Tag: Xavi
Football News
កីឡាករ Ronald Araujo ត្រូវបានបញ្ជូននៅមន្ទីរពេទ្យ បន្ទាប់ពីដេកដួលលើទីលាន
ខ្សែការពាររបស់ Barcelona កីឡាករ Ronald Araujo ត្រូវបានបញ្ជូននៅមន្ទីរពេទ្យ បន្ទាប់ពីដេកដួលលើទីលានក្នុងការប្រកួតទល់នឹង Celta Vigo ក្នុងក្របខណ្ឌ La Liga។ កីឡាករវ័យ២៣ឆ្នាំបានទទួលរងរបួសដោយសារតែប៉ះទង្គិចក្បាលគ្នាជាមួយមិត្តរួមក្រុម Gavi អំឡុងពេល Barca កំពុងនាំមុខ Celta Vigo ៣-១ ក្នុងកីឡដ្ឋាន Nou Camp។ Araujo ត្រូវបានសង្គ្រោះជាច្រើននាទីលើទីលាន មុនពេលបញ្ជូនឡើងឡានពេទ្យចេញទៅក្រៅ។ ចុងបញ្ចប់នៃការប្រកួត Barcelona បានយកឈ្នះ Celta Vigo ៣-១។ ៣គ្រាប់របស់ក្រុមលោក Xavi ធ្វើបានដោយខ្សែប្រយុទ្ធ Memphis Depay និង Pierre-Emerick Aubameyang ២គ្រាប់ម្នាក់ឯង។ ក្រោយបញ្ចប់ការប្រកួត Xavi បានប្រាប់ពីអាការៈរបស់ Araujo ថា គេបានដឹងខ្លួន ហើយត្រូវចំណាយពេលមួយយប់នៅមន្ទីរពេទ្យ ប៉ុន្តែគេបានគេចផុតពីគ្រោះថ្នាក់ហើយ៕
11 May 2022
38 views
Football News
Xavi បានសរសើ Busquets ថាជាខ្សែបម្រើការពារដ៏ល្អបំផុតរយះពេល ១៥ឆ្នាំចុងក្រោយ
លោក Xavi Hernandez គ្រូបង្វឹករបស់ Barcelona បានកោតសរសើរថាកូនក្រុមរបស់លោកគឺ Sergio Busquets គឺជាខ្សែបម្រើការពារដ៏ឆ្នើមបំផុតក្នុងរយៈពេល១៥ឆ្នាំមកនេះ។ Busquets ដែលទទួលតំណែងប្រធានក្រុម Barcelona បន្តពី Lionel Messi ដែលចាកចេញបានក្លាយជាកីឡាករស្នូលមួយរូបរបស់ក្រុមបើទោះបីជាមានអាយុ៣៣ឆ្នាំហើយក៏ដោយនិងនៅតែបន្តកោះហៅចូលក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចូលរួមជាមួយក្រុមឈុតធំ Barcelona តាំងពីឆ្នាំ២០០៨ និងបានបង្ហាញខ្លួនជាង៨០០ប្រកួតឲ្យក្លិប និងបានឈ្នះពានជាង៣២ពានជាមួយ Barcelona ។ យ៉ាងណាមិញ Casemiro ដែលជាខ្សែបម្រើនៅ Real Madrid ក៏ត្រូវបានគេទទួលស្គាល់ថាជាខ្សែបម្រើការពារល្អបំផុតមួយដែរ ប៉ុន្តែក្នុងគំនិត Xavi គឺ Busquets នៅតែល្អជាង។ លោក Xavi បានថ្លែងថា៖ “ខ្ញុំមានការគោរពចំពោះ Casmiro ប៉ុន្តែ Busquets គឺជាខ្សែបម្រើការពារដ៏ល្អបំផុតក្នុងរយៈពេល១៥ឆ្នាំចុងក្រោយមកនេះ។ ការស្វែងរកកីឡាករដូចគេគឺពិតជាស្មុគស្មាញ ហើយអ្វីដែលគេបានផ្ដល់ឲ្យពួកយើងគឺគ្មានអ្នកណាផ្ដល់ឲ្យយើងបានទេ”៕
15 Apr 2022
49 views
Football News
Busquets បាននិយាយថានឹងឲ្យតំណែងប្រធានក្រុមទៅឲ្យ Messi បើត្រលប់មកវិញ
ខ្សែបម្រើ Sergio Busquets បាននិយាយទៅកាន់សារព័ត៌មាន RAC1 នៅក្នុងថ្ងៃនេះក្នុងន័យត្រៀមខ្លួនជាស្រេចឲ្យតំណែងប្រធានក្រុម Barcelona ទៅឲ្យខ្សែប្រយុទ្ធ Lionel Messi វិញប្រសិនបើកីឡាករនេះត្រលប់មកកាន់ Barca វិញ។ Busquets បាននិយាយថា៖” ការចាកចេញរបស់ Messi ជារឿងដែលពិបាកបំផុត វាធ្វើឲ្យតក់ស្លុតមែនទែនពេលដំបូងៗ។ ច្បាស់ណាស់ ខ្ញុំពិតជាចង់បាន Messi ត្រលប់មកវិញមែន តែយ៉ាងណាឥឡូវនេះគេជាប់កុងត្រាជាមួយក្លឹបផ្សេង ណាមួយទៀតវាក៏ពិបាកស្មុគស្មាញផងដែរដោយសារតែរបៀបដែលគេចាកចេញពីក្លឹបយើងកន្លងទៅនេះ “។ ខ្សែបម្រើនេះបន្តថា៖” និយាយទៅគ្មាននរណាជួយដល់ក្រុមយើងដូច Messi នោះទេ។ ខ្ញុំនឹកគេខ្លាំង ហើយខ្ញុំក៏ច្បាស់ផងដែរថា គេក៏នឹកខ្ញុំខ្លាំងផងដែរ។ Xavi ធ្លាប់និយាយហើយថា Messi ស្វាគមន៍ត្រលប់មកវិញ។ អញ្ចឹងខ្ញុំត្រៀមជាស្រេចឲ្យតំណែងប្រធានក្រុមទៅគេវិញ បើគេត្រលប់មកវិញ និយាយទៅខ្ញុំគោរព និងកោតសរសើរគេខ្លាំងមែនទែន “។ Messi និង Busquets ធ្លាប់ជាមិត្តរួមក្រុម Barca កាលនៅអាយុ ១៣ឆ្នាំហើយ ចាប់ពីរដូវកាលឆ្នាំ២០០៨/០៩ រហូតដល់រដូវកាលឆ្នាំ២០២០/២១៕
02 Apr 2022
48 views
Football News
អនុប្រធាន Barca ថា Dembele អាចនៅបន្តបាន ឲ្យតែពេញចិត្តចង់បន្ត
លោក Rafael Yuste អនុប្រធានក្លឹប Barcelona បាននិយាយទៅកាន់ Catalunya Radio កាលពីម្សិលមិញថា ខ្សែប្រយុទ្ធ Ousmane Dembele អាចនៅបន្តបានជាមួយក្លឹបលោក ឲ្យតែគេពេញចិត្តនឹងចង់នៅបន្ត។ Dembele នឹងចប់កុងត្រាជាមួយ Barca នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ដោយកាលពីខែមករា ឆ្នាំ២០២២ កីឡាករនេះមានភាពរកាំរកូសខ្លាំងជាមួយក្លឹបរឿងបន្តកុងត្រាថ្មីនេះ រហូតដល់ថ្នាក់ លោក Xavi គ្រូបង្គោលក្លឹប ក៏ដូចជាខាងក្លឹបទាំងមូលមិនពេញចិត្ត លែងចរចាបន្តកុងត្រាថ្មី និងឲ្យជម្រើសកីឡាករនេះចាកចេញពីក្លឹបតែម្ដង។ យ៉ាងណាក្រោយមក ជាពិសេសគឺកាលពីថ្មីៗនេះ Dembele បានបង្ហាញទម្រង់លេងល្អដល់ក្រុមដែលធ្វើឲ្យ លោក Xavi ក៏ដូចជាថ្នាក់ដឹកនាំ Barca ពេញចិត្តខ្លាំងនឹងទម្រង់លេង ក៏ដូចជាការខិតខំទាំងក្នុងពេលប្រកួត និងពេលហ្វឹកហាត់។ ដោយសារតែមើលឃើញពីការខិតខំបែបនេះ នៅខណៈនេះខាង Barca បានឲ្យជម្រើសនៅបន្តដល់ Dembele វិញហើយដោយ លោក Rafael បាននិយាយថា៖” ឲ្យគេពេញចិត្តនឹងនៅបន្តនៅទីនេះ ដែលនេះជាអ្វីដែលខ្ញុំគិតថាអាចទៅរួចផងដែរនោះ គឺយើងនឹងអាចជួបជាមួយនឹងភ្នាក់ងាររបស់គេម្ដងទៀត និយាយគ្នារឿងនៅបន្តជាមួយពួកយើងតែម្ដង “៕
24 Mar 2022
41 views
Football News
Xavi មិនរំពឹង Barca ខ្លាំងដល់ថ្នាក់យកឈ្នះ ៤-០ ក្នុងប្រកួត El Clasico នោះទេ
លោក Xavi គ្រូបង្គោលក្លឹប Barcelona បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ក្រោយឈ្នះក្លឹប Real Madrid នៅទីលាន Santiago Bernabeu យប់មិញនេះថា លោកមិនរំពឹងក្រុមរបស់លោកធ្វើបានល្អខ្លាំង រហូតដល់ថ្នាក់យកឈ្នះក្នុងលទ្ធផល ៤ ទល់នឹង ០ បែបនេះនោះទេ។ លោក Xavi បាននិយាយថា៖” យើងខិតខំខ្លាំងណាស់ រហូតដល់ក្រុមរបស់យើងទទួលបានលទ្ធផលបែបនេះ។ ប៉ុន្តែយើងមិនរំពឹងថាយើងធ្វើបានល្អខ្លាំងរហូតទទួលបានលទ្ធផលបែបនេះក្នុងទីលានរបស់ពួកគេនោះទេ “។ លោកបានបន្តថា៖” យ៉ាងណាយើងរំពឹងនឹងជួបការប្រកួតប្រជែងបែបតឹងតែងខ្លាំងទៀត។ ខ្ញុំសប្បាយចិត្តមែនទែននឹងលទ្ធផល និងការប្រកួតអស់ទាំងនេះ “។ នៅក្នុងរដូវកាលនេះ Barca បានប៉ះនឹង Real Madrid ចំនួន ៣ដងហើយ ដោយចាញ់២ដង និងឈ្នះ១ដងក្នុងយប់មិញនេះ។ នៅក្នុងពេលថ្មីៗនេះ Barca ត្រូវបានសង្កេតឃើញថាឡើងទម្រង់លេងខ្លាំង ដោយនៅខណៈនេះកំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី៣ មាន ៥៤ពិន្ទុ ក្នុងការប្រកួត La Liga រីឯ Real Madrid ជាក្រុមនាំមុខមាន ៦៦ពិន្ទុ៕
22 Mar 2022
48 views
Football News
អ្នកចាត់ការ Carlo Ancelotti ថាការចាញ់ Barcelona គឺជាកំហុសរបស់ខ្លួន
អ្នកចាត់ការ Carlo Ancelotti បានទទួលស្គាល់ថា លោកបានសាងកំហុសដែលធ្វើឲ្យ Real Madrid ចាញ់ Barcelona ដល់ទៅ ៤ ទល់នឹង ០ ក្នុងជំនួប El Clasico ក្នុងទឹកដីរបស់ខ្លួនឯង។ ត្បិតតែបរាជ័យបែបនេះក្ដី Real Madrid នៅតែបន្តគម្លាត ១២ពិន្ទុពី Barca ប៉ុន្តែអ្នកចាត់ការសញ្ជាតិអ៊ីតាលី Ancelotti បានយល់ច្បាស់អំពីការខកចិត្តជាមួយការលេងនៃក្រុមរបស់លោក។ នៅក្នុងកិច្ចសម្ភាសន៍ក្រោយចប់ការប្រកួត Carlo បានប្រាប់កីឡាករ Real Madrid ទាំងអស់ថា កំហុសបរាជ័យគឺមកពីលោក។ នៅក្នុងការប្រកួតក៏មានសកម្មភាពចម្រូងចម្រាសមួយចំនួន ប៉ុន្តែ Ancelotti មិនបានលើករឿងនោះមកនិយាយដើម្បីជាលេសសម្រាប់ការចាញ់ឡើយ។ ដោយទទួលស្គាល់ថា ក្រុមពិតជាលេងមិនបានល្អមែនៗ។ Real Madrid បច្ចុប្បន្ននៅតែបន្តឈរកំពូលតារាង La Liga ដាច់ពីក្រុមលេខពីរ Sevilla ចំនួន ៩ពិន្ទុ។ Barcelona ពេលនេះកំពុងកើនទម្រង់លេងមែនទែនក្រោមការដឹកនាំរបស់លោក Xavi ដោយ ១២ប្រកួតចុងក្រោយមិនទាន់ចាញ់សោះ៕
22 Mar 2022
57 views
Football News
Xavi គ្រូបង្វឹករបស់ Barcelona និយាយថាលោកនឹងស្វាគមន៍ Lionel Messi ជានិច្ច
លោក Xavi Hernandez គ្រូបង្វឹករបស់ Barcelona បានមានប្រសាសន៍ថា លោកនឹងស្វាគមន៍ Lionel Messi ជានិច្ចក្នុងការត្រឡប់មកកាន់ទឹកដី Camp Nou វិញ។ ជាការពិតណាស់ នៅរដូវកាលនេះ Messi បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលមែនទែន ក្រោយពេលគាត់បានចាកចេញពី Barca ទៅចូលរួមជាមួយ Paris Saint-Germain ដោយគ្មានតម្លៃខ្លួនបន្ទាប់ពីក្រុមអ្នកមានបុណ្យមិនអាចបន្តកុងត្រាថ្មីជូនគាត់បាន ដោយសារតែបញ្ហាហិរញ្ញវត្ថុ។ យ៉ាងណាមិញការប្រកបអាជីពនៅទឹកដីបារាំងខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន ហាក់បង្ហាញទម្រង់លេងពុំសូវបានល្អប៉ុន្មានទេជាក់ស្តែងថ្មីៗនេះគាត់ក៏ទទួលបានពាក្យរិះគន់ច្រើនពីសំណាក់អ្នកគាទ្រផងដែរ បន្ទាប់ពី PSG ធ្លាក់ចេញពីពានរង្វាន់ Champions League ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយក្រោមថ្វីជើងក្រុម Real Madrid។ នៅក្នុងសន្និសីទកាសែតមុនជំនួប El Clasico យប់នេះលោក Xavi ត្រូវបានគេសួរថា តើលោកនឹងស្វាគមន៍ឬទេ ប្រសិនបើ Messi ត្រឡប់មកទឹកដី Camp Nou វិញ? គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ រូបនេះបានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖ “គាត់គឺជាកីឡាករដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រក្លិបហើយគាត់នឹងត្រូវបានគេស្វាគមន៍ជានិច្ចក្នុង ការត្រឡប់មក
21 Mar 2022
45 views
Football News
ក្រោយ PSG ធ្លាក់ក្រោមដៃ Real Madrid លោក Xavi បានទាក់ទងទៅកាន់ Messi ភ្លាមៗ
គ្រូបង្វឹកក្លិប Barcelona លោក Xavi បានទម្លាយឲ្យដឹងថា លោកបានទាក់ទងទៅកាន់ Lionel Messi ភ្លាមៗបន្ទាប់ពី Paris Saint Germain បានរងបរាជ័យក្រោមថ្វីជើង Real Madrid។ ជាការពិតណាស់ នាពេលថ្មីៗនេះ Messi និង PSG បានធ្លាក់ចេញពីពានរង្វាន់ Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ យ៉ាងសោកស្តាយបន្ទាប់ពីជើងទី១ ក្រុមទទួលបានជ័យជម្នះក្នុងលទ្ធផល ១ទល់នឹង០ ទៅហើយ ប៉ុន្តែ នៅជើងទី២ត្រូវបាន Real Madrid វាយបកយកឈ្នះក្នុងលទ្ធផល ៣ទល់នឹង១ វិញ។ Xavi បាននិយាយថា៖ “ខ្ញុំមានទំនាក់ទំនងជាមួយ Messi ហើយ យើងតែងតែនិយាយលេងជាមួយគ្នា។ ខ្ញុំបានផ្ញើសារដើម្បីលើកទឹកចិត្តគាត់ក្រោយការប្រកួតទល់នឹង Real Madrid។ វាជាការប្រកួតដែលបានផ្លាស់ប្តូរក្នុងរយៈពេល ២០-២៥នាទី ដែល Real Madrid មានជំនឿជឿជាក់ថាពួកគេអាចធ្វើបាន”៕
14 Mar 2022
39 views
Football News
Dortmund បកស្រាយពាក្យចចាមអារ៉ាមដែលថា Haaland បានទៅជួបពិភាក្សា Xavi នៅសប្ដាហ៍មុន
កាលពីសប្ដាហ៍មុន សារព័ត៌មានជាច្រើនបានចុះផ្សាយថា ខ្សែប្រយុទ្ធ Erling Haaland និង លោក Xavi គ្រូបង្គោលក្លឹប Barcelona បានទៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ និងបានជួបពិភាក្សាគ្នារឿងចែចូវយកកីឡាករនេះមកកាន់ Barca ។ នៅក្នុងថ្ងៃនេះ លោក Sebastian Kehl នាយកកីឡារបស់ក្លឹប Dortmund បាននិយាយទៅកាន់សារព័ត៌មាន Ruhr Nachrichten ដោយបកស្រាយ Haaland ទៅកាន់ទីក្រុង Munich នេះគឺដើម្បីទៅព្យាបាលរបួសទៅតាមវេជ្ជបញ្ជា និងមិនមានអ្វីលើសពីហ្នឹងឡើយ។ ចំពោះលោក Xavi ហាក់បីដូចជាមិនទាត់ចោលនឹងពាក្យចចាមអារ៉ាមខាងលើសោះ ដោយសារលោកបាននិយាយថា លោកមិនអាចផ្ដល់ព័ត៌មានទាក់ទងនឹងរឿងនេះបានលម្អិតទេ ដោយលោកធ្វើអ្វីគ្រប់យ៉ាងគឺដោយក្លឹបនៅពេលនេះ និងអនាគត។ ចំពោះលោក Laporta ប្រធានក្លឹប Barcelona បានលើកឡើងថា នៅខណៈនេះ Barca មិនបានទាក់ទងនឹង Haaland ដោយផ្ទាល់ទេ បើមានរឿងចែចូវចង់បានអញ្ចឹងមែន ខាង Barca គឺទាក់ទងទៅ Dortmund ផ្ទាល់។ Haaland
08 Mar 2022
62 views
Football News
លោក Xavi អ្នកចាត់ការក្រុម FC Barcelona ពេញចិត្តនឹងទម្រង់ Pedri ខ្លាំងណាស់
លោក Xavi អ្នកចាត់ការក្រុម FC Barcelona បាននិយាយថានៅលើលោកនេះ គ្មាននរណាមានទេពកោសល្យច្រើនដូចជាកីឡាករ Pedri នោះទេ។ ក្នុងការប្រកួតទល់ក្រុម Valencia នៅយប់មិញនេះ ខ្សែបម្រើវ័យក្មេង Pedri រកបាន១គ្រាប់យ៉ាងស្អាត ទើបធ្វើឱ្យលោក Xavi ចាប់ចិត្ត និងសរសើរមិនដាច់ពីមាត់នោះទេ។ លោក បានចាត់ទុកខ្សែបម្រើអេស្ប៉ាញរូបនេះថាជាកីឡាករឆ្នើម មានអនាគត ហើយបើនិយាយពីទេពកោសល្យវិញនៅលើលោកនេះគ្មាននរណាមានច្រើនដូចគេឡើយ…គេទើបអាយុ១៩ឆ្នាំប៉ុណ្ណោះ តែធ្វើបានយ៉ាងល្អ។ ដោយឡែកក្រៅពីសរសើរដល់កីឡាករវ័យក្មេងខាងលើទៅ លោក Xavi ក៏បាននិយាយដល់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ផងដែរ។ លោក បានចាត់ទុកអតីតកីឡាករ Arsenal ខាងលើជាកីឡាករឆ្នើមក្នុងក្រុមហើយការរកបាន៣គ្រាប់នៅយប់មិញនឹងធ្វើឱ្យគេកាន់តែមានទំនុកចិត្តថែមទៀតសម្រាប់ការប្រកួតបន្ដបន្ទាប់៕
22 Feb 2022
71 views
Football News
ក្រុម Barca ឡើងមកកាន់ Top 4 ហើយបន្ទាប់ពីស្មើកាលពីយប់មិញ
ខ្សែប្រយុទ្ធ Luuk de Jong បានតែតបញ្ចូលទីចុងម៉ោងជួយ Barcelona តាមស្មើ Espanyol ក្នុងលិទ្ធផល ២ ទល់នឹង ២ ក្នុងក្របខណ្ឌ La Liga កាលពីយប់មិញ។ កីឡាករវ័យក្មេង Pedri ជាអ្នករកគ្រាប់ដំបូងឲ្យ Barca មុនពេល Sergi Darder ជាអ្នករកគ្រាប់តាមស្មើវិញឲ្យ Espanyol។ Raul de Tomas បានព្យាយាមរកបានគ្រាប់ទីពីរឲ្យ Espanyol ជួយក្រុមនាំមុខ ២-១ វិញម្ដង។ យ៉ាងណាមិញ ការប្រកួតឈានដល់នាទី៩០+៦ទៅហើយ Luuk de Jong បានតែតមួយគ្រាប់យ៉ាងស្អាត នាំ Barca តាមស្មើ ២-២។ លទ្ធផលនេះក្រុមលោក Xavi បានរំកិលមកកាន់លេខ៤ក្នុងតារាងពិន្ទុ La Liga មាន៣៩ពិន្ទុ គម្លាតពីក្រុមកំពូលតារាង Real Madrid ដល់ទៅ១៥ពិន្ទុ៕
15 Feb 2022
96 views
Football News
លោក Pirlo និយាយថាការប្រកួតគ្គផ្តាច់ព្រ័ត្រ UCL ជាមួយ Barca ពិបាកបំផុតសម្រាប់លោក
អតីតវីរបុរសរបស់ក្រុម Juventus និង ជម្រើសជាតិអ៊ីតាលីលោក Andrea Pirlo បានសារភាពត្រង់ៗថា ក្នុងចំណោមការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលលោកធ្លាប់លេងកន្លងមក មានតែការប្រកួតដែលលោកលេងឱ្យ Juventus ទល់នឹង Barcelona វគ្គផ្តាច់ព្រ័ត្រពាន Champions League ឆ្នាំ ២០១៥ ទេ ដែលធ្វើឱ្យលោកពិបាកបំផុតនៅក្នុងអាជីពរបស់លោក។ ជាការពិតណាស់ លោក Pirlo គឺជាជើងចាស់ម្នាក់ដែលមានប្រវត្តិជោគជ័យមែនទែនជាមួយបាល់ទាត់ទ្វីប អឺរ៉ុប ទាំងនៅក្លិប និងជម្រើសជាតិ តួយ៉ាងលោកធ្លាប់ឈ្នះពាន Champions League ២ សម័យ និង Serie A ចំនួន ២ សម័យជាមួយ AC Milan ហើយលោកធ្លាប់ឈ្នះពាន Serie A ដូចគ្នាចំនួន ៤ សម័យជាមួយ Juventus ចំណែកឆ្នាំ ២០០៦ លោកបានឈ្នះជើងឯក World Cup ជាមួយ អ៊ីតាលី ទៀតផង។ ក្រោយមានគេសួរនាំ
14 Feb 2022
71 views
Football News
Xavi លើកសរសើរ Adama Traore ក្នុងថ្ងៃបង្ហាញខ្លួនជាលើកដំបូង
ខ្សែប្រយុទ្ធមាឌធំ Adama Traore បានបង្ហាញខ្លួនជាលើកដំបូងហើយឱ្យក្រុម FC Barcelona ក្នុងការប្រកួតដែលពួកគេយកឈ្នះក្រុម Atletico Madrid ក្នុងលទ្ធផល ៤ ទល់នឹង ២ ក្របខណ្ឌ La Liga ។ ក្នុងការប្រកួតនេះដែរ លោក Xavi បានចាប់អារម្មណ៍ខ្លាំងទៅលើកីឡាករចំណូលថ្មី ជាពិសេស Traore តែម្ដង។ អតីតកីឡាករ Wolves រូបនេះ បញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន១គ្រាប់ និងមិនងាយដៃគូប្រជែងបាល់បានទេ ដែលធ្វើឱ្យអ្នកគាំទ្រក្រុមអ្នកមានបុណ្យសប្បាយចិត្តជាមួយវត្តមានរបស់គេខ្លាំងណាស់។ ដោយសូម្បីលោក Xavi ក៏លាន់មាត់សរសើរផងដែរ។ ក្រោយចប់ការប្រកួត Xavi ដែលជាអ្នកចាត់ការក្រុមបាននិយាយថា៖ “Traore មានភាពចាស់ទុំច្រើន។ រាងកាយរបស់គាត់គឺជាបិសាច។ គាត់ជាស្ដង់ដារមួយសម្រាប់ខ្សែប្រយុទ្ធស្លាប ហើយនឹងជួយក្រុមបានច្រើននាពេលខាងមុខ។ គាត់បានបង្ហាញខ្លួនល្អ គាត់ដឹងពីរបៀបបង្កើតឱ្យមានភាពខុសគ្នា ជាមួយកម្លាំងរបស់គាត់ ញាក់ និងចុះមកជួយការពារ។ មិនអាចយកឈ្នះគាត់បានទេ ប្រសិនបើមួយទល់នឹងមួយ”៕
08 Feb 2022
91 views
Football News
Aubameyang ប្រាប់ទៅ Xavi ថាអាចលេងបានគ្រប់កន្លែងក្នុងតំបន់ប្រយុទ្ធឲ្យតែក្លឹបត្រូវការ
ខ្សែប្រយុទ្ធលេងល្បឿន Pierre-Emerick Aubameyang បានប្រាប់ទៅគ្រូបង្វឹកលោក Xavi Hernandez ថាគាត់មក Barcelona លើកនេះមិនមែនត្រៀមខ្លួនដើម្បីលេងតែជាខ្សែប្រយុទ្ធកណ្តាលមួយមុខប៉ុណ្ណោះទេហើយសូម្បីតួនាទីនៅតំបន់ស្លាបណាមួយក៏គាត់អាចលេងបានដែរ ឱ្យតែក្លិបត្រូវការ។ ជាការពិតណាស់ Aubameyang បានផ្លាស់ចេញពី Arsenal មកចូលរួមជាមួយ Barcelona នៅទីផ្សារដោះដូរកីឡាកររដូវរងារនេះដោយគ្មាតម្លៃខ្លួន ក្នុងនោះខ្សែប្រយុទ្ធសញ្ជាតិ ហ្គាបុង វ័យ ៣២ ឆ្នាំទទួលបានកុងត្រារយៈពេល ២ ឆ្នាំកន្លះ ពោលគឺរហូតដល់ខែ មិថុនា ឆ្នាំ ២០២៥។ Aubameyang បានប្រាប់លោក Xavi យ៉ាងដូច្នេះថា៖ “ញុំបានជជែកគ្នាជាមួយលោក Xavi គាត់បានមើលឃើញការលេងរបស់ខ្ញុំក្នុងនាមជាខ្សែប្រយុទ្ធម្នាក់ ហើយខ្ញុំបានត្រៀមខ្លួនរួចហើយ ដើម្បីលេងនៅតំណែងនេះហើយខ្ញុំក៏អាចលេងនៅតំណែងស្លាបណាមួយផងដែរ ប្រសិនបើគាត់ត្រូវការ។ ខ្ញុំបានត្រៀមខ្លួនគ្រប់យ៉ាងដើម្បីផ្តល់អ្វីៗដែលខ្ញុំមានទៅឱ្យក្លិបដែលអស្ចារ្យមួយនេះ”៕
07 Feb 2022
65 views
Football News
ប្រធានក្លឹប Barcelona នៅតែជឿជាក់ថា Dembele ល្អជាង ខ្សែប្រយុទ្ធ Mbappe
លោក Joan Laporta ប្រធានក្លឹប Barcelona នៅតែជឿជាក់ថា ខ្សែប្រយុទ្ធ Ousmane Dembele ល្អជាង ខ្សែប្រយុទ្ធ Kylian Mbappe ខណៈលោកធ្លាប់និយាយបែបនេះរួចម្ដងមកហើយកាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។ លោក Laporta បាននិយាយទៅកាន់អ្នកកាសែតកាលពីពេលថ្មីៗនេះថា៖” ខ្ញុំនៅតែគិតថា Dembele នៅតែល្អជាង Mbappe អញ្ចឹង។ ខ្ញុំមិនស្ដាយក្រោយ ដែលបាននិយាយដូច្នេះនោះទេ ព្រោះគេបានសមត្ថភាពទេពកោសល្យដ៏អស្ចារ្យរបស់គេមកយើងអញ្ចឹងមែន “។ លោកបានបន្តថា៖” អញ្ចឹងបានជាយើងបានផ្ដល់កុងត្រាថ្មីដ៏ល្អសម្រាប់គេ ហើយដោយសារតែគេល្អអញ្ចឹងដែរ បានជាគេឆ្លើយតបមកសំណើយើងវិញបែបនេះ “។ Dembele នៅសល់កុងត្រាតែ៦ខែទៀតប៉ុណ្ណោះ ខណៈគេមិនព្រមបន្តកុងត្រា ដែលធ្វើឲ្យលោក Xavi ក៏ដូចជា ប្រធានបច្ចេកទេសកីឡា និងខាងថ្នាក់ដឹកនាំ Barca ចង់ឲ្យគេចាកចេញពីក្លឹបនេះ។ Dembele មកលេងឲ្យ Barca តាំងពីឆ្នាំ២០១៧ ដោយចូលលេងបាន ១២៩ប្រកួត ស៊ុតចូល ៣១គ្រាប់ រីឯ Mbappe មកលេងឲ្យ PSG តាំងពីឆ្នាំ២០១៨
04 Feb 2022
107 views
Football News
លោក Xavi ធ្លាប់បាននិយាយថា Aubameyang មិនសក្ដិសមលេងឱ្យក្រុម Barcelona
លោក Xavi កាលពីឆ្នាំ ២០២០កន្លងទៅ ធ្លាប់និយាយថាខ្សែប្រយុទ្ធ Pierre-Emerick Aubameyang មិនសក្ដិសមលេងឱ្យក្រុម FC Barcelona នោះទេ តែពេលនេះពួកគេបានធ្វើការជាមួយគ្នាហើយ។ ក្រុម Barcelona បានសម្រេចចិត្តចុះកុងត្រាយក Aubameyang ក្រោយពីរួបគេដាច់កុងត្រាជាមួយក្រុម Arsenal ព្រោះមានរឿងជម្លោះផ្ទៃក្នុង។ តែយ៉ាងណារហូតមកដល់ពេលនេះ ការចុះកុងត្រានោះមិនទាន់រួចរាល់១០០%នោះទេ តែកីឡាករក៏អាចចូលហាត់ជាមួយក្រុមបានហើយដែរ ក្រោមការដឹកនាំរបស់លោក Xavi ។ រំលឹកទៅដល់រឿងពីមុននៅឆ្នាំ២០២០ លោក Xavi នេះដែរ ធ្លាប់និយាយថាអតីតកីឡាករ Dortmund នៅមិនទាន់ល្អគ្រប់គ្រាន់ក្នុងការលេងឱ្យក្រុមអ្នកមានបុណ្យ។ លោក បានអះអាងថា៖ “Aubameyang អ្នកសម្លាប់អ្នកនៅតំបន់ដែលទូលាយ ប៉ុន្តែ Barcelona ត្រូវការកីឡាករដែលដឹងពីរបៀបរើទៅមុខនៅពេលមានកន្លែងចង្អៀតបាន”៕
03 Feb 2022
54 views
Football News
ក្លិប Bayern Munich មានចំណាប់អារម្មណ៍ផ្ទេរយក Frenkie de Jong របស់ក្លឹប Barcelona
យោងតាមសារព័ត៌មាន Marca បានឲ្យដឹងថា ក្លិប Bayern Munich មានចំណាប់អារម្មណ៍ផ្ទេរយកខ្សែបម្រើក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Frenkie de Jong ដោយបានទាក់ទងចរចាជាមួយ ភ្នាក់ងារជម្រើសជាតិហូឡង់វ័យក្មេងរូបនេះ រួចរាល់ហើយ។ De Jong វ័យ២៤ឆ្នាំ បានផ្លាស់ពីក្លិប Ajax មកកាន់ក្លិបយក្សតំបន់កាតាឡាន់ កាលពីឆ្នាំ២០១៩ ក្នុងតម្លៃមហាសាល ៧៤,៥លានផោន (ឬប្រមាណ ១០០លានដុល្លារ)។ យ៉ាងណាមិញ ខ្សែបម្រើសញ្ជាតិហូឡង់ខាងលើ មិនបានបង្ហាញគុណភាពល្អណាស់ណា ក្នុងការលេងឲ្យ Barca នោះឡើយ ខណៈបច្ចុប្បន្ន ក្លិបជើងឯក Bundesliga ៣១សម័យកាល Bayern Munich បានត្រៀមសាងយករូបគេ ទៅលេងនៅទឹកដីអាល្លឺម៉ង់។ ជាមួយគ្នានេះ បើតាមប្រភពដដែល ប្រសិន Bayern បរាជ័យក្នុងការបញ្ចុះបញ្ចូលយក De Jong ក្នុងខែមករានេះ នោះពួកគេនឹងព្យាយាមសាជាថ្មីម្ដងទៀតនាទីផ្សាររដូវក្ដៅខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ បើតាមរបាយការណ៍របស់កាសែត Sport អ្នកចាត់ការទូទៅរបស់ Barca ថ្មីលោក
25 Jan 2022
137 views
Football News
Xavi ឲ្យជម្រើស Dembélé ចំនួន ២ ទី១ ចាកចេញ ទី២ ត្រូវបន្តកុងត្រាថ្មី
លោក Xavi Hernandez គ្រូបង្គោលក្លឹប Barcelona បាននិយាយនៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធ Ousmane Dembélé សំខាន់ចំពោះក្រុមរបស់លោក ប៉ុន្តែបើអត់មានគេ ក៏មិនបញ្ហាដល់ក្រុមមួយនេះដែរ។ លោក Xavi បាននិយាយថា៖” Dembele ពិតជាសំខាន់ចំពោះយើង ក៏ប៉ុន្តែខាងក្លឹបសម្រេចចិត្តរួចរាល់ហើយ ហើយយើងទាំងអស់ក៏បានឯកភាពតាមហ្នឹងផងដែរ។ និយាយទៅខ្ញុំគិតថា ទោះគេអវត្តមានពីក្លឹបនេះ ក៏ក្រុមយើងគ្មានបញ្ហាអ្វីដែរ “។ កាលពីម្សិលមិញនេះ លោក Mateu Alemany នាយកប្រចាំការរបស់ក្លឹប Barcelona បានសម្រេចរួចរាល់ហើយថាឲ្យ Dembele ចាកចេញពីក្លឹបឥឡូវនេះព្រោះតែមិនព្រមបន្តកុងត្រាថ្មី ដោយសង្ឃឹមថាក្លឹបលោក អាចលក់គេចេញបានមុនដាច់ខែមករានេះ ខណៈគេនឹងអស់កុងត្រានៅចុងរដូវកាលនេះ។ ចំពោះលោក Xavi ក៏ធ្លាប់និយាយពាក់ព័ន្ធនឹងរឿងហ្នឹងកាលពីពេលថ្មីៗផងដែរ ដោយឲ្យជម្រើសកីឡាករខាងលើ ២ជម្រើស គឺ ទី១ ចាកចេញ ទី២ ត្រូវបន្តកុងត្រាថ្មី។ មកទល់នឹងពេលនេះ បើយោងតាម The Sun ក្លឹបដែលទំនងជាចង់បាន Dembele បន្តពី Barcelona គឺ Chelsea
23 Jan 2022
118 views