Tag: Stones
Football News
ខ្សែការពារ Stones បន្តកុងត្រាថ្មីជាមួយ Man City រហូតដល់ឆ្នាំ២០២៦
ខ្សែការពារ John Stones បានធ្វើការបន្តកុងត្រាថ្មីកុងត្រាថ្មីរយៈពេល ៥ឆ្នាំជាមួយក្លឹប Manchester City ជារួចរាល់ជាស្ថាពរនៅក្នុងថ្ងៃនេះ។ នេះបើយោងតាមការចុះផ្សាយផ្ទាល់របស់ក្លឹបអង់គ្លេសមួយនេះ។ កីឡាកររូបនេះបានផ្លាស់ចេញពី Everton មកលេងឲ្យ Man City នេះរយៈពេល៥ឆ្នាំមកហើយតាំងពីឆ្នាំ២០១៦មក ដោយចូលរួមលេងឲ្យក្លឹបនេះសរុបបាន ១៦៨ប្រកួត និងរកគ្រាប់បាល់បាន ១០គ្រាប់។ ក្រោយពីបានទទួលកុងត្រាថ្មីរហូតដល់ឆ្នាំ២០២៦បែបនេះ Stones ក៏បានសម្ដែងនូវភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយគេសន្យានឹងខិតខំប្រឹងប្រែងបន្តទៀតដើម្បីឈ្នះពានឲ្យបានច្រើនទៀតជាមួយក្លឹប ក៏ដូចជាដើម្បីបំពេញនូវមហិច្ឆតាអ្វីដែលគេចង់បានរហូតមកផងដែរ។ តាំងពីចូលលេងឲ្យ Man City មកខ្សែការពាររូបនេះធ្លាប់ឈ្នះពានជាច្រើនជាមួយក្លឹបនេះផងដែរដូចជាពាន Premier League ពាន League Cup ពាន FA Cup និងពាន Community Shield ផងដែរ៕
10 Aug 2021
153 views