Tag: Vicente Moreno
Football News
ក្រុម Espanyol បានឡើងមកលេង La Liga វិញហើយ
ក្រុមខ្លាំងមួយនៅតំបន់កាតាឡាន់ Espanyol បានឡើងមកលេងពានរង្វាន់ La Liga វិញហើយ ក្រោយពីធ្លាក់ទៅលីកទី ២ កាលពីរដូវកាលមុន ។ ក្រុម Espanyol ទើបតែធ្លាក់ទៅ១០ខែកន្លងទៅនេះទេ ប៉ុន្តែពេលនេះពួកគេធ្វើបានល្អនិងអាចឡើងមកលេងនៅលីគកំពូលបានវិញហើយ ។ ដោយលេងនៅលីគលំដាប់ទី២នេះ ក្រុម Espanyol ពិតជាធ្វើបានល្អណាស់ ឈរនៅលេខ១ មាន៧៨ពិន្ទុឆ្លងកាត់៣៨ប្រកួតកន្លងមក ។ ជាមួយលទ្ធផលនេះបានកក់កៅអីសម្រាប់ឡើងទៅលេងនៅ La Liga វិញហើយ ។ លោក Vicente Moreno ដែលជាគ្រូបង្វឹកដឹកនាំក្រុមខាងលើឡើងមកលេងនៅលីគកំពូលវិញ ក្នុងរដូវកាលដំបូងរបស់លោក ។ នៅរដូវកាលក្រោយ គេសង្ឃឹមថាក្រុមមួយនេះនឹងអាចនាំយកកីឡាករល្អៗមករួមក្រុមបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពបន្ដ ៕
09 May 2021
298 views