Tag: Scaloni
Football News
គ្រូអាហ្សង់ទីនឆ្លើយតបរឿងរ៉ាវ Messi នឹងចូលនិវត្តន៍ពីជម្រើសជាតិក្រោយចប់ World Cup 2022
កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Lionel Messi បាននិយាយទៅកាន់អ្នកកាសែតដោយថា គេនឹងធ្វើការគិតគូរពីរឿងអនាគតទាក់ទងនឹងអាជីពនៅក្រុមជម្រើសជាតិអាហ្សង់ទីនបន្ទាប់ពីចប់ World Cup 2022 ។ រឿងរ៉ាវបានធ្វើឲ្យមតិជាច្រើនយល់ថា ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំនេះនឹងអាចចូលនិវត្តន៍ពីអាជីពនៅក្រុមជម្រើសជាតិក្រោយប្រកួត World Cup លើកនេះហើយ។ សារព័ត៌មានក៏បានសួរបញ្ហានេះទៅកាន់ លោក Lionel Scaloni គ្រូបង្គោលជម្រើសជាតិអាហ្សង់ទីន។ លោក Scaloni ក៏បានឆ្លើយតបថា៖” បន្ទាប់ពីលេងនៅ World Cup ហើយ។ កីឡាករម្នាក់ៗ គេវាយតម្លៃខ្លួនគេហើយ។ ខ្ញុំអត់នៅក្នុងខ្លួនគេផង អញ្ចឹងខ្ញុំម៉េចដឹងថាគេគិតអី។ ទោះរឿងហ្នឹងទៅជាយ៉ាងម៉េចក៏ដោយ យើងត្រូវតែពេញចិត្តនឹងអ្វីកើតឡើង។ យើងកុំទៅគិតអារឿងអនាគតអីហ្នឹង ពេញចិត្តនឹងសមត្ថភាពដែលគេសព្វថ្ងៃនេះទៅ “។ លោកបានបន្តថា៖” នេះជាច្បាប់នៃជីវិតទៅហើយ ដល់ពេលណាមួយរឿងហ្នឹងនឹងកើតឡើង។ វាអត់បានការនោះទេ ដែលគិតថានឹងរឿងអីកើតឡើងក្រោយ World Cup នេះ “។ អាហ្សង់ទីននឹងប៉ះជាមួយអេក្វាឌ័រ ក្នុងវគ្គជម្រុះ World Cup ចុងក្រោយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ខាងមុខ៕
29 Mar 2022
39 views
Football News
គ្រូជម្រើសជាតិអាហ្សង់ទីនប្រាប់មូលហេតុអត់ដាក់ Messi ចូល World Cup វគ្គជម្រុះលើកនេះ
លោក Lionel Scaloni គ្រូជម្រើសជាតិអាហ្សង់ទីនបាននិយាយ ទៅកាន់អ្នកកាសែតកាលពីថ្ងៃពុធ ម្សិលមិញនេះ ទាក់ទងមូលហេតុដែលដាក់ ខ្សែប្រយុទ្ធ Lionel Messi ចូលក្នុងប្រកួត World Cup វគ្គជម្រុះលើកនេះគឺថា ដោយសារតែលោក ចង់ឲ្យសុខភាពគេឲ្យល្អប្រសើរសិន ក្រោយទើបតែជាពីជំងឺកូវីដ-១៩។ លោក Scaloni បាននិយាយថា៖” ច្បាស់ណាស់ យើងពិតជាចង់ឲ្យ Messi នៅជាពួកយើងមកជួយយើងពិតមែន “។ លោកបានបន្តថា៖” ក៏ប៉ុន្តែខ្ញុំធ្លាប់បាននិយាយជាមួយគេ ហើយគេថា កូវីដហ្នឹងបានធ្វើទុក្ខគេណាស់ អញ្ចឹងអ្វីដែលចាំបាច់ គឺឲ្យគេសម្រាកឲ្យមានសុខភាពល្អប្រសើរសិន ជម្រើសល្អបំផុតដែលខ្ញុំសម្រេចនេះ គឺឲ្យគេនៅជាមួយក្លឹបគេហ្នឹងសិនទៅ “។ Messi អត់បានទៅជួយក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងប្រកួត World Cup វគ្គជម្រុះលើកនេះទេ គឺជាការប្រកួតនឹងក្រុមជម្រើសជាតិឈីលី នៅថ្ងៃស្អែកនេះ និងប្រកួតនឹងក្រុមជម្រើសជាតិកូឡុំប៊ី នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ (ម៉ោងកម្ពុជា)៕
28 Jan 2022
59 views
Football News
PSG និងអាហ្សង់ទីន មានកិច្ចព្រមព្រៀងលើពេលវេលាលេងរបស់ Lionel Messi
កាសែត Marca អះអាងថាក្រុម Paris Saint-Germain បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនជុំវិញការកំណត់ពេលវេលាលេងរបស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi ។ សរុបសេចក្តីមក ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានរងរបួសជង្គង់កាលពីខែតុលា ហើយត្រូវបានប្ដូរចេញពីទីលានក្នុងអំឡុងពេលប្រកួតក្នុង Ligue 1 ជាមួយក្រុម Lille បន្ទាប់មក Messi ត្រូវបានអវត្តមានក្នុងទីលានតាំងពីពេលនោះមកជាមួយក្រុម PSG ។ ចំនួននៃការលេងបាល់ទាត់របស់ Messi ក្នុងកាតព្វកិច្ចជម្រើសជាតិ គឺជាការជជែកវែកញែកដ៏ល្បីរវាងក្លឹប និងក្រុមជម្រើសជាតិរបស់ Lionel Messi ប៉ុន្តែភាគីទាំងសងខាងបានសម្រេចចិត្តធ្វើការសម្របសម្រួលមួយដោយដាក់កម្រិតពេលវេលាលេងរបស់កីឡាករវ័យ 34 ឆ្នាំរូបនេះមកត្រឹម 20 នាទី។ ជាលើកដំបូងក្នុងរយៈពេល 5 ឆ្នាំ Messi បានចាប់ផ្ដើមការប្រកួតជម្រើសជាតិដែលត្រូវអង្គុយលើកៅអីដល់ទៅ 76 នាទីកាលពីប្រកួតទល់នឹងជម្រើសជាតិអ៊ុយរូហ្គាយ ។ ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិលោក Scaloni ក្រោយមកបានពន្យល់ Lionel Messi ត្រូវការ “ត្រូវការទុកកំលាំងលេងជាមួយប្រេស៊ីល” ។ ការប្រកួតជម្រុះ FIFA World Cup 2022 ជាមួយប្រេស៊ីលនឹងប្រព្រឹត្តទៅនៅថ្ងៃទី
15 Nov 2021
102 views