Tag: Simeone
Football News
Simeone ឌឺដងថា Man City ជាក្រុមល្អតែកុំភ្លេចរដូវកាលមុន Chelsea លើកពាន
លោក Diego Simeone បាននិយាយថា Manchester City ប្រហែលជាមានកីឡាករល្អជាង Atletico Madrid ប៉ុន្តែកុំភ្លេចថា ការប្រកួតមាន២ជើងដើម្បីរកអ្នកឈ្នះបានឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL។ ការប្រកួតរវាង Man City ទល់នឹង AT Madrid នឹងលេងនៅរាត្រីនេះម៉ោង២រំលងអាធ្រាត្រនៅកីឡដ្ឋាន Etihad Stadium សម្រាប់វគ្គ៨ក្រុមចុងក្រោយ។ លោក Simeone ជឿជាក់ថាគ្រប់គ្នាសុទ្ធតែមានឱកាសសម្រាប់ការប្រកួតទាំងពីរជើង។ “ពួកយើងទាំងអស់គឺមានសម្ពាធ ប៉ុន្តែខ្ញុំគិតថា វាគឺជាបញ្ហាមួយនៃទំនួលខុសត្រូវ។ ខ្ញុំគ្មានមន្ទិលទេថា Man City មានកីឡាករល្អៗ ប្រហែលជាពួកគេមានកីឡាករល្អជាងពួកយើង ប៉ុន្តែកុំភ្លេចគេលេង២ជើង។ Man City និង Bayern ប្រហែលជាមានឱកាសល្អជាងនៃការឈានទៅវគ្គផ្សេងៗ ប៉ុន្តែរដូវកាលមុន Chelsea ជាអ្នកឈ្នះពាន”។ សម្ដី Simeone និយាយក្នុងសន្និសីទកាសែត។ មុនបានឡើងមកកាន់វគ្គនេះ AT Madrid បានទម្លាក់ Manchester United សរុបទាំងពីរជើងឈ្នះ ២-១។ ប៉ុន្តែលោកគិតថា City
06 Apr 2022
71 views
Football News
Simeone រត់គេចដបទឹកសុទ្ធព្រាត ក្រោយអ្នកគាំទ្រ Man Utd គប់ដាក់យប់មិញ
លោក Diego Simeone បានរត់ចូលទៅបន្ទប់ផ្លាស់សំលៀកបំពាក់ភ្លាមៗ ក្រោយចប់ការប្រកួត ដោយសារតែអ្នកគាំទ្រ Manchester United បានគប់ដបទឹកសុទ្ធដាក់ខ្លួនខ្លាំងពេក។ ក្រុមរបស់លោក Simeone បានទម្លាក់ក្រុម Man Utd ពីពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយហើយនៅយប់មិញ ដោយឈ្នះក្នុងលទ្ធផល ១ ទល់នឹង ០។ តែក្រោយពីចប់ការប្រកួតនេះភ្លាម លោក Simeone ក៏ដើរទៅបន្ទប់ផ្លាស់សំលៀកបំពាក់ភ្លាមដែរ តែក៏ត្រូវអ្នកគាំទ្រ Man Utd ធ្វើបាបដោយគប់ដបទឹកសុទ្ធដាក់តែម្ដង។ ដោយសារតែដូច្នេះហើយទើបលោករត់ចូលយ៉ាងលឿនដើម្បីគេចខ្លាចត្រូវក្បាល មានរបួស។ តែបើតាមវីដេអូ គេក៏បានឃើញដបខ្លះត្រូវក្បាលរបស់លោក Simeone ផងដែរ។ ការដែលអ្នកគាំទ្រគប់ដាក់លោកនេះ ត្រូវបានមតិមួយចំនួនយល់ឃើញថាដោយសារតែលោកមិនបានទៅស្វាគមន៍អ្នកចាត់ការ Man Utd លោក Rangnick ។ ការធ្វើបែបនេះមើលទៅមិនសមរម្យសម្រាប់ក្នុងចិត្តអ្នកគាំទ្រ ទើបពួកគេធ្វើបែបនេះ៕
17 Mar 2022
91 views
Football News
Simeone៖ បើ Ronaldo មិនមែនជាកីឡាករបាល់ទាត់ ខ្ញុំឈ្នះ UCL ៣ដងបាត់ទៅហើយ
ក្រោយចាប់ឆ្នោតជាលើកទីពីរ Atletico Madrid ត្រូវជួបជាមួយក្រុមខ្លាំងមកពីអង់គ្លេស Manchester United សម្រាប់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Champions League។ ជំនួបរវាងក្រុមទាំងពីរ អ្នកគាំទ្របានចាប់អារម្មណ៍លើបុគ្គល២រូប នោះគឺ Cristiano Ronaldo និងលោក Diego Simeone។ ជាការពិតតាមប្រវត្តិកន្លងមកពេលដែល Ronaldo លេងនៅ Real Madrid និង Juventus គេតែងតែធ្វើឲ្យក្រុមលោក Simeone ខកចិត្តនៅ UCL។ ប្រមាណជាងមួយឆ្នាំមុន លោក Simeone ធ្លាប់និយាយថា ប្រសិនបើ Cristiano Ronaldo មិនមែនជាកីឡាករបាល់ទាត់ លោកនឹងតែឈ្នះពាន Champions League ៣ដងបាត់ទៅហើយជាមួយ AT Madrid។ សម្រាប់ឆ្នាំ២០២២ ខាងមុខ Simeone នឹងត្រូវប្រឈមមុខជាមួយ Ronaldo ម្ដងទៀត។ ការលើកឡើងរបស់លោក Simeone ដោយសារតែកាលពីឆ្នាំ២០១៤ វគ្គផ្ដាច់ព្រ័ត្រ UCL ក្លឹប AT
14 Dec 2021
124 views
Football News
ពានយក្ស! Cadiz យកឈ្នះ AT Madrid លើកពានមិត្តភាព Ramon Cup
ក្រុម Cadiz បានយកឈ្នះលើក្រុម Atletico Madrid ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៤-២ លើកពានមិត្ភភាព Pre Season ឈ្មោះថា Ramon de Carranza cup បានហើយ។ សម្រាប់ការប្រកួតនេះដែរ អ្វីដែលគេចាប់អារម្មណ៍ជាងគេនោះគឺពានរង្វាន់តែម្ដង។ Cadiz លើកពាននេះត្រូវប្រើគ្នាដល់ទៅ៤នាក់ទើបអាចលើកឱ្យខ្ពស់បាន។ ខណៈដែលវិបសាយបរទេសសឹងតែគ្រប់ទៅហើយដែលបានបង្ហាញចាប់អារម្មណ៍ទៅលើអ្នកធ្វើពានរង្វាន់នេះឡើង ដែលមើលទៅពិតជាធំសម្បើមមែនទែន។ និយាយពីការប្រកួតខាងលើនេះវិញ ក្រុម AT Madrid ជាអ្នកបើកការនាំមុខមុននៅនាទី៤១ ដោយ Carrasco ប៉ុន្តែជិតចប់ការប្រកួតទៅហើយនោះ Alberto Perea ក៏រកគ្រាប់បាល់តាមស្មើឱ្យក្រុម Cadiz វិញបាន។ ឈានដល់វគ្គប៉េណាល់ទី ក្រុមរបស់លោក Simeone ធ្វើមិនបានល្អនោះទេ ដោយចាញ់ក្នុងលទ្ធផល ៤-២៕
05 Aug 2021
194 views
Uefa Europa League News
លោក Simeone រងការពិន័យ មិនអាចឈរបញ្ជាកូនក្រុម បួនប្រកួត
រពិន័យគ្រូបង្វឹករូបនេះ ធើ្វឡើងក្រោយពីរូបលោក ធើ្វការប្រកែកតវ៉ាជាមួយមន្រ្ដីអាជ្ញាកណ្ដាលអំឡុងការប្រកួតជើងទី1
05 May 2018
649 views
La Liga News
Simeone ថា ខ្ញុំចង់ឃើញក្រុម Atletico មានការរីកចម្រើនទៀត ដើម្បីឱ្យខ្ញុំស្នាក់នៅក្រុមនេះបន្តទៀត
ពិតណាស់ប៉ុន្នានសប្តាហ៍ថ្មីៗនេះ ព័ត៌មានជាច្រើនចុះផ្សាយថា Simeone ត្រូវបានក្លឹប Chelsea ទាក់ទង់ចង់គាត់ជាខ្លាំងក្នុងគោលបំណង
09 Apr 2018
441 views
La Liga News
Simeone ថាក្រុម Real Madrid មានកីឡាករល្អជាង Barce, PSG និងក្លឹបដ៏ទៃទៀត
ខណៈ Atletico Madrid នឹងប្រកួត La Liga នៅផ្ទះគូប្រជែងក្រុម Real Madrid នៅម៉ោង 9ៈ15 នាទីយប់ថ្ងៃអាទិត្យនេះ
08 Apr 2018
449 views
Other News
Simeone ថា ប្រសិនបើ Messi ពាក់អាវក្រុម Atletico Madrid យើងនឹងឈ្នះ
Diego Simeone បានកត់សម្គាល់ថា បើមានកីឡាករ Lionel Messi
05 Mar 2018
403 views
Other News
Simeone ថា Torres និងខ្ញុំចង់បានល្អបំផុតសម្រាប់ Atletico Madrid
Diego Simeone ជាគ្រូបង្វឹក Atletico Madrid ខណៈមានពាក្យចចាមអារ៉ាមត្រូវបានរំសាយចេញ
23 Feb 2018
333 views
Other News
Chelsea ខកចិត្តយ៉ាងខ្លាំងចំពោះគ្រូបង្វឹករបស់ Atletico លោក Simeone
Diego Simeone បានបញ្ជាក់ថា លោកមិនចង់អោយគេចាត់ទុកលោក ជាគ្រូបង្វឹកនៅកីឡដ្ឋាន Stamford Bridge របស់ តោខៀវ Chelsea នោះទេ
05 Feb 2018
404 views
La Liga News
Simeone បានផ្តោតលើភាពវិជ្ជមានខណៈ Atletico Madrid ធ្លាក់ពិន្ទុបន្ថែមទៀត
លោក Simeone គ្រូបង្វឹកក្រុម Atletico Madrid បាននិយាយថាលោកនៅតែមានភាពវិជ្ជមានទោះបីជាក្រុមរបស់លោកបានបំប៉ោងសំណាញ់ចុងក្រោយនៅក្នុងការប្រកួតក្របខ័ណ្ឌ La Liga 1-1 នៅរាត្រីថ្ងៃសៅរ៍នៅផ្ទះខ្លួនទៅកាន់ក្លិប Villarreal ។ នៅដើមតង់ទី 1 បានចាប់ផ្តើមយឺត ៗ ប៉ុន្តែមានឱកាសនៅទាំងសងខាងមុនពេលពាក់កណ្តាលម៉ោងការបញ្ជូនបន្តទៅកីឡាករ Cedric Bakambu នៅជិតអ្នកចាំទី Jan Oblak ពីចម្ងាយ 10 ម៉ែត្រមុនពេលដែលកីឡាករ Antoine Griezmann និង Diego Godin ត្រូវបានបដិសេធដោយកីឡាករ Mariano Barbosa ។ Atletico បានធ្វើការនាំមុខមុនពេលដែល Mark Correa ផ្តួល Barbosa នៅជិតបញ្ចប់ការប្រកួតក្រោយពីបានគ្រប់គ្រងលើ Antoine Griezmann ។ ក្រុមរបស់ Simeone បានត្រៀមខ្លួនដើម្បីការពារការនាំមុខរបស់គេសម្រាប់តែគ្រាប់បាល់របស់កីឡាករ Carlos Bacca ដើម្បីធ្វើឱ្យវាទទួលបាន 1-1 និងនៅសល់ 10 នាទីទៀត។ ក្រុម Atletico
30 Oct 2017
593 views