Tag: Super Star
Football News
PSG ចង់យក Ronaldo មកលេងជាមួយ Messi ទៀត បើករណីនេះកើតឡើង
គ្រាន់តែរឿងនាំចូល Lionel Messi នេះ បានធ្វើឱ្យ PSG ល្បីឈ្មោះខ្លាំងទៅហើយ ដែលអាចនាំយកកីឡាករលំដាប់ពិភពលោកមករួមក្រុមបាន ជាមួយតម្លៃពលកម្ម៤១លានដុល្លារក្នុង១ឆ្នាំ។ តែនេះនៅមិនទាន់អស់មហិច្ឆតារបស់ប្រធានក្លឹបដែលជាសេដ្ឋីប្រេងនោះទេ។ ប្រភពជាច្រើនមើលឃើញថា PSG នេះ មានបំណងចង់នាំយក Cristiano Ronaldo មកបន្ថែមទៀតដើម្បីលេងសហការគ្នាជាមួយ Messi ឱ្យផ្អើលម្ដង ប្រសិនបើមានករណី Kylian Mbappe មិនព្រមបន្ដនៅ PSG ទៀត។ ស្របពេលកុងត្រាខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងនេះ ឈានដល់ឆ្នាំចុងក្រោយហើយ តែសាមីខ្លួនមិនព្រមបន្ដកុងត្រាថ្មីនៅឡើយទេ។ ប្រសិនបើរឿងនេះអាចកើតមានឡើងមែន នោះនឹងកើតនៅរដូវកាលក្រោយ ព្រោះជាពេលដែល Mbappe អាចចាកចេញពី PSG បានដោយ Free តែម្ដងក្រោយអស់កុងត្រា។ តែបើ PSG យក Ronaldo មកមែន នោះពិភពបាល់ទាត់ពិតជាញ៉ាក់សាច់ជាមួយក្លឹបអ្នកមានបារាំងនេះហើយ ព្រោះពោរពេញដោយ Super Star ដូចជា Messi, Ronaldo , Neymar និង Ramos ជាដើម៕
13 Aug 2021
270 views