photo of Willian
Willian of Chelsea

តារាបាល់ទាត់របស់ក្លឹប តោខៀវ  Chelsea កីឡាករ Willian នាពេលបច្ចុប្បន្ន ប៉ុន្តែលោកបានសារភាពថា ការផ្លាស់ប្តូរទៅកាន់ក្លឹប Barcelona ឬ Real Madrid គឺជា “ក្តីសុបិន្តរបស់មនុស្សគ្រប់គ្នា” ។

ខ្សែបម្រើប្រយុទ្ធវ័យ 29 ឆ្នាំរូបនេះបានចុះហត្ថលេខារយៈខ្លីជាមួយក្លឹប Anzhi Makhachkala ដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី មុនពេលចូលរួមជាមួយក្រុមតោខៀវ Chelsea ក្នុងតម្លៃ 30 លានផោន​ ។

កីឡាករប្រេស៊ីលរូបនេះបានប្រាប់ទៅសារព័ត៌មាន UOL ថា៖ «ក្លឹបទាំងពីរ គឺជាក្លឹបធំៗ នៅលើពិភពលោក ក្លឹប Real និងក្លឹប Barce ពួកគេគឺជាក្លឹបដែលមានភាពល្បីល្បាញបំផុត ហើយវាគឺជាក្តីសុបិន្តរបស់មនុស្សគ្រប់គ្នា។ ពិតណាស់មានក្លឹបធំៗ ផ្សេងទៀតដូចជាក្លឹប Bayern នឹងក្លឹប PSG ប៉ុន្តែក្លឹបទាំងពីរនេះវាមិនមែនជាក្ដីសុបិន្តរបស់ខ្ញុំទេ»៕

ប្រភពពី៖ goal