Tag: Saul Niguez
Football News
ក្លិប Chelsea ឲ្យខ្សែបម្រើ Saul Niguez ត្រឡប់ទៅកាន់ក្លឹបចាស់របស់គេវិញ
ក្លិបតោខៀវ Chelsea នឹងបើកភ្លើងខៀវអនុញ្ញាតឲ្យខ្សែបម្រើ Saul Niguez ត្រឡប់ទៅក្លិប Atletico Madrid វិញនៅចប់រដូវកាលនេះ។ កីឡាករវ័យ២៧ឆ្នាំរូបនេះបានផ្ទេរមកទឹកដី Stamford Bridge ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលដោយសង្ឃឹមថាអាចមានឱកាសបានចូលលេងទៀងទាត់ប៉ុន្តែលោក Thomas Tuchel ពុំសូវប្រើប្រាស់គេនោះឡើយ។ សារព័ត៌មាន Express បានបង្ហើបថា Chelsea មិនចង់ចំណាយលុយទិញផ្ដាច់យក Saul នោះទេដែលធ្វើឲ្យ Atletico Madrid មានភាពខកចិត្តបន្តិចបន្តួចព្រោះរំពឹងថានឹងអាចលក់គេចេញ។ តាំងពីផ្ទេរមក Chelsea គឺខ្សែបម្រើ Saul Niguez ចូលលេងបាន ៥ប្រកួតប៉ុណ្ណោះនិងមិនទាន់បានស៊ុតបញ្ចូលទីទេ៕
09 Jan 2022
85 views
Football News
ផ្លូវការ៖ ក្រុមតោខៀវ Chelsea បានខ្ចីជើងកីឡាករ Saul Niguez ពីក្លិប Atletico Madrid
ក្លិបតោខៀវ Chelsea បានប្រកាសពីការចុះហត្ថលេខាលើកីឡាករ Saul Niguez ពីក្លិប Atletico Madrid ។ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលមួយរដូវជាមួយនឹងជម្រើសសម្រាប់ការផ្ទេរជាអចិន្ត្រៃយ៍នៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្លឹប Atletico Madrid នឹងទទួលបាន ៤ លានអឺរ៉ូសម្រាប់កីឡាករវ័យ ២៦ ឆ្នាំរូបនេះ។ Saul Niguez រកគ្រាប់បាល់បាន ៥៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៤៧ លើកសម្រាប់ក្លឹប Atletico Madrid ដែលធ្លាប់ឈ្នះពានរង្វាន់ Europa League លីកចំនួន ២ ដងពានរង្វាន់ Copa del Rey ពានរង្វាន់ UEFA Super Cup ពានរង្វាន់ក្នុងស្រុកមួយនិងពានរង្វាន់ La Liga ផងដែរ។
01 Sep 2021
191 views
Football News
Barca ចង់ស្នើប្ដូរ Griezmann យកកីឡាករ Man UTD រូបនេះវិញ
ក្លិបអ្នកមានបុណ្យ Barcelona បានស្នើដាក់ខ្សែប្រយុទ្ធ Antoine Griezmann ប្ដូរយកខ្សែការពារ Victor Lindelof ពី Manchester United បន្ទាប់ពីបរាជ័យក្នុងការចរចាជាមួយ Atletico Madrid។ Barcelona ធ្លាប់ចង់យក Griezmann មកប្ដូរនឹង Saul Niguez ដោយឲ្យ Atletico Madrid ថែមលុយមួយចំនួនទៀតប៉ុន្តែការចរចាក៏បានបរាជ័យដូច្នេះក្លិបបានងាកមករក Manchester United វិញដោយសម្លឹងចង់បានខ្សែការពារ Lindelof ម្ដង។ Barcelona ចង់លក់ Griezmann ចេញឲ្យឆាប់ៗដោយសារតែត្រូវការកាត់បន្ថយប្រាក់ឈ្នួលកីឡាករដើម្បីអាចចុះកុងត្រាយកកីឡាករថ្មីៗរួមទាំង កំពូលខ្សែប្រយុទ្ធ Lionel Messi ផងដែរ។ ការមកដល់របស់ Raphael Varane នៅក្លិប Manchester United អាចធ្វើឲ្យ Lindelof លែងបានជាប់ជម្រើស១១នាក់ដំបូងទើប Barcelona គិតចង់ដាក់សំណើប្ដូរកីឡាករនេះឡើងប៉ុន្តែបើសិន Man United ចង់បាន Griezmann មែនគឺត្រូវថែមលុយឲ្យ Barcelona មួយចំនួនទៀត៕
31 Jul 2021
218 views
Football News
Barca ចង់លក់ Griezmann ចេញ ប៉ុន្តែអង្គុយទន្ទឹងគ្មានក្លឹបណាដាក់សំណើរទិញសោះ
ក្លឹប Barcelona មានបំណងចង់លក់ខ្សែបម្រើប្រយុទ្ធ Antoine Griezmann ដើម្បីបង្កើនចំណូលខ្លះ ប៉ុន្តែទល់នឹងពេលនេះមិនទាន់មានក្លឹបមួយណាដាក់សំណើរចង់ទិញកីឡាករនៅឡើយទេ។ Atletico Madrid ជាក្លឹបបង្ហាញការចាប់អារម្មណ៍ខ្លាំងបំផុតលើ Griezmann ប៉ុន្តែក្រុមជើងឯក La Liga មួយនេះចង់យកខ្សែបម្រើ Saul Niguez ដាក់ក្នុងលក្ខខណ្ឌដោះដូរជាមួយ Barca។ Griezmann ធ្លាប់ជាអតីតកីឡាកររបស់ Atletico មុនផ្លាស់ទៅ Barcelona កាលពីឆ្នាំ២០១៩ ក្នុងតម្លៃខ្លួន១០២លានផោន។ ទាក់ទងជាមួយ Manchester City ក្លឹប Barcelona ក៏មានបំណងចង់យក Griezmann ទៅដោះដូរជាមួយកីឡាករណាម្នាក់របស់ក្លឹបអង់គ្លេសមួយនេះ រួមមាន Riyad Mahrez, Aymeric Laporte, Raheem Sterling ឬ Bernardo Silva។ Chelsea និង Juventus សុទ្ធតែចាប់អារម្មណ៍ Griezmann។ ប៉ុន្តែបើតាមកាសែតអេស្ប៉ាញ Marca ឲ្យដឹងថា ទល់នឹងពេលនេះ Barcelona មិនទាន់ទទួលបានសំណើរជាលុយពីក្លឹបណាមួយឡើយក្នុងការទិញ
27 Jul 2021
175 views
Football News
Atletico ព្រមព្រៀងលក់ខ្សែបម្រើរូបនេះ ទៅឲ្យ Bayern ជិត១០០លានដុល្លារ
ខ្សែបម្រើក្លឹប Atletico Madrid កីឡាករ Saul Niguez ត្រូវបានព័ត៌មានជាច្រើនបានចុះផ្សាយថា បានព្រមព្រៀងទៅលេងឲ្យក្លឹប Bayern Munich នៅរដូវកាលខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail នៅក្នុងថ្ងៃនេះ។ តាមពិតទៅកីឡាករនេះត្រូវទៅលេងឲ្យក្លឹប Manchester United ក្នុងតម្លៃជាង១០០លានដុល្លារឯណោះនៅដើមរដូវកាលនេះ តែត្រូវបានលោក Diego Simeone បដិសេធ។ ប៉ុន្តែក្រោយមកនៅក្នុងរដូវកាលនេះមកលោក Simeone ហាក់បីដូចជាមិនពេញចិត្តនឹងទម្រង់លេងរបស់ Saul ម្ល៉ោះហើយ លោកក៏សម្រេចចិត្តលក់កីឡាករនេះចេញភ្លាមក្រោយ Bayern ឲ្យតម្លៃជាង៩៦លានដុល្លារក្នុងការទិញកីឡាករនេះកាលពីពេលថ្មីៗនេះ។ ចំពោះទំហំលុយទាំងអស់នេះ លោក Simeone នឹងចំណាយលុយនេះពាក់កណ្ដាលជាង៤៨លានដុល្លារ ដើម្បីទិញយកខ្សែបម្រើ Rodrigo De Paul ពីក្លឹប Udinese Calcio ដើម្បីជំនួសកន្លែង Saul ។ គួរបញ្ជាក់ផងដែរថា Saul បានមកលេងឲ្យក្លឹប Atletico តាំងពីឆ្នាំ២០១១មក ដោយចូលរួមលេងបាន៣៣៧ប្រកួត និងរកគ្រាប់បាល់បាន៤៣គ្រាប់៕
04 Jun 2021
220 views
Other News
ខ្សែបម្រើ ៥នាក់ ដែលមានតម្លៃខ្ពស់បំផុតលើលោក នាពេលបច្ចុប្បន្ន
ខ្សែបម្រើ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងទីលានបាល់ទាត់ ដូច្នេះហើយ តម្លៃខ្លួនរបស់កីឡាករ ដែលលេងក្នុងតំបន់ខ្សែបម្រើ ក៏មានភាពប្រកួតប្រជែងទីផ្សារខ្លាំងផងដែរ
22 Nov 2018
415 views
Premier League News
ខ្សែបម្រើ Saul Niguez របស់ Atletico នឹងត្រូវផ្ទេរទៅឱ្យក្លឹប Man Utd នៅរដូវក្តៅក្រោយ
ខ្សែបម្រើក្លឹប Atletico Madrid លោក Saul Niguez ចង់ចូលក្លឹប Manchester United នៅរដូវក្តៅខាងមុខនេះ
15 Nov 2017
387 views