Tag: Takefusa Kubo
Football News
Real ធ្វើការសម្រេចចិត្តលើអនាគត Kubo ហើយ ក្រោយបញ្ចប់ភារកិច្ចនៅអូឡាំពិក
Real Madrid បានសម្រេចចិត្តផ្ដល់ Takefusa Kubo ឲ្យទៅក្លឹប Real Mallorca ខ្ចីជើងមួយរដូវកាលទៀត ដើម្បីបន្តអភិវឌ្ឍន៍សមត្ថភាព។ Kubo បានមកដល់អេស្ប៉ាញវិញ បន្ទាប់ពីជួយជប៉ុនយកបានលេខ៤ក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ។ ពេលនេះគេបានត្រឡប់ទៅកាន់ Mallorca ម្ដងទៀត ក្នុងនាមជាកីឡាករខ្ចីជើង។ ក្លឹប Real Sociedad ក៏បានដាក់សំណើចង់ខ្ចីជើង Kubo ដូចគ្នា។ ប៉ុន្តែកីឡាករជប៉ុនវ័យ២០ឆ្នាំជ្រើសរើស Mallorca ដោយសារតែធ្លាប់លេងនៅទីនោះមួយរដូវកាល២០១៩-២០ និងដឹងច្បាស់ពីបរិយាកាសរបស់ក្លឹប។ អំឡុងពេលលេងនៅ Real Mallorca កីឡាករជំនាញជើងឆ្វេងរកបាន៤គ្រាប់ ក្នុងការបង្ហាញខ្លួន៣៥ប្រកួត។ ក្នុងនោះដែរ គេបង្ហាញខ្លួនជាជម្រើសដំបូងបាន២៤ប្រកួត៕
12 Aug 2021
179 views