Tag: Samuel Eto’o
Football News
Eto’o ថា Barcelona គួរតែចុះកុងត្រាយក Sergio Ramos
វីរបុសរបស់ Barcelona លោក Samuel Eto’o យល់ឃើញថា អតីតក្រុមរបស់ខ្លួនគួរសម្លឹងមើលការចុះកុងត្រាយក Sergio Ramos ពេលដែលកិច្ចសន្យារបស់គេនៅ Bernabeu បានបញ្ចប់។ សំនួរជុំវិញអនាគតរបស់ Ramos កំពុងស្ថិតក្នុងមន្ទិល បន្ទាប់ពីគេបានប្រកាសនឹងចាកចេញពី Real Madrid កាលពីពាក់កណ្ដាលខែនេះ។ កីឡាករសញ្ជាតិអេស្ប៉ាញបាននិយាយទាំងអួលដើមកក្នុងថ្ងៃសន្និសីទកាសែតលាក្រុម Real ដែលជាកន្លែងគេលេងអស់១៦ឆ្នាំឈ្នះពាន La Liga ៥ដង និង UCL ៤ដង។ Paris Saint-Germain កំពុងតែចាប់អារម្មណ៍ Ramos ប៉ុន្តែ Eto’o បាននិយាយប្រាប់ AS ថា Barcelona គូរតែគិតអំពីការផ្ទេរយក Ramos។ “ប្រសិនខ្ញុំអាចចុះកុងត្រាយកគេមក Barca ខ្ញុំនឹងធ្វើភ្លាម”។ សម្ដី Eto’o។ យ៉ាងណា Eto’o ក៏មានជំនឿចិត្តមួយទៀតដែរថា សង្ឃឹម Ramos អាចទៅ PSG ព្រោះគេអាចជួយក្រុមមួយនេះឈ្នះពាន Champions League
28 Jun 2021
182 views
Other News
អតីតខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ Barcelona កីឡាករ Samuel Eto’o ប្រកាសចូលនិវត្តន៍
កំពូលខ្សែប្រយុទ្ធដ៏លេចធ្លោមួយរូបនៅសតវត្សទី២១គឺ Samuel Eto’o បានសម្រេចចិត្តព្យួរស្បែកជើង ចូលនិវត្តន៍ពីពិភពបាល់ទាត់ត្រឹមវ័យ៣៨ឆ្នាំ
09 Sep 2019
222 views