Tag: UCL
Football News
Salah ឆ្លើយម៉ាឆ្ងាញ់ ពេលសួរថា ហេតុអ្វីបានជាចង់សងសឹក Real Madrid?
ខ្សែបម្រើប្រយុទ្ធ Mo Salah បាននិយាយថា គេចង់ជួប Real Madrid ជាង Manchester City ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League ហើយសួរពីហេតុផល គេឆ្លើយថា វាជារឿងផ្ទាល់ខ្លួន។ Liverpool បានកក់កៅអីវគ្គវគ្គផ្ដាច់ព្រ័ត្រ UCL ដែលនឹងត្រូវលេងនៅកីឡដ្ឋាន Stade de France ហើយ បន្ទាប់ពីទម្លាក់ Villarreal សរុបទាំងពីរជើង ៥-២។ នេះមានន័យថា ហង្សក្រហមនឹងត្រូវប្រឈមមុខជាមួយ Real Madrid ឬ Man City ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ កាលពីជើងទីមួយនៅកីឡដ្ឋាន Etihad City បានយកឈ្នះ Real Madrid ៤-៣។ យ៉ាងណា ក្នុងក្ដីស្រមៃរបស់ Salah ចង់សងសឹកជាមួយ Real Madrid។ Real Madrid ធ្លាប់យកឈ្នះ ៣-១ លើ Liverpool
04 May 2022
65 views
Football News
Pep ថា លេង១១នាក់ស្មើគ្នានិងបាល់មួយលើទីលាន គ្មានអ្វីត្រូវខ្លាច Real Madrid ទេ
លោក Pep Guardiola បាននិយាយថា Manchester City ត្រូវលេង២ប្រកួតដ៏មានសារសំខាន់ដើម្បីយកឈ្នះ Real Madrid ឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Champions League។ Man City ក្រុមកំពូលតារាង Premier League ត្រូវស្វាគមន៍ Real Madrid ក្រុមកំពូលតារាង La Liga នៅរាត្រីនេះជើងទីមួយក្នុងផ្ទះខ្លួនឯងនៃពានរង្វាន់ UCL។ Real Madrid គឺជាក្រុមជោគជ័យបំផុតនៅ Champions League ធ្លាប់ឈ្នះ១៣ដង ខណៈក្រុមលោក Guardiola បានឡើងមកវគ្គផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់នេះបានតែម្ដងគត់កាលពីរដូវកាលមុនចាញ់ Chelsea ១-០។ លោក Pep Guardiola បាននិយាយថា៖“វាមិនសំខាន់អ្វីទេក្នុងការនិយាយតើ Real Madrid ល្អបែបណា។ ប្រសិនបើពួកយើងត្រូវប្រកួតជាមួយប្រវត្តិសាស្ត្ររបស់ពួកគេ ពួកយើងមិនមានឱកាសនោះទេ។ ប្រវត្តិសាស្ត្រគឺនៅទីនេះ ពួកយើងមិនអាចប្ដូរវាបានទេ។ ប៉ុន្តែវាគឺជាការលេង១១ទល់នឹង១១ ជាមួយបាល់មួយបម្លាស់ទី។ ពួកយើងនឹងព្យាយាមធ្វើជាខ្លួនយើង លេងឲ្យល្អ។ ពួកយើងត្រូវលេង២ប្រកួតដ៏សំខាន់ដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រ”៕
27 Apr 2022
40 views
Football News
លោក Klopp និយាយថាកីឡាករ Divock Origi គឺជាវីរបុរសរបស់ក្លិបហង្សក្រហម
អ្នកចាត់ការទូទៅក្លិប Liverpool លោក Jurgen Klopp បានសរសើរថាកូនក្រុមរបស់លោក គឺ កីឡាករ Divock Origi គឺជាវីរបុរសរបស់ក្លិបហង្សក្រហម ទាំងក្នុងនិងក្រៅទីលាន។ ជាការពិតណាស់ Origi ជាកីឡាករនាំសំណាងរបស់ Liverpool ចាប់តាំងពីគេជាអ្នកស៊ុតយកឈ្នះក្រុម Barca នៅចុងម៉ោង កាលពីកំឡុងការប្រកួត UCL ឆ្នាំ ២០១៩ មកម្ល៉េះ។ យ៉ាងណាមិញ Origi បច្ចុប្បន្ននេះនៅតែធ្វើឲ្យលោក Klopp ពេញចិត្ត ដោយគេនៅតែរកឱកាសបញ្ចប់បានជារឿយៗ គ្រប់ពេលគេបង្ហាញខ្លួននៅលើទីលាន ជាពិសេសដូចជាការស៊ុតបញ្ចូលទីទៅលើក្រុម Everton នៅនាទី ទី៨៥ ដើម្បីរក្សាជ័យជម្នះ កាលពីយប់មិញនេះឯង។ លោក Klopp បាននិយាយថា៖ “Origi ជាវីរបុរសរបស់ Liverpool ទាំងក្នុង និង ក្រៅទីលាន។ គេពិតជាអស្ចារ្យណាស់ គេពិតជាស័ក្តិសមជាខ្សែប្រយុទ្ធលំដាប់ពិភពលោកមែន ហើយគេជាអ្នកបញ្ចប់ទីដ៏ពូកែបំផុតទៀត នៅក្នុងក្រុម”៕
26 Apr 2022
64 views
Football News
Klopp និយាយថា Pep ជាគ្រូដ៏ឆ្នើមជាងគេនៅលើលោក
លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយទៅកាន់សារព័ត៌មាន Sky Sports នៅក្នុងថ្ងៃនេះថា លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City ជាគ្រូដ៏ឆ្នើមជាងគេលើលោក។ លោក Klopp បាននិយាយថា៖” Pep ជាគ្រូដ៏ឆ្នើមជាងគេនៅលើលោក។ ខ្ញុំគិតថាយើងទាំងអស់គ្នាប្រាកដជាឯកភាពលើចំណុចនេះ ប៉ុន្តែវាអាចជាភាពចៃដន្យអីមិនដឹងដែលលោកដូចជាមិនជោគជ័យនៅប្រកួតពាន UCL។ ប៉ុន្តែម៉េចក៏ដោយបើនរណាមិនទុកចិត្តសមត្ថភាពរបស់គេ ខ្ញុំមិនដឹងនិយាយថាម៉េចទេ “។ លោក Klopp ក៏បានរៀបរាប់ពីការប្រកួតប្រជែងរវាង Liverpool និង Man City ក្នុងកំឡុង៥ឆ្នាំចុងក្រោយនេះផងដែរដោយថា នេះរឿងដ៏ល្អ និងអស្ចារ្យដែលតែងតែមានការប្រកួតប្រជែងស្វិតស្វែងខ្លាំងរវាងក្រុមទាំងពីរ ដោយសារអញ្ចឹងលោកយល់បានឲ្យជួយក្លឹបលោកកាន់តែវិវត្តន៍រីកចម្រើនទៅមុខផងដែរ។ Pep បានដឹកនាំ Man City តាំងពីឆ្នាំ២០១៦មក ឈ្នះពាន PL ក្នុងរយៈពេល ៣រដូវកាលជាប់គ្នាចុងក្រោយ និងជួយឲ្យឈ្នះពាន League Cup ៤រដូវកាលចុងក្រោយជាប់គ្នាផងដែរ ព្រមទាំងឈ្នះពាន FA Cup ១ដង
09 Apr 2022
61 views
Football News
Ozil ហ៊ានទាយពាន Premier League ឆ្នាំនេះមិនបានទៅ Liverpool ឡើយ
ខ្សែបម្រើប្រយុទ្ធ Mesut Ozil ជឿជាក់ថា Liverpool នឹងមិនអាចឈ្នះពាន Premier League បានឡើយនៅរដូវកាលនេះ ហើយ Manchester City នឹងការពារជើងឯកបានសម្រេច។ Liverpool គម្លាតក្រោម Man City តែមួយពិន្ទុប៉ុណ្ណោះក្នុងការប្រជែងគ្នានៅពាន Premier League។ ហើយពួកគេនឹងត្រូវប្រឈមមុខជាមួយក្រុមលោក Pep Guardiola ប្រកួតផ្សេងទៀតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន FA Cup។ Liverpool កំពុងសម្លឹងឃើញការឈ្នះពាន៤ក្នុងរដូវកាលនេះ ក្រោយឈ្នះពាន League Cup កាលពីខែមុន និងឡើងវគ្គ៨ក្រុមចុងក្រោយ UCL។ យ៉ាណាមិញ ក្នុងសារលើបណ្ដាញសង្គមមួយរបស់ Ozil បានជ្រើសរើសក្រុមដែលនឹងឈ្នះ Premier League, Champions League និង World Cup។ សម្រាប់ពានលីគកំពូលអង់គ្លេសរដូវកាលនេះ អតីតជម្រើសជាតិអាល្លឺម៉ង់ជឿជាក់ Man City នឹងអាចការពារតំណែងជើងឯកបាន។ តែសម្រាប់ជើងឯង UCL គេគិតថា លោក Klopp
24 Mar 2022
87 views
Football News
Tuchel ចង់ឲ្យ Chelsea ក្លាយជាក្រុមដែលគ្រប់គ្នាចង់គេចនៅវគ្គ៨ក្រុមចុងក្រោយ
អ្នកចាត់ការ Thomas Tuchel ចង់ឲ្យ Chelsea ក្លាយជាក្រុមដែលគ្រប់គ្នាមិនចង់ជួបនៅពានរង្វាន់ Champions League វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីពួកគេយកឈ្នះ Lille កាលពីយប់មិញ។ ក្នុងការប្រកួតជើងទីពីរនេះ Lille ជាអ្នកបើកឆាកនាំមុខមុនដោយកីឡាករ Burak Yilmaz ដោយបាល់ប៉េណាល់ទី។ ប៉ុន្តែនាទីបន្តបន្ទាប់ Chelsea ក៏បានវាយបកវិញរកបាន ២គ្រាប់ផ្ទួនៗសម្រេចទីដោយកីឡាករ Christian Pulisic និង Cesar Azpilicueta។ បូកទាំងការឈ្នះ ២-០ កាលពីជើងទីមួយ ដូច្នេះសរុបទាំងពីរជើង Chelsea ឈ្នះ ៤ ទល់នឹង ១ បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ UCL។ ការចាប់ឆ្នោតវគ្គ ៨ក្រុមនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រស្អែកនេះ ហើយលោក Tuchel ចង់ឲ្យ Chelsea ក្លាយជាក្រុមគេមិនចង់ជួប។ លោក Thomas Tuchel និយាយថា៖ “ខ្ញុំចង់ពួកយើងក្លាយជាក្រុមដែលគ្មាននរណាចង់លេងជាមួយ។ នោះជាតួនាទីដែលយើងឃើញខ្លួនឯក្នុងវគ្គ ៨ក្រុមចុងក្រោយនេះ។ នេះជាជំហានធំមួយដែលត្រូវធ្វើម្ដងហើយម្ដងទៀត។ នេះជាហេតុផលពួកយើងត្រូវប្រជែងយក Top
18 Mar 2022
86 views
Football News
Ten Hag បដិសេធរឿងរៀនភាសាអង់គ្លេស ដើម្បីមកដឹកនាំក្លឹប Man Utd
លោក Erik ten Hag គ្រូបង្គោលក្លឹប Ajax ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយកន្លងមកថា លោកកំពុងខិតខំរៀនភាសាអង់គ្លេសដើម្បីត្រៀមទៅដឹកនាំក្លឹប Manchester United នៅរដូវកាលក្ដៅខាងមុខ ព្រោះថាលោកមានឱកាសច្រើនទៅដឹកនាំនៅទីនោះ ដោយសារតែលោកជាបេក្ខជនឈានមុខក្លឹបចង់បាន។ យ៉ាងណា លោក Ten Hag បានឆ្លើយតបបញ្ហាទាំងនេះទៅកាន់សារព័ត៌មាន BT Sports មុនប្រកួតចាញ់នឹង ក្លឹប Benfica ក្នុងលិទ្ធផល ១ ទល់នឹង ០ ក្របខ័ណ្ឌ UEFA Champions League ជើងទី២ កាលពីថ្ងៃអង្គារ ម្សិលមិញនេះថា៖” ព័ត៌មានទាំងនេះគឺមិនពិត យើងក៏ប្រើប្រាស់និយាយជាភាសាអង់គ្លេសនៅក្លឹបយើងនេះដែរ ព្រោះតែនៅហុល្លង់នេះគឺមានកីឡាករបរទេសច្រើន ហើយពួកគេសុទ្ធនិយាយភាសាអង់គ្លេស “។ ទាក់ទងនឹងព័ត៌មានដែលលោកត្រៀមខ្លួនផ្លាស់ទៅក្លឹបផ្សេង ដែលអាចជា Man Utd លោកក៏បានច្រានចោលផងដែរ ដោយថានៅខណៈនេះលោកខិតខំប្រឹងប្រែងដឹកនាំ Ajax អត់បានចាប់អារម្មណ៍គិតគូរនឹងរឿងហ្នឹងនោះទេ។ Ajax បានធ្លាក់ចេញពីប្រកួត UCL ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីប្រកួតចាញ់ Benfica ២-៣ ក្នុងប្រកួតទាំងពីរជើងកន្លងទៅនេះ៕
17 Mar 2022
71 views
Football News
Ronaldo ចេញសារបណ្ដុះកម្លាំងចិត្តក្រុម Man Utd ឲ្យបន្តក្ដីស្រមៃដណ្ដើមយកពាន UCL
ខ្សែប្រយុទ្ធ Cristiano Ronaldo បានចេញសារមួយនៅក្នុងថ្ងៃនេះ ក្នុងន័យបណ្ដុះទឹកចិត្ត និងកម្លាំងចិត្តក្រុម Manchester United របស់ខ្លួនឲ្យបន្តខិតខំ ដើម្បីបន្តក្ដីស្រមៃដណ្ដើមយកពាន UEFA Champions League។ Ronaldo បានសរសេរថា៖” នៅថ្ងៃស្អែក (ម៉ោងកម្ពុជា) ជាថ្ងៃមួយដែលយើងបានរង់ចាំ។ នៅក្នុងឱកាសមួយនេះនឹងបង្ហាញពិភពលោកឲ្យឃើញពីមូលហេតុដែលបង្ហាញឲ្យឃើញម៉េចបានជាទីលាន Old Trafford ត្រូវបានគេស្គាល់ថាជាទីលាននៃក្ដីស្រមៃ។ យើងនឹងបង្កើតទស្សនីយភាពដ៏អស្ចារ្យដូចអ្វីដែលយើងបានឃើញដូចពេលប្រកួតចុងក្រោយនៅទឹកដីយើងលើកមុននេះអញ្ចឹង។ យើងបន្តក្ដីស្រមៃដណ្ដើមយកពាន UCL តទៀត។ យើងជា Man Utd យើងនឹងធ្វើវាឲ្យបានទាំងអស់គ្នា។ តោះយើងទៅ បិសាចក្រហម “។ នៅក្នុងការប្រកួត UCL ជើងទី២ តទល់នឹង Atletico Madrid ថ្ងៃស្អែកនេះ Rangnick ជឿជាក់ Ronaldo នឹងបង្ហាញទម្រង់លេងល្អដូចកាលពីប្រកួតនឹង Spurs កន្លងទៅនេះដែលអាចរកបាន ៣គ្រាប់។ កាលពីប្រកួតជើងទី១ នៃការប្រកួតខាងលើ Man Utd និង Atletico បានត្រឹមលទ្ធផល ១
16 Mar 2022
90 views
Football News
ឪពុក Messi ទាក់ទង Barca ពិភាក្សារឿងកូនប្រុសត្រលប់ទៅកាន់ Camp Nou វិញ
លោក Jorge Messi បានទាក់ទងទៅកាន់ក្លឹប Barcelona ដើម្បីពិភាក្សារឿងនាំយក ខ្សែប្រយុទ្ធ Lionel Messi ផ្លាស់ពីក្លឹប Paris Saint Germain ត្រលប់ទៅលេងនៅក្លឹបអេស្ប៉ាញនេះវិញ នៅពេលអនាគត អាចជារដូវកាលខាងមុខ។ នេះបើយោងតាមប្រភពជាច្រើនចុះផ្សាយនៅសារព័ត៌មាន Fotmob ។ បើតាមប្រភពខាងលើ Messi ហាក់បីដូចជាមិនសប្បាយចិត្តនៅលេងនៅបារាំងនោះ ក្រោយចាកចេញពីក្លឹប Barcelona មកកាន់ PSG ទាំងបង្ខំចិត្តព្រោះតែខាងក្លឹបអត់មានលទ្ធភាពអាចបន្តកុងត្រាថ្មីបាន អញ្ចឹងហើយខ្សែប្រយុទ្ធនេះបានធ្លាក់ទម្រង់លេង មិនសូវជាខ្វាយខ្វល់នៅពេលមក PSG នេះ ហើយក៏ត្រូវបានអ្នកគាំទ្ររិះគន់ផងដែរ ជាពិសេសគឺនៅប្រកួត UCL ចាញ់ Real Madrid ៣-១ ថ្មីៗនេះ។ ទាំង Messi ផ្ទាល់ក៏ដូចជាក្រុមគ្រួសារសុទ្ធតែហាក់បីដូចជាមិនសប្បាយចិត្តនឹងនៅប្រទេសបារាំងនេះ អញ្ចឹងគេក៏សម្រេចចិត្តចង់ត្រលប់ទៅកាន់ Barca ។ បើតាមប្រភពដដែលនេះអញ្ចឹងបានលោក Jorge ឪពុករបស់ Messi បានទាក់ទងពិភាក្សានឹង Barca រឿង Messi ត្រលប់ទៅវិញ តែយ៉ាងណា
15 Mar 2022
76 views
Football News
Benzema៖ Champions League គឺស្ថិតក្នុង DNA របស់ពួកយើង
ប្រធានក្រុម Karim Benzema បានដើរតួនាទីយ៉ាងសំខាន់ធ្វើបាន Hat-Trick ជួយ Real Madrid វាយបកឈ្នះ PSG នៅជើងទីពីរពានរង្វាន់ UCL លទ្ធផល ៣ ទល់នឹង ១។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានចំណាយពេលត្រឹមតែ ១៧នាទីប៉ុណ្ណោះសម្រាប់ការរកបាន៣គ្រាប់ក្នុងកីឡដ្ឋាន Bernabeu។ ដូច្នេះសរុបទាំងពីរជើង Madrid បានយកឈ្នះ PSG លិទ្ធផល ៣ ទល់នឹង ២ បន្តដំណើរទៅកាន់វគ្គ៨ក្រុមចុងក្រោយជាមួយ Man City, Liverpool, Bayern Munich។ ក្រោយពីបញ្ចប់ការប្រកួតខ្សែប្រយុទ្ធទាត់ច្បាស់ខាងលើបាននិយាយថា៖ “ពានរង្វាន់ Champions League គឺស្ថិតក្នុង DNA របស់ពួកយើង( Real Madrid)។ ពួកយើងឈ្នះព្រោះតែកម្លាំងផ្លូវចិត្តរបស់ពួកយើង”។ ការនិយាយបែបនេះដោយសារតែ Real Madrid ជាក្រុមជោគជ័យបំផុតក្នុងពានរង្វាន់ UCL ពោលឈ្នះដល់ទៅ១៣សម័យឯណោះ។ ៣គ្រាប់បន្ថែមរបស់ Benzema ក៏បានធ្វើឲ្យគេក្លាយជាអ្នកទាត់បញ្ចូលទីច្រើនជាងគេលំដាប់ទី ៣ នៅ Real
11 Mar 2022
101 views
Football News
Neymar ចង់បង្កើតប្រវត្តិសាស្ត្រឲ្យ PSG លើកពាន UCL ក្នុងទីក្រុងប៉ារីស
ការត្រលប់មកលេងនៅកីឡដ្ឋាន Bernabeu នឹងក្លាយជារឿងពិសេសសម្រាប់ Neymar និងមិត្តរួមក្រុម Lionel Messi។ Real Madrid រាត្រីនេះនឹងត្រូវស្វាគមន៍ក្រុមអ្នកមានរបស់បារាំង Paris Saint Germain សម្រាប់ជើងទីពីរពានរង្វាន់ Champions League ខណៈជើងទីមួយពួកគេចាញ់ ១-០។ Neymar និង Messi ត្រូវបានគេសង្ឃឹមខ្ពស់អាចបង្ហាញវត្តមានក្នុងប្រកួតនេះ។ មុនការប្រកួតមកដល់ Neymar ក៏បាននិយាយពីអារម្មណ៍របស់ខ្លួនសម្រាប់ការវិលត្រលប់មកលេងនៅកីឡដ្ឋាន Bernabeu ម្ដងទៀត។ “វាគឺជាការប្រកួតពិសេសមួយសម្រាប់ខ្ញុំនិង Messi។ ខ្ញុំមានអនុស្សាវរីយ៍ច្រើន។ ខ្ញុំតែងតែលេងនៅទីនេះ រកគ្រាប់បាល់និង Assist”។ កីឡាករសញ្ជាតិប្រេស៊ីលវ័យ៣០ឆ្នាំបានបន្ថែមទៀតថា គេរីករាយជាមួយមហិច្ឆតាដើម្បីបង្កើតប្រវត្តិសាស្ត្រ និងនាំ PSG ទៅរកអ្វីដែលចង់បាន។ វគ្គផ្ដាច់ព្រ័ត្រ UCL គឺលេងនៅទីក្រុងប៉ារីស ហើយសម្រាប់ PSG តែម្ដង។ PSG បានធ្វើការលើរឿងនេះជាយូរមកហើយ។ នេះជាជំហានមួយទៀតដែលត្រូវធ្វើ៕
10 Mar 2022
56 views
Football News
ក្លឹប LA Galaxy ដែលនៅក្របខ័ណ្ឌ MLS ចាប់អារម្មណ៍ចង់បាន Ramos ពី PSG
ខ្សែការពារ Sergio Ramos ត្រូវបានក្លឹប LA Galaxy ដែលជាក្លឹបមួយនៅ MLS មានបំណងចង់បានកីឡាកររូបនេះពីក្លឹប Paris Saint Germain ។ នេះបើយោងតាមការចុះផ្សាយរបស់ Footmercato ។ នៅក្នុងរដូវកាលឆ្នាំ២០២១/២២ កីឡាករ Ramos ទើបផ្លាស់ពីក្លឹប Real Madrid មកកាន់ក្លឹប Paris Saint Germain ប៉ុន្តែមិនសូវចូលលេងនោះទេ ដោយសារតែរបួសជាបន្តបន្ទាប់ ដោយមកទល់នឹងពេលនេះទើបចូលលេងបាន៥ប្រកួត និងរកបាន១គ្រាប់។ ដោយមើលឃើញស្ថានភាពបែបនេះ ក្លឹប MLS ខាងលើចង់បានខ្សែការពាររូបនេះ ប៉ុន្តែចង់បានក្នុងលក្ខខ័ណ្ឌ Free Transfer ដែលមានន័យថាយកមកដោយមិនចំណាយលើតម្លៃខ្លួននិងក្លឹបរបស់កីឡាកររូបនេះឡើយ ព្រោះក្លឹបនេះរំពឹងឲ្យស្ថានភាពរបួសបន្តញឹកញាប់ទៀត កុងត្រារវាង Ramos និង PSG នឹងត្រូវបញ្ចប់មុនកាលកំណត់។ យ៉ាងណាចំពោះស្ថានភាព Ramos បច្ចុប្បន្នគឺនឹងជាសះស្បើយពីរបួសនៅថ្ងៃស្អែកនេះ និងរំពឹងថានឹងចូលលេងក្នុងប្រកួតតទល់នឹង Real Madrid ក្នុងប្រកួត UCL ជើងទី២ នៅថ្ងៃទី១០ ខែមីនា
02 Mar 2022
116 views
Football News
លោក Pochettino បានបដិសេធសំណើរបស់ក្លិប Man United ចង់កនាំReal Madrid វិញ
អ្នកដឹកនាំក្រុម Paris Saint Germain លោក Mauricio Pochettino បានបដិសេធសំណើរបស់ក្លិប Manchester United ហើយចង់ទៅដឹកនាំនៅ Real Madrid វិញ។ ជាការពិតណាស់ លោក Pochettino ត្រូវបានគេសន្និដ្ឋានថា អាចនឹងចាកចេញពី PSG នៅពេលចប់រដូវកាលនេះហើយ លើសពីនេះផងដែរ មានរបាយការណ៍ជាច្រើន បានចុះផ្សាយថា Man Utd កំពុងតាមបញ្ចុះបញ្ចូលលោក Pochettino ខ្លាំង ដើម្បីឲ្យលោកមកជំនួស លោក Rangnick។ បើយោងទៅតាមសារកាសែត Sport បានចុះផ្សាយថា លោក Pochettino បានបដិសេធសំណើរបស់ Man Utd ហើយ ព្រោះលោកមានបំណងចង់ទៅដឹកនាំ Real Madrid ជាង។ ស្របពេលដែលលោក Florentino Perez កំពុងគិតគូរចង់បណ្តេញលោក Carlo Ancelotti ចេញ បន្ទាប់ពីចាញ់ PSG នៅ
28 Feb 2022
83 views
Football News
UEFA អាចនឹងគិតគូរប្ដូរកន្លែងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ ចេញពីរុស្ស៊ី
UEFA ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា អាចនឹងគិតគូរពិចារណាប្ដូរកន្លែងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ខាងមុខ ចេញពីទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ដោយសារបញ្ហាវិបត្តិតានតឹងរវាងប្រទេសរុស្ស៊ី នឹងប្រទេសអ៊ុយក្រែនកើនឡើងគួរឲ្យព្រួយបារម្ភ។ នៅក្នុងថ្ងៃនេះ UEFA ផ្ទាល់បានចេញសេចក្ដីប្រកាសថា នៅខណៈនេះមិនមានផែនការប្ដូរកន្លែងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រនៅឡើយទេ តែស្ថាប័ននេះនឹងបន្តតាមដានឃ្លាំមើលស្ថានការណ៍វិបត្តិតានតឹងរវាងប្រទេសទាំងពីរនេះទៀត។ យ៉ាងណាការសម្រេចរបស់ UEFA នេះត្រូវបានមតិស្ថាប័នពីបណ្ដាប្រទេសផ្សេងៗដាក់សម្ពាធឲ្យប្ដូរកន្លែងប្រកួតខាងលើចេញភ្លាម ដោយនៅក្នុងនោះក៏មានអតីតរដ្ឋមន្ត្រីកីឡារបស់ប្រទេសអង់គ្លេស ក៏ទទូចឲ្យប្ដូរកន្លែងប្រកួតចេញពីប្រទេសរុស្ស៊ីនេះភ្លាមៗផងដែរ។ ដោយសារបញ្ហាវិបត្តិតានតឹងរវាងប្រទេសរុស្ស៊ី នឹងប្រទេសអ៊ុយក្រែននៅតែកើនឡើង ក៏ដូចជាការដាក់សម្ពាធពីមហាជនតូចធំពីប្រទេសជាច្រើន UEFA អាចនឹងពិចារណាក្នុងការប្ដូរកន្លែងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រនេះ។ សូមរំលឹកផងដែរថា ការប្រកួត UCL វគ្គផ្ដាច់ព្រ័ត្រធ្វើឡើងនៅប្រទេសព័រទុយហ្គាល់ ២ឆ្នាំជាប់គ្នាហើយគឺឆ្នាំ២០២០ និង២០២១ ដោយសារតែប្រទេសនេះមានលក្ខណៈងាយស្រួលដល់ UEFA រៀបចំការប្រកួតនេះក្នុងកំឡុងពេលកូវីដ-១៩នេះ៕
23 Feb 2022
89 views
Football News
Arnold បានលើកឡើងជុំវិញការមិនដែលឈ្នះពាន UCL សោះរបស់ក្រុមគូប្រជែង Man City
ខ្សែការពារស្លាបស្តាំកីឡាករ Trent Alexander Arnold បានលើកឡើងជុំវិញការមិនដែលឈ្នះពាន Champions League សោះរបស់ក្រុមគូប្រជែង Manchester City ខណៈ Liverpool ធ្លាប់មានប្រវត្តិលើកពានកម្រិតកំពូលរបស់ អឺរ៉ុប មួយនេះដល់ទៅ ៦ សម័យឯណោះ។ ជាការពិតណាស់ Liverpool គឺជាក្រុមមួយដែលជោគជ័យខ្លាំងទាំងនៅ Premier League និង Champions League ចំណែក Man City វិញនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយពួកគេហាក់ជោគជ័យខ្លាំងមែនទែនជាមួយបាល់ទាត់លីគកំពូល អង់គ្លេស ប៉ុន្តែផ្ទុយមកវិញសម្រាប់ពាន UCL ពួកគេមិនទាន់បានស្គាល់រស់ជាតិសូម្បីម្តង ដោយរដូវកាលមុនពួកគេមានឱកាសបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដែរ ប៉ុន្តែត្រូវបរាជ័យក្រោមថ្វីជើងក្រុម Chelsea។ ទាក់ទងការមិនដែលឈ្នះពាន UCL សោះរបស់ Man City ខ្សែការពារឆ្នើម Arnold របស់ Liverpool បានលើកឡើងយ៉ាងដូច្នេះថា៖ “ខ្ញុំមិនចង់បើកកកាយរឿងមួយចំនួនឡើយប៉ុន្តែអ្នកមើល Man City ពួកគេគឺជាក្រុមដ៏អស្ចារ្យមួយ ហើយពួកគេមិនដែលបានឈ្នះពាន Champions League ទាល់តែសោះ… ចំណែកពួកយើងធ្លាប់បានឈ្នះទាំង
18 Feb 2022
67 views
Football News
លោក Pirlo និយាយថាការប្រកួតគ្គផ្តាច់ព្រ័ត្រ UCL ជាមួយ Barca ពិបាកបំផុតសម្រាប់លោក
អតីតវីរបុរសរបស់ក្រុម Juventus និង ជម្រើសជាតិអ៊ីតាលីលោក Andrea Pirlo បានសារភាពត្រង់ៗថា ក្នុងចំណោមការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលលោកធ្លាប់លេងកន្លងមក មានតែការប្រកួតដែលលោកលេងឱ្យ Juventus ទល់នឹង Barcelona វគ្គផ្តាច់ព្រ័ត្រពាន Champions League ឆ្នាំ ២០១៥ ទេ ដែលធ្វើឱ្យលោកពិបាកបំផុតនៅក្នុងអាជីពរបស់លោក។ ជាការពិតណាស់ លោក Pirlo គឺជាជើងចាស់ម្នាក់ដែលមានប្រវត្តិជោគជ័យមែនទែនជាមួយបាល់ទាត់ទ្វីប អឺរ៉ុប ទាំងនៅក្លិប និងជម្រើសជាតិ តួយ៉ាងលោកធ្លាប់ឈ្នះពាន Champions League ២ សម័យ និង Serie A ចំនួន ២ សម័យជាមួយ AC Milan ហើយលោកធ្លាប់ឈ្នះពាន Serie A ដូចគ្នាចំនួន ៤ សម័យជាមួយ Juventus ចំណែកឆ្នាំ ២០០៦ លោកបានឈ្នះជើងឯក World Cup ជាមួយ អ៊ីតាលី ទៀតផង។ ក្រោយមានគេសួរនាំ
14 Feb 2022
87 views
Football News
លោក Pochettino ថាអវត្តមានរបស់ Benzema ធ្វើឲ្យ PSG មានប្រៀបលើ Real Madrid
លោក Mauricio Pochettino ដែលជាគ្រូបង្វឹករបស់ក្លិប Real Madrid បានកោតសរសើរខ្សែប្រយុទ្ធ Karim Benzema និងបាននិយាយទៀតថា បើសិន Benzema ត្រូវអវត្តមានក្នុងការប្រកួត UCL វគ្គ១៦ក្រុមទល់នឹងក្រុមលោកមែន គឺមានន័យថា លទ្ធផលការប្រកួតអាចនឹងផ្លាស់ប្ដូរ គឺ ក្រុមលោកអាចនឹងមានប្រៀបជាង។ PSG ត្រូវជួបប្រកួតជាមួយ Real Madrid នៅថ្ងៃទី១៦ខែកុម្ភៈនេះហើយ ខណៈដែល Benzema នៅមិនទាន់ដឹងថាបានចូលឬយ៉ាងណាឡើយបន្ទាប់ពីបានរងរបួសក្នុងការប្រកួតជាមួយ Elche កាលពីថ្ងៃទី២៣ខែមករាកន្លងទៅ។ លោក Pochettino បានសម្ដែងចំណាប់អារម្មណ៍នៅសន្និសីទមុនការប្រកួតថា៖ “គេជាកីឡាករល្អមួយរូប ជាខ្សែប្រយុទ្ធល្អមួយរូបក្នុងលោក។ គេបានលេងបាល់នៅកម្រិតខ្ពស់នៅប៉ុន្មានឆ្នាំមកនេះ។ គេជាកីឡាករសំខាន់សម្រាប់ក្រុមគេហើយបើសិនជាគេអវត្តមាន វានឹងក្លាយជាការបាត់បង់មួយរបស់ Real Madrid។ ខ្ញុំមិនបាននិយាយថាវានឹងចំណេញដល់ PSG ទេ ព្រោះគូប្រកួតយើងមានកីឡាករល្អៗតែវាអាចនឹងមានការផ្លាស់ប្ដូរក្នុងការប្រកួត”៕
12 Feb 2022
71 views
Football News
Pep ថា Man City មិនមែនជាក្លឹបល្អជាងគេលើលោកទេ ក្លឹបមួយនេះទើបអញ្ចឹងមែន
លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បាននិយាយក្រោយប្រកួតឈ្នះនឹង Brentford នូវលទ្ធផល ២-០ នៅក្នុងថ្ងៃនេះថា ក្លឹបលោកមិនមែនជាក្លឹបល្អជាងគេលើលោកនោះទេ Chelsea ទើបជាក្លឹបដែលល្អជាងគេលើលោក។ លោក Pep បាននិយាយថា៖” Man City យើងមិនមែនជាក្លឹបដែលល្អជាងគេនៅលើពិភពលោកនោះទេ។ ក្លឹបដែលល្អជាងគេនោះគឺជា Chelsea ព្រោះធ្លាប់ឈ្នះពាន Champions League និងពាន River Plate ពីអាមេរិកខាងត្បូង “។ លោកក៏បានបន្តផងដែរថា អ្នកណាល្អជាងគេមិនសំខាន់ទេ សំខាន់ក្រុមលោកគឺត្រូវតែខិតខំប្រឹងធ្វើយ៉ាងណាឲ្យល្អទៅមុខនិច្ច ដោយគោលដៅរបស់លោកគឺពេលនេះគឺត្រៀមប្រកួតទៅមុខទៀត ជាជាពិសេសខំឲ្យប្រកួតក្នុង UCL ឲ្យបានជាប់តទៅមុខទៀត និងបន្ទាប់មកគឺ PL។ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២(ម៉ោងកម្ពុជា) ខាងមុខ Man City នឹងប៉ះ Norwich City ក្របខ័ណ្ឌ PL និងនៅថ្ងៃទី១៦ ខែនេះដដែល នឹងប៉ះជាមួយ Sporting Lisbon
11 Feb 2022
98 views