Tag: UCL
Football News
Kylian Mbappe ចង់ឈ្នះ Real Madrid ក្នុងវគ្គ ១៦ក្រុមចុងក្រោយក្របខ័ណ្ឌ UCL
តាមរយៈជ័យជម្នះ Paris Saint-Germain ៥ ទល់នឹង ១ លើ Lille កាលពីយប់មិញ ខ្សែបម្រើប្រយុទ្ធ Kylian Mbappe បាននិយាយពីគោលដៅ និងអនាគតរបស់ខ្លួន។ Mbappe ត្រូវបានចោទសួរអំពីការប្រកួតនៅពេលខាងមុខក្នុងពានរង្វាន់ Champions League វគ្គ១៦ក្រុមចុងក្រោយទល់នឹង Real Madrid ដែលជាក្រុមចង់បានរូបគេ។ “ខ្ញុំកំពុងផ្ដោតលើការយកឈ្នះ Real Madrid ហើយបន្ទាប់ពួកយើងនឹងឃើញថាមានអ្វីកើតឡើយ”។ សម្ដី Mbappe។ កីឡាករវ័យ ២៣ឆ្នាំបានបន្ថែមទៀតថា គេមិនទាន់សម្រេចចិត្តត្រូវផ្លាស់ទៅក្លឹបណានោះនៅឡើយទេ។ ទោះបីលទ្ធផលទល់នឹង Madrid ទៅជាយ៉ាងណាក៏ដោយ គេនៅតែរក្សាតម្លៃនឹងមិននិយាយជាមួយ Real នៅពេលនេះឡើយ។ Paris Saint-Germain នឹងត្រូវលេងជាមួយ Real Madrid នៅថ្ងៃទី ១៦ ខែ កុម្ភៈខាងមុខ ជើងទីមួយវគ្គ១៦ក្រុមចុងក្រោយ ពាន UCL៕
08 Feb 2022
85 views
Football News
ខ្សែប្រយុទ្ធ Kylian Mbappe នឹងមិនចូលរួមជាមួយ Real Madrid ក្នុងខែមករានេះទេ
ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយទៅកាន់សារព័ត៌មាន CNN នៅក្នុងថ្ងៃនេះថា គេនឹងមិនទៅចូលរួមលេងឲ្យក្លឹប Real Madrid នៅខែមករា ឆ្នាំ២០២២ខាងមុខនេះទេ។ Mbappe បាននិយាយថា៖” អត់ទេ។ ខ្ញុំនឹងមិនទៅចូលរួមលេងឲ្យ Real Madrid នៅខែមករានេះទេ។ នៅខែមករាហ្នឹងមិនអាចទៅរួចទេ ខ្ញុំនៅបន្តនៅ Paris ទៀត។ ខ្ញុំកំពុងនៅ PSG ខ្ញុំពិតជាសប្បាយចិត្តមែនទែន នៅក្លឹបហ្នឹង។ ១០០% ខ្ញុំនឹងបញ្ចប់កុងត្រាជាកីឡាកររបស់ក្លឹបនេះ។ ខ្ញុំនឹងខិតខំគ្រប់យ៉ាង ដើម្បីឲ្យឈ្នះពានទាំងអស់ជាមួយ PSG “។ កីឡាករនេះបន្តថា៖” ចុះបើទៅ Real នៅខែមិថុនា ខាងមុខ? វាមិនទាន់ដល់ពេលត្រូវនិយាយទេ។ អ្វីដែលខ្ញុំចង់បានឥឡូវនេះគឺឈ្នះ Real Madrid ក្នុងប្រកួត UCL ។ PSG យើងត្រៀមរួចរាល់ហើយ ខ្ញុំក៏ត្រៀមហើយដែរ ចំពោះធ្វើអ្វីគ្រប់យ៉ាងឲ្យ PSG “។ គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ Mbappe មិនទាន់បញ្ជាក់ពីអនាគតរបស់គេច្បាស់លាស់នៅឡើយទេ ទាក់ទងនឹងរឿង
30 Dec 2021
134 views
Football News
Xavi ធានាថានឹងឈ្នះគ្រប់ការប្រកួត ហើយយកពាន Europa League
កាលពីយប់មិញនេះក្រុមអ្នកមានបុណ្យ Barcelona បានធ្លាក់ទៅកាន់ Europa League ហើយក្រោយចាញ់ក្រុម Bayern Munich លិទ្ធផល ៣ ទល់នឹង ០ នៅទឹកដីប្រទេសអាល្លឺម៉ង់។ ក្រោយការធ្លាក់ទៅលេងនៅពានលំដាប់ទី២នៃតំបន់អឺរ៉ុបមួយនេះអ្នកចាត់ការ Xavier Hernández ធានាថា នឹងឈ្នះគ្រប់ការប្រកួត ហើយយកពាន Europa League ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញខាងលើបាននិយាយថា៖ “ពាន UCL ក្រុម Barcelona មិនមានសមត្ថភាពប្រកួតប្រជែងទេ។ ខ្ញុំបានប្រាប់ទៅកាន់កីឡាកររបស់ខ្ញុំថា នេះជាការចាប់ផ្ដើមថ្មីមួយ។ វាជាចំណុចដែលត្រូវមើលសាឡើងវិញ។ យើងគ្មានលទ្ធភាពក្នុងពាន UCL ខ្ញុំពិតជាខឹងណាស់ តែវាជាការពិត។ ដោយឡែកសម្រាប់ Europa League វាជាការទទួលខុសត្រូវថ្មីមួយ ដែលក្រុមរបស់យើងត្រូវតែឈ្នះគ្រប់ការប្រកួត ដើម្បីគ្រងជើងឯក”។ Barcelona បានធ្លាក់ចេញពី UEFA Champions League ក្រោយរកបានត្រឹម៧ ពិន្ទុក្នុងពូល E ចាញ់ក្រុម Benfica របស់ព័រទុយហ្គាល់តែមួយពិន្ទុប៉ុណ្ណោះ។ បើគិតមកដល់ពេលនេះ Xavi ដឹកនាំអ្នកមានបុណ្យបានចំនួន
09 Dec 2021
86 views
Football News
Xavi ថា Barca នឹងទៅស៊ី Bayern ដល់ទីក្រុង Munich
Xavi អ្នកចាត់ការរបស់ Barcelona សង្ឃឹមយ៉ាងមុតមាំថា ក្រុមរបស់លោកនឹងអាចរកបានជ័យជម្នះពេលប៉ះ Bayern Munich នៅណាត់ប្រកួតចុងក្រោយ Champions League។ Barca រកបានតែមួយពិន្ទុប៉ុណ្ណោះ ក្នុងការប្រកួតទី 5 វគ្គសន្សំពិន្ទុ UCL ក្រោយប្រកួតស្មើគ្នា 0 ទល់នឹង 0 ជាមួយ Benfica។ នៅប្រកួតចុងក្រោយក្រុមខ្លាំងមកពីអេស្ប៉ាញមួយនេះត្រូវប្រឈមមុខជាមួយក្រុមកំពូលតារាង Bayern និងទាមទារឈ្នះដាច់ខាតដើម្បីធានាកៅអីវគ្គ១៦ក្រុមចុងក្រោយ។ ក្រោយចប់ការប្រកួតជាមួយ Benfica លោក Xavi បាននិយាយថា វាគឺជាការប្រកួតដ៏ល្អ តែប្រសិនបើរកបានតែមួយគ្រាប់វាកាន់តែល្អថែមទៀត។ Barca នៅសល់មួយប្រកួតទៀត ហើយត្រូវតែឈ្នះ។ “ពួកយើងគឺជា Barca ហើយពួកយើងនឹងឈ្នះនៅទីក្រុង Munich និងគ្រប់ទីកន្លែង”។ សម្ដី Xavi។ កាលពីប្រកួតជើងទីមួយក្នុងទឹកដី Camp Nou ក្លឹប Barcelona បានចាញ់ Bayern ដល់ទី 3 ទល់នឹង 1។ បច្ចុប្បន្នពួកគេកំពុងនៅលេខ២ក្នុងពូល គម្លាតពីក្រុមលេខ៣
24 Nov 2021
106 views
Football News
ក្រុមយក្សមកពីហូឡង់ Ajax បន្តកំណត់ត្រាឈ្នះ១០០% នៅក្របខ័ណ្ឌ UCL
Ajax របស់ហុល្លង់បានបន្តកំណត់ត្រាឈ្នះ១០០%នៅ UEFA Champions League ពូល C ក្រោយលត់ក្រុមខ្លាំងរបស់អាល្លឺម៉ង់ Borussia Dortmund ក្នុងលិទ្ធផល ៣ ទល់នឹង ១ ដល់ដីរបស់ Dortmund កាលពីយប់មិញនេះ។ ម្ចាស់ផ្ទះបានបង្កើតការនាំមុខមុនដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់ Marco Reus នៅនាទីទី៣៧ បើទោះខ្សែការពារកណ្ដាលរបស់ខ្លួន Mats Hummels បង្កើតកំហុសហើយត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហមបណ្ដេញចេញពីការប្រកួតនៅនាទីទី ២៩ក៏ដោយ។ ក្រោយពេលចូលដល់វគ្គទី ២ ក្រុមភ្ញៀវដែលមានគ្នា១១នាក់ បានបង្តើតការវាយសម្រុកយ៉ាងខ្លាំងរហូតរកបានគ្រាប់បាល់ ៣គ្រាប់វិញគឺនៅនាទីទី ៧២ ដោយ Dušan Tadić , Sébastien Haller នាទីទី៨៣ និងគ្រាប់ទី៣នាទីទី៩០ ដោយ Davy Klaassen ។ ការឈ្នះទាំង ៤ប្រកួតរបស់ Ajax នៅ UCL បានធ្វើពួកគេមានកំណត់ត្រាឈ្នះ១០០% និងបានឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយហើយ។ សរុបការប៉ះក្រុមអាល្លឺម៉ង់ Borussia
04 Nov 2021
178 views
Football News
Ole ថាការរិះគន់របស់មហាជន ធ្វើឲ្យលោកកាន់តែរឹងមាំ
លោក Ole Gunnar Solskjaer បានអរគុណសម្រាប់ការរិះគន់ ហើយពាក្យទាំងអស់បានជួយឲ្យលោកកាន់តែរឹងមាំជាងមុន។ Ole អ្នកចាត់ការសញ្ជាតិន័រវែសត្រូវបានគេមើលឃើញថាកាន់តែកៀកនឹងការបាត់បង់តំណែង បន្ទាប់ពីចាញ់ Liverpool ដល់ទៅ ៥-០។ ប៉ុន្តែលោកបានបន្ថយសម្ពាធមួយកាំវិញ ក្រោយដឹកនាំ Man United យកឈ្នះដល់ទឹកដីរបស់ Spurs ៣-០ កាលពីចុងសប្ដាហ៍។ និយាយមុនប៉ះ Atalanta ក្នុងពានរង្វាន់ UCL នៅរាត្រីនេះលោក Ole បានលើកឡើងថា ការរិះគន់អាចធ្វើឲ្យយើងអាចក្រោកឈរដោយខ្លួនឯង។ លោកតែងតែរីករាយចំពោះការរិះគន់ទាំងឡាយ ហើយបន្តឲ្យវាមកទៀតចុះ។ អ្នកកាសែត អ្នកវិភាគ អ្នកជំនាញ ទាំងអស់មានការងារខុសគ្នា។ លោកនៅទីនេះមិនមែនដើម្បីប្រឈមមុខនឹងពួកគេនោះទេ។ លោកមិនត្រូវការមានជម្លោះជាមួយនរណាម្នាក់ឡើយ។ Manchester United នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីដើម្បីលេងជាមួយ Atalanta សម្រាប់ការប្រកួតទី៤ ក្នុងវគ្គសន្សំពិន្ទុពានរង្វាន់ Champions League។ United ពេលនេះកំពុងស្ថិតនៅកំពូលតារាងពូល F មាន៦ពិន្ទុ ខណៈ Atalanta នៅលេខ៣មាន៤ពិន្ទុ៕
02 Nov 2021
200 views
Football News
Klopp ព្រមាន Liverpool កុំលេងតាមដានចាស់ប្រយ័ត្នចាញ់ក្រុម AT Madrid
អ្នកចាត់ការ Jurgen Klopp បានព្រមានដល់កីឡាករ Liverpool ថា ពួកគេនឹងត្រូវស៊ីដោយ Atletico Madrid ប្រសិនបើលេងដូចកាលឆ្នាំ២០២០។ AT Madrid នឹងបើកកីឡដ្ឋាន Wanda Metropolitano ស្វាគមន៍ Liverpool ក្នុងការប្រកួត Champions League សម្រាប់ពូល B វគ្គសន្សំពិន្ទុនៅរាត្រីនេះម៉ោង២រំលងអាធ្រាត្រ។ Wanda Metropolitano ជាកន្លែងអនុស្សាវរីយ៍ដ៏ពិសេសសម្រាប់លោក Klopp។ ដោយសារតែលោកធ្លាប់ឈ្នះ UCL នៅទីនោះកាលពីឆ្នាំ២០១៩ ហើយនៅកន្លែងនេះដដែលក៏ធ្លាប់ចាញ់ AT Madrid នៅវគ្គ១៦ក្រុមកាលពីឆ្នាំ២០២០។ Klopp កម្រនាំ Liverpool យកឈ្នះក្រុមពីអេស្ប៉ាញណាស់ អំឡុងពេលការដឹកនាំរបស់លោក៦ឆ្នាំមកនេះ។ លោកចាញ់៤ប្រកួត និងស្មើមួយក្នុងចំណោម៥ប្រកួតទល់នឹងក្រុមមកពីអេស្ប៉ាញ។ មុនការប្រកួតមកដល់លោក Klopp បាននិយាយថា នេះគឺជាសង្គ្រាមបាល់ទាត់។ AT គឺជាក្រុមល្អមួយ ព្រោះតែពួកគេមានកីឡាករល្អៗច្រើន។ បញ្ហាជាមួយ AT Madrid គឺគុណភាពពួកគេមាន និងភាពចង់ឈ្នះដែលពួកគេបង្ហាញ។ លោកមិនបានភ្លេចពីការបរាជ័យកន្លងមកទេ ហើយច្បាស់ណាស់លោក
19 Oct 2021
179 views
Football News
Ole ថា ឲ្យតែមាន Ronaldo លើទីលានឱកាសនៅតែមាន
Cristiano Ronaldo បានរួមចំណែកដ៏សំខាន់រកបានគ្រាប់ចុងក្រោយជួយ Manchester United យកឈ្នះ Villarreal ២-១ ក្នុងការប្រកួត Champions League។ កាលពីយប់មិញគឺជាការលេងលើកទី ១៧៨ ប្រកួតក្នុងកម្មវិធី UCL សម្រាប់ Ronaldo។ ហើយកីឡាករសញ្ជាតិព័រទុយហ្គាល់ក៏រកបានគ្រាប់ចុងម៉ោងបំផុតរបស់ United នៅ Champions League ជួយសង្គ្រោះពិន្ទុដល់ក្រុមផងដែរ។ ជ័យជម្នះបែបនេះ Ole បានសរសើរថា ឲ្យតែមាន Ronaldo សង្ឃឹមនៅតែមាន។ ចប់ការប្រកួត Ole បាននិយាយថា ពេលដែលនេះមាន Cristiano លើទីលាន ឱកាសសម្រាប់ក្រុមនៅតែមាន។ គេល្អនៅមុខទី និងមានឥទ្ធិពលលើគ្រប់គ្នា ទាំងអ្នកគាំទ្រនិងកីឡាករក្នុងក្រុមទាំងមូល។ គេធ្លាប់ធ្វើបានបែបនេះច្រើនដងហើយ។ ចាំទេពេលព័រទុយហ្គាល់ប៉ះអៀរឡង់មួយខែមុន គេទាត់ប៉េណាល់ទីមិនចូល និងប៉ះបាល់បានតិចមែនទែន ប៉ុន្តែនៅចុងម៉ោងគេរកបាន២គ្រាប់។ ជ័យជម្នះនេះបានជួយឲ្យបិសាចក្រហមទទួលបាន៣ពិន្ទុជាលើកដំបូងនៅ UCL រដូវកាលនេះ។ កាលពីប្រកួតទីមួយរបស់ពួកគេបានចាញ់ Young Boys ១-២៕
30 Sep 2021
184 views
Football News
Conte អតីតគ្រូចាស់ចំអក Chelsea ថាមិនចេះប្រើប្រាស់ Lukaku
លោក Antonio Conte អតីតគ្រូរបស់ Inter Milan បាននិយាយថា Chelsea មិនទាន់ចេះប្រើខ្សែប្រយុទ្ធ Romelu Lukaku នៅឡើយទេ។ Lukaku បានត្រឡប់មកចូលរួមជាមួយ Chelsea វិញក្នុងតម្លៃខ្លួនកំណត់ត្រារបស់ក្លឹប៩៨លានផោនក្នុងរដូវក្ដៅនេះ ហើយរកបានដល់ទៅ៤គ្រាប់ក្នុងការបង្ហាញខ្លួនលេង៤ប្រកួតដំបូង។ យ៉ាងណាក្ដីលោក Conte ដែលធ្លាប់ធ្វើការជាមួយ Lukaku នៅ Iner គិតឃើញថា Chelsea គួរតែចេះប្រើកីឡាករឲ្យត្រឹមត្រូវ។ Chelsea បានបរាជ័យក្រោមថ្វីជើង Juventus ១-០ កាលពីយប់មិញក្នុងកម្មវិធី Champions League។ ក្រោយប្រកួតនេះចេះ Conte បាននិយាយពី Lukaku ថា គេនៅតែអាចធ្វើបានល្អជាងអ្វីៗទាំងអស់ជាមួយនឹងបច្ចេកទេសរបស់គេ។ គេកំពុងស្ថិតនៅកម្រិតខ្ពស់ ប៉ុន្តែជាកីឡាករម្នាក់ត្រូវពង្រឹងរហូតដល់ថ្ងៃចូលនិវត្តន៍។ Conte បានបន្ថែមទៀតថា មានខ្សែប្រយុទ្ធដូច Lukaku គឺត្រូវតែចេះប្រើប្រាស់។ លោកក៏មិនដឹងច្បាស់ថា Chelsea ចេះប្រើប្រាស់កីឡាករឬនៅទេ។ ប្រសិនបើតោខៀវអាចស្វែងយល់ពីរបៀបប្រើ Lukaku ពួកគេនឹងក្លាយក្រុមយកឈ្នះនៅ UCL រដូវកាលនេះ៕
30 Sep 2021
209 views
Football News
នោះ! Messi, Neymar និង Mbappe នឹងចូលលេងអោយ PSG ទល់នឹងក្រុម Club Brugge
យោងតាម L’Équipe របស់បារាំង បានបញ្ជាក់ថាក្រុម PSG នឹងដាក់ខ្សែប្រយុទ្ធ Lionel Messi, Neymar និង Kylian Mbappe ឱ្យលេងជាមួយគ្នាហើយក្នុងការប្រកួត UEFA Champions League ទល់ក្រុម Club Brugge ។ តាំងពី Messi មកលេងនៅទឹកដីបារាំងមក រូបគេនៅមិនទាន់បានចាប់ដៃគូជាមួយ Neymar និង Mbappe នោះទេ។ ដោយប្រកួតដំបូងនៅលីគ រូបគេប្ដូរចូលនោះ គឺជំនួស Neymar ទៀត ទើបមិនទាន់បានចាប់ដៃគូប្រយុទ្ធជាមួយគ្នា។ តែសម្រាប់ការប្រកួត UCL នៅយប់ស្អែកទល់ក្រុម Brugge គេសង្ឃឹមថាខ្សែប្រយុទ្ធទាំង៣របស់ក្រុម PSG អាចលេងជម្រើសដំបូងជាមួយគ្នាបានហើយ។ លោក Mauricio Pochettino អ្នកចាត់ការក្រុម PSG ក៏បង្ហាញទំនុកចិត្តថាអតីតកីឡាករ Barcelona នឹងធ្វើបានល្អ លេងដល់កម្រិតកំពូលរបស់ខ្លួនជាមួយក្រុមបារាំងនេះដែរ។ ត្បិតតែប្រកួតដំបូងមិនអាចរកគ្រាប់បាល់បាន ប៉ុន្តែលោកជឿថានាពេលខាងមុខនេះ Messi នឹងជួយក្រុមបានច្រើន សម្រេចកិច្ចការធំមិនខាន៕
14 Sep 2021
394 views
Football News
Messi ថាគោលដៅ និងក្ដីសុបិនមក PSG នេះគឺចង់ឈ្នះពាន UCL ម្ដងទៀត
ខ្សែប្រយុទ្ធ Lionel Messi បានធ្វើការមកបង្ហាញខ្លួនជាផ្លូវការជាមួយក្លឹប Paris Saint Germain នៅថ្ងៃនេះ ហើយនៅពេលរសៀលកន្លងទៅនេះ កីឡាករនេះក៏បានចូលរួមដោយផ្ទាល់ក្នុងសន្និសីទស្វាគមន៍ខ្លួនជាផ្លូវការមកក្លឹបបារាំងនេះផងដែរជាមួយលោក Nasser Al-Khelaifi ។ នៅក្នុងកម្មវិធីខាងលើនេះ Messi បានលើកឡើងត្រង់ៗតែម្ដងថា គោលបំណង និងក្ដីសុបិនខ្លួនមកកាន់ក្លឹប PSG នេះគឺដើម្បីចង់ឈ្នះពាន UEFA Champions League ម្ដងទៀត។ មិនតែប៉ុណ្ណោះខ្សែប្រយុទ្ធឈ្នះពាន Ballon d’Or ៦ដងរូបនេះក៏បានលើកឡើងបន្ថែមផងដែរថា នៅទីក្រុងប៉ារីសនេះហើយជាកន្លែងដ៏ល្អបំផុតក្នុងការទាញយកឱកាសដើម្បីឈ្នះពាននេះម្ដងទៀត។ គួររំលឹកផងដែរថា តាំងពីចាប់អាជីពនៅក្នុងវិស័យបាល់ទាត់ក្រុមឈុតធំមក Messi ធ្លាប់ឈ្នះពាន UCL នេះចំនួន៤ដងរួចមកហើយជាមួយ Barcelona ខណៈឯ PSG វិញមិនទាន់ធ្លាប់ឈ្នះពាននេះទាល់តែសោះ៕
11 Aug 2021
219 views
Football News
Neymar ជាអាវុធសម្ងាត់របស់ PSG ក្នុងការបញ្ចុះបញ្ចូល Sergio Ramos
ខ្សែបម្រើប្រយុទ្ធ Neymar គឺជាមនុស្សដ៏សំខាន់ម្នាក់ក្នុងការបញ្ចុះបញ្ចូលខ្សែការពារ Sergio Ramos ឲ្យមកចូលរួមជាមួយ Paris Saint-Germain។ Neymar និង Ramos ធ្លាប់ជាគូប្រជែងនឹងគ្នា ម្នាក់លេងនៅ Barcelona និងម្នាក់ទៀតលេងនៅ Real Madrid។ ប៉ុន្តែ Ramos ដែលបញ្ចប់ការរួមរស់រយៈពេល១៦ឆ្នាំនៅកីឡដ្ឋាន Bernabeu បានផ្លាស់មកកាន់ទីក្រុងប៉ារីស មានការរួមចំណែករបស់ Neymar ក្នុងការផ្ដល់យោបល់។ មនុស្សសំខាន់៣នាក់ក្នុងក្លឹប PSG រួមមាន ប្រធានក្លឹបលោក Nasser Al-Khelaifi នាយកផ្នែកកីឡាលោក Leonardo និង Neymar ជាតួសំខាន់ដែលបានទៅនិយាយជាមួយ Ramos។ ខ្សែការពារសំបូរបទពិសោធន៍បាននិយាយប្រាប់ L’Equipe ថា៖ “Neymar បានបញ្ចុះបញ្ចូលខ្ញុំឲ្យចុះកុងត្រាជាមួយ PSG។ Al-Khelaifi និង Leonardo សុទ្ធតែបានបញ្ចុះបញ្ចូលខ្ញុំតាមរបៀបផ្សេងៗ”។ Romos បន្ថែមថា ត្បិតធ្លាប់ជាគូប្រជែងនៅ La Liga ជាមួយ Neymar ប៉ុន្តែពួកគេមានទំនាក់ទំនងល្អនឹងគ្នា។
15 Jul 2021
184 views
Football News
De Bruyne ធ្លាប់អន់ចិត្តនឹង Chelsea រឿងមួយ ហើយថាស្អែក UCL ជាពានរបស់ Man City
Kevin De Bruyne បាននិយាយថា គេមិនបានអញ្ជើញឲ្យទៅទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League របស់ Chelsea កាលពីឆ្នាំ២០១២ទេ ត្បិតក្លឹបបានទិញគេបាន៤ខែទៅហើយក្ដី។ កាលពីខែ មករា ឆ្នាំ ២០១២ Chelsea បានទិញ De Bruyne ពីក្លឹប Genk ក្នុងតម្លៃខ្លួន៧លានផោន។ ប៉ុន្តែ Chelsea បានអនុញ្ញាតឲ្យគេបន្តលេងនៅ ក្លឹប Genk រហូតដល់ចប់រដូវកាលសិន មុនមកអង់គ្លេស។ ហើយនៅឆ្នាំ២០១២នោះ Chelsea បានឡើងលេងវគ្គផ្ដាច់ព្រ័ត្រ UCL យកឈ្នះ Bayern Munich ដោយបាល់ប៉ណាល់ទី ប៉ុន្តែ De Bruyne មិនត្រូវបានអញ្ជើញឲ្យទៅទស្សនាការប្រកួតនោះទេ។ សម្រាប់យប់ស្អែកកីឡាករសញ្ជាតិប៊ែលហ្សុិត្រូវជួយ City លេងទល់នឹងក្លឹបចាស់ Chelsea ក្នុងវគ្គផ្ដាច់ព្រ័ត្រ UCL។ មុនការប្រកួតមកដល់ De Bruyne បង្ហាញពីអារម្មណ៍អន់ចិត្តខ្លះដោយបាននិយាយថា គេមិនត្រូវបាន Chelsea ហៅទៅមើលការប្រកួតទេកាល២០១២ ដូច្នេះគេមិនសូវចាំរឿងរ៉ាវដែលក្រុមមួយនេះឈ្នះពានឡើយ។
28 May 2021
254 views
Football News
អាជ្ញាកណ្ដាលធ្លាប់ទាស់សម្ដីជាមួយ Pep នឹងកាត់ក្ដីវគ្គផ្ដាច់ព្រ័ត្ររវាង City និង Chelsea
UEFA បានប្រកាសថា លោក Antonio Miguel Mateu Lahoz នឹងធ្វើជាអាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League រវាង Manchester City ជាមួយ Chelsea។ Lahoz វ័យ៤៤ឆ្នាំសញ្ជាតិអេស្ប៉ាញនឹងកាត់សេចក្ដីការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UCL ជាលើកដំបូង។ លោកបានកាត់សេចក្ដីចំនួន៦ប្រកួតនៅ Champions League នាដូវកាលនេះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍គឺ Lahoz ធ្លាប់ប៉ះពាក្យសម្ដីគ្នាជាមួយលោក Pep Guardiola នៅ UCL កន្លងទៅ។ នៅឆ្នាំ២០១៧ Guardiola ធ្លាប់អន់ចិត្ត ពេលដែលលោក Lahoz ផ្ដល់កាតលឿងឲ្យ Sergio Aguero រឿងធ្វើដួលចង់បានបាល់ប៉េណាល់ទី ក្នុងការប្រកួតជាមួយ Monaco ក្នុងវគ្គ១៦ក្រុមចុងក្រោយ UCL។ រដូវកាលបន្ទាប់ Lahoz បានបណ្ដេញ Guardiola ចេញពីតំបន់ Touchline ឲ្យទៅអង្គុយខាងលើ បន្ទាប់ពីលោកតវ៉ាការបដិសេធគ្រាប់បាល់របស់ Leroy Sane ក្នុងជំនួបជាមួយ
13 May 2021
213 views
Football News
ការប្រកួតជាមួយ Pep គឺជាការប្រកួតកម្រិតខ្ពស់ជាសម្ដីរបស់លោក Thomas Tuchel
លោក Thomas Tuchel គ្រូបង្វឹកក្រុមតោខៀវបាននិយាយនៅមុនការប្រកួតលីកកំពូលអង់គ្លេស English Premier League ជាមួយក្រុម Manchester City ។ អ្នកចាត់សញ្ជាតិអាឡឺម៉ង់ Thomas Tuchel បាននិយាយប្រាប់សារពត៍មាន BBC ថា“ នៅពេលដែលអ្នកលេងជាមួយក្រុមរបស់លោក Pep Guardiola អ្នកនឹងដឹងថាការប្រកួតដ៏ស្វិតស្វាញបំផុតបានកើតឡើងដោយសារតែគាត់គឺជាគ្រូបង្វឹកក្រុមដ៏ឆ្នើមបំផុតនៅអឺរ៉ុប” ។ ទោះយ៉ាងណាដូចនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ដែរយើងត្រូវបិទចន្លោះនោះអស់រយៈពេល ៩០ នាទីហើយពួកយើងនឹងធ្វើដូចគ្នានៅវគ្គផ្តាច់ព្រ័ត្រ UCL ។ ការប្រកួតជាមួយ Pep គឺជាការប្រកួតកម្រិតខ្ពស់ដូច្នេះវាសំខាន់ណាស់ក្នុងការបង្វឹកខ្លួនអ្នកអោយមានទំនុកចិត្តលើក្រុមរបស់អ្នកនិងបង្ហាញពីបាល់ទាត់ល្អបំផុតទៅលើក្រុមគូរភាគី ។
08 May 2021
294 views
Football News
Pep បង្កើតប្រវត្តិសាស្ដ្រ ឱ្យ Man City ឡើង Semi Final នៅ UCL ជាលើកដំបូង
លោក Pep Guardiola បានជួយក្រុម Manchester City ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ជាលើកដំបូងក្រោមការដឹកនាំរបស់លោក បន្ទាប់ពីយកឈ្នះលើក្រុម Dortmund ២-១ នៅយប់មិញ សរុបទាំងពីរជើង ៤-២ ។ សម្រាប់ការប្រកួតនៅយប់មិញនេះ Dortmund ជាអ្នករកគ្រាប់បាល់បានមុនដោយ Jude Bellingham ។ យ៉ាងណាមិញ ក្រុម Man City ក៏ព្យាយាមវាយសម្រុកវិញជាបន្ដបន្ទាប់ រហូតវាយបកបាន២គ្រាប់មកវិញ។ ចប់ការប្រកួតជើងទី២នេះ ក្រុម Man City យកឈ្នះលើក្រុម Dortmund បានក្នុងលទ្ធផល ២-១ ទៀត ដែលសរុបទាំងពីរជើងទៅពួកគេឈ្នះ ៤-២។ នេះជាកំណត់ត្រាមួយរបស់ក្រុម Man City ហើយក្នុងការឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ។ ដោយពួកគេនឹងត្រូវប៉ះជាមួយក្រុម PSG នៅចុងខែមេសាឆ្នាំ២០២១នេះទៀត៕
15 Apr 2021
220 views