Tag: VAR
Football News
Busquets មិនអស់ចិត្តគ្រាប់បាល់ Mbappe ជាបាល់ Offside
ខ្សែបម្រើរបស់អេស្ប៉ាញកីឡាករ Sergio Busquets បានរិះគន់ VAR សម្រាប់ការសម្រេចឲ្យគ្រាប់បាល់របស់ Kylian Mbappe ចូលជួយបារាំងឈ្នះចុងម៉ោងលើកពាន UEFA Nations League។ Mbappe រកបានគ្រាប់នៅកាលៈទេសៈដ៏សំខាន់ បន្ទាប់ពី Theo Hernandez ប៉ះបាល់ឲ្យគេពីក្រោយខ្សែការពាររបស់អេស្ប៉ាញ។ យ៉ាងណាក្ដី គេមើលឃើញថា Mbappe ឈរនៅតំបន់ Offside ច្បាស់ណាស់ មុនពេលទាត់ទម្លុះដៃអ្នកចាំទី Unai Simon។ Busquets ដែលអ្នកពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ខាងលើបាននិយាយថាការសម្រេចចិត្តរបស់ VAR ឲ្យបាល់នោះចូលដូចមិនត្រឹមត្រូវសោះ។ យ៉ាងណា អាជ្ញាកណ្ដាលបានពន្យល់ថា Eric Garcia បានប៉ះបាល់ដោយចេតនា។ ដូច្នេះពួកគេបានចាត់ទុកអ្វីៗទាំងអស់បន្ទាប់ពីការប៉ះនោះជាដំណាក់កាលថ្មីនៃការលេង។ និយាយក្រោយប្រកួត Busquets លើកឡើងថា៖ “អាជ្ញាកណ្ដាលបានប្រាប់ពួកយើងថា Eric Garcia ចង់លេងបាល់នោះ សកម្មភាពនេះហើយដែលបានសម្លាប់ការ Offside។ ប៉ុន្តែគេពិតជាចង់លេងបាល់នោះ ព្រោះតែបាល់នឹងដល់ជើងរបស់ Mbappe ដែលនៅតំបន់ Offside។ វាដូចជាមិនសមសោះ”៕
11 Oct 2021
133 views
Football News
Fan កាំភ្លើងធំមិនអស់ចិត្តបាល់លោតចូលទី តែអាជ្ញាកណ្ដាលអត់ឲ្យក្នុងជំនួបជាមួយ Chelsea
អ្នកគាំទ្ររបស់ Arsenal បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត បន្ទាប់ពីគ្រាប់បាល់របស់ Joe Willock បានឆ្លងខ្សែចូលទីទៅហើយទល់នឹង Chelsea តែអាជ្ញាកណ្ដាលមិនឲ្យ។ Arsenal និង Chelsea បានណាត់គ្នាប្រកួតមិត្តភាព ដើម្បីជាផ្នែកមួយនៃការរៃអង្គាសប្រាក់ជួយដល់សប្បុរសធម៌សុខភាពផ្លូវចិត្តនៅអង់គ្លេស។ បញ្ចប់ការប្រកួតពេញម៉ោងក្រុមកាំភ្លើងធំបានចាញ់ ១-២ ទល់នឹងតោខៀវ។ យ៉ាងណាមិញ ប្រកួតនេះអ្នកគាំទ្រ Arsenal គិតឃើញថាលទ្ធផល ២-២ បានត្រឹមត្រូវ។ អំឡុងពេលលទ្ធផលកំពុងតែ ១-២ Willock របស់កាំភ្លើងធំបានទាត់មួយជើងនាទី៨១បុករបារទី រួចឆ្លងផុតខ្សែ ប៉ុន្តែអាជ្ញាកណ្ដាលមិនឲ្យបាល់នោះចូលឡើយ ដោយសារបាល់លឿនពេកមើលមិនទាន់។ ប្រកួតមិត្តភាពនេះមិនបានប្រើនប្រព័ន្ធជំនួយ VAR ឬ Goal Line ឡើយ ទើបធ្វើឲ្យគ្មានការពិនិត្យឡើងវិញ។ អ្នកគាំទ្រ Arsenal ជាច្រើនបានបង្ហាញអារម្មណ៍មិនរីករាយ ខ្លះថាឲ្យអាជ្ញាកណ្ដាលខ្សែបន្ទាត់គួរសុំទោស Arsenal។ ខ្លះទៀតថា ត្បិតប្រកួតមិត្តភាពមែន ប៉ុន្តែនៅតែមិនអស់ចិត្ត៕
02 Aug 2021
252 views
Football News
អាជ្ញាកណ្ដាលផ្ដល់ប៉េណាល់ទីយប់មិញ ជាអ្នកដែលមិនផ្ដល់បាល់ចូលទីឱ្យ Ronaldo លើកមុន
ក្រុមដាណឺម៉ាកតវ៉ាខ្លាំង ចំពោះអាជ្ញាកណ្ដាលដែលបានផ្ដល់បាល់ប៉េណាល់ទីទៅឱ្យក្រុមអង់គ្លេសកាលពីយប់មិញនេះ ធ្វើឱ្យអង់គ្លេសមានឱកាសឈ្នះក្នុងលទ្ធផល ២-១។ ដោយសូម្បីតែលោក Arsene Wenger អតីតអ្នកចាត់ការក្រុម Arsenal និងបច្ចុប្បន្នកំពុងបម្រើការងារឱ្យ FIFA ក៏មើលឃើញថាបាល់នេះមិនសមឱ្យប៉េណាល់ទីដែរ។ លោកបានដាក់សំនួរទៅកាន់អាជ្ញាកណ្ដាល Danny Makkelie នៅយប់មិញ ហេតុអ្វីមិនទៅមើលអេក្រង់ ត្រួតពិនិត្យ VAR បន្ដិចដើម្បីកាត់សេចក្ដីឱ្យច្បាស់ ព្រោះនេះជាការប្រកួតសំខាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផង។ មួយវិញទៀត ១គ្រាប់ប៉េណាល់ទីនេះក៏ជាគ្រាប់បាល់កាត់សេចក្ដីនៃការប្រកួតផងដែរ។ ស្របពេលឃើញភាពអសកម្មនេះហើយ អ្នកគាំទ្រក៏បានលើកយករឿងលោក Makkelie កាត់សេចក្ដីប្រកួតព័រទុយហ្គាល់ជាមួយសែបផងដែរ។ ដោយកាលនោះ គ្រាប់បាល់របស់ Ronaldo បានចូលទីទៅហើយ ប៉ុន្តែអាជ្ញាកណ្ដាលរូបនេះមិនផ្ដល់ឱ្យទៅវិញ។ ដោយពេលនោះ សំអាងថាមិនមានបច្ចេកវិទ្យា VAR ដើម្បីពិនិត្យ។ ក្រោយពីចប់ការប្រកួតនោះ ក្រុមអាជ្ញាកណ្ដាលក៏ទទួលស្គាល់កំហុស ហើយសុំទោសមកខាងក្រុមព័រទុយហ្គាល់វិញដែរ៕
08 Jul 2021
177 views
Uefa Europa League News
VAR នឹងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងវគ្គខ្វែង Europa League
UEFA បានបញ្ជាក់ថា VAR នឹងត្រូវបានណែនាំឲ្យប្រើប្រាស់នៅក្នុងក្របខ័ណ្ឌ Europa League នៅរដូវកាលនេះចាប់ពីវគ្គខ្វែង
25 Sep 2019
770 views
Premier League News
អាជ្ញាកណ្តាល លើកឡើងថា VAR ផ្តល់ភាពវិជ្ជមានដល់ Premier League រដូវកាលថ្មី
នៅរដូវកាល ២០១៩/២០២០នេះ គឺជាលើកដំបូងហើយ ដែលក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League ត្រូវបានដាក់ប្រព័ន្ធ VAR (Video Assistant Referee) ឲ្យជួយកាត់សេចក្តី ក្នុងការប្រកួតនីមួយៗ។ ហើយក្នុងរយៈពេលនៃការប្រកួត ២សប្តាហ៍មកនេះ គេសង្កេតឃើញថា VAR បានដើរតួនាទី កាត់សេចក្តីយ៉ាងខ្លាំងក្លាបំផុត ដល់ការប្រកួតចំនួន ៥គូ ក្នុងចំណោមការប្រកួតទាំងអស់ ២០គូ នៅ២សប្តាហ៍នេះ។ ត្បិតតែការកាត់សេចក្តីនោះ បានធ្វើឲ្យកីឡាករនៃក្រុមខ្លះ មិនសប្បាយចិត្ត ប៉ុន្តែក្រុមអាជ្ញាកណ្តាលយល់ថា VAR បានដើរតួនាទីធ្វើជាតុលាការដ៏មានសុក្រិតយុត្តិធម៌ សម្រាប់គ្រប់ការប្រកួត ដែលមានភាពចម្រូងចម្រាស់។ De Bruyne ប្រាប់ពីរបៀបដែលកីឡាករ អាចចៀសផុសពីកំហុស VAR បាន ក្រុមអាជ្ញាកណ្តាលនៅ Premier League បានអះអាងថា រយៈពេលនៃការពិនិត្យ VAR ក្នុងការប្រកួត ៥គូដ៏ចម្រូងចម្រាស់ ក្នុងសប្តាហ៍ទី ១ និងសប្តាហ៍ទី ២ គឺជាមធ្យម ប្រើថេរវេលាអស់ ៦២វិនាទី។ ពេលវេលានេះ ត្រូវបានក្រុមអាជ្ញាកណ្តាលយល់ថា វាមិនអាក្រក់
24 Aug 2019
404 views
Uefa Chanpions League News
VAR នឹងដាក់ប្រើនៅវគ្គ 16ក្រុម Champions League និង Europa League
ការសម្រេចនេះធ្វើឡើងនៅការប្រជុំថ្នាក់ដឹកនាំ UEFA ក្នុងថ្ងៃនេះ នៅទីក្រុង Dublin នៅសាធារណរដ្ឋ អៀរឡង់
04 Dec 2018
464 views
Premier League News
Premier League នឹងដាក់ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) នៅរដូវកាលក្រោយ
Premier League បានដាក់សំណើជាផ្លូវការណ៏ទៅឱ្យក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិ FIFA ក្នុងការដាក់ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR)
17 Nov 2018
208 views
Other News
Matic អំពាវនាវឱ្យការប្រើប្រព័ន្ធ VAR ឱ្យលឿនដើម្បីកំុឱ្យខាត់ពេលវេលាលេង
Nemanja Matic របស់ក្លឹប Manchester United បានបញ្ជាក់ថា គាត់ពិតជារីករាយណាស់ដែលបានឃើញអាជ្ញាកណ្តាលប្រើជំនួយការវីឌីអូ (VAR)
19 Feb 2018
349 views