ ២០១៦ ហើយបានដឹកនាំក្រុមទទួលចំណាត់ថ្នាក់លេខ ៤ ក្នុងក្របខ័ណ្ឌ Bundesliga នារដូវកាលនោះ។
10 Oct 2019
513 views