Tag: Takumi Minamino
Football News
កីឡាករ Divock Origi របស់ Liverpool នឹងចូលរួមជាមួយ AC Milan នៅរដូវកាលក្រោយ
ខ្សែប្រយុទ្ធក្លិប Liverpool កីឡាករ Divock Origi នឹងចាកចេញពីកីឡដ្ឋាន Anfield Stadium ផ្លាស់ទៅកាន់ AC Milan ក្រោយបញ្ចប់រដូវកាលនេះ។ ជាការពិតណាស់ Origi ដែលបច្ចុប្បន្នមានវ័យ២៧ឆ្នាំ បានចូលរួមជាមួយ Liverpool តាំងពីឆ្នាំ២០១៤ ដោយរូបគេធ្លាប់បង្ហាញខ្លួនបាន១០៧ប្រកួត រកបាន២២គ្រាប់ ប៉ុន្តែដោយសារតែការមកដល់របស់ខ្សែប្រយុទ្ធក្នុងប្រអប់សំខាន់ៗដូចជា Roberto Firmino, Diogo Jota និង Takumi Minamino ជាដើមធ្វើឲ្យការបង្ហាញខ្លួននៅលើទីលានរបស់គេទទួលបានស្តួចស្តើងខ្លាំងមែនទែន។ ហេតុនេះហើយទើបរូបគេសម្រេចចិត្តថានឹងចាកចេញពី Liverpool ក្រោយបញ្ចប់រដូវកាលនេះដើម្បីផ្លាស់ទៅកាន់ AC Milan ខណៈ រូបគេកំពុងរង់ចាំការហោះទៅធ្វើតេស្តសុខភាព និង ចុះកិច្ចសន្យា នៅប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ៕
19 May 2022
15 views
Football News
Minamino ដាក់២គ្រាប់ម្នាក់ឯង ជួយ Liverpool ឡើងវគ្គ៨ក្រុម FA Cup
ខ្សែបម្រើប្រយុទ្ធសញ្ជាតិជប៉ុន Takumi Minamino ធ្វើបាន២គ្រាប់ម្នាក់ឯងធានាឲ្យ Liverpool យកឈ្នះ Norwich City ក្នុងលិទ្ធផល ២ ទល់នឹង ០ បានឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ FA Cup។ គ្រាប់ដំបូងរបស់កីឡាករវ័យ២៧ឆ្នាំធ្វើបាននៅនាទី២៧ ក្រោយមានការបញ្ជូនពីមិត្តរួមក្រុម Origi។ នៅ១២នាទីបន្ទាប់ Minamino បានបន្ថែមគ្រាប់ទីពីររបស់ខ្លួន ដោយការទាត់យកមុំ៩០យ៉ាងស្អាត។ ជ័យជម្នះនេះបាននាំក្រុមលោក Jurgen Klopp ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពាន FA Cup។ Liverpool ទើបតែក្លាយជាម្ចាស់ជើងឯក League Cup ក្រោយឈ្នះបាល់ប៉េណាល់ទីលើ Chelsea ក្នុងលិទ្ធផល ១១ ទល់នឹង ១០ នៅកីឡដ្ឋាន Wembley៕
04 Mar 2022
79 views
Other News
ក្រោយទិញបាន Minamino ហើយ Liverpool កើនចំនួនអ្នកគាំទ្រជប៉ុនជាច្រើននាក់
Liverpool បានប្រកាសពីការចុះហត្ថលេខាទុកមុនយក Takumi Minamino ពី Salzburg កាលពីថ្ងៃម្សិលមិញ ដោយផ្ដល់អាវលេខ១៨។ តារាឆ្នើមសញ្ជាតិជប៉ុនត្រូវ Liverpool ទិញពី Red Bull Salzburg ក្នុងតម្លៃផ្ដាច់កុងត្រាប្រមាណជាង១០លានដុល្លារសហរដ្ឋអាមេរិក និងអាចលេងឲ្យក្លឹបថ្មីចាប់ពីខែមករា ឆ្នាំ២០២០តទៅ។ Minamino ស៊ុតបញ្ចូលទី៩គ្រាប់ និងបញ្ជូនបាល់១១ដង ក្នុង២២ប្រកួតរដូវកាលនេះ។ វត្តមានរបស់ខ្សែបម្រើជនជាតិអាស៊ីមិនត្រឹមល្អតែការលេងលើទីលាននោះទេ ប៉ុន្តែចំណេញផ្នែកទីផ្សារកប់ក្ដោងសម្រាប់ Liverpool។ គេឃើញមានអ្នកកាសែត និងសារព័ត៌មានអាស៊ី ក៏ដូចជាប្រទេសជប៉ុនផ្ទាល់ចាប់ផ្ដើមផ្សព្វផ្សាយពីក្លឹប ហើយខ្លះទៅដល់តាំងមូលដ្ឋាននៅទីក្រុងលីវើភូលផ្ទាល់តែម្ដង។ អ្នកគាំទ្រ Liverpool នៅប្រទេសជប៉ុនមានការកើនឡើងខុសពីធម្មតាដោយហេតុថា Minamino គឺជាតារាបាល់ទាត់ល្បីប្រចាំប្រទេស។ លើបណ្ដាញសង្គមដូចជា Twitter, Instagram និង Facebook មានទំព័រ LFC Japan, LFC Tokyo ត្រូវបានបង្កើតឡើងព្រោងព្រាត ហើយចំនួនអ្នកចុច Like លើ Facebook និង Subscribe ឆាណែល Youtubeរបស់ក្លឹបក៏ច្រើនជាងមុនដែរ៕
20 Dec 2019
465 views
Other News
Liverpool ទិញបានខ្សែបម្រើជប៉ុន Takumi MInamino ពី Salzburg ហើយ
ក្រុមកំពុងនាំមុខតារាងក្របខណ្ឌ Premier League គឺ ហង្សក្រហម Liverpool បានបញ្ជាក់ជាផ្លូវ ការណ៏ពីការចុះហត្ថលេខានាំយកខ្សែបម្រើ-ប្រយុទ្ធស្លាប Takumi Minamino ពីក្លឹបនៅ លីកកំពូលអូទ្រីស RB Salzburg រួចរាល់ហើយ។ កីឡាករអន្តរជាតិជប៉ុនរូបនេះបានយល់ព្រមលើលក្ខន្តិកៈ ផ្ទាល់ខ្លួនហើយបានឆ្លងកាត់ការពិនិត្យសុខភាពរួចរាល់នៅកីឡាដ្ឋាន Anfield ហើយកាលពីថ្ងៃ១៩ ធ្នូ ២០១៩ នេះ។ Minamino កីឡាករវ័យ ២៤ឆ្នាំ បានផ្តល់បទសម្ភាសន៏ថា: វាជាក្តីសុបិន្តរបស់ខ្ញុំដើម្បីក្លាយជា សមាជិករបស់ Liverpool។ ជាមួយអារម្មណ៍រំភើបពេលសុបិន្តក្លាយជាការពិត។ ការលេងនៅ Premier League គឺជាគោលដៅមួយរបស់ខ្ញុំ។ ខ្ញុំយល់ថានេះជាលីកលំដាប់កំពូលនៅលើពិភពលោកហើយផ្ទុយទៅវិញខ្ញុំមិនដែលគិតថាមានឪកាស អាចលេងក្នុងក្រុមនេះបានទេហើយខ្ញុំពិតជារីករាយណាស់ជាមួយនិងការទន្ទឹងរងចាំ។ អតីតកីឡាករក្លឹប Cerezo Osaka នឹងចូលរួមបង្ហាញខ្លួនជាមួយក្លឹបថ្មីដំបូងជាផ្លូវការណ៏នៅថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ ហើយនឹងពាក់លេខដប់ប្រាំបីរបស់ Liverpool។
20 Dec 2019
190 views
Other News
Liverpool គ្រោងចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករជប៉ុន Takumi Minamino នៅខែមករា
ខ្សែប្រយុទ្ធ Takumi Minamino ត្រូវបានក្លឹប Read Bull Salburg ដកចេញពីក្រុមជម្រើសសម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍ ខណៈពេលកីឡាកររូបនេះជិតសម្រេចកិច្ចព្រមព្រៀងផ្ទេរទៅក្លឹប Liverpool ។ កីឡាករសញ្ជាតិជប៉ុនរូបនេះគ្មានវត្តមានក្នុងក្រុមរបស់លោក Jesse Marsch ទេ អំឡុងពេលប្រកួតស្មើក្រុម Hartberg ២-២។ នៅពេលនេះវាហាក់ដូចជាថា ជាប្រកួតចុងក្រោយរបស់កីឡាកររូបនេះសម្រាប់ក្រុម Salzburg ខណៈក្របខណ្ឌ Austrian Bundesliga ឈានដល់ពេលសម្រាករដូវរងាររយៈពេលពីរខែ។ ក្លឹប Liverpool គ្រោងចុះកិច្ចព្រមព្រៀងផ្ទេរ Takumi បន្ទាប់ពីមានប្រៀបលើក្លឹប Man Utd ក្នុងការប្រកួតប្រជែងផ្ទេរ។កីឡាករវ័យ២៤ឆ្នាំរូបនេះជាខ្សែបម្រើប្រយុទ្ធប្រកបដោយថាមពលនោះមានលក្ខខណ្ឌទិញផ្តាច់៧,២៥លានផោនក្នុងកិច្ចសន្យា ដែលអាចទទួលបានការចាប់អារម្មណ៍ខ្លាំងនៅខែមករានេះ ហើយក្លឹប Liverpool ដែលបានបើកការចរចាយ៉ាងប្រញាប់ប្រញាល់ជាមួយក្លឹប Salzburg កាលពីខែមុន។ Takumi ស្ថិតក្នុងបញ្ជីកីឡាករដែលក្លឹប Liverpool ចង់បានពីរឆ្នាំមកហើយ៕
18 Dec 2019
226 views
Other News
Liverpool ជិតទិញបានខ្សែបម្រើឆ្នើមជប៉ុនមួយរូបពីក្លឹប Red Bull Salzburg
Liverpool កាន់តែកៀកក្នុងការចុះហត្ថលេខាយក Takumi Minamino ពីក្លឹប Red Bull Salzburg នៅខែមករាខាងមុខនេះ ក្រោយខ្សែបម្រើវ័យ២៤ឆ្នាំបង្ហាញទម្រង់លេងយ៉ាងល្អពេលលេងទល់នឹងពួកគេ នៅ Champions League។ Minamino ដែលស៊ុតបញ្ចូលទី១គ្រាប់នៅ Anfield កាលពីពេលថ្មីៗ មានតម្លៃផ្ដាច់កុងត្រាត្រឹម ៧,២៥លានផោន ត្រូវបានក្លឹបទាំងសងខាងចរចាគ្នាទុកមុន ហើយបើជាប់តេស្តសុខភាពរូបគេនឹងក្លាយជាកីឡាករ Liverpool នៅថ្ងៃទី១ ខែមករា តែម្ដង។ អ្នកវិភាគមើលឃើញថាសមត្ថភាពរបស់ខ្សែបម្រើប្រយុទ្ធរូបនេះគឺជាកត្តាចម្បងដែលធ្វើឲ្យលោក Jurgen Klopp ចង់បាន គឺមិនមែនដោយសារក្លឹបចង់បានទីផ្សារពីអ្នកគាំទ្រនៅប្រទេសជប៉ុនតែមួយមុខទេ។ Minamino ស៊ុតបាន៩គ្រាប់ ក្នុងការបង្ហាញខ្លួន២២លើកឲ្យក្រុមជម្រើសជាតិ៕ X
13 Dec 2019
1142 views