Tag: Traore
Football News
Xavi លើកសរសើរ Adama Traore ក្នុងថ្ងៃបង្ហាញខ្លួនជាលើកដំបូង
ខ្សែប្រយុទ្ធមាឌធំ Adama Traore បានបង្ហាញខ្លួនជាលើកដំបូងហើយឱ្យក្រុម FC Barcelona ក្នុងការប្រកួតដែលពួកគេយកឈ្នះក្រុម Atletico Madrid ក្នុងលទ្ធផល ៤ ទល់នឹង ២ ក្របខណ្ឌ La Liga ។ ក្នុងការប្រកួតនេះដែរ លោក Xavi បានចាប់អារម្មណ៍ខ្លាំងទៅលើកីឡាករចំណូលថ្មី ជាពិសេស Traore តែម្ដង។ អតីតកីឡាករ Wolves រូបនេះ បញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន១គ្រាប់ និងមិនងាយដៃគូប្រជែងបាល់បានទេ ដែលធ្វើឱ្យអ្នកគាំទ្រក្រុមអ្នកមានបុណ្យសប្បាយចិត្តជាមួយវត្តមានរបស់គេខ្លាំងណាស់។ ដោយសូម្បីលោក Xavi ក៏លាន់មាត់សរសើរផងដែរ។ ក្រោយចប់ការប្រកួត Xavi ដែលជាអ្នកចាត់ការក្រុមបាននិយាយថា៖ “Traore មានភាពចាស់ទុំច្រើន។ រាងកាយរបស់គាត់គឺជាបិសាច។ គាត់ជាស្ដង់ដារមួយសម្រាប់ខ្សែប្រយុទ្ធស្លាប ហើយនឹងជួយក្រុមបានច្រើននាពេលខាងមុខ។ គាត់បានបង្ហាញខ្លួនល្អ គាត់ដឹងពីរបៀបបង្កើតឱ្យមានភាពខុសគ្នា ជាមួយកម្លាំងរបស់គាត់ ញាក់ និងចុះមកជួយការពារ។ មិនអាចយកឈ្នះគាត់បានទេ ប្រសិនបើមួយទល់នឹងមួយ”៕
08 Feb 2022
84 views