Tag: Tottenham Hotspur
Football News
ក្លិប Newcastle United ប់អារម្មណ៍ចង់យកលោក Jose Mourinho មកដឹកនាំក្រុម
ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់យកលោក Jose Mourinho មកដឹកនាំក្រុមបើទោះបីជាគ្រូបង្វឹកបច្ចុប្បន្នគឺលោក Eddie Howe កំពុងដឹកនាំបានល្អក៏ដោយ។ សារព័ត៌មាន Marca បានចុះផ្សាយថាថ្នាក់ដឹកនាំរបស់ Newcastle មានមហច្ឆិតាខ្ពស់ចង់ពង្រឹងក្លិបឲ្យខ្លាំងសមល្មមអាចក្លាយជាក្លិបកំពូលបានទើបចង់បាន Mourinho ដែលជាគ្រូបង្វឹកដ៏មានបទពិសោធន៍ធ្លាប់ដឹកនាំក្លិបនៅ Premier League ដូចជា Manchester United,Chelsea និង Tottenham Hotspur ជាដើម។ ឥលូវនេះ Mourinho កំពុងដឹកនាំក្លិប Roma នៅឯក្របខណ្ឌ Serie A ប្រទេសអ៊ីតាលីដោយដឹកនាំឲ្យក្លិបនេះឈរនៅលេខរៀងទី៦ក្នុងតារាង Serie A ។ ខណៈនោះដែរលោក Eddie Howe បានដឹកនាំឲ្យ Newcastle ឈរនៅលេខរៀងទី១២ក្នុងតារាង Premier League មាន៤៦ពិន្ទុក្នុងដៃ៕
18 May 2022
16 views
Football News
Conte នឹងទទួលបានប្រាក់លើកទឹកចិត្តពីក្លឹបប្រសិនបើជួយឲ្យ Spur បានលេងពានរង្វាន់ UCL
លោក Antonio Conte អ្នកចាត់ការក្លឹប Tottenham Hotspur នឹងទទួលប្រាក់រង្វាន់លើកទឹកចិត្ត ៣.១លានដុល្លារ ពីក្លឹបប្រសិនបើលោកអាចដឹកនាំក្លឹបនេះឈរជើងនៅ Top 4 ក្នុងតារាង។ ប្រកួត Premier League ក្នុងរដូវកាលនេះ ដែលធ្វើឲ្យ Spurs បានកៅអីទៅប្រកួត UEFA Champions League នៅរដូវកាលក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់ Times ក្នុងថ្ងៃនេះ។ លោក Conte បានមកដឹកនាំ Spurs ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ តាំងពីឈរនៅលេខ៩ រហូតមកឈរនៅក្នុងលំដាប់ទី៤ ក្នុងតារាងប្រកួត PL នៅក្នុងខណៈនេះ ដោយមាន ៦៨ពិន្ទុ។ យ៉ាងណាក្ដី ឱកាស Spurs ស្ថិតក្នុង Top 4 គឺនៅមានភាពមិនច្បាស់លាស់នៅឡើយទេ ដោយត្រូវសម្រេចលើមួយប្រកួតចុងក្រោយតទល់នឹង Norwich City ក្នុងសប្ដាហ៍នេះ ព្រោះតែ Arsenal ឈរនៅលេខ ៥នៃតារាង PL
18 May 2022
18 views
Football News
Son Heung-min នូវតែបន្តរកគ្រាប់ជួយឲ្យក្រុមលេងស្មើនឹង Liverpool កាលពីយប់មិញ
នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Liverpool បានបើកទ្វាកីឡដ្ឋាន Anfield របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspur នៅក្នុងការប្រកួតសប្តាហ៍ទី ៣៦ នៃក្របខណ្ឌ Premier League។ ជាការពិតណាស់ ទាំង Liverpool និង Spur ពិតជាវាយសម្រុកគ្នាទៅវិញទៅមកខ្លាំងមែនទែន ប៉ុន្តែជារួមពួកគេបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញពួកគេស្មើគ្នា ១-១ ក្នុងនោះខ្សែប្រយុទ្ធ Son Heung-min ជាអ្នករកគ្រាប់បាល់បើកឆាកឱ្យ Spurs នៅនាទីទី ៥៦ មុនពេល Luis Diaz ស៊ុតគ្រាប់តាមស្មើឱ្យ Liverpool វិញនៅនាទីទី ៧៤។ គួរបញ្ជាក់ថា ក្រោយបានត្រឹមស្មើយប់មិញ ពេលនេះ Liverpool ហាក់ខើចឱកាសបន្តិចក្នុងការប្រជែងពាន Premier League ជាមួយ Manchester City ដ្បិតពេលនេះកំពុងឈរនៅលើកំពូលតារាងមាន
08 May 2022
33 views
Football News
Defoe អតីតខ្សែប្រយុទ្ធរបស់ Spurs និងជម្រើសជាតិអង់គ្លេសបានចូលនិវត្តន៍នៅវ័យ៣៩ឆ្នាំ
ខ្សែប្រយុទ្ធ Jermain Defoe អតីតកីឡាកររបស់ក្លឹប Tottenham Hotspur និងក្រុមជម្រើសជាតិអង់គ្លេស បានប្រកាសខ្លួនចូលនិវត្តន៍ពីវិស័យបាល់ទាត់ នៅក្លឹប Sunderland ក្នុងវ័យ៣៩ឆ្នាំ នៅថ្ងៃនេះ។ នេះបើយោងតាមការប្រកាសរបស់កីឡាករនេះផ្ទាល់លើបណ្ដាញសង្គម Twitter ។ Defoe បានសម្រេចចិត្តចូលនិវត្តន៍នេះ ក្រោយប្រឡូកក្នុងវិស័យបាល់ទាត់ជាកីឡាករអាជីពចាប់ពីឆ្នាំ១៩៩៩មក ក្នុងកំឡុងពេលគេកំពុងមានវ័យ ១៧ឆ្នាំមកម្ល៉េះ។ ឆ្លងកាត់ដំណើរក្នុងអាជីពជាកីឡាករបាល់ទាត់អាជីព២៣ឆ្នាំនេះ ខ្សែប្រយុទ្ធរូបនេះធ្លាប់លេងឲ្យក្លឹបដូចជា West Ham, Bournemouth, Tottenham Hotspur, Portsmouth, Toronto, Rangers និង Sunderland ក៏ដូចជាលេងក្រុមជម្រើសជាតិអង់គ្លេសផងដែរ ដោយធ្លាប់ចូលលេងការប្រកួតសរុប ៨២០ប្រកួត និងរកគ្រាប់បាល់បាន ៣២៥គ្រាប់។ ជាចុងក្រោយ Defoe បានអរគុណទៅដល់ក្រុមគ្រួសារ អ្នកគាំទ្រ មិត្តរួមក្រុម គ្រូបង្វឹក ក៏ដូចជាថ្នាក់ដឹកនាំក្លឹបទាំងអស់ ដែលជួយគាំទ្រ និងជ្រោមជ្រែងគេក្នុងអាជីពមួយនេះ៕
25 Mar 2022
36 views
Football News
Barcelona យក Depay ជាថ្នូរដោះដូរជាខ្សែការពារ Reguilon របស់ក្រុម Spur
ក្លិបអ្នកមានបុណ្យ Barcelona បានកំណត់គោលដៅនាំចូលខ្សែការពារស្លាបឆ្វេងរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Sergio Reguilon ដោយគ្រោងផ្ដល់កីឡាករ Memphis Depay ជាថ្នូរដោះដូរ។ បើយោងតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ Sport ក្លិបយក្សតំបន់កាតាឡាន់ខាងលើ កំពុងសម្លឹងរកមើលខ្សែកាពារស្លាបឆ្វេង មកត្រៀមបំពេញតួនាទីជំនួសកីឡាករ Jordi Alba ដែលមានវ័យ៣២ឆ្នាំ។ ជាមួយគ្នានេះ Reguilon ជាបេក្ខភាពមួយរូប ដែល Barca ចង់បានបំផុត ដើម្បីជំនួស Alba ។ តាមពិតទៅ ដំបូងឡើយ Barca មានបំណងចង់បានខ្សែការពារ របស់ក្លិប Valencia កីឡាករ Jose Gaya ឯណោះទេ ប៉ុន្តែកីឡាកររូបនេះ មិនមានបំណងចាកចេញពីក្លិបឡើយ ដោយកំពុងពិភាក្សាបន្តកុងត្រាថ្មីជាមួយ Valencia ។ បន្ថែមពីនេះ បើតាមប្រភពដដែល ដើម្បីជាជំនួយក្នុងការចរចា Barca គ្រោងយក Depay ទៅធ្វើជាស្ពាន ដើម្បីសម្រេចកិច្ចព្រមព្រៀង នាំយក Reguilon
20 Mar 2022
66 views
Football News
គ្រូ Rangnick មិនសូវភ្ញាក់ផ្អើលទេដែល CR7 រកបាន hat-trick ប៉ុន្តែ Fred វិញទេទើបលោកភ្ញាក់ផ្អើល
លោក Ralf Rangnick មិនសូវជាមានការភ្ញាក់ផ្អើលអ្វីឡើយដែលមនុស្សគ្រប់គ្នាតែងតែលើកសរសើរពី Cristiano Ronaldo បន្ទាប់ពីគាត់បានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយឱ្យ Manchester United បំបាក់ក្រុម Tottenham Hotspur យប់មិញប៉ុន្តែខ្សែបម្រើ Fred ទៅវិញទេដែលធ្វើឱ្យលោកមានការភ្ញាក់ផ្អើល និងលើកសរសើររូបគេមិនដាច់ពីមាត់។ ជាការពិតណាស់ នៅក្នុងជ័យជម្នះ ៣-២ របស់ Man UTD ទៅលើក្រុម Spurs យប់មិញគឺ Ronaldo រកបាន ៣ គ្រាប់ម្នាក់ឯង, ខណៈគ្រាប់ដំបូងរបស់ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់គឺកើតឡើងតាមរយៈការ assist ផាយកែងយ៉ាងល្អដោយខ្សែបម្រើសញ្ជាតិ ប្រេស៊ីល Fred។ ក្រោយបញ្ចប់ការប្រកួតលោក Rangnick បានបង្ហាញការកោតសរសើរពីទម្រង់លេងរបស់ Fred យ៉ាងដូច្នេះថា៖ “គាត់តែងតែជាកីឡាករល្អបំផុតម្នាក់នៅពេលដែលក្រុមគូប្រកួតគេដាក់ការគាបសង្កត់មកលើក្រុមយើងប៉ុន្តែគាត់នៅថ្ងៃនេះក៏បានបង្ហាញឱ្យអ្នកគ្រប់គ្នាបានឃើញផងដែរទាំងគុណភាពក្នុងការវាយបកនិងជួយគ្រប់គ្រងស្ថានការណ៍ប្រកួតនោះហើយជារបៀបដែលគាត់អាចលេងបានយើងអាចមើលឃើញហើយអំពីចំនួនបាល់ដែលគាត់ផ្តល់ឱ្យ និង assist។ វាជាលើកទី១ហើយដែលខ្ញុំឃើញគាត់ធ្វើបានល្អបែបនេះចាប់តាំងពីមកដឹកនាំនៅទីនេះ”៕
14 Mar 2022
79 views
Football News
ក្រុម Inter Milan ចាប់អារម្មណ៍ចង់បាន Gabriel Jesus របស់ក្រុម Man City
យោងតាមសេចក្ដីរាយការណ៍គឺខ្សែប្រយុទ្ធ Gabriel Jesus អាចនឹងចាកចេញពីក្លិប Manchester City និងផ្ទេរទៅ Inter Milan ដើម្បីជំនួសកន្លែង Lautaro Martinez ។ ថ្មីៗនេះ Martinez ត្រូវបានគេរាយការណ៍ថាអាចនឹងផ្ទេរចេញពី Inter Milan ទៅក្លិប Tottenham Hotspur ឬ Arsenal។ ដូច្នេះសារព័ត៌មាន Calciomercato បានចុះផ្សាយថា Jesus អាចនឹងចាកចេញពីទឹកដី Etihad ដោយសារកុងត្រារបស់គេជាមួយ Man City នៅសល់តែ១៨ខែទៀតប៉ុណ្ណោះ។ លោក Piero Ausilio ដែលជាប្រធានដឹកនាំផ្នែកកីឡារបស់ក្លិប Inter Milan បានស្ញើចសរសើរសមត្ថភាពរបស់ Jesus យូរមកហើយ និងធ្លាប់ចង់បានគេតាំងពីគេលេងនៅក្លិប Palmeiras ម៉្លេះ។ គួរបញ្ជាក់ផងដែរថា នៅរដូវកាលនេះ Gabriel Jesus ចូលលេងបានតែ ១៥ប្រកួតប៉ុណ្ណោះ ខណៈដែល Man City កំពុងចង់បាន
26 Feb 2022
85 views
Football News
លោក Klopp និយាយថាក្រុមលោកនឹងមិនដេញតាមក្រុម Man City ទេ
លោកគ្រូបង្វឹក Jurgen Klopp នៃក្រុមហង្សក្រហម Liverpool បាននិយាយថា ក្រុមរបស់លោកមិនមានគោលដៅដេញតាមក្រុម Manchester City របស់លោក Pep Guardiola នោះឡើយគឺគ្រាន់តែចង់ឈ្នះការប្រកួតប៉ុណ្ណោះ។ ពេលនេះ Man City នៅតែបន្តកាន់កាប់តារាង Premier League ដដែលប៉ុន្តែគម្លាតរវាងក្រុមនេះនិងក្រុមឈរលេខរៀងទី២គឺ Liverpool នៅសល់តែ៣ពិន្ទុប៉ុណ្ណោះ ក្រោយ Man City បានលេងចាញ់ Tottenham Hotspur កាលពីសប្តាហ៍មុន។ នៅរដូវកាលនេះ Liverpool ក៏បន្តធ្វើបានល្អដោយរកបាន៦០ពិន្ទុពីការប្រកួតទាំង២៦ប្រកួតដោយក្នុងនោះឈ្នះ ១៨ប្រកួតនិង ចាញ់តែ២ប្រកួតប៉ុណ្ណោះ។ លោក Jurgen Klopp បានថ្លែងថា៖ “បើនិយាយឲ្យស្មោះត្រង់ទៅ ពួកយើងមិនបានដេញតាម Man City ទេ គឺពួកយើងគ្រាន់តែចង់ឈ្នះការប្រកួតបាល់ទាត់របស់យើង។ រឿងនោះគឺពួកគេមានការប្រកួតវគ្គផ្ដាច់ព្រ័ត្រ EFL Cup នៅចុងសប្តាហ៍នេះហើយនិង City ក៏មានការប្រកួតដែរតែខ្ញុំមិនដឹងពួកគេលេងទល់នឹងក្រុមណាទេប៉ុន្តែពួកគេប្រហែលឈ្នះការប្រកួតនោះទៀតហើយពួកយើងនឹងចាញ់ពួកគេ៦ពិន្ទុមុនពេលពួកយើងលេងការប្រកួតនៅ Premier League បន្ទាប់”៕
26 Feb 2022
77 views
Football News
លោក Conte ថាក្រុម Spur មានតែ ១ភាគរយប៉ុណ្ណោះក្នុងប្រជែង Top 4
លោកគ្រូបង្វឹក Antonio Conte នៃក្រុមមាន់ខ្នាយមាស Tottenham Hotspur បានសារភាពថាក្រុមរបស់លោកមានឱកាសស្រវាបាន Top 4 តែ ១ភាគរយប៉ុណ្ណោះបើធៀបនឹងឱកាសរបស់ក្រុម Manchester United និង Arsenal ។ Man United កំពុងឈរនៅលេខរៀងទី៤ក្នុងតារាង Premier League ខណៈដែល Spurs ចាញ់ពិន្ទុក្រុមលោក Ralf Rangnick ដល់ទៅ៧ពិន្ទុនិងកំពុងឈរនៅលេខរៀងទី៨ឯណោះ។ អ្វីដែលកាន់តែអាក្រក់គឺ Spurs បានបន្តចាញ់៣ប្រកួតចុងក្រោយនៅ Premier League របស់ខ្លួនទៀតដែលធ្វើឲ្យឱកាសគ្រងតំំណែង Top 4 កាន់តែស្ដួចស្ដើង។ លោក Conte បានថ្លែងប្រាប់ beIN Sports ថា៖ “ញុំតែងតែនិយាយថាខ្ញុំមានអារម្មណ៍ថាពួកយើងមានឱកាសឈ្នះពានក្នុងលីគតែ១ភាគរយប៉ុណ្ណោះ។ នៅទីនេះគឺវាពិតជាចម្លែក ប្រហែលខ្ញុំមានអារម្មណ៍ថាពួកយើងមានតែ១ភាគរយទេក្នុងការដណ្ដើមតំណែង Top 4 ។ កម្រិតរបស់លីគមួយនេះគឺពិតជាខ្ពស់ហើយវាមិនសូវជាមានគម្លាតទេរវាងក្រុមផ្សេងនិងក្រុមខ្លាំង”៕
20 Feb 2022
73 views
Football News
Liverpool ចូលប្រជែង Man United នឹង Spur ក្នុងការកុងត្រាយក Luis Diaz ពីក្រុម Porto
ក្លិប Liverpool ជិតចុះកុងត្រាយកបានខ្សែប្រយុទ្ធស្លាប Luis Diaz ពីក្រុម Porto ហើយ ខណៈក្លិបយក្សនៅ Premier League ត្រូវបានគេដឹងថាត្រៀមចាយលុយចំនួន ៣៧.៥ លានផោន ឬប្រមាណជា (៥០ លានដុល្លាអាមេរិក) ដើម្បីផ្ទេរយកកីឡាករខាងលើ។ បន្ទាប់ពីរកបាន ២០ គ្រាប់នៅរដូវកាលនេះទាំងនៅក្លិប និងជម្រើសជាតិ, បានធ្វើឱ្យក្លិបធំៗនៅ Premier League ចាប់អារម្មណ៍ចង់បានរូបគេយ៉ាងខ្លាំង ក្នុងនោះមាន Manchester United និង Tottenham Hotspur ជាដើម ប៉ុន្តែឥឡូវត្រូវបានគេមើលឃើញថាក្រុមរបស់លោក Jurgen Klopp ហាក់មានភាគរយនឹងយកបានរូបគេច្រើនជាង ខណៈការប្រកាសផ្លូវការនឹងធ្វើឡើងនៅប៉ុន្មានម៉ោងខាងមុខ។ Diaz បានសារភាពត្រង់ៗថា គាត់ចង់ទៅលេងតែជាមួយក្លិប Liverpool មួយប៉ុណ្ណោះ។ ហើយយោងតាមការចុះផ្សាយរបស់កាសែត The Mirror បានឱ្យដឹងថា តម្លៃរបស់ខ្សែប្រយុទ្ធស្លាបវ័យ ២៥ ឆ្នាំពេលនេះបានទម្លាក់តម្លៃនៅសល់ ៣៧.៥ លានផោន ឬប្រមាណជា (៥០ លានដុល្លាអាមេរិក)
29 Jan 2022
87 views
Football News
អ្នកចាំទីដៃទី ១ របស់ក្រុម Tottenham បានបន្តកុងត្រាថ្មីរយះពេល ២ឆ្នាំ
អ្នកចាំទី Hugo Lloris បានបន្តកុងត្រាថ្មីជាមួយក្លឹប Tottenham Hotspur រយៈពេល ២ឆ្នាំបន្ថែមទៀតរហូតដល់ឆ្នាំ២០២៤ នៅក្នុងថ្ងៃនេះ។ Lloris បានផ្លាស់ពីក្លឹប Lyon មកធ្វើជាអ្នកចាំទីរបស់ Spurs រយៈពេល ១០ឆ្នាំហើយ ចាប់ពីឆ្នាំ២០១២មក ដោយធ្លាប់បានចូលរួម ៣៩៥ប្រកួត។ តាមពិតទៅអ្នកចាំទីវ័យ៣៥ឆ្នាំរូបនេះ នឹងអស់កុងត្រាជាមួយក្លឹបនៅចុងរដូវកាលឆ្នាំ២០២២ នេះតែ ដោយសារសាមីខ្លួនផ្ទាល់ ក៏ដូចជា Spurs ផ្ទាល់ចង់បានឲ្យអ្នកចាំទីនេះនៅបន្តទៀត ទើបព្រមព្រៀងគ្នាចុះកុងត្រាថ្មីរយៈពេល ២ឆ្នាំបន្ថែម។ ក្រោយទទួលបានកុងត្រាថ្មី Lloris បានសម្ដែងភាពសប្បាយរីករាយជាខ្លាំង ដោយខិតខំជួយក្រុមនេះឲ្យកាន់តែប្រសើរក្រោមការដឹកនាំរបស់លោក Conte ៕
22 Jan 2022
68 views
Football News
ខ្សែប្រយុទ្ធ Anthony Martial បានបដិសេធសំណើខ្ចីជើងពីក្លឹប Newcastle United
ខ្សែប្រយុទ្ធ Anthony Martial បានបដិសេធសំណើខ្ចីជើងពីក្លឹប Premier League ទាំងពីរក្លឹបនេះគឺ ក្លឹប Newcastle United និងក្លឹប Tottenham Hotspur ។ នេះបើយោងតាមសារព័ត៌មាន Guardian ។ កីឡាករវ័យ២៦ឆ្នាំរូប ធ្លាប់ត្រូវបានប្រកាស នឹងចាកចេញពីក្លឹប Manchester United នៅខែមករា ឆ្នាំ២០២២នេះ តែម្ដងឲ្យមានក្លឹបណា ដែលគេពេញចិត្តទាក់ទងចង់បាន។ បើតាម Daily Mail បានឲ្យដឹងថា Martial ចង់ទៅក្លឹបក្រៅពី PL ដោយក្លឹបដែលខ្សែប្រយុទ្ធ រូបនេះ ចង់ទៅនឹងធ្លាប់បានទាក់ទងកន្លងមកមានដូចជាក្លឹប Barcelona ក្លឹប Sevilla និងក្លឹប Juventus ជាដើម។ ក្នុងចំណោមក្លឹបទាំង៣នេះ Sevilla បានទាក់ទងចង់ខ្ចីជើង Martial រហូតប៉ុន្តែរាថយវិញដោយសារតែ Man Utd ទាមទារខ្ពស់ពេក ដោយទារឲ្យបង់ថ្លៃខ្ចីជើង និងបង់ថ្លៃពលកម្មជាង ២០ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍ទាំងអស់តែម្ដង។ បើកីឡាករខាងលើនេះមិនត្រូវរ៉ូវជាមួយក្លឹបណាមួយនោះ
19 Jan 2022
99 views
Football News
គ្រូបង្វឹក Spur និយាយថាក្រុមខ្លួនមិនមានសម្ថតភាពដល់ ក្រុមលោក Thomas Tuchel ទេ
លោកគ្រូបង្វឹក Antonio Conte នៃក្លិប Tottenham Hotspur បាននិយាយថាក្រុមរបស់លោកនៅមានគម្លាតឆ្ងាយណាស់ពីក្រុម Chelsea បន្ទាប់ពី Spurs ប្រកួតចាញ់ ក្រុមរបស់លោក Thomas Tuchel ក្នុងលិទ្ធផល ២ ទល់នឹង០ នៅការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Carabao Cup ជើងទី១។ ស្ថិតិក្នុងការប្រកួតនេះគឺក្រុម Spurs ស៊ុតបាន៥ជើងគត់និងចំគោលដៅតែ២ជើងទេ ខណៈដែលកំផែងការពារវិញក៏មិនសូវជារឹងមាំដែលធ្វើឲ្យលោកគ្រូមានការមិនសប្បាយចិត្ត។ លោក Antonio Conte បានសារភាពថា៖ “វាមានគម្លាតមួយដ៏សំខាន់ គឺមានភាពខុសប្លែកគ្នាណាស់(រវាងក្រុមទាំងពីរ)។ យើងត្រូវធ្វើការធ្ងន់ដើម្បីស្តារស្ថានភាពនេះឡើងមកវិញ។ ខ្ញុំយល់ពីស្ថានការណ៍នេះច្បាស់ គឺយើងអាចមើលឃើញច្បាស់ហើយថាមានគម្លាតណាស់។ បើសិនជាពួកយើងគិតថា ពួកយើងជិតស្មើនឹងកម្រិតរបស់ពួកគេ(Chelsea) គឺពួកយើងគិតមិនត្រឹមត្រូវទេ” ៕
08 Jan 2022
140 views
Football News
Romelu Lukaku បានផ្ញើសារសុំទោសអ្នកគាំទ្រក្រោយដឹងកំហុស
ខ្សែប្រយុទ្ធរបស់តោខៀវ Romelu Lukaku បានផ្ញើសារសុំទោសទៅកាន់អ្នកគាំទ្របន្ទាប់ពីរូបគេបានសាងកំហុសដោយមានបញ្ហាជាមួយអ្នកចាត់ការរបស់ខ្លួនលោក Thomas Tuchel រហូតត្រូវបានអ្នកចាត់ការមិនដាក់ឲ្យលេង។ “ខ្ញុំទោសចំពោះអ្នកគាំទ្រ សម្រាប់ការខកចិត្តដែលខ្ញុំបានបង្កឡើង។ នៅទីបំផុតខ្ញុំបានយល់ច្បាស់ពីមូលហេតុដែលអ្នករាល់គ្នាខឹងខ្ញុំ ហើយខ្ញុំត្រូវតែបង្ហាញការប្ដេជ្ញាចិត្តរបស់ខ្ញុំឲ្យអ្នករាល់គ្នាបានឃើញ។ ខ្ញុំក៏សុំទោសទៅកាន់អ្នកចាត់ការ ថ្នាក់ដឹកនាំក្លឹប និងក្រុមរបស់ខ្ញុំផងដែរ»។ នេះជាសម្ដីទាំងស្រុងរបស់ Lukaku ។ រំលឹកថា កាលប្រកួតមុនខ្សែប្រយុទ្ធមាឌធំរូបនេះត្រូវបានអ្នកចាត់ការខាងមិនដាក់ឲ្យលេងទល់ Liverpool ឡើយ។ ប៉ុន្តែយប់នេះត្រូវបានគេដឹងថា Lukaku នឹងបង្ហាញខ្លួនក្នុងជំនួបទល់មាន់ខ្នាយមាស Tottenham Hotspur សម្រាប់ជើងទី១ពាន League Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
06 Jan 2022
90 views
Football News
ជម្រើសជាតិនីហ្សេរីយ៉ា បានទាក់ទង Mourinho ឲ្យដឹកនាំជំនួសគ្រូបង្វឹកចាស់
សហព័ន្ធកីឡាបាល់ទាត់ប្រទេសនីហ្សេរីយ៉ា បានទាក់ទងទៅលោក Jose Mourinho ដើម្បីហៅមកដឹកនាំក្រុមបន្ទាប់ពីបានចែកផ្លូវគ្នាជាមួយលោកគ្រូបង្វឹក Gernot Rohr រួចមក។ Mourinho ទើបនឹងត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិប Roma បាន៦ខែប៉ុណ្ណោះក្រោយត្រូវ Tottenham Hotspur បញ្ចប់តំណែងលោក។ សារព័ត៌មាន Daily Trust បានបង្ហើបថា សហព័ន្ធកីឡាបាល់ទាត់ប្រទេសនីហ្សេរីយ៉ា ចង់ហៅលោកមកដឹកនាំដើម្បីឲ្យពួកគេឈ្នះពាន Africa Cup Of Nations នៅឆ្នាំក្រោយ ដោយលោក Amaju Pinnick ក្នុងនាមជាប្រធានសហព័ន្ធផ្ទាល់បានទាក់ទងទៅអតីតគ្រូបង្វឹក Real Madrid រូបនេះរួចរាល់ហើយ។ គួរបញ្ជាក់ផងដែរថា លោក Jose Mourinho បានចុះកុងត្រា៣ឆ្នាំជាមួយក្លិប Roma ដោយក្លិបកំពុងស្ថិតនៅលេខរៀងទី៦ក្នុងតារាង Serie A ចាញ់ក្រុមកំពូលតារាង Inter Milan ចំនួន១៤ពិន្ទុ៕
25 Dec 2021
176 views
Football News
Klopp ៖ ខ្ញុំគ្មានបញ្ហាជាមួយអាជ្ញាកណ្ដាលណាៗទាំងអស់ លើកលែងតែ Paul
អ្នកចាត់ការរបស់ហង្សក្រហម Liverpool លោក Jurgen Klopp បានសម្ដែងការខឹងសម្បាយ៉ាងខ្លាំងទៅកាន់ អាជ្ញាកណ្ដាលលោក Paul Tierney ដែលកាត់ក្ដីមិនឲ្យបាល់ប៉េណាល់ទីទៅឲ្យក្រុមខ្លួន កាលជំនួប២ស្មើគ្នាជាមួយ Tottenham Hotspur កាលពីពេលថ្មីៗនេះ។ អ្នកចាត់ការរូបនេះបាននិយាយថា «ខ្ញុំគ្មានបញ្ហាជាមួយអាជ្ញាកណ្ដាលណាៗទាំងអស់ លើកលែងតែអ្នក ( Paul Tierney )»។ ការនិយាយនេះក្រោយពេលដែលលោកបានឃើញថា កីឡាករ Tottenham Hotspur បង្កើតកំហុសទៅលើ Diogo Jota ក្នុងតំបន់គ្រោះថ្នាក់ក្រុម Spurs ប៉ុន្តែមិនបានផ្ដល់បាល់ប៉េណាល់ទីដល់ក្រុមរបស់ខ្លួនឡើយ។ ក្រោយពេលចប់ការប្រកួតភ្លាមៗអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បានរត់ទៅ កណ្ដាលទីលានដើម្បីគោះដៃជាមួយអាជ្ញាកណ្ដាល និងបាននិយាយជាពាក្យសម្ដីខឹងសម្បាយ៉ាងខ្លាំងទៅកាន់អាជ្ញាកណ្ដាល។ ក្រោយស្ដាប់ការពន្យល់របស់អាជ្ញាកណ្ដាល អំពីបាល់មួយគ្រាប់នោះលោកនៅតែមិនយល់ស្របជាមួយការពន្យល់នោះ ហើយមិនពេញចិត្តជាមួយការកាត់ក្ដីនោះថែមទៀតផង។ ក្រោយការប្រកួតដែលបញ្ចប់ត្រឹម២ស្មើបានធ្វើឲ្យហង្សក្រហមបន្តស្ថិតនៅលេខ២ក្នុងតារាងលីគកំពូលអង់គ្លេស English Premier League ដោយមាន៤០ពិន្ទុតាមពីក្រោយ Manchester City ដែលស្ថិតនៅលេខ១មាន៤៤ពិន្ទុ៕
23 Dec 2021
113 views
Football News
ប្រកួត Europa Conference League រវាង Spurs នឹង Rennes យប់នេះ ត្រូវបានលុបចោល
ការប្រកួតរវាងក្លឹប Tottenham Hotspur នឹងក្លឹប Rennes ក្នុងក្របខ័ណ្ឌ UEFA Europa Conference League នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ(ម៉ោងប្រទេសអង់គ្លេស) ត្រូវបានលុបចោល។ នេះបើតាមការបញ្ជាក់របស់ UEFA ទៅកាន់សារព័ត៌មាន Sky Sports នៅក្នុងថ្ងៃនេះ។ Spurs បានសុំផ្អាកការប្រកួតខាងលើនេះ ក្រោយពីរកឃើញកីឡាករក្រុមឈុតធំរបស់ខ្លួន ៨រូប ក៏ដូចជាបុគ្គលិក ៥រូប បានតេស្តវិជ្ជមានកូវីដ-១៩ កាលពីពេលថ្មី។ ជាពិសេសកាលពីថ្ងៃម្សិលមិញនេះ Spurs បានធ្វើការប្រកាសដោយឯកឯងតែម្ដង ដោយមិនទាន់មានការអនុញ្ញាតពី UEFA ថា ការប្រកួតខាងលើនៅថ្ងៃនេះ នឹងត្រូវលុបចោល។ យ៉ាងណានៅក្នុងថ្ងៃនេះបើយោង Sky Sports ខាង UEFA បានអនុញ្ញាត ខណៈដែរក្លឹប Rennes មានការមិនសប្បាយចិត្តជាខ្លាំង ដោយសារទើបតែប្រាប់ទៅខាងក្រុមខ្លួន ខណៈក្រុមខ្លួនបានមកដល់អង់គ្លេសរួចទៅហើយ៕
09 Dec 2021
143 views
Football News
Conte យល់ថា កម្រិតលេងរបស់ Spurs មិនសូវខ្លាំងប៉ុន្មាន
លោក Antonio Conte អ្នកចាត់ការក្លឹប Tottenham Hotspur បាននិយាយក្រោយចាញ់ក្លឹប Mura មកពីប្រទេសស្លូវើនៀ នូវលទ្ធផល ១-២ ក្នុងក្របខ័ណ្ឌ Europa Conference League នៅក្នុងថ្ងៃនេះ(ម៉ោងកម្ពុជា) ថាលោកចាប់ផ្ដើមយល់ឃើញថា កម្រិតលេងរបស់ក្រុមលោកនៅពេលនេះ មិនសូវខ្លាំងប៉ុន្មានទេ។ លោក Conte បាននិយាយថា៖” បន្ទាប់ពីដឹកនាំបានបីអាទិត្យជាង ខ្ញុំចាប់ផ្ដើមយល់ពីស្ថានភាពរបស់ក្លឹប Spurs នេះ។ វាមិនងាយក្នុងការដឹកទេ និយាយឲ្យស្មោះត្រង់ទៅគឺថានៅពេលនេះកម្រិតលេងក្រុមយើងមិនសូវខ្លាំង មិនសូវស្ថិតក្នុងកម្រិតខ្ពស់ប៉ុន្មានទេ “។ នៅក្នុងកិច្ចសម្ភាសន៍ខាងលើនេះ អ្នកចាត់ការ Spurs ក៏ឡើងលើកឡើងផងថា ក្រុមរបស់លោកនៅខ្វះខាតចំណុចច្រើន ជាពិសេសធ្វើយ៉ាងណាឲ្យក្លាយជាក្រុមខ្លាំងប្រកួតប្រជែងនៅអង់គ្លេសបាន តែយ៉ាងណាក៏ដោយលោកដឹងពីបញ្ហាដែលត្រូវដោះស្រាយដើម្បីឈានកម្រិតហ្នឹង គ្រាន់តែត្រូវការពេលវេលា ភាពអត់ធ្មត់ ការខិតខំប្រឹងប្រែងខ្លាំង ព្រោះរឿងទាំងនេះមិនអាចជប់បានឡើយ។ ងាកមកកាន់ PL វិញនៅខណៈនេះ Spurs ឈរនៅលំដាប់លេខ៧ ដោយមាន ១៩ពិន្ទុ ខណៈ Chelsea ជាក្លឹបនាំមុខមាន ២៩ពិន្ទុ៕
27 Nov 2021
116 views