Tag: The Mirror
Football News
លោក Ten Hag ចង់បាន Van Persie យកធ្វើជាគ្រូជំនួយពេលលោកមកដឹកនាំ Man UTD
លោក Erik ten Hag ត្រូវបានគេរាយការណ៍ថា ចង់បាន Robin van Persie ជា គ្រូជំនួយរបស់លោកនៅពេលដែលលោកផ្លាស់មកដឹកនាំនៅ Manchester United។ ជាការពិតណាស់ គ្រូបង្វឹកដែលមានវ័យ៥២ឆ្នាំខាងលើ កាន់តែជិតខិតក្នុងការផ្លាស់មកដឹកនាំ Man Utd ហើយសម្រាប់រដូវកាលក្រោយបន្ទាប់ពីមើលក្លិបមើលឃើញថាលោកជាបេក្ខភាពឈានមុខគេជាងលោក Mauricio Pochettino និង Luis Enrique ទៅទៀត។ ទន្ទឹមនឹងការមកដល់របស់លោក Ten Hag បើយោងទៅតាមការចុះផ្សាយរបស់ The Mirror បានបញ្ជាក់ថា លោកកំពុងតែព្យាយាមដាក់សំណើទៅកាន់ Van Persie ដែលជាអតីតតារាឆ្នើមរបស់ Man Utd មកធ្វើជាគ្រូជំនួយរបស់លោក ពីព្រោះលោកគិតថា គេយល់ច្បាស់ពីរបៀបលេងរបស់ក្រុមបិសាចក្រហម និង បាល់ទាត់នៅប្រទេសអង់គ្លេស៕
18 Apr 2022
62 views
Football News
Arsenal បើចង់បានខ្សែប្រយុទ្ធវ័យក្មេង Darwin Nunez របស់ក្រុម Benfica ត្រូវចំណាយ៦៧លានផោន
យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal ត្រូវចំណាយ៦៧លានផោន (ឬប្រមាណ ៨៨លានដុល្លារ) បើចង់បានខ្សែប្រយុទ្ធវ័យក្មេង Darwin Nunez ទៅជំនួសតំណែងកីឡាករ Pierre-Emerick Aubameyang។ ជាការពិតណាស់ Aubameyang បានផ្លាស់ទៅចូលរួមជាមួយក្រុម Barcelona កាលពីទីផ្សារខែមករា កន្លងទៅថ្មីៗនេះ ខណៈពេលបច្ចុប្បន្ន អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta កំពុងស្វះស្វែងរកជើងស៊ុតថ្មីមកបំពេញនៅតំបន់ប្រយុទ្ធ ដោយក្នុងនោះ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ បានសម្លឹងឃើញ ខ្សែប្រយុទ្ធវ័យក្មេងដែលកំពុងឡើងកូដនៅលីគព័រទុយកាល់ កីឡាករ Nunez។ ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែត The Mirror លោក Arteta ត្រូវហ៊ានចំណាយ៦៧លានផោន ទើបអាចនាំយកខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្កាយខាងលើ មកកាន់ទឹកដី Emirate បាន ដែលជាតម្លៃផ្ដាច់កុងត្រាពីក្លិប Benfica ។ យ៉ាងណាមិញ Arsenal អាចនឹងពិបាកយក Nunez ដោយសារតែខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះ ក៏កំពុងស្ថិតក្នុងក្រសែភ្នែករបស់ក្លិបសារិកាព្រៃ Newcastle និងបិសាចក្រហម Manchester United
20 Mar 2022
59 views
Football News
Liverpool ចូលប្រជែង Man United នឹង Spur ក្នុងការកុងត្រាយក Luis Diaz ពីក្រុម Porto
ក្លិប Liverpool ជិតចុះកុងត្រាយកបានខ្សែប្រយុទ្ធស្លាប Luis Diaz ពីក្រុម Porto ហើយ ខណៈក្លិបយក្សនៅ Premier League ត្រូវបានគេដឹងថាត្រៀមចាយលុយចំនួន ៣៧.៥ លានផោន ឬប្រមាណជា (៥០ លានដុល្លាអាមេរិក) ដើម្បីផ្ទេរយកកីឡាករខាងលើ។ បន្ទាប់ពីរកបាន ២០ គ្រាប់នៅរដូវកាលនេះទាំងនៅក្លិប និងជម្រើសជាតិ, បានធ្វើឱ្យក្លិបធំៗនៅ Premier League ចាប់អារម្មណ៍ចង់បានរូបគេយ៉ាងខ្លាំង ក្នុងនោះមាន Manchester United និង Tottenham Hotspur ជាដើម ប៉ុន្តែឥឡូវត្រូវបានគេមើលឃើញថាក្រុមរបស់លោក Jurgen Klopp ហាក់មានភាគរយនឹងយកបានរូបគេច្រើនជាង ខណៈការប្រកាសផ្លូវការនឹងធ្វើឡើងនៅប៉ុន្មានម៉ោងខាងមុខ។ Diaz បានសារភាពត្រង់ៗថា គាត់ចង់ទៅលេងតែជាមួយក្លិប Liverpool មួយប៉ុណ្ណោះ។ ហើយយោងតាមការចុះផ្សាយរបស់កាសែត The Mirror បានឱ្យដឹងថា តម្លៃរបស់ខ្សែប្រយុទ្ធស្លាបវ័យ ២៥ ឆ្នាំពេលនេះបានទម្លាក់តម្លៃនៅសល់ ៣៧.៥ លានផោន ឬប្រមាណជា (៥០ លានដុល្លាអាមេរិក)
29 Jan 2022
87 views
Football News
Foden នឹងទទួលបានកុងត្រាថ្មីរបស់ Man City ចំនួន ១០០,០០០ ផោនក្នុងមួយសប្តាហ៍
បច្ចុប្បន្នក្រុម Manchester City គ្រោងនឹងផ្តល់ឱ្យ Phil Foden នូវកិច្ចព្រមព្រៀងថ្មីមួយដែលមានតម្លៃរាប់លានផោន ។ អំឡុងរដូវកាល ២០២០-២១ កីឡាករវ័យ ២០ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុមរបស់លោក Pep Guardiola ដោយរកបាន ១៣ គ្រាប់ និង Assists អោយមិត្តរួមក្រុម ៩ ដងក្នុងការបង្ហាញខ្លួនចំនួន ៤១ ប្រកួតនៅគ្រប់ការប្រកួត។ កិច្ចសន្យាចុងក្រោយរបស់ Foden នៅឯកីឡដ្ឋាន Etihad Stadium នៅសល់ជាង ៣ ឆ្នាំទៀត ។ ទោះយ៉ាងណាក្លិប Man City នៅតែចង់ចាប់ផ្តើមពិភាក្សាជាមួយកីឡាករជម្រើសជាតិអង់គ្លេសរូបនេះអំពីកិច្ចព្រមព្រៀងថ្មីមួយដែលអាចមានតម្លៃរហូតដល់ ១០០,០០០ ផោនក្នុងមួយសប្តាហ៍នេះបើយោងតាម The Mirror ។ យោងតាមរបាយការណ៍បានអោយដឹងថាពេលនេះ Foden ទទួលបានប្រាក់ឈ្នួល ៣០,០០០ ផោនក្នុងមួយសប្តាហ៍ប៉ុន្តែ Man City ចង់អោយកុងត្រាថ្មីបន្ទាប់ពី Foden បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ នឹងរួមចំនែកជួយក្រុម ឡើងដល់វគ្គ
19 Apr 2021
199 views
Football News
Barcelona កំពុងរុះរើក្រុមទ្រង់ទ្រាយធំ ដោយចង់លក់កីឡាករទាំង ៩ នាក់នេះ
ក្រុម Barcelona ត្រូវបានគេរំពឹងថានឹងលក់កីឡាករចំនួន ៩ នាក់នៅចុងបញ្ចប់នៃរដូវកាលនេះរួមមានកីឡាករ Philippe Coutinho និង Ousmane Dembele ។ កាលពីពេលថ្មីៗនេះក្រុមយក្ស កាតាឡាន់ បានបង្ហាញនូវបំណុលចំនួន ១,២ ពាន់លានអ៊ឺរ៉ូ (១,១ ពាន់លានផោន) ។ យោងទៅតាមកាសែត The Mirror បានឱ្យដឹងថាខ្សែបម្រើ Coutinho និងខ្សែប្រយុទ្ធ Dembele ស្ថិតក្នុងចំណោមបញ្ជីដែលត្រូវបានលក់ប្រសិនបើគាត់មិនព្រមចុះកិច្ចសន្យាព្រមព្រៀងថ្មី ។ កីឡាករ Martin Braithwaite, Samuel Umtiti, Miralem Pjanic, Sergi Roberto,Carles Alena,Matheus Fernandes និង Junior Firpo ក៏ត្រូវបានគេរាយការណ៍ថានឹងត្រូវបានដាក់លក់ផងដែរ ។
09 Apr 2021
331 views