Tag: Son Heung-Min
Football News
ខ្សែប្រយុទ្ធ Son ខ្វះតែមួយគ្រាប់ទៀតតាមទាន់ Salah ហើយត្រូវបាន Conte ប្ដូរចេញ
ខ្សែប្រយុទ្ធរបស់ Spurs កីឡាករ Son Heung-min បានបង្ហាញទឹកមុខមិនសប្បាយចិត្ត បន្ទាប់ពីត្រូវប្ដូរចេញអំឡុងការប្រកួត North London Derby ទល់នឹង Arsenal កាលពីយប់មិញ។ កីឡាករវ័យ២៩ឆ្នាំរកបានគ្រាប់បាល់នៅដើមវគ្គទីពីរ ក្នុងជ័យជម្នះ ៣-០ ទល់នឹងកាំភ្លើងធំ ហើយក៏ជាគ្រាប់ទី២១របស់គេនៅ Premier League រដូវកាលនេះ។ Son ពេលនេះចាញ់ Mohamed Salah របស់ Liverpool តែមួយគ្រាប់ប៉ុណ្ណោះក្នុងការប្រជែងយកស្បែកជើងមាសរដូវកាលនេះ។ ត្បិតតែ Arsenal នៅសល់គ្នាតែ១០នាក់ និងពិបាកក្នុងការទប់ទល់ Son ជាមួយ Harry Kane ស្រាប់តែលោក Antonio Conte បានសម្រេចចិត្តដកកីឡាករសញ្ជាតិកូរ៉េខាងត្បូងចេញនៅនាទីទី៧២។ Son បានបង្ហាញទឹកមុខមិនសប្បាយចិត្ត ពេលដើរចេញពីទីលាន តែក៏មានការលួងលោមពី Conte ផងដែរ។ ជ័យជម្នះខាងលើ Spurs នៅតែឈរលេខ៥ក្នុងតារាងពិន្ទុ Premier Leagueបន្តដង្ហើមប្រជែងយកលេខ៤ពី Arsenal ដែលគម្លាតគ្នាតែ១ពិន្ទុប៉ុណ្ណោះ ដើម្បីមានឱកាសលេងនៅ UCL
13 May 2022
12 views
Football News
Son Heung-min នូវតែបន្តរកគ្រាប់ជួយឲ្យក្រុមលេងស្មើនឹង Liverpool កាលពីយប់មិញ
នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Liverpool បានបើកទ្វាកីឡដ្ឋាន Anfield របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspur នៅក្នុងការប្រកួតសប្តាហ៍ទី ៣៦ នៃក្របខណ្ឌ Premier League។ ជាការពិតណាស់ ទាំង Liverpool និង Spur ពិតជាវាយសម្រុកគ្នាទៅវិញទៅមកខ្លាំងមែនទែន ប៉ុន្តែជារួមពួកគេបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញពួកគេស្មើគ្នា ១-១ ក្នុងនោះខ្សែប្រយុទ្ធ Son Heung-min ជាអ្នករកគ្រាប់បាល់បើកឆាកឱ្យ Spurs នៅនាទីទី ៥៦ មុនពេល Luis Diaz ស៊ុតគ្រាប់តាមស្មើឱ្យ Liverpool វិញនៅនាទីទី ៧៤។ គួរបញ្ជាក់ថា ក្រោយបានត្រឹមស្មើយប់មិញ ពេលនេះ Liverpool ហាក់ខើចឱកាសបន្តិចក្នុងការប្រជែងពាន Premier League ជាមួយ Manchester City ដ្បិតពេលនេះកំពុងឈរនៅលើកំពូលតារាងមាន
08 May 2022
22 views
Football News
Ronaldo តាមទាន់គ្រាប់បាល់របស់ Son ហើយ ក្រោយជួយ Man United ស្មើ Chelsea
ខ្សែបម្រើប្រយុទ្ធ Cristiano Ronaldo រកបានគ្រាប់ទី១៧ក្នុងរដូវកាលនេះ បន្ទាប់ពីធ្វើបានមួយគ្រាប់ជួយ Manchester United តាមស្មើ Chelsea ១-១ នៅក្របខណ្ឌ Premier League កាលពីយប់មិញ។ ក្នុងការប្រកួត Chelsea បានបើកការនាំមុខនៅនាទី៦០ ទាត់បញ្ចូលទីដោយខ្សែការពារឆ្វេង Marcos Alonso ក្រោយមានការបញ្ជូនពី Kai Havertz។ តែ២នាទីបន្ទាប់ Man United ដែលកំពុងត្រូវការពិន្ទុដើម្បីប្រជែង Top ៤នោះ ក៏តាមស្មើបានវិញសម្រេចទីដោយ Ronaldo ក្រោយមានការបោះយ៉ាងស្អាតពីខ្សែបម្រើ Nemanja Matic។ លទ្ធផលស្មើគ្នា ១-១ នេះបានបន្សល់រហូតដល់ចប់៩០នាទី ដូច្នេះ Man United និង Chelsea ចែកគ្នាម្នាក់មួយពិន្ទុ។ រកបានមួយគ្រាប់កាលពីយប់មិញ Ronaldo ពេលនេះមានគ្រាប់បាល់ស្មើគ្នាជាមួយខ្សែប្រយុទ្ធរបស់ Spurs កីឡាករ Son Heung-Min មាន១៧គ្រាប់។ Ronaldo និង Son កំពុងឈរលេខ២ជាមួយគ្នាក្នុងនាមជាអ្នករកគ្រាប់បានច្រើនជាងគេនៅ
29 Apr 2022
20 views
Football News
Spurs បានត្រឹមស្មើជាមួយ Southampton ដែលសល់គ្នាត្រឹម ១០នាក់
ក្រុមមាន់ខ្នាយមាស Spurs មិនអាចយកឈ្នះលើក្រុម Southampton ដែលសល់គ្នាត្រឹម ១០នាក់បានទេនៅយប់មិញ ដោយបញ្ចប់ទៅក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ។ ក្រុមម្ចាស់ផ្ទះ Southampton បានបើកការនាំមុខទៅលើក្រុមភ្ញៀវមុននៅនាទី២៥ ដោយ Ward-Prowse តែនៅនាទី៣៩ ខ្សែការពារ Salisu ក៏ទទួលបានកាតក្រហម ស្របពេលក្រុម Spurs ក៏ទទួលបានបាល់ប៉េណាល់ទីដែរ។ ខ្សែប្រយុទ្ធ Harry Kane ជាអ្នកសម្រេចទីបានសម្រេច ជួយក្រុម Spurs ស្មើក្រុម Southampton ១-១ នៅចប់តង់ទី១។ ឈានដល់តង់ទី២ ក្រុម Spurs សម្រុកកាន់តែខ្លាំងទៅលើក្រុម Southampton ដែលនៅសល់គ្នា១០នាក់ ប៉ុន្តែជាលទ្ធផលមិនអាចទម្លាយសំណាញ់ទីបាននោះទេ។ ដោយក្រុមរបស់លោក Conte មានឱកាស៣ដងដែរ តែអាជ្ញាកណ្ដាលមិនផ្ដល់ឱ្យឡើយ។ ចប់ការប្រកួត ក្រុមទាំងពីរស្មើគ្នា ចែកគ្នា១ពិន្ទុ៕
30 Dec 2021
129 views
Football News
ល្បីរឿង Son ស្កាត់ទៅជួបស្រីស្អាត Jisoo សមាជិក Blackpink ដល់បារីស
បើយោងតាមប្រភពនៅកូរ៉េខាងត្បូង បានបញ្ជាក់ថាតារាចម្រៀង Jisoo សមាជិកក្រុម Blackpink ចាប់ផ្ដើមធ្លាយរឿងទាក់ទងជាមួយតារាបាល់ទាត់ Son Heung Min ទៀតហើយ ក្រោយពីពួកគេធ្វើដំណើរពីប្រទេសបារាំងថ្ងៃជាមួយគ្នា។ រំលឹកទៅឆ្នាំ២០១៩បន្តិច ទំនាក់ទំនងរបស់តារាល្បីនៅកូរ៉េខាងត្បូងខាងលើចាប់ផ្ដើមមានឡើង ក្រោយពី Jisoo បានទៅមើលការប្រកួតក្នុងកីឡដ្ឋាន Spurs ផ្ទាល់ និងថតរូបបង្ហោះក្នុង Instagram ថែមទៀតដើម្បីលើកទឹកចិត្ត។ ខណៈដែលពេលនោះ មិនមានអ្វីជាផ្លូវការចេញពីមាត់របស់អ្នកទាំងពីរនេះទេ។ រហូតមកដល់ឆ្នាំ២០២១នេះវិញ ក៏ចាប់ផ្ដើមមានរឿងផ្ទុះជាថ្មីម្ដងទៀត។ Son ដែលលេងឱ្យ Spurs នៅអង់គ្លេសនោះ បានធ្វើដំណើរមកកូរ៉េខាងត្បូងដើម្បីលេងឱ្យជម្រើសជាតិនៅថ្ងៃទី៥កន្លងទៅ។ តែការធ្វើដំណើររបស់គេមិនចេញពីអង់គ្លេសនោះទេ បែរជាចេញពីបារាំងមកទៅវិញ ខណៈដែល Jisoo ផ្ទាល់ក៏នៅបារាំងចូលរួមកម្មវិធី Paris Fashion Week ផងដែរ។ តារាស្រីស្រស់ស្អាតរូបនេះ ក៏ធ្វើដំណើរមកកូរ៉េវិញនៅថ្ងៃទី៥ដូច Son ដែរ។ អ្វីដែលគេចាប់អារម្មណ៍បន្ថែមពីលើនេះទៀតនោះ គឺទាំង Jisoo និង Son សុទ្ធតែពាក់ខ្សែដៃដូចគ្នា ហើយកន្លងមក Son ឱ្យតែរកគ្រាប់បាល់បានក៏ថើបខ្សែដៃពណ៌ក្រហមនេះដែរ៕
08 Oct 2021
216 views
Football News
តារាឆ្នើមរបស់ក្រុមមាន់ខ្នាយមាស Tottenham បានរងរបួសពេលលេងឲ្យជម្រើសជាតិ
ខ្សែប្រយុទ្ធក្រុមមាន់ខ្នាយមាស Tottenham Hotspur និងជម្រើសជាតិកូរ៉េខាងត្បូង Son Heung Min បានរងរបួសពេលដែលគាត់ជួយជម្រើសជាតិកូរ៉េខាងត្បូងក្នុងការប្រកួតជម្រុះ FiFa World Cup 2022 ទល់នឹងលីបង់។ យោងតាមអ្នកកាសែតឈ្មោះ Sungmo Lee បញ្ជាក់ថាកីឡាករវ័យ ២៩ ឆ្នាំរូបនេះបានរងរបួសសាច់ដុំកំភួនជើងខាងស្តាំហើយត្រូវបានប្ដូរចេញពីក្រុមភ្លាមៗ។ របួសធ្ងន់ឬស្រាល់នូវមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេប៉ុន្តែខ្សែប្រយុទ្ធ Son Heung Min អាចខកខានការប្រកួតក្នុងក្របខ័ណ្ឌ Premier League ពេលក្រុម Spurs នឹងជួបក្រុម Crystal Palace នៅកីឡដ្ឋាន Selhurst Park នាថ្ងៃសៅរ៍នេះ។
07 Sep 2021
188 views
Football News
គ្រូជម្រើសជាតិកូរ៉េបកស្រាយពីមូលហេតុដែលដក Son ចេញពីប្រកួតអូឡាំពិក
លោក Kim Hak-bum គ្រូបង្គោលក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានធ្វើការបកស្រាយទៅកាន់អ្នកសារព័ត៌មានជាច្រើននៅក្នុងថ្ងៃនេះ ពីមូលហេតុដែលលោកសម្រេចចិត្តដកខ្សែប្រយុទ្ធ Son Heung-min ពីការប្រកួតអូឡាំពិក ២០២០ខាងមុខ។ លោក Kim បាននិយាយថា៖” ខ្ញុំបានប្រាប់ទៅកាន់ Son ថាអរគុណហើយសុំអភ័យទោសផងដែរព្រោះគេបានបង្ហាញយ៉ាងច្បាស់ថាគេចង់ចូលជួយក្រុមជម្រើសជាតិគេក្នុងប្រកួតអូឡាំពិកនេះ។ គេបានទៅសុំ Spurs រហូតទទួលបានការអនុញ្ញាតផងដែរ។ យើងពេញចិត្តនឹងគេមែនទែន ហើយយើងក៏បានដាក់ឈ្មោះគេចូលក្នុងក្រុមដែរ តែគិតចុះគិតឡើង គេជាកីឡាករដែលត្រូវការពាររក្សាទុកសិន ព្រោះរបៀបេបបលេង ចូលរួមហ្វឹកហាត់អូឡាំពិកអាចនឹងលំបាកដល់គេ។ ណាមួយកាលពីរដូវកាលមុនហ្នឹង Son រៀងមានរបួសផងអញ្ចឹងហើយបើគេមកលេងនេះទៀត ពិតជាពិបាកដល់គេ “។ លោកបានបន្ថែមទៀត៖” អញ្ចឹងហើយបានជាចុងក្រោយខ្ញុំសម្រេចចិត្តដ៏លំបាកនេះ ព្រោះបើ Son ឈឺក្នុងប្រកួត អ្នកទាំងគ្នាច្បាស់ជាថាយើងឲ្យគេលេងច្រើនពេក អញ្ចឹងហើយវាពិបាកដល់ខ្ញុំទទួលខុសត្រូវណាស់ ជាពិសេសបើគេឈឺមែនក្នុងពេលប្រកួតហ្នឹងមែន វាច្បាស់ជាខាតណាស់ព្រោះគេត្រូវចូលរួមប្រកួត World Cup វគ្គជម្រុះ ក៏ដូចជាប្រកួតដើមរដូវកាល Spurs ផងដែរ “។ គួរបញ្ជាក់ផងដែរប្រកួតអូឡាំពិក ២០២០ នឹងគ្រោងធ្វើឡើងនៅថ្ងៃទី២៣ កក្កដា ដល់ថ្ងៃទី០៨ សីហា ឆ្នាំ២០២១ខាងមុខ៕
03 Jul 2021
159 views
Football News
Son៖ ខ្ញុំមិនបារម្ភថា Kane ចេញពី Spurs ឬ មិនចេញនោះទេ
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកូរ៉េ កីឡាករ Son Heung-min បានបង្ហាញចំណាប់អារម្មណ៍ថា ខ្លួនមិនមានការព្រួយបារម្ភថា ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ចេញពីក្លឹប Tottenham Hotspur ឬ យ៉ាងណានោះទេ ដោយគេផ្ដោតតែការលេងនៅជម្រើសជាតិ និងក្លឹបប៉ុណ្ណោះ។ នៅពេលគេសួរអំពីពាក្យចចាមអារ៉ាមថា Kane ចាកចេញពី Spurs កីឡាកររូបនេះបានតបទៅវិញភ្លាមៗថា៖ ” Kane បានចេញពីក្លឹបនៅ? គ្រប់យ៉ាងមិនទាន់បានគិតគូររួចរាល់នោះទេ។ ជាជាងព្រួយបារម្ភរឿងទីផ្សារកីឡាកររបស់ Kane ខ្ញុំយកអារម្មណ៍មកគិតប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនៅ Tottenham ” ។ កីឡាកររូបនេះបានបន្តថា៖ ” ខ្ញុំចង់ផ្ដោតនៅក្រុមជម្រើសជាតិ និងក្លឹប។ ប្រហែលជា Kane គិតដូចគ្នាដែរ គេកំពុងតែរវល់ត្រៀមខ្លួនលេងនៅ Euro ” ។ Kane ត្រូវបានលេចឮថា មានបំណងចាកចេញពី Spurs កាលពីពេលថ្មីៗនេះ។ យ៉ាងណាមិញ ខាងសាមីខ្លួនជារឿយៗមិនបានបដិសេធ ឬ ក៏និយាយត្រង់ៗដែរពាក់ព័ន្ធនឹងបញ្ហានេះ៕
03 Jun 2021
272 views
Other News
លោក Mourinho ថា Spurs ស្ថិតក្នុងភាពមិនច្បាស់ដោយសាររបួសរបស់ Son
លោក Jose Mourinho បានធ្វើការប្រៀបធៀបក្តីសង្ឃឹមរបស់ក្រុម Tottenham ក្នុងការបញ្ចប់ជាវិជ្ជមាននៅរដូវកាលនេះ ទៅនឹងការទាក់ជាប់នឹងយ៉រផ្ទះជាន់ទី៤ ក្រោយពីបានបាត់បង់តារាឆ្នើម Son Heung-min ដោយសារតែបញ្ហារបួស។ ស្របពេលដែលក្រុមរបស់ខ្លួនបានបាត់បង់ខ្សែប្រយុទ្ធ Harry Kane រហូតដល់បញ្ចប់រដូវកាលនេះរួចជាស្រេច លោក Mourinho បាននិយាយថា លោកមិនរំពឹងទុកថា Son នឹងចូលលេងម្តងទៀតឡើយនៅរដូវកាលនេះ ក្រោយពីខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូងរូបនេះ បានរបួសដៃស្តាំរបស់គេ ក្នុងពេលក្រុមខ្លួនបានទទួលជ័យជម្នះ ៣-២ នៅលើទឹកដីក្រុម Aston Villa កាលពីថ្ងៃអង្គារ។ Spurs នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមអាល្លឺម៉ង់ RB Leipzig ក្នុងការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ នៅរាត្រីនេះ នៅមុនពេលជួបជាមួយនឹងក្រុម Chelsea ក្នុងការប្រកួតមួយ ដែលពិតជាសំខាន់ក្នុងការប្រជែងយកកៅអីទៅកាន់ក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។ នៅពេលដែលលោក Mourinho បានចូលរួមដឹកនាំក្លិប Tottenham កាលពីខែវិច្ឆិកា Spurs ដេញតាមពីក្រោយអតីតក្លិបរបស់លោករហូតដល់ទៅ១២ពិន្ទុ ក្នុងចំណាត់ថ្នាក់លេខ១៤ ប៉ុន្តែ ពួកគេអាចឡើងឈរពីលើក្រុម
19 Feb 2020
479 views
Premier League News
Spurs ដាក់ពាក្យប្តឹងជំទាស់ជុំវិញការ ពិន័យកាតក្រហមកីឡាករ Son Heung-min
ថ្នាក់ដឹកនាំនៃក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានដាក់ពាក្យប្តឹងជំទាស់ជុំវិញការ ពិន័យកាតក្រហមកីឡាករ Son Heung-min ក្នុងជំនួបដែល Spurs ចាញ់តោខៀវ Chelsea ២-០ នៅ Premier League កាលសប្តាហ៍មុន។ នេះក៏ជាលើកទី២ ផងដែរ ដែលកីឡាករពាក់លេខ៧ Son ទទួលបានកាតក្រហមនារដូវកាលនេះ បន្ទាប់ពីទទួល បានកាតក្រហមដំបូងក្នុងជំនួបដែល Spurs ប៉ះក្រុមស្ករគ្រាប់ Everton។ កីឡាករប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង Son ត្រូវបានពិន័យកាតក្រហមនៅវគ្គទី២ នៅពេលប៉ះទង្គិច ជាមួយខ្សែការពារ Antonio Rudiger ក្រោយឆែកប្រព័ន្ធជំនួយការអាជ្ញាកណ្តាល (VAR) និងអាចខកខាន ១ប្រកួតផងដែរពេល Spurs ប៉ះក្រុមភ្ញៀវ Brighton នៅ Premier League ខានស្អែកនេះក្នុងថ្ងៃ Boxing Day៕
24 Dec 2019
497 views
Other News
លោក Mourinho កោតសរសើរ Son មានសមត្ថភាពដូចវីរបុរស Ronaldo ប្រេស៊ីល
គ្រូបង្វឹកលោក Jose Mourinho បានឆ្លើយតបទៅនិងសំនួររបស់បណ្តាញសារពត៌មានដែលសាកសួរថា រូបលោកមានប្រតិកម្ម បែបណាក្រោយពេលឃើញកូនក្រុមខ្សែប្រយុទ្ធគ្រាប់ពេជ្ររបស់អាស៊ីកីឡាករ Son Heung-min ប្រើបច្ចេកទេសអូសបាល់ តែម្នាក់ឯងពី ហួសពាក់កណ្តាលតារាង(ជាង៧០ម៉ែត្រ)ដើម្បីស៊ុតបញ្ចូលទីគ្រាប់បាល់ទី៣អោយក្រុមម្ចាស់ផ្ទះផ្តួលភ្ញៀវ Burnley ក្នុងលទ្ធផល៥:0 សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១៦កាលពីយប់ថ្ងៃទី៧ខែធ្នូ២០១៩ ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានប្រាប់ថាៈគាត់ (Son) គឺ Sonaldo Nazario , Sonaldo Nazario ទោះបីជាគាត់មិនមែន ជា Ronaldo Nazario De Lima (រ៉ូណាល់ដូប្រេស៊ីល)តែយ៉ាងណាគាត់ពិត ជាមាន សមត្ថភាពសក្តិសមដូចទៅនិងវីរបុរសប្រេស៊ីលដែលបានធ្លាប់លេងអោយ Barcelona នៅចន្លោះឆ្នាំ១៩៩៦-១៩៩៧មុនពេលជួយសាំបាប្រេស៊ីលលើកពាន World Cup ២០០២។ លោក Mourinho ធ្លាប់ជាជំនួយការអតីតគ្រូបង្វឹកលោក Sir Bobby Robson អំឡុងពេលរួមការងារនៅកីឡាដ្ឋាន Nou Camp ខណៈពេល Ronaldo មានវ័យទើបតែ២០ឆ្នាំរូបគេ អាចរកគ្រាប់បាល់បាន៤៧គ្រាប់ពីការប្រកួត៤៩លើក។
09 Dec 2019
474 views
Other News
សហព័ន្ធបាល់ទាត់អង់គ្លេសលុបចោលបម្រាមកាតក្រហមលើខ្សែបម្រើ Son Heung Min បន្ទាប់ពីទាត់ខ្សែបម្រើ Everton របូតកជើង
សហព័ន្ធបាល់ទាត់បានច្រានចោលការដាក់ពិន័យលើកីឡាករ Son Heung Min ខ្សែបម្រើរបស់ក្លឹប Spurs ដែលទទួលកាតក្រហមដោយសារតែព្យាយាមរារាំងគូប្រកួត ហើយបានបណ្តាលឲ្យកីឡាករ Andre Gomes របស់ក្រុម Everton រងរបួសធ្ងន់ធ្ងរ ។ Son ត្រូវបានបណ្តេញចេញនៅតង់ទី២ បន្ទាប់ពីប៉ះទង្គិចជាមួយកីឡាករ Gomes ដែលបណ្តាលឲ្យកីឡាកររូបនេះសណ្តកសន្លាក់កជើង។ អ្នកនាំពាក្យរបស់សហព័ន្ធបាល់ទាត់បានសរសេរនៅលើទ្វីតធើកាលពីថ្ងៃអង្គារថា ” Son នឹងអាចចូលរួមបីប្រកួតបន្ទាប់របស់ក្រុម Spurs បន្ទាប់ពីគណៈកម្មការវិន័យឯករាជ្យទទួលស្លាល់ថា ការបណ្តេញចេញនេះមានកំហុស “។ ឧប្បត្តិហេតុនេះ កើតឡើងអំឡុងការប្រកួតនៅថ្ងៃអាទិត្យធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងវិស័យបាល់ទាត់ពិភពលោក ខណៈកីឡាករព័រទុយហ្គាល់ Gomes ដេកដួលនៅលើទីលានប្រកួត ។ ទោះបីជាយ៉ាងណា គេនិយាយថា Son មានការខកចិត្តខ្លាំងដោយសារតែឧប្បត្តិហេតុដែលនាំឲ្យមានការរងរបួសចំពោះមិត្តរួមអាជីពបែបនេះ ៕
08 Nov 2019
271 views
Other News
Son សុំទោសសម្រាប់ការប៉ះទង្គិចអោយរងរបួសលើ Andre Gomes កាលពីថ្ងៃមុន
កីឡាករ Son Heung-min ខ្សែប្រយុទ្ធរបស់ Tottenham Hotspur បាននិយាយថា គេពិតជាសុំទោសសម្រាប់ការប៉ះទង្គិចជាមួយលើ Andre Gomes របួសមានរបួសបាក់កជើងស្ដាំ។ Gomes បានធ្វើការវះកាត់កាលពីថ្ងៃច័ន្ទ ដោយទទួលបានជោគជ័យនិងចេញពីមន្ទីរពេទ្យហើយ។ Son ត្រូវបានបណ្ដេញចេញពីទីលាន ក្រោយបង្កកំហុសលើ Gomes។ ប៉ុន្តែដោយមានការតវ៉ា សហព័ន្ធបាល់ទាត់អង់គ្លេសបានសម្រេចដកកាតក្រហមចេញពី Son វិញ។ បន្ទាប់ពីទាត់ចូលពីរគ្រាប់ជួយ Spurs ឈ្នះ Red Star Belgrade ៤-០ កីឡាករសញ្ជាតិកូរ៉េខាងត្បូងបាននិយាយទាក់ទងការប៉ះទង្គិចជាមួយ Gomes ថា៖ “ខ្ញុំពិតជាសំណាងដែលមានការគាំទ្រពី Fan និងមិត្តរួមក្រុម។ ខ្ញុំអាចនិយាយបានថា ខ្ញុំពិតជាសុំទោសសម្រាប់ហេតុការណ៍និងស្ថានភាពកាលពីថ្ងៃមុន។ ប៉ុន្តែខ្ញុំត្រូវតែផ្ដោតដើម្បីក្រុមនិងបន្តទៅមុខ”៕
07 Nov 2019
1115 views
Other News
Everton ចេញសេចក្ដីថ្លែងការណ៍ លទ្ធផលនៃការវះកាត់របួសកជើង Andre Gomes
កីឡាករ Andre Gomes ទទួលបានការវះកាត់ដើម្បីតភ្ជាប់ឆ្អឹងកជើងដែលបានបាក់ កំឡុងការប្រកួតកាលពីយប់ថ្ងៃអាទិត្យទល់នឹងក្រុម Tottenham។ Everton បានជូនដំណឹងមកថា ដំណើរការវះកាត់ខ្សែបម្រើព័រទុយហ្គាល់រូបនេះ បានប្រព្រឹត្តទៅដោយរលូន ហើយរំពឹងថា រូបគេអាចនឹងជាសះស្បើយកាន់តែឆាប់។ ទោះយ៉ាងណាក្ដី Gomes នឹងបន្ដការព្យាបាលនៅមន្ទីរពេទ្យជាមុនសិន មុននឹងអាចធ្វើឲ្យកាយសម្បទារឹងមាំឡើងវិញនៅជំរុំហ្វឹកហាត់ Finch Farm របស់ក្លឹប Everton។ ក្លឹបដែលមានមូលដ្ឋាននៅទីក្រុម Merseyside ក៏បានចេញសេចក្ដីថ្លែងការណ៍ដែលមានសេចក្ដីថា៖ “ជំនួសមុខឲ្យ Andre, ក្លឹបសូមថ្លែងអំណរគុណដល់ អ្នកគាំទ្រ Everton ទាំងអស់ ហើយនឹងសមាជិកគ្រួសារបាល់ទាត់ពិភពលោក សំរាប់សារគាំទ្រ ដែលទទួលបានក្រោយពីការប្រកួតកាលពីម្សិលម៉ិញ។” គួររំឮកថា Son Heung-min បានចាកចេញពីទីលានប្រកួតទាំងទឹកភ្នែក បន្ទាប់ពីទទួលបានកាតក្រហម ដោយសារតែរូបគេបានស្លាយទៅលើ Gomes ក្នុងការប្រកួតនៅទឹកដី Goodinson Park កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ។ ខ្សែប្រយុទ្ធរបស់ក្រុម Tottenham រូបនេះ បានព្យាយាមប្រជែងបាល់ពី ខ្សែបម្រើរបស់ក្រុម Everton ដែលមានការប៉ះទង្គិចខ្លាំង ហើយឈានដល់ការរងរបួសធ្ងន់ធ្ងរ នៅនាទីទី៧៨ នៃការប្រកួត។ Gomes ក៏ត្រូវបានក្រុមគ្រូពេទ្យមកជួយសង្គ្រោះភ្លាមៗផងដែរ
05 Nov 2019
240 views
Other News
Juventus និង Napoli កំពុងចាប់ខ្សែឆ្នើមមួយរូបរបស់ Tottenham សម្រាប់ទីផ្សារខែមករាខាងមុខ
ក្លិប Juventus និង Napoli ត្រូវបានគេរាយការណ៍មកថាចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរបស់ Tottenham Hotspur កីឡាករ Son Heung-min សម្រាប់ទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។ កីឡាករវ័យ ២៧ឆ្នាំ Son នៅសល់កុងត្រា ៤ឆ្នាំទៀតជាមួយ Spurs អមដោយតម្លៃពលកម្មនឿយហត់ ១៤០,០០០ផោន ក្នុងមួយសប្ដាហ៍។ បើទោះបីជានៅសល់កុងត្រាក្នុងរយៈពេលវែង ប៉ុន្តែបើតាមប្រភពពីកាសែតល្បីឈ្មោះក្នុងប្រទេសអង់គ្លេសបានចុះផ្សាយថា ក្លិបធំនៅអ៊ីតាលីទាំងពីរនៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធដែលបង្ហាញខ្លួនឲ្យក្រុមបាល់ទាត់ជម្រើសជាតិខាងត្បូងបានចំនួន ៨៥ដងរូបនេះ។ យ៉ាងណា ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍មិនមានចេតនាក្នុងការលក់ខ្សែប្រយុទ្ធសំណព្វចិត្តរបស់លោក Mauricio Pochettino នោះទេ ខណៈរដូវកាលថ្មីនេះ គេរកបាន៥គ្រាប់ និងបញ្ជូនលបាល់ឲ្យមិត្តរួមក្រុបបញ្ចប់ទីបានសម្រេច ២លើករួចមកហើយ។ គួរឲ្យដឹងដែរថា Son ត្រូវបានក្លិបមាន់ខ្នាយមាស Tottenham Hotspur ទិញយកមកពីក្លិបអាល្លឺម៉ង់ Bayer Leverkusen កាលពីឆ្នាំ២០១៥ ក្នុងតម្លៃខ្លួន ២២លានផោន៕
29 Oct 2019
288 views
Other News
Real Madrid ត្រៀម ៧១ លានផោន ទាក់យកកីឡាករឆ្នើមមួយរូបរបស់ Tottenham
តាមរបាយការណ៍ពី Sports Mole បានចុះផ្សាយថាក្លឹប Real Madrid បាននឹងកំពុងលៃលកទម្លាក់សំណើទឹកប្រាក់ ៧១ លានផោនជុំវិញការចង់បានខ្សែប្រយុទ្ធ Son Heung-min ពីក្លឹប Tottenham Hotspur។ កីឡាករពាក់អាវលេខ ៧ សញ្ជាតិកូរ៉េខាងត្បូងរូបនេះបង្ហាញខ្លួនបាន ១៩៦ ប្រកួតឲ្យ Spurs ចាប់តាំងពីចាកចេញពីក្លឹបចាស់ Bayer Leverkusen នារដូវកាល ២០១៥/១៦ មកទល់ពេលនេះសម្រេចបាន ៧០ គ្រាប់ហើយ។ នារដូវកាលថ្មីបង្ហាញខ្លួន ៨ លើករូបគេរកបាន ៣ គ្រាប់ ដោយឡែកសម្រាប់ Son មិនមែនជាបេក្ខភាពរបស់ Spurs តែម្នាក់ទេដែលអាចនឹងចាកចេញ ទៀតសោតក៏មានទាំង Harry Kane និង Christian Eriksen ដែលរងការចង់បានពីក្លឹបធំៗជាច្រើន។ សព្វថ្ងៃកុងត្រារបស់ Son នៅ Tottenham ត្រូវផុតរដូវកាល ២០២២-២៣ ឯណោះ បែបនេះសម្រាប់ការចរចារវាង Madrid និងភាគីខាងក្លឹបអង់គ្លេសអាចនឹងលំបាកបន្តិច៕
06 Oct 2019
327 views
Other News
មកស្គាល់រថយន្តដែលតារាជើងស៊ុតកូរ៉េ Son Heung-Min ជិះមានតតម្លៃរាប់លានដុល្លារ
មកទល់បច្ចុប្បន្ននេះគេសង្កេតឃើញថា រថយន្តរបស់កំពូលកីឡាករកូរ៉េខាងត្បូង Son Heung-Min មានរថយន្តទំនើបដល់ទៅ ៥ គ្រឿងហើយក្នុងឃ្លាំង
30 Jul 2019
772 views
Other News
Son បានពានរង្វាន់មួយទៀត បំបែកឯតទគ្គកម្មថ្មី ជាកាដូចុងឆ្នាំ !
កីឡាករខ្សែប្រយុទ្ធជម្រើសជាតិកូរ៉េខាងត្បូង Son Heung-min របស់ក្លិប Tottenham Hotspur បានឈ្នះពានរង្វាន់មួយទៀតហើយ នៅក្នុងខែធ្នូឆ្នាំនេះ
27 Dec 2018
938 views