Tag: Tite
Football News
ជម្រើសជាតិប្រេស៊ីលចង់បាន Guardiola ទៅដឹកនាំដើម្បីបំពេញទម្រង់ Tiki-taka
បុរសខ្លាំងខាងទម្រង់លេង Tiki-taka លោក Pep Guardiola ត្រូវបានក្រុមជម្រើសជាតិប្រេស៊ីលទាក់ទងឲ្យទៅដឹកនាំ ដោយហ៊ានឲ្យថ្លៃឈ្នួល១០លានផោនក្នុងមួយឆ្នាំ។ ប្រេស៊ីលនឹងត្រូវប្រជែងជាមួយជម្រើសជាតិហុល្លង់ដែលកំពុងចង់បាន Guardiola ដូចគ្នា ពេលដែលលោកបញ្ចប់ការងារជាមួយ Manchester City។ កុងត្រារបស់អ្នកចាត់ការវ័យ៥១ឆ្នាំជាមួយ Man City នៅសល់រហូតដល់ឆ្នាំ២០២៣ ហើយគម្រោងនៅពេលខាងមុខលោកចង់សាករសជាតិទៅដឹកនាំក្រុមជម្រើសជាតិវិញម្ដង។ ប្រេស៊ីលគឺជាក្រុមជម្រើសជាតិមួយដែលលោក Guardiola ធ្លាប់បង្ហាញការចាប់អារម្មណ៍និងសរសើរ។ គ្រូបច្ចុប្បន្នរបស់ប្រេស៊ីលលោក Tite បានប្រកាសរួចមកហើយថា លោកនឹងលាលែងចេញពីតំណែងពេលដែលបញ្ចប់ព្រឹត្តិការណ៍ World Cup ២០២២នៅប្រទេសកាតា។ សហព័ន្ធបាល់ទាត់ប្រទេសប្រេស៊ីលបានចុចឈ្មោះលោក Guardiola ជាបេក្ខភាពក្នុងការជំនួសកន្លែងរបស់លោក Tite។ ប្រេស៊ីលសង្ឃឹមថា អតីតអ្នកចាត់ការរបស់ Barcelona ម្នាក់នេះអាចបញ្ជ្រាបទម្រង់លេង Tiki-taka ក្នុងក្រុម ដើម្បីលេងក្នុងព្រឹត្តិការណ៍ Copa America ២០២៤ និង World Cup ២០២៦ ដែលនឹងរៀបចំនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក៕
09 Apr 2022
34 views
Other News
កីឡាករតម្លៃថ្លៃរបស់ Everton៖ Richarlison គ្រូជម្រើសជាតិប្រសីុលត្រៀមកោះហៅ
ខ្សែប្រយុទ្ធវ័យ 21 ឆ្នាំរូបនេះ Everton ទិញពី Watford ក្នុងតម្លៃ 44 លានផោននៅរដូវកាលក្តៅនេះ។ ខណៈដែរការប្រកួតជាមួយ Bournemouth
28 Aug 2018
512 views
Worldcup 2018 News
Neymar ក៏មានឈ្មោះក្នុងបញ្ជី 23នាក់របស់ប្រេស៊ីល ទៅលេង World Cup
ពិតណាស់ Neymar ដែលបានរងរបួសកាលពីពាក់កណ្ដាលរដូវកាល ត្រូវបានគ្រូបង្វឹកប្រេស៊ីល បញ្ចូលឈ្មោះក្នុងបញ្ជីកីឡាករទាំង23 រូបផងដែរ
15 May 2018
499 views
Worldcup 2018 News
គ្រូជម្រើសជាតិប្រេស៊ីល ថា ការចាញ់អាល្លឺម៉ង់ 7-1 បួនឆ្នាំមុន គឹជារឿងដែរលោកមិនអាចបំភ្លេចបាន
ពិតណាស់ ប្រេស៊ីល បានចាញ់ធ្ងន់ករ ទៅលើក្រុមអាល្លឺម៉ង់ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ World Cup កាលពី 4ឆ្នាំមុន
27 Mar 2018
278 views
Other News
Roberto Carlos ថា មានតែប្រទេសប្រេស៊ីលទេដែរឈ្នះពាន World Cup ឆ្នាំនេះ
Carlos ថា ក្រុមប្រេស៊ីលមានគ្រូបង្វឹកល្អ ព្រមទាំងមានកីឡាករឆ្នើមទៀត ដូច្នេះលោកក៏មានភាពជឿជាក់ច្រើនដែរ
25 Mar 2018
309 views