Tag: Takehiro
Football News
អ្នកគាំទ្រ Arsenal ជឿថាខ្សែការពារ Takehiro អាចចាប់ Ronaldo មិនឲ្យធ្វើអ្វីកើត
អ្នកគាំទ្ររបស់ Arsenal ជឿជាក់ ខ្សែការពារ Takehiro Tomiyasu អាចបញ្ឃប់ Cristiano Ronaldo បានដោយសារតែគេមានបទពិសោធន៍លេងនៅ Serie A។ ក្រុមកាំភ្លើងធំបានប្រកាសទិញបានកីឡាករជប៉ុន Takehiro ពីក្លឹប Bologna ក្នុងលីគកំពូលអ៊ីតាលីនូវតម្លៃខ្លួន១៦លានផោន ដើម្បីយកមកពង្រឹងតំបន់ការពារ។ កីឡាករវ័យ២២ឆ្នាំមានបទពិសោធន៍លេងនៅ Serie A ២រដូវកាល និងធ្លាប់ជួប Ronaldo ញឹកញយដែរ ពេល Bologna លេងទល់នឹង Juventus។ តាមរយៈវីដេអូ Takehiro ការពារចាប់កីឡាករនៅ Serie A ដែលមាន Ronaldo ដែរនោះ បានធ្វើឲ្យអ្នកគាំទ្ររបស់ Arsenal ជឿថា គេនឹងបន្តធ្វើបានល្អទៀតនៅ Premier League។ Takehiro ចូលរួមជាមួយ Bologna កាលពីឆ្នាំ២០១៩ ផ្ទេរពីក្លឹប Sint-Truiden ក្នុងលីគរបស់ប្រទេសបែលហ្ស៊ិក។ នៅ Serie A គេលេងបាន៦១ប្រកួត រកបាន៣គ្រាប់
02 Sep 2021
188 views