Tag: Wolverhampton Wanderers
Football News
Barca សម្រេចមិនដាក់ឈ្មោះ Alves ចូលលេងក្នុងពាន Europa League ទេ
ប្រភពពី Fabrizio Romano បានឲ្យដឹងថា ខ្សែការពារស្លាប Dani Alves ត្រូវបានក្រុមអ្នកមានបុណ្យ Barcelona សម្រេចមិនដាក់បញ្ចូលឈ្មោះក្នុងការប្រជែងពានលំដាប់ទី២ប្រចាំតំបន់អឺរ៉ុប Europa League ទេ។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្លឹបយក្សខាងលើ បានដាក់បញ្ចូលកីឡាករចំនួន៣រូប ដែលទើបនាំយកបាន ដើម្បីប្រជែងពានខាងលើគឺ Adama យកពី Wolverhampton Wanderers , Aubameyang យកពី Arsenal និង Ferran Torres ដែលយកបានពី Manchester City ។ រំលឹកថា Barcelona នឹងត្រូវប៉ះក្រុមខ្លាំងរបស់អ៊ីតាលី Napoli នៅ Europa League ក្នុងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ជើងទី១ និងជើងទី២ ប៉ះគ្នានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ៕
04 Feb 2022
74 views
Premier League Highlights
Highlight បាល់ទាត់ Wolverhampton Wanderers 1-1 Newcastle United
Highlight បាល់ទាត់ Wolverhampton Wanderers Vs Newcastle United Premier League ក្របខ័ណ : Premier League ថ្ងៃទី : ១១ មករា ២០១៩ លទ្ធផល : Wolverhampton Wanderers 1-1 Newcastle United
12 Jan 2020
405 views
Premier League Highlights
Highlight បាល់ទាត់ Wolverhampton Wanderers 1-2 Tottenham Hotspur
Highlight បាល់ទាត់ Wolverhampton Wanderers Vs Tottenham Hotspur Premier League ក្របខ័ណ : Premier League ថ្ងៃទី : ១៥ ធ្នូ ២០១៩ លទ្ធផល : Wolverhampton Wanderers 1-2 Tottenham Hotspur
16 Dec 2019
272 views
Premier League Highlights
Highlight បាល់ទាត់ Wolverhampton Wanderers 2-5 Chelsea
Highlight បាល់ទាត់ Premier League (Sat/09/14) Wolverhampton Wanderers Vs Chelsea
16 Sep 2019
232 views
Uefa Europa League News
Wolves ទៅវគ្គបន្តក្រោយយកឈ្នះម្ចាស់ផ្ទះ Torino ៣-២ ក្នុងការប្រកួតវគ្គ Play-off ជើងទី១
Wolverhampton Wanderers បានក្លាយជាក្រុមមានប្រៀបដើម្បីបន្តទៅវគ្គចែកពូល ក្រោយយកឈ្នះម្ចាស់ផ្ទះ Torino ៣-២ ក្នុងការប្រកួតវគ្គ Play-off ជើងទី១ នៃពានរង្វាន់ UEFA Europa League នៅរាត្រីថ្ងៃទី២២ ខែសីហា។ ឱកាសច្រើនសម្រាប់ Wolves ក្នុងការឈានទៅកាន់វគ្គចែកពូលនៃក្របខណ្ឌទី២អឺរ៉ុបរដូវកាល ២០១៩-២០ ក្រោយពួកគេរកបានគ្រាប់បាល់ចំណេញក្រៅដីដល់ទៅ៣គ្រាប់។ ៣គ្រាប់របស់ក្រុមពី Premier League ធ្វើបានដោយខ្សែប្រយុទ្ធ Diogo Jota និង Raul Jimenez បន្ទាប់ពី Gleison Bremer ខ្សែការពារ Torino ធ្វើឲ្យចូលទីខ្លួនឯង។ ចំណែកពីរគ្រាប់របស់ក្រុមពីលីគកំពូលអ៊ីតាលី Torino សម្រេចបានដោយ Lorenzo De Silvestri និង Andrea Belotti ពីការទាត់ប៉េណាល់ទី។ ក្រុមរហស្សនាមចចកខ្មៅ Wolves ធ្លាប់បង្ហាញខ្លួនក្នុងយុទ្ធនាការអឺរ៉ុបនេះលើកដំបូងតាំងពីរដូវកាល ១៩៨០-៨១ម្លេះ។ ប្រើសិនបើពួកគេ អាចទប់ត្រឹមស្មើ ឬរបូតតែ១គ្រាប់ក្នុងដីខ្លួនឯងសម្រាប់ជំនួបជើងទី២ នោះ Wolves នឹងអាចបង្ហាញខ្លួនជាថ្មីនៅរយៈពេលជិត៤០ឆ្នាំក្រោយ។
23 Aug 2019
1291 views
Uefa Europa League News
Wolves លត់គូក្រុម Pyunik យ៉ាងចាស់ដៃទាំងពីរជើង ឡើងទៅប៉ះក្រុម Torino
ក្រុមកំពុងឡើងជើងនៅអង់គ្លេស Wolverhampton Wanderers បានបំបាក់ក្រុម Pyunik ក្នុងលទ្ធផល ៤-០ នៅទឹកដី Molineux ដែលសរុបលទ្ធផលទាំងពីរជើង ៨-០ ធ្វើអោយពួកគេឈានទៅកាន់វគ្គ play-off និង ត្រូវប្រកួតទល់នឹងក្រុម Torino។ ខ្សែប្រយុទ្ធ Pedro Neto រកគ្រាប់បាល់បើកឆាកអោយ Wolves សំរាប់ការបង្ហាញខ្លួនលើកដំបូង មុនពេលដែលកីឡាករ Morgan Gibbs-White រកបានគ្រាប់ទី២នៅ៤នាទីបន្ទាប់។ ហើយ Ruben Vinagre និង Diogo Jota រកគ្រាប់បាល់បន្ថែមបានម្នាក់មួយគ្រាប់ទៀត មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ ជ័យជំនះសរុប ៨-០ ជាកំណត់ត្រាធំបំផុតរបស់ Wolves សំរាប់ការប្រកួតពានអឺរ៉ុប ហើយមានន័យថា នៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះ ពួកគេនឹងមានឱកាសឈានទៅកាន់វគ្គចែកពូល Europa League បើសិនជាក្រុមដែលដឹកនាំដោយគ្រូបង្វឹក Nuno អាចបំបាក់ក្រុមជើងឯកអ៊ីតាលី ៧សម័យ Torino បាន៕
16 Aug 2019
411 views
Premier League Highlights
Highlight បាល់ទាត់ Arsenal 1-1 Wolverhampton Wanderers
Highlight បាល់ទាត់ Premier League (Sun/11/11) Arsenal 1-1 Wolverhampton Wanderers
12 Nov 2018
225 views