Tag: Xavi Hernandes
Football News
Messi អាចនឹងត្រឡប់មកកាន់ Barcelona វិញនៅពេលផុតកុងត្រាជាមួយ PSG
Lionel Messi បានចាកចេញពី Barcelona កាលពីរដូវក្ដៅ ក្រោយពីប្រកបអាជីពអស់រយៈពេល១៧រដូវកាល ប៉ុន្តែមជ្ឈដ្ឋានជុំវិញរបស់ក្លឹបពិតជាចង់ឲ្យគេត្រឡប់វិញណាស់។ ការចាកចេញរបស់ Messi ដោយសារតែអស់កុងត្រាជាមួយក្លឹប ស្របពេលដែល Barca កំពុងជួបរឿងវិបត្តិហិរញ្ញវត្ថុនិងបំណុលជាច្រើន។ កីឡាករសញ្ជាតិអាហ្សង់ទីនបានសម្រេចទៅចូលរួមជាមួយ PSG ដែលមានអតីតមិត្តរួមក្រុម Neymar នៅទីនោះ ដោយទទួលយកកុងត្រា២ឆ្នាំ ពោលដល់ឆ្នាំ២០២៣។ តាមរយៈកុងត្រានេះមានការជំរុញចង់ឲ្យ Messi ត្រឡប់មក Barca វិញ ពេលដែលកុងត្រារបស់គេអស់។ លោក Victor Font ដែលឈរឈ្មោះជាបេក្ខភាពប្រជែងធ្វើជាប្រធានក្លឹបកាលពីឆ្នាំ២០២១ បានជំរុញក្លឹបរៀបគម្រោងហៅ Messi មកវិញ។ ថ្មីៗនេះ Barca ទើបតែតែងតាំង Xavi ធ្វើជាអ្នកចាត់ការថ្មី ក្រោយក្លឹបបណ្ដេញលោក Ronald Koeman ចេញពីតំណែង។ ប្រសិនបើ Xavi អាចរក្សាតំណែងរហូតដល់ឆ្នាំ២០២៣ វាអាចជាកត្តាជួយរុញច្រានឲ្យ Messi គិតគូរត្រឡប់មក Barcelona វិញផងដែរ៕
10 Nov 2021
135 views
Football News
Suarez ព្រមាន Xavi កុំឲ្យទៅដឹកនាំ Barcelona
ខ្សែប្រយុទ្ធ Luis Suarez បានព្រមានរំឭកដល់អតីតមិត្តរួមក្រុម Xavi Hernandes ឲ្យទប់ទល់នឹងការល្បួងឲ្យទៅធ្វើគ្រូរបស់ Barcelona ព្រោះជាពេលវេលាមិនស័ក្ដិសម។ កៅអីគ្រូរបស់លោក Ronald Koeman កំពុងតែក្ដៅមែនទែនហើយ ក្រោយលោកដឹកនាំ Barcelona ចាញ់ Benfica កាលពីថ្ងៃពុធ។ នាយករបស់ Barca បានបើកការពិភាក្សាគ្នារហូតដល់ម៉ោង៤ទៀបភ្លឺក្នុងទីក្រុង Lisbon ដើម្បីស្វែងយល់ពីច្បាប់ចាយវាយ (Financial Fair Play) របស់ La Liga ក្នុងការការបណ្ដេញលោក Koeman។ វីរបុរសរបស់ក្លឹប Xavi គឺជាបេក្ខភាពម្នាក់ដែលអាចនឹងមកស្នងតំណែងនៅ Barca ខណៈ Andrea Pirlo និងអ្នកចាត់ការរបស់បែលហ្ស៊ិក Roberto Martinez ត្រូវបានគេមើលឃើញជាបេក្ខភាពស័ក្តិសមដូចគ្នា។ យ៉ាងណាមិញ Suarez ដែលនៅតែមានទំនាក់ទំនងជាមួយកីឡាករ Barcelona ផ្សេងៗបានទទូចកុំឲ្យ Xavi ទៅដឹកនាំពេលនេះអី ព្រោះតែភាពតានតឹងរវាង Koeman និងប្រធានក្លឹបលោក Joan Laporta និងបញ្ហាផ្សេងទៀតនៅពីក្រោយឆាក។
01 Oct 2021
152 views