Tag: West Ham United
Football News
Pep ថាបើចាញ់ប្រកួតក្រោយទៀតនោះ Liverpool នឹងលើកពានហើយ
អ្នកចាត់ការ Pep Guardiola បានលើកឡើងថា កីឡាករ Manchester City របស់លោកនឹងប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីយកឈ្នះ Liverpool លើកពាន Premier League ក្រោយខាតពិន្ទុក្នុងទឹកដីរបស់ West Ham កាលពីយប់មិញ។ ក្នុងការប្រកួតយប់មិញ ក្រោយ Jarrod Bowen រកបាន២គ្រាប់នាំមុខមុនឲ្យ West Ham នៅវគ្គទីមួយ Man City បានព្យាយាមវាយបកយ៉ាងខ្លាំងវិញនៅវគ្គទីពីររហូតតាមបាន២គ្រាប់វិញ។ គ្រាប់បាល់របស់ Jack Grealish និងការធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករ Vladimir Coufal បានជួយ City តាមស្មើ ២-២។ ក្រុមលោក Pep ទទួលបានប៉េណាល់ទីមួយបាល់ តែខ្សែបម្រើប្រយុទ្ធ Riyad Mahrez ធ្វើមិនបានសម្រេច មិនអាចធានាទទួលបាន៣ពិន្ទុ។ ចប់ការប្រកួត City និង West Ham ទទួលបានម្នាក់មួយពិន្ទុ។ លទ្ធផលនេះធ្វើឲ្យពេលនេះ City និង Liverpool
16 May 2022
20 views
Football News
Carragher ថា City នឹងរបូតពិន្ទុពេលប៉ះ Wolves ឬ West Ham
លោក Jamie Carragher បាននិយាយថា ឱកាសឈ្នះពានសម្រាប់ Liverpool មិនទាន់ចប់នៅឡើយទេ ត្បិតខាតអស់ពីរពិន្ទុពេលប៉ះជាមួយ Spurs កាលពីថ្ងៃសៅរ៍កន្លងទៅ។ Manchester City ពេលនេះកំពុងគម្លាតលើ Liverpool ៣ពិន្ទុ បន្ទាប់ពីពួកគេបានយកឈ្នះ Newcastle ដល់ទៅ៥-០ កាលពីយប់មិញ។ យ៉ាងនេះក្ដី អតីតកីឡាកររបស់ Liverpool លោក Carragher ថា មិនទាន់អស់សង្ឃឹមនៅឡើយទេសម្រាប់ហង្សក្រហម។ Carragher ជឿជាក់ថែមទៀតថា ក្រុមលោក Pep Guardiola នឹងរបូតពិន្ទុវិញសម្រាប់ការប្រកួតដែលនៅសល់ទល់នឹង Wolves ឬ West Ham។ លោក Carragher និយាយថា៖ “វាមិនទាន់ចាញ់ទេ។ ខ្ញុំតែងតែគិតថា ក្រុមទាំងពីរនឹងរបូតពិន្ទុដូចគ្នា។ ខ្ញុំតែងតែមានអារម្មណ៍ថានេះជាការប្រកួតគ្រោះថ្នាក់សម្រាប់ Liverpool ជាមួយរបៀបដែលពួកគេលេង។ Son និង Kane លើប្រព័ន្ធវាយបក បានបង្ហាញច្បាស់នៅក្នុងការប្រកួត”។ អ្នកវិភាគកីឡាករខាងលើបានបន្តថា លោកមិនគិតថា Newcastle ជាបញ្ហាសម្រាប់ City
10 May 2022
26 views
Football News
កីឡាករអ៊ុយក្រែន Yarmolenko នាំ West Ham ឡើងពានអឺរ៉ុបជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨១
ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយក្រែន Andriy Yarmolenko រកបានគ្រាប់បាល់នៅម៉ោងបន្ថែមជួយ West Ham ឈ្នះ Sevilla បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពាន Europa League។ កាលពីជើងទីមួយក្នុងទឹកដីប្រទេសអេស្ប៉ាញ Sevilla បានយកឈ្នះ West Ham ១-០។ សម្រាប់ការប្រកួតនៅជើងទីពីរនេះវិញ ខ្សែបម្រើ Tomas Soucek ជាអ្នករកគ្រាប់នាំមុខឲ្យ West Ham មុនពេល Yarmolenko បន្ថែមគ្រាប់ទីពីរនៅនាទី១១២។ ជ័យជម្នះនេះបានជួយឲ្យ West Ham បានឡើងមកកាន់វគ្គ៨ក្រុមពានក្នុងតំបន់អឺរ៉ុបជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨១។ ក្រុមរហស្សនាមញញួរធំគឺក្រុមមកពីអង់គ្លេសតែមួយគត់បានឡើងមកកាន់វគ្គ៨ក្រុមចុងក្រោយពាន Europa League រដូវកាលនេះ៕
19 Mar 2022
52 views
Football News
លោក David Moyes ជឿជាក់ថា Declan Rice មានតម្លៃដល់ទៅជាង ១០០លានផោន
អ្នកចាត់ការរបស់ក្លឹប West Ham លោក David Moyes ជឿជាក់ថា ខ្សែការពារ Declan Rice ពេលនេះមានតម្លៃដល់ទៅជាង ១០០លានផោន ហើយអនាគតជាប្រធានក្រុមរបស់អង់គ្លេស។ Rice នៅសល់កុងត្រារយៈពេល ២ឆ្នាំទៀតនៅពេលបញ្ចប់រដូវកាលនេះជាមួយ West Ham។ Manchester United ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍លើ Rice ប៉ុន្តែត្រូវប្រជែងជាមួយ Chelsea និង Man City សម្រាប់កីឡាករសញ្ជាតិអង់គ្លេស។ សាកសួរតើ Rice ពេលនេះមានតម្លៃខ្លួនជាង ១០០លានផោនឬអត់? Moyes បានឆ្លើយថា ត្រូវហើយប្រាកដណាស់។ គេគឺជាកីឡាករសំខាន់សម្រាប់ West Ham និងជាមនុស្សដែលក្រុមឲ្យតម្លៃ។ គេគឺជាបុគ្គលល្អ ហើយក្រុមពិតជារីករាយដែលមានរូបគេ។ កីឡាករវ័យ ២៣ឆ្នាំកំពុងជួយ West Ham ឲ្យឈរលេខ៥ក្នុងតារាងពិន្ទុ Premier League និងប្រជែងក្នុងពានរង្វាន់ FA Cup និង Europa League៕
09 Feb 2022
73 views
Football News
Ronaldo នឹងត្រូវកាត់ប្រាក់ពលកម្មបើ Man Utd អត់អាចចូលប្រកួត UCL រដូវកាលក្រោយ
ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងត្រូវកាត់ប្រាក់ពលកម្ម ប្រសិនបើក្លឹប Manchester United មិនអាចចូលរួមប្រកួត UEFA Champions League នៅរដូវកាលក្រោយ។ បើយោងតាមសារព័ត៌មាន The Athletic ។ បើតាមប្រភពខាងលើ ប្រសិនបើចាប់ពីពេលនេះ រហូតដល់ប្រកួត PL នៅរដូវកាលនេះ ក្លឹប Man Utd មិនយក Top 4 ក្នុងប្រកួតក្របខ័ណ្ឌនេះបានទេនោះ Ronaldo នឹងត្រូវកាត់ប្រាក់ពលកម្ម ២៥%។ នៅខណៈនេះ Ronaldo ទទួលបានប្រាក់ពលកម្មជិត ៥២ម៉ឺនដុល្លារ ក្នុង១សប្ដាហ៍ ដូច្នេះបើកាត់ ២៥% នឹងសល់ត្រឹមប្រហែល ៣៩ម៉ឺនដុល្លារក្នុង១សប្ដាហ៍ប៉ុណ្ណោះ។ នៅក្នុងពេលនេះ Man Utd កំពុងឈរលើចំណាត់ថ្នាក់ទី៧ នៃការប្រកួត PL ខណៈក្លឹបជាប់ចំណាត់ថ្នាក់ទី៤ គឺ West Ham មាន ៣៧ពិន្ទុ ខណៈ Man City
23 Jan 2022
76 views
Football News
លោក Rangnick តាមស្មើកំណត់ត្រា ១១៨ឆ្នាំ របស់ក្លិប Man Utd
អ្នកចាត់ការបណ្តោះអាសន្នថ្មីរបស់ក្លិប Manchester United លោក Ralf Rangnick បានតាមស្មើកំណត់ត្រា ១១៨ឆ្នាំ របស់ក្លិប ក្នុងនាមជាអ្នកចាត់ការថ្មីដែលដឹកនាំ ២ប្រកួតដំបូងនៅ ក្នុងលីគ មិនឲ្យគូប្រកួតសុ៊តចូលមួយគ្រាប់សោះ។ ជាការពិតណាស់ លោក Rangnick ជាអ្នកដឹកនាំក្រុម Man Utd ទីពីរ បន្ទាប់ពីលោក Ernest Mangnall ដែលធ្លាប់ដឹកនាំក្រុមពីរប្រកួតដំបូង មិនឲ្យក្រុមរបូតគ្រាប់ ចាប់តាំងពីឆ្នាំ ១៩០៣ មកម្ល៉េះ។ លោក Rangnick ជួយស្រោចស្រង់ Man Utd ឲ្យបានឡើងមកឈរលេខ ៥វិញ មាន ២៧ពិន្ទុស្មើគ្នា ជាមួយនឹងក្រុម West Ham United។ គួរបញ្ចាក់ផងដែរថា លោក Rangnick នឹងបន្តដឹកនាំក្រុម Man Utd ទល់នឹងក្រុម Brentford នៅ ថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ហើយលោករំពឹងថា នឹងដឹកនាំបានជោគជ័យ ១០០ភាគរយ ម្តងទៀត
12 Dec 2021
87 views
Football News
Pep ឈ្នះពានអ្នកចាត់ការឆ្នើមរបស់ PL ជាលើកទី១០
លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បានឈ្នះពានអ្នកចាត់ការឆ្នើមរបស់ Premier League ជាលើកទី១០ ក្រោយលោកបានឈ្នះពាននេះប្រចាំខែវិច្ឆិកា នៅក្នុងថ្ងៃនេះ។ អ្នកចាត់ការរូបនេះបានឈ្នះពានទាំង១០នេះជាមួយ Man City តែម្ដង ដោយនៅឆ្នាំ២០១៧ លោកឈ្នះបាន ៥ដង ដោយនៅក្នុងនោះឈ្នះ៤ដងជាប់គ្នាតែម្ដងពីខែកញ្ញា ដល់តុលា។ បន្តមកទៀត លោក Pep ឈ្នះពាននេះ ២ដងនៅឆ្នាំ២០១៩ និង ៣ដងបន្ថែមទៀតនៅក្នុងឆ្នាំ២០២១នេះ ដោយក្នុងក៏មានការឈ្នះ ២ដងជាប់គ្នាផងដែរគឺពីខែមករា ដល់កុម្ភៈ។ គួរបញ្ជាក់ផងដែរ នៅក្នុងខែវិច្ឆិកា កន្លងទៅនេះ លោក Pep បានដឹកនាំ Man City ឈ្នះទាំង៣ប្រកួតតែម្ដង ដោយឈ្នះ Man United ២-០ ឈ្នះ Everton ៣-០ និងឈ្នះ West Ham United ២-១៕
12 Dec 2021
106 views
Football News
ក្រុម Lyon និង Marseille បានបញ្ឈប់ការប្រកួតភ្លាមៗបន្ទាប់ពី Payet ត្រូវមួយដបទឹកសុទ្ធ
ការប្រកួតកាលពីថ្ងៃអាទិត្យក្នុង Ligue 1 រវាងក្រុម Lyon និង Marseille ត្រូវបានបោះបង់ បន្ទាប់ពី Dimitri Payet ត្រូវបានអ្នកគាំទ្រគប់មួយដបទឹកនៅនាទីទី៥។ ក្រោយហេតុការណ៍កើតឡើង កីឡាករ Marseille ទាំងអស់ត្រូវបាននាំចូលក្នុងដោយអាជ្ញាកណ្ដាល។ ហើយបន្ទាប់ពីរងចាំជាយូរកីឡាកររបស់ Marseille មិនបានត្រឡប់ចូលទីលានវិញឡើយ។ ជិត២ម៉ោងបន្ទាប់ពីការប្រកួតបានបញ្ឈប់ ជាផ្លូវការប្រកួតនេះត្រូវបានបោះបង់។ នេះជាលើកទីពីរហើយដែល Payet ជួបបញ្ហាជាមួយដបទឹកដែលកើតឡើងក្នុងបាល់ទាត់ប្រទេសបារាំង។ ការប្រកួតរបស់ Marseille ជាមួយ Nice កាលពីខែសីហាក៏បានបោះបង់ដូចគ្នា ពេលដែលអតីតកីឡាកររបស់ West Ham បានគប់ដបទឹកទៅអ្នកទស្សនា បង្កឲ្យអ្នកគាំទ្រខឹងរត់ចូលក្នុងទីលាន។ ពេលនោះ Nice ត្រូវដក២ពិន្ទុ ខណៈ Payet ជាប់បម្រាមពីរប្រកួត៕
22 Nov 2021
150 views
Football News
Lingard គ្រោងនឹងចូលជាមួយក្រុម West Ham United ក្នុងខែមករានេះ
ការពិភាក្សាកិច្ចសន្យារបស់ Jesse Lingard ជាមួយ Manchester United ត្រូវបានគេរាយការណ៍ថាបានបរាជ័យ ដោយបញ្ជាក់ថារូបគេនឹងចាកចេញនៅខែមករាខាងមុខនេះ។ អនាគតរបស់ Jesse Lingard ជាមួយ Manchester United ហាក់មិនភ្លឺស្វាងឡើយ។ ការពិភាក្សាកិច្ចសន្យារបស់ Lingard ជាមួយ Man United ទំនងមិនបានសម្រេចនោះទេ។ រដូវកាលនេះ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានបង្ហាញខ្លួនត្រឹមតែ 8 ប្រកួតប៉ុណ្ណោះក្នុងការប្រកួតទាំងអស់ ដោយចាប់ផ្តើមជម្រើសដំបូងបានតែម្តងគត់។ យោងតាមកាសែត The Sun ខ្សែបម្រើរបស់ក្រុម Manchester United កីឡាករ Jesse Lingard នឹងចូលរួមជាមួយក្រុម West Ham United ក្នុងតម្លៃ 10 លានផោនក្នុងខែមករា។ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការលក់កីឡាករវ័យ 28 ឆ្នាំរូបនេះ មុនពេលកិច្ចសន្យារបស់គេត្រូវបានផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ Lingard ស៊ុតបញ្ចូលទីបាន 9 គ្រាប់ និងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4
20 Nov 2021
104 views
Football News
De Bruyne បានធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19
ខ្សែបម្រើ Kevin De Bruyne របស់ Manchester City ត្រូវបានធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19។ អ្នកកាសែត Kristof Terreur អះអាងថា កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានឆ្លងវីរុស COVID-19 នេះភ្លាមៗបន្ទាប់ពីការត្រលប់មកពីក្រុមជម្រើសជាតិ។ កីឡាករវ័យ 30 ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថាបានខកខានការហ្វឹកហាត់លើកដំបូងរបស់គេជាមួយក្លឹបបន្ទាប់ពីសម្រាកពីបាល់ទាត់ជម្រើសជាតិ ហើយឥឡូវនេះនឹងនៅដាច់ដោយឡែករយៈពេល 10 ថ្ងៃ។ ដូច្នេះ De Bruyne នឹងអវត្តមានសម្រាប់ការប្រកួតរបស់ក្រុមមេឃខៀវ Man City ជាមួយ Everton, Paris Saint-Germain និង West Ham United ខាងមុខនេះ៕
20 Nov 2021
98 views
Football News
Lingard អាចនឹងចាកចេញទៅ West Ham
ខ្សែបម្រើ Jesse Lingard របស់ Manchester United អាចចាកចេញពីក្លឹបនៅក្នុងខែមករាខាងមុខនេះ។ កាសែត Eurosport អះអាងថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះដែលមានកិច្ចសន្យាបច្ចុប្បន្នជាមួយ ក្រុមបិសាចក្រហម Man United នឹងត្រូវផុតកំណត់នៅរដូវក្តៅក្រោយ នឹងបានសម្រេចចិត្តថាផ្លាស់ទៅកន្លែងផ្សេងដោយសារតែមិនមានពេលវេលាលេងគ្រប់គ្រាន់ Lingard ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្រុម West Ham United ខណះដែលក្រុម Newcastle ក៏មានការពេញចិត្តក្នុងការប្រជែងយកកីឡាកររូបនេះផងដែរ។ សរុបមក កីឡាករវ័យ 28 ឆ្នាំរូបនេះបានចំណាយពេលពាក់កណ្តាលនៃរដូវកាល 2020/21 ក្នុងលក្ខខ័ណ្ឌខ្ចីជើងជាមួយនឹងក្រុមញញួរយក្ស West Ham United នឹងបានស៊ុតបញ្ចូលទីបាន 9 គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុត 5 លើកបន្ថែមទៀតក្នុង 16 ប្រកួត។ ព្រមទាំងធ្លាប់ឈ្នះពានកីឡាករល្អប្រចាំ Premier League និងពានរង្វាន់ Goal of the Month សម្រាប់ខែមេសាថែមទៀត។ Lingard មានបំណងចង់ត្រលប់មកលេងឲ្យក្រុម West Ham វិញ។
07 Nov 2021
164 views
Football News
Man City ដាក់គោលដៅទៅលើខ្សែបម្រើ Declan Rice របស់ក្លិប West Ham United
ក្លឹប Manchester City ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយខ្សែបម្រើ Declan Rice របស់ក្លិប West Ham United ។ យោងតាមសារព័ត៌មាន The Athletic បានឲ្យដឹង ថាខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះគឺជាអាទិភាពចម្បងរបស់ក្រុមមេឃខៀវ Manchester City ។ ម្ចាស់ជើងឯក Premier League រដូវកាលមុនបានចាត់ទុកខ្សែបម្រើវ័យ ២២ឆ្នាំរូបនេះជាការជំនួសខ្សែបម្រើចាស់វស្សា Fernandinho ក្នុងរយៈពេលវែងដែលដែលមានអាយុ ៣៦ ឆ្នាំទៅហើយ។ មានសេចក្តីរាយការណ៍ថាក្រុម Manchester United, Chelsea និង Liverpool ក៏កំពុងបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករពាក់អាវលេខ ៤១ រូបនេះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះផងដែរ។ បញ្ជាក់ខ្សែបម្រើ Declan Rice បានស៊ុតបាល់បញ្ចូលទី ៥ គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុម ៦ លើកបន្ថែមទៀតក្នុងការបង្ហាញខ្លួន ១៣៩ លើកសម្រាប់ក្រុមញញួរយក្ស West Ham United ៕
18 Oct 2021
135 views
Football News
ក្លិបយក្សពីរនៅអេស្ប៉ាញ និងអ៊ីតាលី កំពុងប្រជែងគ្នាស្រវាយក Lingard
ក្លិបយក្សនៅតំបន់ អឺរ៉ុប ចំនួន ២ ត្រូវបានគេរាយការណ៍មកថា ពួកគេបានចាប់អារម្មណ៍ចង់ចុះកុងត្រាយក Jesse Lingard នៅរដូវកាលខាងមុខ, ក្នុងនោះ AC Milan និង Barcelona គឺជាក្លិបដែលចង់បានខ្សែបម្រើឆ្នើមរបស់ក្រុម Manchester United រូបនេះ។ ជាការពិតណាស់ Lingard ទើបតែចាប់ផ្តើមជម្រើសដំបូងបានមួយប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ, ហើយនៅក្នុងការប្រកួតនោះទៀតសោត ក្រុម Man UTD បានបរាជ័យក្រោមថ្វីជើងក្រុម West Ham ក្នុងលទ្ធផល ១ ទល់នឹង ០ នៃពានរង្វាន់ Carabao Cup។ យ៉ាងណាមិញ កីឡាករវ័យ ២៨ ឆ្នាំត្រូវបានគេរំពឹងថានឹងអាចចាកចេញពីទឹកដី Old Trafford ដោយគ្មានតម្លៃខ្លួននៅរដូវកាលខាងមុខ បន្ទាប់ពីរូបគេទើបតែបានបដិសេធកុងត្រាថ្មីជាមួយក្រុមបិសាក្រហមកាលពីខែមុន, ហើយឥឡូវនេះតាមសេចក្តីរាយការណ៍របស់កាសែត Daily Mail បានបញ្ជាក់ថា AC Milan និង Barca កំពុងតែចាប់អារម្មណ៍ចង់បានរូបគេ៕
15 Oct 2021
138 views
Football News
David Moyes ប្រាប់មូលហេតុប្ដូរ Noble ចូលឲ្យទាត់ប៉េណាល់ទីទល់ Man United
អ្នកចាត់ការ David Moyes បាននិយាយថា លោកមិនស្ដាយក្រោយឡើយ បន្ទាប់ពីសម្រេចចិត្តប្ដូរ Mark Noble ចូលដើម្បីទាត់ប៉េណាល់ទីទល់នឹង United។ West Ham ទទួលបានប៉េណាល់ទីមួយបាល់នៅចុងម៉ោង ក្រោយពេល Andrily Yarmolenko ទាត់បាល់ប៉ះដៃ Luke Shaw ក្នុងប្រអប់គ្រោះថ្នាក់។ លោក Moyes បានប្ដូរ Noble ចូលដើម្បីសម្រេចលទ្ធផល ប៉ុន្តែសំណាងអាក្រក់ទាត់មិនផុតពីដៃរបស់អ្នកចាំទី David de Gea។ មូលហេតុដែល Moyes សម្រេចចិត្តឲ្យ Noble ចូលទាត់ ដោយសារតែគេជាអ្នកទាត់ប៉េណាល់ទីច្បាស់បំផុតប្រចាំក្រុម។ កំណត់ត្រារបស់ Noble ទាត់ប៉េណាល់ទី៤២ដង ចូល៣៨ដង និងមិនដែលភ្លាត់សោះចាប់តាំងពីខែ ធ្នូ ឆ្នាំ ២០១៦។ នេះក៏ជាការសង្គ្រោះបាល់ប៉េណាល់ទីជាលើកដំបូងសម្រាប់ De Gea ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ៕
20 Sep 2021
141 views
Football News
គោលដៅធំរបស់ក្រុមបិសាចក្រម Man United គឺ Rice
ខ្សែបម្រើ Declan Rice របស់ក្លឹប West Ham United អាចចាកចេញពីក្លឹប។ នេះបើយោងតាមសារពត៍មាន ESPN បានអោយដឹងថាក្រុមបិសាចក្រហម Manchester United ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករវ័យ ២២ ឆ្នាំរូបនេះដើម្បីពង្រឹងតំបន់បម្រើរបស់ពួកគេនៅរដូវក្តៅក្រោយ។ ក្លឹប West Ham United បានដាក់តម្លៃថ្លៃផ្ទេរប្រមាណ ៨០ លានផោនជាមួយនឹងកិច្ចសន្យារបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះរហូតដល់ឆ្នាំ ២០២៤ ។ រដូវកាលមុន ខ្សែបម្រើ Declan Rice រកបាន ២ គ្រាប់ក្នុងការបង្ហាញខ្លួន ៣២ ប្រកួតនៅក្របខ័ណ្ឌ Premier League សម្រាប់ក្រុមញញួរធំ West Ham United ។
07 Sep 2021
158 views
Football News
ក្លឹបញញួរយក្ស West Ham ចុះកុងត្រាយកកីឡាករសញ្ជាតិក្រូអាតពីក្លឹប CSKA Moscow
ក្លឹប West Ham United បានចុះកុងត្រាជាមួយខ្សែបម្រើស Nikola Vlasic ពីក្លឹប CSKA Moscow របស់លីករុស្ស៊ី ។ ក្លិបនៅទីក្រុងឡុងដ៍ទើបតែប្រកាសពីការចុះហត្ថលេខាលើខ្សែបម្រើក្រូអាតរូបនេះជាមួយនឹងកិច្ចសន្យាបន្តរហូតដល់ឆ្នាំ ២០២៦ ។ មានសេចក្តីរាយការណ៍ថាកីឡាករវ័យ ២៣ ឆ្នាំរូបនេះមានតម្លៃ ៣០ លានអឺរ៉ូនឹងទទួលបានប្រាក់ខែ ៤ លានក្នុងមួយរដូវកាល។ ខ្សែបម្រើស Nikola Vlasic រកបាន ៣៣ គ្រាប់និង Assist ២១ ដងក្នុងការបង្ហាញខ្លួន ២៥០ លើកសម្រាប់ក្រុម CSKA Moscow ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។
31 Aug 2021
251 views
Football News
Arsenal ចង់ប្រជែងជាមួយ West Ham ក្នុងការចុះកុងត្រាជាមួយ Lingard
យោងតាមគេហទំព័រ The Sun បានអោយដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងតែព្យាយាមចុះកុងត្រាការផ្ទេរកីឡាករ Jesse Lingard របស់ Manchester United ដែលក្រុម West Ham United កំពុងតែខ្ចីជើង ។ ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអង់គ្លេសក្នុងរដូវកាលផ្លាស់ប្តូរកីឡាកររដូវរងាក៏ប៉ុន្តែ Man United បានបដិសេធពួកគេ ។ ម្យ៉ាងវិញទៀតក្រុម Arsenal បានមានការចាប់អារម្មណ៍ចំពោះទម្រង់លេងរបស់ Lingard នាពេលថ្មីៗនេះហើយត្រូវបានគេនិយាយថាបានធ្វើការសាកសួរបឋមអំពីការចុះហត្ថលេខាដែលអាចកើតមាន ។ ប្រាក់ខែរបស់ Lingard ជិត ១១០,០០០ ផោនក្នុងមួយសប្តាហ៍អាចជាបញ្ហាប្រឈមមួយសម្រាប់ West Ham ប៉ុន្តែក្រុមកាំភ្លើងធំមានទំនុកចិត្តលើសមត្ថភាពរបស់ពួកគេក្នុងការបំពេញតាមការទាមទាររបស់គាត់។ ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះត្រូវបានបង្ហាញសម្ថតភាពលេចធ្លោចាប់តាំងពីចូលរួមជាមួយក្រុម West Ham ដោយរកបាន ៦ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៨ លើកក្នុងនោះរាប់បញ្ចូលទាំងការស៊ុតបញ្ចូលទី ៣-៣ ទល់នឹងក្រុម Arsenal កាលពីពេលថ្មីៗនេះ ។
12 Apr 2021
241 views
Premier League Highlights
Highlight បាល់ទាត់ Manchester City 2-0 West Ham United
Highlight បាល់ទាត់ Manchester City Vs West Ham United Premier League ក្របខ័ណ : Premier League ថ្ងៃទី : ២០ កុម្ភះ ២០២០ លទ្ធផល : Manchester City 2-0 West Ham United
20 Feb 2020
535 views