Tag: Ruben Loftus-Cheek
Football News
លោក Don Hutchison ជំរុញឲ្យ Lampard នាំយក Loftus-Cheek និង Barkley មក Everton
អតីតខ្សែបម្រើឆ្នើមរបស់ក្រុម Everton លោក Don Hutchison បានជម្រុញឱ្យអ្នកចាត់ថ្មីថ្មោងលោក Frank Lampard គួរតែប្រើប្រាស់ទំនាក់ទំនងរបស់ខ្លួន ដើម្បីចុះកុងត្រានាំយកអតីតកូនក្រុមនៅ Chelsea រួមមាន Ruben Loftus-Cheek និង Ross Barkley មកកាន់ទឹកដី Goodison Park ឱ្យបាន។ ជាការពិតណាស់ លោក Lampard ទើបតែបានប្រកាសតែងតាំងជាអ្នកចាត់ការថ្មីរបស់ Everton បន្តពីលោក Rafa Benitez ដោយទទួលបានកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះ។ រម្លឹកថា នេះជាក្លិបទី ២ ហើយដែលបុរសសញ្ជាតិ អង់គ្លេស ទទួលតំណែងក្នុងនាមជាគ្រូបង្វឹក បន្ទាប់ពីលោកត្រូវបាន Chelsea បណ្តេញចេញពីតំណែងកាលពីខែ មករា ឆ្នាំ ២០២១។ លោក Don Hutchison បានផ្តល់សេចក្តីណែនាំទៅឱ្យលោក Lampard យ៉ាងដូច្នេះថា៖ “ខ្ញុំគិតថា គាត់គួរតែផ្ទេរយក Ruben Loftus-Cheek និង
02 Feb 2022
54 views
Football News
Juventus ចាប់អារម្មណ៍ខ្ចីជើង Loftus-Cheek ពីក្រុម Chelsea ក្នុងខែមករានេះ
ក្លិបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ចង់បាន ខ្សែបម្រើ Ruben Loftus-Cheek ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Chelsea ។ ភាគីលោក Max Allegri ចង់បានគេដោយចង់យកមកជំនួសខ្សែបម្រើ Arthur Melo ដែលទំនងជាចាកចេញនៅខែមករានេះហើយ។ យ៉ាងណាមិញ គេពុំទាន់ដឹងថា Chelsea បានយល់ព្រមឲ្យ Loftus-Cheek ចាកចេញឬក៏អត់នោះទេព្រោះ Juventus ចង់ស្នើឲ្យមានលក្ខខណ្ឌអាចទិញផ្ដាច់ នេះបើយោងតាមការរាយការណ៍ពី Sky Italia ។ Ruben Loftus-Cheek បានចូលលេងចំនួន១៦ប្រកួតនៅរដូវកាលនេះគឺនៅ Premier League ចំនួន១២ប្រកួតនិង Champions League ចំនួន៤ប្រកួត។ យ៉ាងណាមិញ ក្រៅពី Loftus-Cheek គឺ Juventus ក៏ចាប់អារម្មណ៍ កីឡាករផ្សេងទៀតដូចជា Bruno Guimaraes និង Renato Sanches ផងដែរ៕
16 Jan 2022
79 views
Football News
លោក Paul Merson ថាកីឡាករពីររូបនេះអាចជំនួសកន្លែង N’Golo Kante និង Mateo Kovacic បាន
លោក Paul Merson ហាក់មានការព្រួយបារម្ភចំពោះបញ្ហារបស់ក្រុម Chelsea ដែលកំពុងកើតមាន, ក្នុងនោះលោកបានឱ្យដំបូន្មានថា លុះត្រាតែនៅទីផ្សារដោះដូរកីឡាករខែមករានេះ ពួកគេយកបាន Ruben Neves របស់ Wolves និង James Ward-Prowse របស់ Southampton នោះទើបវិបត្តិទាំងមូលអាចដោះស្រាយបាន។ ជាការពិតណាស់ បច្ចុប្បន្នក្រុមរបស់លោក Thomas Tuchel កំពុងជួបប្រទះនូវវិបត្តិកីឡាករ បន្ទាប់ពីខ្សែបម្រើឆ្នើម N’Golo Kante និង Mateo Kovacic មានបញ្ហារបួសខណៈ Ruben Loftus-Cheek និង Jorginho ដែលជាអ្នកជំនួសតួនាទីនេះ ក៏នៅធ្វើមិនទាន់បានល្អដែរ ហើយការប្រកួតទល់នឹង Wolves នៅថ្ងៃ អាទិត្យនេះ ពួកគេស្រាប់តែមិនអាចចូលរួមប្រកួតបានថែមទៀត។ ទាក់ទងនឹងរឿងខាងលើ អតីតជម្រើសជាតិ អង់គ្លេស លោក Merson បានមានប្រសាសន៍ប្រាប់កាសែត Sky Sports យ៉ាងដូច្នេះ៖ “ខ្ញុំគិតថា Chelsea កំពុងត្រូវការ Neves។
20 Dec 2021
85 views
Football News
លោក Mourinho ចង់ឲ្យ Abraham បញ្ចុះបញ្ចូល Loftus-Cheek មកចូលរួម Roma
យោងតាមសារព័ត៌មានអ៊ីតាលី Romanista បានឲ្យអះអាងថា គ្រូបង្វឹកក្រុម AS Roma លោក Jose Mourinho ចង់បានខ្សែបម្រើ Ruben Loftus-Cheek របស់ Chelsea មករួមក្រុម។ លោក Mourinho នឹងអំពាវនាវឲ្យកីឡាករ Tammy Abraham ដែលអតីតខ្សែប្រយុទ្ធក្រុម Chelsea ជួយទាក់ទង Loftus-Cheek មកកាន់ទឹកដីអ៊ីតាលីដែរ។ ជាការពិតណាស់ Abraham និង Loftus-Cheek សុទ្ធតែបានរីកចម្រើសជាមួយគ្នា តាមរយៈថ្នាលយុវជនក្លិប Chelsea។ ហេតុនេះ អ្នកចាត់ការសញ្ជាតព័រទុយកាល់ សង្ឃឹមថាតាមរយៈអនុស្សាវរីយ៍ទាំងនោះ នឹងជួយឲ្យ Abraham អាចបញ្ចុះបញ្ចូលមិត្ដចាស់របស់គេ ឲ្យមក Serie A បាន។ ជាមួយគ្នានេះ មានការអះអាងថា ក្លិប Roma ចង់ចុះហត្ថលេខាក្នុងលក្ខខណ្ឌខ្ចីជើងជាមុន ជាមួយនឹងជម្រើសទិញផ្ដាច់ ប៉ុន្ដែក៏មិនទាន់ច្បាស់ថាក្លិប Chelsea នឹងយល់ព្រមជាមួយលក្ខខណ្ឌនេះ ឬ អត់នោះទេ៕
19 Dec 2021
117 views
Football News
Kante និង Chilwell បានរងរបួសធ្វើអោយ Chelsea មានកង្វល់ជំនួបសំខាន់ចុងសប្ដាហ៍នេះ
ក្រុមតោខៀវ Chelsea បានយកឈ្នះទៅលើក្រុម Juventus ដល់ 4 ទល់នឹង 0 សម្រាប់ជំនួប EUFA Champions League កាលពីយប់មិញ ប៉ុន្តែកីឡាកររបស់ពួកគេចំនួន២នាក់បានមានបញ្ហាជង្គង់គឺ N’Golo Kante និង Ben Chilwell នាំជាក្ដីកង្វល់សម្រាប់ក្រុមដែលត្រូវលេងចុងសប្ដាហ៍នេះទល់ក្រុមបិសាចក្រហម Manchester United ។ Kante ត្រូវបានប្ដូរចេញនៅនាទីទី៣៧ បន្ទាប់ពីរូបគេព្យាយាមរារាំងបាល់ពីសំណាក់ការវាយសម្រុករបស់ Juventus ដែលដាក់ជំនួសដោយ Ruben Loftus-Cheek ។ បន្ទាប់ពីរកបាន៣គ្រាប់ Chelsea ក៏មានបញ្ហារបួស Chilwell ម្នាក់ទៀត ដែលត្រូវដាក់ César Azpilicueta ឲ្យចូលលេងជំនួសនៅនាទីទី 71 ។ ក្រោយការប្ដូរចេញនេះគេឃើញ Chilwell មានការឈឺចាប់យ៉ាងខ្លាំងត្រង់ជង្គង់របស់គេ ស្របពេលដែល Kante ក៏មានបញ្ហាត្រង់ជង្គង់ដូចគ្នា។ នេះជាការបញ្ជាក់ឲ្យដឹងពី Thomas Tuchel អ្នកចាត់ការរបស់តោខៀវ។ ទាក់ទងរបួសនេះមានស្ថានភាពកម្រិតណានោះ
24 Nov 2021
111 views
Football News
Mourinho ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Loftus-Cheek និង Harry Winks
អ្នកចាត់ការក្រុម AS Roma លោក Jose Mourinho ត្រូវបានគេរាយការណ៍ថាមានចំណាប់អារម្មណ៍ក្នុងការនាំយកកីឡាករ Ruben Loftus-Cheek របស់ Chelsea និង Harry Winks របស់ Tottenham Hotspur ឲ្យចូលរួមជាមួយខ្លួននៅប្រទេសអ៊ីតាលី។ តាមការរាយការណ៍របស់ BBC ថាអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះបានទទូចថាក្រុម Roma ត្រូវការការពង្រឹងកីឡាករដូចជាកីឡាករ Premier League ទាំងពីរនាក់នេះ។ គួរកត់សម្គាល់ថា លោក Jose Mourinho ដែលបានយកកីឡាករ Loftus-Cheek ឱ្យចូលរួមក្រុម Chelsea ឈុតធំជាលើកដំបូងក្នុងឆ្នាំ ២០១៥ ។ អ្នកចាត់ការរហ័សនាម Special One ធ្លាប់បានធ្វើការជាមួយខ្សែបម្រើវ័យ ២៥ ឆ្នាំទាំងពីររូបនេះនៅក្លឹបពីរផ្សេងគ្នាក្នុងទីក្រុងឡុងដ៍៕
06 Nov 2021
135 views
Football News
លោក Tuchel សរសើរកូនក្រុមខ្លួន ម្នាក់នេះ បើទោះជាក្រុមទទួលបរាជ័យក៏ដោយកាលពីយប់មិញ
លោក Thomas Tuchel បានសរសើរទម្រង់លេងរបស់ខ្សែបម្រើរបស់ខ្លួនគឺ កីឡាករ Ruben Loftus-Cheek ទោះជា Chelsea ត្រូវបរាជ័យក្រោមថ្វីដៃ របស់ Manchester City ក៏ដោយ។ ជាការពិតណាស់ ក្រុមតោខៀវ Chelsea បានរងបរាជ័យជាលើកដំបូងនៅក្នុងក្របខណ្ឌ Premier League ខណៈដែលកីឡាករ Gabriel Jesus បានជួយ ឲ្យ Man City យកឈ្នះក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Stamford Bridge។ ទន្ទឹមនឹងនេះដែរ Loftus-Cheek ត្រូវបានដាក់ឲ្យ ចូលលេងនៅតង់ទី ២ ខណៈដែល Chelsea ត្រូវការវាយបកតាមស្មើវិញ។ លោក Tuchel បាននិយាយថា៖ គេគឺជាប្រភេទកីឡាករម្នាក់ដែលលេងខុសពីកីឡាករផ្សេងទៀត។ គេមិនមែនជាប្រភេទកីឡាករដែលពូកែខាង ប៉ះបាល់ឲ្យមិត្តរួមក្រុមទេ គេពូកែខាងអូសញាក់បាល់ ហើយជាអ្នកគ្រប់គ្រងដឹកបាល់ពេញទីលានផងដែរ។ នេះគឺជាផលប្រយោជន៍សំខាន់មួយពេលពួកយើងប្រកួតទល់នឹង Man City។ វាពិតជាប្រសើរណាស់ដែលឃើញគេបង្ហាញទម្រង់លេងបានយ៉ាងល្អបែបនេះ៕
26 Sep 2021
192 views