Tag: Turin
Football News
Jorginho របស់ក្រុម Chelsea បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Juventus ហើយ
នាយករបស់ក្រុម Juventus គឺ លោក Federico Cherubini បានធ្វើដំណើរមកកាន់ទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីជជែកលើការផ្ទេររបស់ ខ្សែបម្រើ Jorginho ពីក្លិប Chelsea ខណៈដែល កីឡាករសញ្ជាតិអ៊ីតាលីរូបនេះក៏ចង់ចាកចេញពីទឹកដី Stamford Bridge ដែរ។ យោងតាមសារព័ត៌មាន Gazzetta dello Sport បានចុះផ្សាយថា Juventus បានដាក់គោលដៅធំយក Jorginho ដែលបានជួយក្រុមជម្រើសជាតិអ៊ីតាលីលើកពាន Euro 2020 នោះ មករួមក្រុមនៅរដូវក្ដៅខាងមុខស្របពេលដែល Jorginho ក៏បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្លាស់ទៅទឹកដី ក្រុង Turin។ កុងត្រារបស់ Jorginho ជាមួយ Chelsea នៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះស្របពេល Juventus ត្រៀមដាក់លក់កីឡាករពីររូបគឺ Arthur Melo និង Weston McKennie ដើម្បីអាចទិញយកខ្សែបម្រើរូបនេះបាន៕
20 May 2022
25 views
Football News
ភ្នាក់ងាររបស់ Dybala កំពុងចរចាជាមួយក្លិប Man United ពាក់ព័ន្ធនឹងរឿងផ្ទេរ
យោងតាមសារព័ត៌មាន Tuttomercatoweb បានចុះផ្សាយថា ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Paulo Dybala កំពុងចរចាជាមួយក្លិបបិសាចក្រហម Manchester United ដោយកំពុងពិភាក្សាពីភាពអាចទៅរួចក្នុងការផ្ទេរកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះមកទឹកដី Old Trafford ។ Dybala នឹងចែកផ្លូវជាមួយ Juventus នៅចប់រដូវកាលនេះដោយគ្មានតម្លៃខ្លួនបន្ទាប់ពីសម្រេចចិត្តមិនបន្តកុងត្រាជាមួយក្លិប។ ជាងនេះទៅទៀត លោក Erik Ten Hag ដែលនឹងក្លាយជាគ្រូបង្វឹករបស់ Man UTD ឆាប់ៗនោះគឺជាអ្នកគាំទ្រម្នាក់របស់ Dybala នឹងអាចចង់បានគេនៅរដូវកាលក្រោយ។ Dybala បានផ្ទេរពីក្លិប Palermo មកកាន់ទឹកដីក្រុង Turin កាលឆ្នាំ២០១៥ ដោយរកបាន១១៣គ្រាប់ក្នុងការបង្ហាញខ្លួន ២៨៦ប្រកួត។រូបគេបានឈ្នះពាន Serie A ៥ដង និង Coppa Italia ចំនួន៤ដង៕
19 Apr 2022
54 views
Football News
ខ្សែបម្រើ Arthur Melo ត្រៀមចាកចេញក្នុងខែមករានេះ
ខ្សែបម្រើ Arthur Melo ត្រូវបានកាសែត Mundo Deportivo រាយការណ៍ថានឹងចាកចេញពីក្លិបសេះបង្កង់ Juventus ក្នុងខែមករានេះហើយ។ Arthur បានផ្ទេរពី Barcelona មកកាន់ទឹកដីក្រុង Turin កាលពី Barca យល់ព្រមប្ដូរគេយក Miralem Pjanic ពី Juventus វិញ ប៉ុន្តែក្រោយផ្ទេរមកទីនេះ គេពុំសូវមាននាទីបានបង្ហាញខ្លួនទេ។នៅរដូវកាលនេះ Arthur Melo បង្ហាញខ្លួនបានតែ១១ប្រកួតប៉ុណ្ណោះ។ យ៉ាងណាមិញ មានព័ត៌មានចចាមអារ៉ាមលេចឮថា Arsenal ចង់បានកីឡាករប្រេស៊ីលរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះ ប៉ុន្តែក្លិបមិនចង់ទិញយកគេផ្ដាច់ឡើយស្របពេល Arthur Melo ក៏ចង់ផ្លាស់ទៅទឹកដី Emirates ដើម្បីរកនាទីលេងច្រើនជាងនេះដែរព្រោះចង់ជាប់ជម្រើសជាតិប្រេស៊ីលក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក៕
15 Jan 2022
121 views
Football News
លោក Mino Raiola ទម្លាយថា De Ligt ចង់ចេញពី Juventus
លោក Mino Raiola ដែលជាភ្នាក់ងាររបស់ខ្សែការពារ Matthijs de Ligt បានទម្លាយឲ្យដឹងថា អតិថិជនរបស់ខ្លួនមានបំណងចង់ចាកចេញពី Juventus។ De Ligt បានមកដល់ទីក្រុង Turin កាលពីឆ្នាំ២០១៩ក្នុងតម្លៃខ្លួន៧៥លានអឺរ៉ូ បន្ទាប់ពីឈ្នះពាន Golden Boy និងជួយ Ajax ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League រដូវកាល២០១៨-១៩។ អំឡុងពេលលេងនៅ Juventus គេធ្លាប់ឈ្នះពាន Serie A និង Coppa Italia ប៉ុន្តែពេលនេះក្រុមរបស់គេកំពុងជួបបញ្ហាធ្លាក់ទម្រង់លេងស្ថិតនៅលេខ៧ក្នុងតារាងពិន្ទុ Serie A។ ថ្មីនេះលោក Raiola បានទម្លាយថា De Ligt ចង់ស្វែងរកការប្រកួតប្រជែងថ្មី។ នេះអាចជាដំណឹងល្អសម្រាប់ Chelsea ដែលធ្លាប់បង្ហាញការចាប់អារម្មណ៍លើកីឡាករសញ្ជាតិហុល្លង់វ័យ២២ឆ្នាំនៅប៉ុន្មានខែថ្មីៗនេះ។ ខ្សែការពាររបស់ Chelsea ៤នាក់នឹងត្រូវអស់កុងត្រានៅឆ្នាំក្រោយក្នុងនោះមាន Antonio Rudiger, Cesar Azpilicueta, Thiago Silva និង Andreas
21 Dec 2021
212 views
Football News
Cristiano Ronaldo បានមកលា Demiral
Cristiano Ronaldo ដែលជាតារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus បានធ្វើការលាគ្នាទៅកាន់ខ្សែការពារ Merih Demiral កាលពីម្សិលមិញមុនពេលកីឡាកររូបនេះផ្លាស់ទៅកាន់ក្លឹបគូរប្រជែង Atalanta ។ Ronaldo បានទៅសួរសុខទុក្ខ Demiral ដល់ផ្ទះរបស់ Demiral នៅទីក្រុងទូរីនមុនពេលខ្សែការពារទួរគីរូបនេះចាកចេញទៅ។ ខ្សែការពារវ័យ ២៣ឆ្នាំខាងលើនឹងចូលរួមជាមួយក្រុម Atalanta ក្នុងកិច្ចសន្យាខ្ចីជើងនឹងជាមួយជម្រើសទិញដាច់ក្នុងតម្លៃប្រហែល ៣០ លានផោន។ ខ្សែការពារសញ្ជាតិទួរគីរូបនេះនឹងមកជំនួសកីឡាករ Cristian Romero ដែលគ្រោងនឹងចេញទៅចូលរួមជាមួយក្លឹបនៅអង់គ្លេសគឺ Tottenham ក្នុងតម្លៃ ៥៥ លានផោន។ ខ្សែការពារ Merih Demiral មិនបានចូលរួមវគ្គបណ្តុះបណ្តាលនៅថ្ងៃពុធនៅ Continassa ទេហើយ Ronaldo បានជួបជាមួយគាត់នៅល្ងាចនោះ។ ពួកគេលេងជាមួយគ្នាអស់រយៈពេល ២ រដូវកាលចុងក្រោយបន្ទាប់ពីខ្សែការពារទួរគីរូបនេះបានផ្លាស់ទៅទីក្រុងទូរីនពីក្លឹប Sassuolo ក្នុងឆ្នាំ ២០១៩ ។
06 Aug 2021
162 views
Football News
Cristiano Ronaldo បានធ្វើដំណើរទៅកាន់ប្រទេសព័រទុយហ្កាល់ដើម្បីត្រៀមខ្លួនក្រកួត EURO ខាងមុខ
កីឡាករ Cristiano Ronaldo បានធ្វើដំណើរទៅកាន់ប្រទេសព័រទុយហ្កាល់ដើម្បីហ្វឹកហាត់សម្រាប់ EURO 2020 ភ្លាមៗបន្ទាប់ពីក្រុមសេះបង្កង់ Juventus ទទួលបានកៅអីចូលលេងពានរង្វាន់ Champions League នៅរដូវកាលក្រោយ ។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់រូបនេះបានឈរនៅកៅអីបម្រុងក្នុងការប្រកួតចុងក្រោយជាមួយក្រុម Bologna ដែលក្រុម Juventus ឈ្នះ ៤-១ ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៤ ។ យោងតាម Tuttomercatoweb អតីតខ្សែប្រយុទ្ធ Man United នឹង Real Madrid មិនបានស្នាក់នៅក្នុងទីក្រុង Turin ទេប៉ុន្តែផ្ទុយទៅវិញបានហោះហើរទៅទីក្រុង Lisbon ទាំងពេលយប់។ គ្រូបង្វឹកលោក Santos និងក្រុមជម្រើសជាតិព័រទុយហ្កាល់កំពុងទន្ទឹងរងចាំមើលកីឡាករវ័យ ៣៦ ឆ្នាំរូបនេះនៅពេលពួកគេចាប់ផ្តើមត្រៀមសម្រាប់ព្រឹត្តិការណ៍ Euro 2020 ។ ការចាប់ផ្ដើមព្រឹត្តិការណ៍ Euro 2020 ចាប់ផ្តើមភ្លាមៗដោយព័រទុយហ្កាល់ធ្វើជាម្ចាស់ផ្ទះពេលប៉ះហុងគ្រីនៅក្នុងការប្រកួតលើកដំបូងរបស់ពួកគេនៅថ្ងៃទី ១៥ ខែមិថុនា។
24 May 2021
308 views
Other News
Ronaldo បង្ហាញខ្លួន ជាផ្លូវការក្នុងនាមជាកីឡាករចំណូលថ្មីរបស់ Juventus
ខ្សែប្រយុទ្ធសញ្ចាតិព័រទុយហ្កាល់រូបនេះ បានជិះយន្តហោះផ្ទាល់ខ្លួននៅល្ងាចថ្ងៃអាទិត្យ ហើយបានមកដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រJ Medical
17 Jul 2018
243 views
Other News
អ្នកចាំទី Buffon ចង់បន្តកិច្ចសន្យារយៈពេលមួយឆ្នាំទៀតជាមួយ Juventus
កិច្ចសន្យារបស់ Gianluigi Buffon នៅ Juventus នឹងផុតកុងត្រានៅខែមិថុនា ប៉ុន្តែគាត់ចង់បន្តកិច្ចសន្យារបស់គាត់រយៈពេលមួយឆ្នាំទៀត
29 Jan 2018
250 views