Tag: Toronto
Football News
Defoe អតីតខ្សែប្រយុទ្ធរបស់ Spurs និងជម្រើសជាតិអង់គ្លេសបានចូលនិវត្តន៍នៅវ័យ៣៩ឆ្នាំ
ខ្សែប្រយុទ្ធ Jermain Defoe អតីតកីឡាកររបស់ក្លឹប Tottenham Hotspur និងក្រុមជម្រើសជាតិអង់គ្លេស បានប្រកាសខ្លួនចូលនិវត្តន៍ពីវិស័យបាល់ទាត់ នៅក្លឹប Sunderland ក្នុងវ័យ៣៩ឆ្នាំ នៅថ្ងៃនេះ។ នេះបើយោងតាមការប្រកាសរបស់កីឡាករនេះផ្ទាល់លើបណ្ដាញសង្គម Twitter ។ Defoe បានសម្រេចចិត្តចូលនិវត្តន៍នេះ ក្រោយប្រឡូកក្នុងវិស័យបាល់ទាត់ជាកីឡាករអាជីពចាប់ពីឆ្នាំ១៩៩៩មក ក្នុងកំឡុងពេលគេកំពុងមានវ័យ ១៧ឆ្នាំមកម្ល៉េះ។ ឆ្លងកាត់ដំណើរក្នុងអាជីពជាកីឡាករបាល់ទាត់អាជីព២៣ឆ្នាំនេះ ខ្សែប្រយុទ្ធរូបនេះធ្លាប់លេងឲ្យក្លឹបដូចជា West Ham, Bournemouth, Tottenham Hotspur, Portsmouth, Toronto, Rangers និង Sunderland ក៏ដូចជាលេងក្រុមជម្រើសជាតិអង់គ្លេសផងដែរ ដោយធ្លាប់ចូលលេងការប្រកួតសរុប ៨២០ប្រកួត និងរកគ្រាប់បាល់បាន ៣២៥គ្រាប់។ ជាចុងក្រោយ Defoe បានអរគុណទៅដល់ក្រុមគ្រួសារ អ្នកគាំទ្រ មិត្តរួមក្រុម គ្រូបង្វឹក ក៏ដូចជាថ្នាក់ដឹកនាំក្លឹបទាំងអស់ ដែលជួយគាំទ្រ និងជ្រោមជ្រែងគេក្នុងអាជីពមួយនេះ៕
25 Mar 2022
35 views