Tag: River Plate
Football News
Pep ថា Man City មិនមែនជាក្លឹបល្អជាងគេលើលោកទេ ក្លឹបមួយនេះទើបអញ្ចឹងមែន
លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បាននិយាយក្រោយប្រកួតឈ្នះនឹង Brentford នូវលទ្ធផល ២-០ នៅក្នុងថ្ងៃនេះថា ក្លឹបលោកមិនមែនជាក្លឹបល្អជាងគេលើលោកនោះទេ Chelsea ទើបជាក្លឹបដែលល្អជាងគេលើលោក។ លោក Pep បាននិយាយថា៖” Man City យើងមិនមែនជាក្លឹបដែលល្អជាងគេនៅលើពិភពលោកនោះទេ។ ក្លឹបដែលល្អជាងគេនោះគឺជា Chelsea ព្រោះធ្លាប់ឈ្នះពាន Champions League និងពាន River Plate ពីអាមេរិកខាងត្បូង “។ លោកក៏បានបន្តផងដែរថា អ្នកណាល្អជាងគេមិនសំខាន់ទេ សំខាន់ក្រុមលោកគឺត្រូវតែខិតខំប្រឹងធ្វើយ៉ាងណាឲ្យល្អទៅមុខនិច្ច ដោយគោលដៅរបស់លោកគឺពេលនេះគឺត្រៀមប្រកួតទៅមុខទៀត ជាជាពិសេសខំឲ្យប្រកួតក្នុង UCL ឲ្យបានជាប់តទៅមុខទៀត និងបន្ទាប់មកគឺ PL។ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២(ម៉ោងកម្ពុជា) ខាងមុខ Man City នឹងប៉ះ Norwich City ក្របខ័ណ្ឌ PL និងនៅថ្ងៃទី១៦ ខែនេះដដែល នឹងប៉ះជាមួយ Sporting Lisbon
11 Feb 2022
72 views
Football News
Man City ចុះកុងត្រាយកបាន Julion Alvarez ពីក្រុម River Plate ជាផ្លូវការណ៍ហើយ
យោងតាមសេចក្តីរាយការណ៍ពីសំណាក់អ្នកកាសែតដ៏ល្បីលោក Fabrizio Romano បានឱ្យដឹងថាក្លិប Manchester City ប្រកាសចុះកុងត្រាយកបាន Julion Alvarez ពីក្រុម River Plate នៃលីគប្រទេស អាហ្សង់ទីន ផ្លូវការហើយ ខណៈក្រុមមេឃខៀវ នឹងធ្វើការប្រកាសផ្លូវការនៅរយៈពេលឆាប់ៗខាងមុខនេះ។ ជាការពិតណាស់ ខ្សែប្រយុទ្ធកណ្តាលវ័យ ២១ ឆ្នាំសញ្ជាតិ អាហ្សង់ទីន រូបនេះបានបង្ហាញខ្លួនលេចធ្លោរមែនទែនឱ្យក្រុម River Plate តួយ៉ាងនៅរដូវកាលមុនរូបគេទើបតែបានជួយឱ្យក្រុមរបស់ខ្លួនឈ្នះជើងឯកលីគកំពូលប្រទេស អាហ្សង់ទីន Primera Division ហើយទេ។ ប្រធានក្លិបរបស់ River Plate លោក Jorge Brito ដែលដកស្រង់ចេញពីប្រភពដដែលខាងលើបានឱ្យដឹងថា៖ “ពួកយើងបានចុះកិច្ចព្រមព្រៀងជាមួយ Manchester City រួចរាល់ហើយ ដើម្បីលក់ Julian។ គ្រប់យ៉ាងគឺបានរួចរាល់ជាស្ថាពរ”៕
31 Jan 2022
74 views
Football News
Julian Alvarez របស់ក្លឹប River Plate អាចជាអ្នកស្នងតំណែង Aguero នៅ Man City
Manchester City សង្ឃឹមអាចអាចបំពេញកិច្ចព្រមព្រៀងជាមួយខ្សែប្រយុទ្ធ Julian Alvarez សញ្ជាតិអាហ្សង់ទីនដែលកំពុងលេងនៅក្លឹប River Plate។ Alvarez រកបាន៣៦គ្រាប់ ក្នុងការបង្ហាញខ្លួន៩៦ប្រកួតឲ្យក្រុមជើងឯកក្នុងលីគកំពូលរបស់អាហ្សង់ទីន ហើយត្រូវបានគេចាត់ជាកីឡាករវ័យក្មេងកំពុងលេចធ្លោជាងគេនៅអាមេរិកខាងត្បូង។ កីឡាករវ័យ២១ឆ្នាំបានលេងឲ្យជម្រើសជាតិអាហ្សង់ទីន៥ដង ហើយក៏ជាសមាជិកដែលបានឈ្នះពាន Copa America កាលពីខែ កក្កដាផងដែរ។ គេត្រូវបានរំពឹងទុកអាចក្លាយជាអ្នកស្នងតំណែង Sergio Aguero នៅ Man City ដែលបានចូលនិវត្តន៍កាលពីពេលថ្មីៗ។ Alvarez នៅសល់កុងត្រាជាមួយ River Plate ដល់ខែ ធ្នូ ឆ្នាំ ២០២២។ City អាចត្រូវចំណាយរង្វង់២០លានផោន ដើម្បីផ្ទេរយក Alvarez មកកាន់ Etihad៕
26 Jan 2022
73 views
Other News
ក្លឹប Al Ain ឡើងវគ្គផ្ដាច់ព្រ័ត្រ Club World Cup ក្រោយយកឈ្នះ River Plate
ក្រុមទាំងពីរលេងក្នុងលទ្ធផល 2ទល់នឹង2 តាំងពីតង់ទីមួយរហូតដល់ចប់ការប្រកួតនឹងម៉ោងបន្ថែម
19 Dec 2018
624 views
Worldcup 2018 News
ទីបំផុតរកឃើញក្រុមទាំង៧ មកពីទ្វិបផ្សេងគ្នា ដែលមកប្រកួតប្រជែងពាន FIFA Club World Cup
ការប្រកួតពានរង្វាន់ក្លិបបាល់ទាត់អាជីពជើងឯកពិភពលោកឆ្នាំ២០១៨ (FIFA Club World Cup) មានក្រុមចំនួន៧ ត្រូវចូលរួមប្រកួតក្នុងពានរង្វាន់មួយនេះ
18 Dec 2018
822 views
Other News
ក្លឹប Boca Juniors មិនបន្តកុងត្រាថ្មីដល់គ្រូបង្វឹកគេ ក្រោយបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ Copa Libertadores
លោកបានដឹកនាំក្រុម Boca Juniors ចាញ់ក្រុម River Plate ក្នុងលទ្ធផល 3-1 ក្នុងម៉ោងបន្ថែមកាលពីថ្ងៃអាទិត្យក្នុងទីក្រុង Madrid
15 Dec 2018
577 views
Other News
ក្រុម River Plate ក្លាយជាម្ចាស់ជើងឯកពាន Copa Libertadores ក្រោយផ្តួល Boca ៥-៣
ក្រុម River Plate បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Copa Libertadores ប្រចាំឆ្នាំ២០១៨ បន្ទាប់ពីយកឈ្នះ Boca Juniors ដោយលទ្ធផល ៣-១
10 Dec 2018
281 views
Other News
ការប្រកួតជើងទី2 រវាង River និង Boca នឹងធ្វើឡើងនៅទឹកដីរបស់ Real
កាលពីប្រកួតជើងទីមួយនៃវគ្គផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ Copa Libertadores ( ស្មើរនឹងក្របខ័ណ្ឌ UEFE Champions League និង
30 Nov 2018
273 views